• 8003
    0

    ខ្សែ​បម្រើ​ James Rodriguez បាន​ក្លាយជាវីរបុរស ក្រោយពីបានជួយ​សង្គ្រោះ​​ជីវិត​ខ្សែការពារគូប្រជែងនៅ​លើ​ទីលាន Ousmane Coulibaly ដែល​មាន​បញ្ហា​គាំង​បេះដូង អំឡុង​ពេល​ប្រកួត​ក្នុង​លីគកំពូល​នៃ​ប្រទេស​កាតា។ អតីតសមាជិក AS Monaco, Everton និង Real Madrid បាន​រត់​ទៅ​ជួយ​គូប្រជែងដើម្បីសម្រួលក្បាល ក៏ដូចជាការដកដង្ហើមឡើងវិញ ខណៈក្រុមគ្រូពេទ្យនៅទីលានបានបញ្ជាក់ថានេះគឺជាការសង្រ្គោះដ៏អស្ចារ្យ។ គួរឱ្យដឹងថា គិតមកទល់ពេលនេះ Ousmane Coulibaly ស្ថិតក្នុងស្ថានភាពធម្មតា និងរួចផុតពីគ្រោះថ្នាក់ហើយ ក្រោយពីសម្រាកព្យាបាលយ៉ាងដិតដល់នៅមន្ទីរពេទ្យ។  
  • 1566
    0

    ក្លឹប Manchester United ដែលលោក Ralf Rangnick ដែលជាអ្នកចាត់ការបណ្ដោះអាសន្នកំពុងមានការចំណាប់អារម្មណ៍យ៉ាងខ្លាំងលើកីឡាករខ្សែការពារ  របស់ Brighton ដើម្បីមកបំពេញខ្សែការពារស្តាំថ្មីនៅ Old Trafford អោយកាន់តែល្អ ។ លោក Ralf Rangnick ដែលជាអ្នកចាត់ការបណ្ដោះអាសន្នចង់ធ្វើឱ្យប្រសើរឡើងនៅតំបន់ការពារស្លាប ព្រោះតែ Aaron Wan-Bissaka និង Diogo Dalot មិនទាន់ល្អគ្រាប់គ្រាន់នោះទេក្នុងបាល់ទាត់សម័យទំនើបនេះ។ ក្នុងនោះ ...
  • 2687
    0

    ម្ចាស់ជើងឯក Premier League Manchester City បានប្រកាសពីប្រាក់ចំណូលកំណត់ត្រាដ៏ល្អមួយសម្រាប់រដូវកាល 2020-21 ខណៈដែលពួកគេបានត្រលប់មករកប្រាក់ចំណេញវិញ បើទោះបីជាការប្រកួតភាគច្រើនបានលេងដោយគ្មានអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន ដោយសារជំងឺរាតត្បាត COVID-19 ក៏ដោយ។ រឿងដែលធ្វើឲ្យពួកគេរកបានប្រាក់ចំណូលច្រើននេះ គឺMan City បានឈ្នះពានលីគ និង Carabao Cup ក្នុងឆ្នាំ ២០២០-២១ ខណៈដែលពួកគេក៏បានឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League និង FA ...
  • 5303
    0

    នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ ស្រាប់តែលេចឮដំណឹងថា ក្លិបអ្នកមានមួយកំពុងខិតជិតទៅកាន់ការផ្ទេរ​ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងកូដម្នាក់ពីអគ្គិសនីកម្ពុជា។ ប្រភពមួយឲ្យដឹងថា ក្លិបអ្នកមានមួយនេះកំពុងដំណើរការ​ទាក់ទងគ្នាហើយ ហើយអាចនឹងសម្រេចការផ្ទេរនាពេលខាងមុខ។  នេះគ្រាន់តែព័ត៌មានបែបចចាមអារ៉ាមប៉ុណ្ណោះ។ តាមពិតទៅ នេះមិនមែនជាលើកទី១ទេដែលក្លិបសម្បូរធនធាននោះត្រូវបានភ្ជាប់ទៅនឹងការផ្លាស់ខ្សែប្រយុទ្ធវ័យក្មេងម្នាក់នេះ ពោលបានកើតឡើងជិតមួយឆ្នាំទៅហើយ។ ការផ្ទេរទំនងអាចនឹងកើតឡើងមែន ព្រោះអគ្គិសនីកម្ពុជាត្រូវបានកាត់ចេញពីលីគកំពូលទៅកាន់ Cambodian League 2 ក្នុងរដូវកាល២០២២ទៅហើយ។  
  • 7310
    0

    អ្នកចាំទី Kepa Arrizabalaga របស់ Chelsea បានប្រើបច្ចេកទេសយ៉ាងល្អក្នុងការលួច off-side ខ្សែប្រយុទ្ធ Harry Kane ពេលប៉ះ Chelsea ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ League Cup ជើងទី២ នៅថ្ងៃពុធ ទី១២ ខែមករា។ ក្នុងនាទី៦៤ Harry Kane បានសម្រុកទៅលើ Chelsea ក្រោយបានបាល់បញ្ជូនដោយ Lucas ...
  • 1207
    0

    Real Madrid បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup ក្រោយទម្លាក់ Barcelona ក្នុងម៉ោងបន្ថែម extra time។ Federico Valverde រកគ្រាប់បាល់បញ្ចូលទីជ័យជម្នះ ក្នុងនាទី៩៨នៃ extra time។ Vinicius Junior ទាត់បញ្ចូលទីឲ្យក្រុមអធិរាជសនាំមុខមុនក្នុងនាទី២៥ តែ Luuk de Jong ទាត់តាមស្មើនាទី៤១ ពីការ ...
  • 939
    0

    ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានរាយការណ៍ថា កំពុងចាប់អារម្មណ៍អ្នកចាំទីថ្មី ដើម្បីមកជំនួសតំណែងអ្នកចាំទីដៃទី២ Neto ដែលស្នើសុំចាកចេញពីក្លឹប។ Neto បានប្រកាសចង់ចាកចេញពី Barcaដោយកីឡាករ រូបនេះចង់មានឱកាសលេងបានច្រើន ខណៈ ter Stegen នៅតែជាអ្នកចាំទីដៃទី១របស់ក្លឹប។ ហើយៗថ្មីៗនេះ Neto ក៏ត្រូវបានទទួលការចាប់អារម្មណ៍ពីក្លឹប Flamengo នឹងចង់ចាកចេញទៅចូលរួមក្លិបនេះដូចគ្នា។ ប្រភពខាងលើក៏បានអះអាងថា Barcelona ចាប់អារម្មណ៍ក្នុងការផ្ទេរ អ្នកចាំទី Stole Dimitrievski ...
  • 1264
    0

    ខ្សែបម្រើ Philippe Coutinho បានពិនិត្យសុខភាពរួចរាល់ ហើយនឹងអាចលេងឱ្យ Aston Villa សម្រាប់ប្រកួតដំបូង ក្នុងការប្រកួត Premier League ទល់នឹងក្រុម Manchester United នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ ជាការពិត ក្រោយពីបានព្យាបាលជម្ងឺកូវីដ១៩ ដែលបានឆ្លងជាមួយមិត្តរួមក្រុម Barcelona កាលពីចុងខែធ្នូកន្លងទៅ Philippe Coutinho ត្រូវការចូលរួមការប្រកួត២ ទៅ៣ដងទៀត ដើម្បីអាចអោយកាយសម្បទារបស់គេឈានដល់កម្រិតដែលអាចលេងបានពេញលេញវិញ ហើយការប្រកួតជាមួយ ...
  • 3310
    0

    ក្លិបបាល់ទាត់ Shimizu S-Pulse បានបន្តរក្សាពាក្យ Cambodia Kingdom of Wonder លើឯកសណ្ឋានរបស់ខ្លួនក្នុងរដូវកាល២០២២នេះ។ ក្រុមនៅក្របខណ្ឌ J-League 1 របស់ជប៉ុនខាងលើបានធ្វើពិធីបង្ហាញកីឡាករ និងឯកសណ្ឋាន កាលថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ ដើម្បីត្រៀមរដូវកាលថ្មីខាងមុខ។ ពាក្យ Cambodia Kingdom of Wonder ត្រូវបានគេឃើញលើជើងខោផ្នែកខាងឆ្វេង ដែលត្រូវបានដាក់ដំបូងក្នុងខែកុម្ភៈ ...
  • 2776
    0

    ក្លិបបាល់ទាត់វិសាខាបានប្រកាសចែកផ្លូវពីខ្សែប្រយុទ្ធ Marcus Haber ហើយនៅព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ នេះក្រោយរួមរស់បានមួយរដូវកាល។ Haber ដែលធ្លាប់ជាប់ជម្រើសជាតិកាណាដាផងនោះ បានចូលរួមជាមួយវិសាខាក្នុងរដូវកាល២០២១នេះ។ កីឡាករវ័យ៣២ឆ្នាំរកបាន​១៧គ្រាប់ពីការចូលលេង​១៧ប្រកួត និង assist បាន៩ដង។ គេធ្លាប់លេងនៅ West Brom កាល១០ឆ្នាំមុន និងនៅក្លិបអង់គ្លេសផ្សេងទៀត ក៏ដូចជានៅស្កុតលេង, អាមេរិក និងកាណាដា។ ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំជាកីឡាករបរទេសវិសាខាទី២ហើយដែលបានចាកចេញពីកីឡដ្ឋានព្រីនស៍នាពេលថ្មីៗបន្ទាប់ពី Ajayi Opeyemi ...