• 961
    0

    លោក Mikel Arteta បានសម្តែងការសោកស្តាយនិងសុំទោសទៅកាន់អ្នកគាំទ្រ បន្ទាប់ពីការបង្ហាញទម្រង់លេងមិនបានល្អ ដែលពួកគេបានចាញ់ក្រុម Nottingham Forest ធ្លាក់ចេញពីពានរង្វាន់ FA Cup ត្រឹមជុំទី៣។ ជុំវិញការបរាជ័យនេះ លោក Mikel Arteta បានថ្លែងថា “ពួកយើងមិនល្អគ្រប់គ្រាន់ ហើយពួកយើងសុំទោសទៅកាន់អ្នកគាំទ្រគ្រប់គ្នា។ ខ្ញុំពិតជាមានការខកចិត្តចំពោះលទ្ធផលរបស់យើង ហើយវាពិតជាឈឺចាប់ណាស់ ព្រោះយើងបានចាញ់ក្នុងការប្រកួតពានរង្វាន់ដែលយើងតែងតែធ្វើបានល្អបំផុតទៅវិញ។”លោកបានបន្តថា “យើងត្រូវការការសហការ និង មហិច្ឆិតា ដើម្បីឈ្នះគ្រប់ការប្រកួត ...
  • 1692
    0

    លោក Jose Mourinho គ្រូបង្គោល AS Roma និយាយថា កូនក្រុមរបស់លោកហាក់គាំង គិតអីលែងចេញក្រោយរបូតដល់ទៅ៣គ្រាប់ក្នុងរយៈពេល៧នាទីក្នុងការប្រកួតដែល Juventus វាយបកយកឈ្នះវិញដោយលទ្ធផល៣ទល់នឹង៤។ AS Roma បាននាំមុខ ៣ទល់នឹង១មុនក្នុងរយៈពេល២០នាទី មុនក្រុមសេះបង្កង់វាយបកវិញ។ Lorenzo Pellegrini មានឱកាសទាត់បាល់ពិន័យ១១ម៉ែត្រចុងម៉ោងដែរ តែត្រូវបាន​អ្នកចាំទី Wojciech Szczesny ជួយបាន ហើយប៉េណាល់ទីនោះកើតឡើង​ក្រោយ Matthijs de ...
  • 1200
    0

    ក្លិប Manchester United បានប្រកាសដំឡើងតំណែងលោក Richard Arnold ទៅជានាយកប្រតិបត្តិក្លិបជំនួសតំណែងលោក Ad Woodward ។ លោក Arnold ដែលធ្លាប់កាន់តំណែងជានាយកគ្រប់គ្រងក្លិបរយៈពេលជាង៨ឆ្នាំ។ លោកត្រូវបានក្លិបបិសាចក្រហមដាក់ការជឿទុកចិត្តសម្រាប់មុខតំណែងជានាយកប្រតិបត្តិបន្តមួយនេះ។ ចាប់តាំងពីលោក Woodward បានធ្វើការជាមួយក្លិបបិសាចក្រហមពីឆ្នាំ២០០៥ ពេលដែលក្លិបអង់គ្លេសមួយនេះបានធ្លាក់ចូលក្នុងដៃក្រុមគ្រួសារ Glazer ហាក់ធ្វើអោយអ្នកគាំទ្ររបស់ Man United មិនសប្បាយចិត្តនាពេលកន្លងមកជាពិសេសក្នុងការបង្កើតពានរង្វាន់ UEFA Super League។ ...
  • 1915
    0

    Arsenal បានជ្រុះចេញពីពានរង្វាន់ FA Cup ត្រឹមជុំទី៣ប៉ុណ្ណោះ ក្រោយចាញ់ Nottingham Forest ដោយលទ្ធផល ១ទល់នឹង០ ក្នុងការប្រកួតនៅថ្ងៃអាទិត្យ ទី០៩ ខែមករា ឆ្នាំ២០២២។ Ryan Yates បាន cross បាល់ឲ្យ Lewis Grabban ទាត់បញ្ចូលទីយ៉ាងល្អក្នុងនាទី៨៣។ Nottingham នឹងឡើងទៅប៉ះ Leicester City ក្នុងជុំទី៤ជាបន្ត។ ...
  • 3796
    0

    ក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវបានគេរាយការណ៍ថា ទំនងជានឹងមិនកោះហៅកីឡាករខ្សែប្រយុទ្ធ Lionel Messi ឲ្យចូលរួមជាមួយក្រុមឡើយសម្រាប់ការប្រកួតជម្រុះ World Cup ដែលនៅសេសល់។  យ៉ាងណាក្តី គ្រូបង្គោលលោក Lionel Scaloni ទំនងជានឹងមិនកោះហៅ Messi ឲ្យជួយក្រុមឡើយដោយលោកគិតថា រូបគេគួរតែទទួលបានការសម្រាកឲ្យបានច្រើនពីព្រោះកាលវិភាគរបស់គេជាមួយ Paris Saint Germain កំពុងមានភាពមមាញឹកខ្លាំង ខណៈ អាហ្សង់ទីនទោះចាញ់ការប្រកួតក៏មិនប៉ះពាល់ដល់កៅអីទៅលេង World Cup នាប្រទេសកាតាឆ្នាំនេះដែរព្រោះក្រុមដណ្តើមបានកៅអីទៅលេងជុំផ្តាច់ព្រ័ត្ររួចរាល់ទៅហើយ។ ...
  • 922
    0

    ក្រុមបាល់ទាត់នារីភ្នំពេញក្រោនបានយកឈ្នះក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៍ ដោយលទ្ធផល ០ទល់នឹង២ ក្នុងការប្រកួតបាល់ទាត់ជើងឯកនារី រដូវកាល ២០២១/២០២២ នៅថ្ងៃអាទិត្យ ទី០៩ ខែមករា ឆ្នាំ២០២២។ ក្រុមទាំង២មានឱកាសច្រើនដូចគ្នាក្នុងវគ្គទី១ តែក្រុមភ្ញៀវភ្នំពេញក្រោនឯណោះទេដែលអាចរកគ្រាប់បាល់បញ្ចូលទីបានមុនក្នុងនាទី៤០ ដោយកីឡាការិនី ពឿន គន្ធា។ ចូលដល់វគ្គទីនាទី៨២ គាត ស៊ីវហ័ង បន្ថែមបានមួយគ្រាប់ទៀត។ ជ័យជម្នះនេះបន្តឲ្យភ្នំពេញក្រោនគ្រប់គ្រងកំពូលតារាងជាមួយកំណត់ត្រា១០០ភាគរយពីការប្រកួត៤លើក ពោលគឺឈ្នះទាំង៤ មាន១២ពិន្ទុ។ ចំណែកណាហ្គាវើលដ៍ ដែលឈ្នះ៣ប្រកួតដំបូង បានស្គាល់បរាជ័យលើកទី១។ សម្រាប់លទ្ធផលផ្សេងៗ ...
  • 1301
    0

    ក្លឹប Lazio ដែលដឹកនាំដោយលោក Sarri បានបង្ហាញការចាប់អារម្មណ៍លើអ្នកចាំទីថ្លៃជាងគេលើលោក នោះគឺ Kepa Arrizabalaga ហើយនេះគឺជាពេលដែលគេកំពុងរង់ចាំដូចគ្នាដើម្បីមានឪកាសបង្ហាញខ្លូន។
  • 1428
    0

    Newcastle United បានធ្លាក់ចេញពីពានរង្វាន់ FA Cup ត្រឹមជុំទី៣ប៉ុណ្ណោះ ក្រោយចាញ់ Cambridge United ដែលជាក្រុមមកពី League One ឬស្មើនឹងលីគទី៣អង់គ្លេស។ នេះក៏ជាការប្រកួតទី១របស់ខ្សែការពារ Kieran Trippier ដែលទើបផ្ទេរពី Atletico Madrid ក្នុងតម្លៃ១២លានផោន។ បើនិយាយពី Cambridge បច្ចុប្បន្នស្ថិតនៅលេខ១៦ League One ក្នុងចំណោម២៤ក្រុម ...
  • 3583
    0

    ប្រព័ន្ធប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា ឬ Cambodian Premier League រដូវកាល ២០២២ ត្រូវបានចែងរួចរាល់ហើយដែលមានចំនួន៦ចំណុចសំខាន់ៗ គឺ ៖ ១. ដំណាក់កាលទី១ ៖ ប្រកួត៣ជុំ ២. ដំណាក់កាលទី២ ៖ ប្រកួត២ជុំ (ចំពោះក្រុមចំណាត់ថ្នាក់ពី១ដល់៤) ពីការប្រកួតលីគ៣ជុំ ៣. ត្រូវដាក់កីឡាករអាយុក្រោម២២ឆ្នាំ០២នាក់ លើទីលាន៩០នាទី ៤. អាចដាក់បរទេស៤នាក់ ក្នុងនោះ១នាក់ជាកូតាអាស៊ី ...
  • 1347
    0

    ភ្នំពេញក្រោនបានសម្រេចបន្តកិច្ចសន្យាដល់អ៊ន ចាន់ប៉ូលីន ដល់រដូវកាល២០២៤។ គួររំឭកថា អ៊ន ចាន់ប៉ូលីន ស្ថិតក្នុងចំណោមយុវជនដែលភ្នំពេញក្រោនចម្រាញ់ពីការធ្វើតេស្ដទូទាំងប្រទេសកាលឆ្នាំ២០១១ ហើយក៏បានឈានជើងចូលក្រុមធំដំបូងអំឡុងឆ្នាំ២០១៤ និង មានឱកាសជាប់ជម្រើសជាតិក្រុមធំកាលឆ្នាំ២០១៧កន្លងទៅ។ គេបានរួមចំណែកឈ្នះជើងឯកលីគកំពូលកម្ពុជានៅភ្នំពេញក្រោន រដូវកាល២០១៥ និង២០២១ ហើយបានជាប់ជាប្រធានក្រុមតាំងពីរដូវកាល២០១៨៕