• 1222
    0

    ក្លឹបតោខៀវ Chelsea ត្រូវបានរាយការណ៍ថា កំពុងចង់បានខ្សែបម្រើការពារ Declan Rice របស់ក្លិប West Ham United ជាលើកទី២ហើយអាចនឹងប្រជែងជាមួយ Manchester United ក្នុងការចុះហត្ថលេខាផ្ទេររូបគេ ក្នុងរដូវក្ដៅនេះ។ យោងតាមការរាយការណ៍កាលពីថ្មីៗនេះបានឱ្យដឹងថា ក្លិបបិសាចក្រហមក៏កំពុងពិចារណាក្នុងការនាំយក កីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ទៅចូលរួមនៅ Old Trafford ដោយចាត់ទុកគេជាបេក្ខជនជួរមុខដើម្បីមកជួយពង្រឹងតំបន់បម្រើជំនួស Pual Pogba។ រីឯ Chelsea នឹងពិចារណា ...
  • 1953
    0

    ស្ថាប័នលីគបាល់ទាត់អង់គ្លេស EFL បានយល់ព្រមអនុម័តលើសំណើរពន្យាការប្រកួតរវាង Liverpool ទល់នឹង Arsenal ក្នុងការប្រកួតពានរង្វាន់ EFL Cup ជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជាការពិត Liverpool បានស្នើសុំពន្យាពេលការប្រកួតដោយសារតែការផ្ទុះឡើងនៃការឆ្លងមេរោគ COVID-19 យ៉ាងធ្ងន់ធ្ងរនៅក្លិប។ ជាចុងក្រោយ EFL បានយល់ព្រមអោយមានការពន្យាពេល ដោយជាលទ្ធផលនៃការពន្យារពេលនៅជើងទីមួយនៃគឺធ្វើឡើងនៅ Anfield នៅថ្ងៃទី 13 ខែមករា ខណៈដែលការប្រកួតដែលបានរៀបចំឡើងវិញនឹងត្រូវលេងជាជើងទីពីរនៅ កីឡដ្ឋាន ...
  • 1184
    0

    អ្នកប្រដាល់ទម្ងន់ធ្ងន់ Anthony Joshua របស់ចក្រភពអង់គ្លេស បាននិយាយអោយដឹងថា ខ្លួនទន្ទឹងរង់ចាំ សម្រាប់ការប្រកួតជាមួយ Oleksandr Usyk សារជាថ្មីបន្ទាប់ពីបានចាញ់ពិន្ទុកីឡាករអ៊ុយក្រែនមិនឯកច្ឆន្ទកាលពីខែកញ្ញាឆ្នាំមុន។ Joshua ដែលត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹង Usyk ជាលើកទីពីរក្នុងខែមីនា ឬខែមេសាក្នុងនោះ Anthony Joshua បាននិយាយថា “គេជាអ្នកប្រដាល់ទម្ងន់ធ្ងន់ ហើយបច្ចុប្បន្នជាអ្នកប្រដាល់ខ្លាំងម្នាក់ដែរដូចនេះហើយគេអាចប្រកួតជាមួយអ្នកណាក៏បាន។ គេមើលឃើញអ្នកប្រដាល់បច្ចុប្បន្នខ្លះមិនមានភាពក្លាហានសោះក្នុងការប្រកួត មានន័យថាពួកគេមិនមែនជាអ្នកប្រយុទ្ធពិតទេ។ ថ្លែងនៅឯ EXPO 2020 Dubai ...
  • 1815
    0

    បញ្ហាបានកើតឡើងហើយជាមួយអ្នកចាត់ការ Ralf Rangnick បន្ទាប់ពីមានដំណឹងថា កីឡាករមួយចំនួនមិនសប្បាយចិត្តចំពោះគ្រូបង្វឹកជនជាតិអាល្លឺម៉ង់រូបនេះ។ បើតាមសារព័ត៌មាន Sky Sports កីឡាករមានការសង្ស័យចំពោះសមត្ថភាពរបស់​លោក Rangnick និងទំនងមិនស័ក្ដិសមចំពោះការងារនៅ Old Trafford។ ក្រោយចាញ់ Wolverhampton ១ទល់នឹង០ ដើមសប្ដាហ៍នេះ កីឡាករជាច្រើនលើកឡើងថា មិនអាចសម្របទៅនឹងក្បួន ៤-២-២-២។ ប្រភពមួយចំនួនថ្លែងថា “៖កីឡាករជាច្រើនត្រៀមខ្លួនរួចរាល់ដើម្បីលេង ប៉ុន្តែគ្រូបង្វឹកមិនអាចអភិវឌ្ឍសក្ដានុពលរបស់កីឡាករបាន។” ប្រភពខ្លះក៏លើកឡើងថា ផែនការរបស់លោក Rangnick ...
  • 1367
    0

    Chelsea បានយកឈ្នះ Tottenham Hotspur ដោយលទ្ធផល២ទល់នឹង០ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Carabao Cup។ Kai Havertz បានបើកការនាំមុខឲ្យ Chelsea បានមុនពីការបញ្ជូនយ៉ាងល្អដោយ Marcos Alonso។ គ្រាប់ទី២របស់ក្រុមតោខៀវកើតឡើងក្នុងនាទី៣៤ ពេល Japhet Tanganga របស់ Spurs តែតទៅប៉ះស្មាមិត្តរួមក្រុម Ben Davies ចូលទីខ្លួនឯង។ ...
  • 1462
    0

    ប្រភពគួរទុកចិត្តជាច្រើនបានបង្ហាញថា ក្រុមហ៊ុនលីគកម្ពុជាបានសម្រេចផ្ដល់សិទ្ធិដល់ក្លិបបាល់ទាត់ចំនួន៨ប៉ុណ្ណោះដើម្បីចូលរួមការប្រកួតលីគកំពូលកម្ពុជា ឬ Cambodian Premier League រដូវកាល ២០២២។ ការសម្រេចបែបនេះ ដោយសារតែក្លិបទាំង៨ខាងលើបំពេញបានតាមលក្ខខណ្ឌអាជ្ញាបណ្ណក្លិបចែងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ក្លិបទាំង៨មាន ៖ ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា ណាហ្គាវើលដ៍ បឹងកេត អង្គរថាយហ្គឺរ សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ គិរីវង់សុខសែនជ័យ ចំណែកក្លិបចំនួន៥ទៀតដែលលេងលីគកំពូលរដូវកាល២០២១ត្រូវបានកាត់ទៅកាន់លីគទី២ មានព្រៃវែងអេហ្វស៊ី, សូលទីឡូអង្គរ, នគរបាលជាតិ, អគ្គិសនីកម្ពុជា និង​អាស៊ីអឺរ៉ុបយូណាយធីត។ ...
  • 2145
    0

    Marcio Marques ត្រូវបានណាហ្គាវើលដ៍ប្រកាសចែកផ្លូវជាផ្លូវការហើយនៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ នេះ បន្ទាប់ពីចំណាយពេល២រដូវកាល។ ខ្សែប្រយុទ្ធប្រេស៊ីលខាងលើត្រូវបានគេដឹងថា នឹងទៅចូលរួមជាមួយក្លិប Nam Dinh នៃលីគកំពូលវៀតណាម ដែលទើបដកខ្លួនពីការប្រកួត AFC Cup 2022 ថ្មីៗនេះ។ តាមពិតទៅព័ត៌មាននៃការផ្លាស់ទៅវៀតណាមនេះលេចឮមួយរយៈមកហើយ ហើយបើតាមប្រភពមួយ គឺគេនឹងបង្ហាញខ្លួននាពេលឆាប់ៗខាងមុខ។ គួរដឹងដែរថា Marcio ធ្លាប់ប្រកបអាជីពនៅវៀតណាមមួយរយៈដែរមុនមកកម្ពុជា។ រដូវកាល២០២១ គេទទួលបានស្បែកជើងមាសលីគកំពូលកម្ពុជា ...
  • 1545
    0

    គ្រូបង្វឹក Real Madrid លោក Carlo Ancelotti និយាយថា ខ្សែប្រយុទ្ធ Gareth Bale នៅតែប្តេជ្ញាចិត្តចំពោះ Real Madrid បើទោះបីជាមិនទាន់បានចូលលេងនៅលើទីលានក៏ដោយ។ កីឡាករសញ្ជាតិវែលខាងលើបានអវត្តមានឱ្យក្រុមជើងឯក La Liga ៣៤សម័យតាំងពីខែសីហាឆ្នាំ២០២១មកម្ល៉េះដោយសារតែមានបញ្ហារបួស ខណៈកិច្ចសន្យារបស់គេនៅទឹកដី Santiago Bernabeu នឹងផុតសុពលភាពត្រឹមរយៈពេល៦ខែទៀតតែប៉ុណ្ណោះ។ យ៉ាងណាក្តីលោក Carlo Ancelotti បាននិយាយថា បច្ចុប្បន្ននេះអតីតសមាជិក ...
  • 1054
    0

    ខ្សែបម្រើ Christian Eriksen បានបង្ហើបកាលពីពេលថ្មីៗនេះ ខ្លួនមានបំណងចង់លេងឱ្យក្រុមជម្រើសជាតិដាណឺម៉ាកម្តងទៀតក្នុងការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។ កីឡាករវ័យ២៩ឆ្នាំមិនបានពាក់ព័ន្ធជាមួយបាល់ទាត់ចំនួន៧ខែមកហើយ​ ក្រោយមានបញ្ហាដួលសន្លប់នៅលើទីលានក្នុងការប្រកួតពានរង្វាន់ UEFA Euro 2020 ដោយសារបញ្ហាបេះដូង។ យ៉ាងណាក្តី អតីតយុវជន AFC Ajax ខាងលើនេះកំពុងទំនេរមិនទាន់មានក្លឹបលេងនៅឡើយទេ ក្រោយពេលបញ្ចប់កុងត្រាជាមួយ Inter Milan ដោយសារតែច្បាប់បាល់ទាត់នៅអ៊ីតាលី។ ដោយឡែករូបគេកំពុងតែធ្វើការហ្វឹកហាត់រក្សាកាយសម្បទានៅក្លឹបកាលពីកុមារាភាព ...
  • 1096
    0

    ក្រុមហង្សក្រហម Liverpool បានធ្វើការស្នើសុំជាផ្លូវការទៅកាន់ស្ថាប័នលីគបាល់ទាត់អង់គ្លេស EFL ដើម្បីធ្វើការផ្លាស់ប្តូរកាលបរិច្ឆេទការប្រកួតទល់នឹងក្រុមកាំភ្លើង Arsenal ក្នុងជើងទី១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup ដោយសារកីឡាករខ្លួនឆ្លងជម្ងឺកូវីដ១៩ច្រើននាក់។ ការស្នើរសុំនេះដោយសារមានកីឡាករ ដូចជា Allison, Joel Matip Roberto Firmino រួមទាំងគ្រូបង្គោលលោក Jurgen Klopp និងបុគ្គលិកក្លិបជាច្រើនបានខកខានបង្ហាញខ្លួន។  ដោយសារករណីកើនឡើងនៃការឆ្លងជម្ងឺកូវីដ១៩ នេះដែរ Liverpool បានធ្វើការផ្អាកការហ្វឹកហាត់កាលពីថ្ងៃអង្គារ។ ស្របពេល ...