• 962
    0

    ក្លិប Newcastle United បានឈានដល់កិច្ចព្រមព្រៀងតម្លៃ១២លានផោន ជាមួយក្លិប AT Madrid ដើម្បីនាំយកខ្សែការពារ Kieran Trippier មកកាន់ទឹកដី St James’ Park។ Kieran Trippier វ័យ៣១ឆ្នាំ នឹងត្រូវស្ថិតក្រោមការធ្វើតេស្តសុខភាព មុនពេលអាចផ្លាស់ទៅកាន់ Newcastle United ដើម្បីជួបជុំជាមួយគ្រូបង្វឹកលោក Eddie Howe ហើយនឹងក្លាយជាការនាំចូលកីឡាករដំបូងរបស់ Newcastle ...
  • 2432
    0

    ខ្សែការពារ Elkan Baggott បានក្លាយជាគោលដៅរបស់ក្លិបជប៉ុន FC Tokyo នៃក្របខណ្ឌ J-League 1។ “ចំណាប់អារម្មណ៍របស់ FC Tokyo លើ Elkan Baggott កើតឡើងបន្ទាប់ពីការបង្ហាញភាពលេចធ្លោនៅ AFF Cup 2020 ជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី។” នេះជាការចុះផ្សាយពីសារព័ត៌មានឥណ្ឌូនេស៊ី Bola។ ប្រភពដដែលលើកឡើងថា វត្តមាន​របស់ Baggott អាចជួយតំបន់ការពាររបស់ ...
  • 2276
    0

    សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍នឹងពិចារណាលើមតិយោបល់របស់លោក Park Hang-seo គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិ​វៀតណាម ដែល​លើកឡើងពីលទ្ធភាពនៃការបន្ថែមវីដេអូជំនួយអាជ្ញាកណ្ដាល ឬ V.A.R សម្រាប់ព្រឹត្តិការណ៍ AFF Cup 2022។ “ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) នឹងពិចារណាលើការបន្ថែម V.A.R ក្នុងការប្រកួត”។ នេះបើតាមការបង្ហើបពីមន្ត្រីបាល់ទាត់មួយរូបដែលបានប្រាប់សារព័ត៌មានវៀតណាម Zing។ យ៉ាងណាពុំទាន់មានកិច្ចប្រជុំ ឬព័ត៌មានណាមួយឡើយជុំវិញរឿងនេះទេ។ ព្រឹត្តិការណ៍ AFF Cup 2020 ទើបចប់នៅថ្ងៃទី០១ ខែមករា។ ...
  • 1461
    0

    ថ្មីៗនេះក្រោយពីមានដំណឹងថាខ្សែការពារអង់គ្លេស  Kieran Trippier ដែលបានប្រកាសលាទៅកាន់អ្នកគាំទ្រ At Madrid បន្ទាប់ពីការប្រកួតទល់ Rayo Vallecano។  ហើយការចាកចាកចេញនេះ លោកបង្វឹក អាហ្សង់ទីន Diego Simone បានដាក់គោលដៅថ្មីគឺខ្សែការពាររបស់ Chelsea  គឺ Cesar Azpilicueta ដែលកំពុងតែដើរតួជាប្រធានក្រុមសម្រាប់ក្លឹបនាទីក្រុងឡុង៍មួយនេះ។ យ៉ាងណាមិញការចាកចេញរបស់ Trippier គឺគេគ្រោងនឹងវិលត្រលប់ទៅប្រទេសអង់គ្លេសវិញ ដើម្បីចូលរួមជាមួយ Newcastle ដូចនេះ ...
  • 2039
    0

    លោក ប៉ែន ផាត Legend កម្ពុជា នាពេលថ្មីៗនេះបានបើកសាលាបង្ហាត់បាល់ទាត់ដល់យុវជន និងកុមារ ដែលដំណើររៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង១០ព្រឹក។ សាលានេះត្រូវបានកំណត់ឈ្មោះថា ពស់កេងកង ដែលយកលំនាំតាមរហស្សនាមរបស់លោកតែម្ដង។ សម្រាប់ទីតាំងវិញនៅជិតផ្សារសេនជូរីផ្លាហ្សា។ យុវជនមានចំណាប់អារម្មណ៍ អាចចុះឈ្មោះបានដោយមានតម្លៃត្រឹម២០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ គួររំឭកថា លោក ប៉ែន ផាត ជាអតីតខ្សែបម្រើស្លាបជម្រើសជាតិកម្ពុជាអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ដល់១៩៧០។ លោកធ្លាប់ប្រកបអាជីពនៅថៃ អាល្លឺម៉ង់ និងបារាំង។ លោកធ្លាប់បង្ហាត់វេស្ទើនភ្នំពេញ និងក្រុមយុវជន ...
  • 1797
    0

    ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក លោក Gianni Infantino បានផ្តល់មតិយោបល់ថា ការប្រកួត Euro Championship អាចនឹងធ្វើឡើង២ឆ្នាំម្តងនៅពេលខាងមុខនេះ។ ប្រមុខ FIFA បានបន្ថែមទៀតថា ការប្រកួតពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុបនឹងធ្វើឆ្លាស់ជាមួយការប្រកួតពានរង្វាន់ FIFA World Cup ដែលគ្រោងនឹងធ្វើឡើង២ឆ្នាំម្តងវិញជំនួសឱ្យការធ្វើ៤ឆ្នាំនៅពេលខាងមុខនេះទទួលបានការបោះឆ្នោតអនុម័តបានដោយជោគជ័យ។ លោក Gianni Infantino បានបន្ថែមថា បើសិនជាគម្រោងរៀបចំ FIFA World Cup ពី៤ឆ្នាំមក២ឆ្នាំម្តងទទួលបានជោគជ័យ នោះការប្រកួត ...
  • 1041
    0

    ខ្សែប្រយុទ្ធ​ Romelu Lukaku ទំនងជាស្នាក់នៅ Chelsea ជាបន្តទៀត ក្រោយពីបានធ្វើការដោះស្រាយបញ្ហាជាមួយគ្រូបង្វឹក Thomas Tuchel រួចរាល់នៅថ្ងៃនេះ តាមរយៈការជួបគ្នាតទល់១ទល់នឹង១។ កីឡាករសញ្ជាតិប៊ែលហ្ស៊ិកត្រូវបានលោក Thomas Tuchel ដកឈ្មោះមិនឱ្យចូលលេងក្នុងជំនួបជាមួយក្រុមហង្សក្រហម Liverpool កាលពីពេលថ្មីៗនេះ ក្រោយពេលបាននិយាយនៅក្នុងកិច្ចសម្ភាន៍មួយថា រូបគេមិនពេញចិត្តនឹងទម្រង់លេងរបស់គ្រូបង្វឹក ហើយថែមទាំងបង្ហើបអំពីការចង់ចាកចេញទៅកាន់​ Inter Milan វិញថែមទៀតផង។ យ៉ាងណាក្តីរឿងរ៉ាវដ៏ក្តៅៗគគុកនៅទីក្រុងឡុងដ៍ត្រូវបានដោះស្រាយដោយទទួលបានលទ្ធផលល្អ ក្រោយពេលលោក Thomas Tuchel ...
  • 1070
    0

    គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានជួបពិភាក្សាជាមួយ Romelu Lukaku នៅថ្ងៃចន្ទម្សិលមិញ ដើម្បីពិភាក្សាជាមួយកីឡាករសញ្ជាតិបែលហ្ស៊ិក ដែលបានរិះគន់មកលើទម្រង់ របស់គ្រូបង្វឹក ដែលធ្វើឱ្យខ្សែប្រយុទ្ធរូបនេះខកខានក្នុងការប្រកួតកាលពីថ្ងៃអាទិត្យជាមួយក្រុម Liverpool ។ យ៉ាងណាជុំវិញរឿងនេះលោក Tuchel បានបដិសេធមិនប្រាប់ពីអ្វីដែលលោកនឹងនិយាយទៅកាន់ Lukaku ក្នុងកិច្ចពិភាក្សានោះឡើយ ហើយលោកក៏មិនធានាថា Lukaku នឹងអាចចូលលេងសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup នៅថ្ងៃពុធ ...
  • 650
    0

    ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានត្រលប់មកហ្វឹកហាត់វិញនៅថ្ងៃច័ន្ទថ្ងៃទី 3 ខែមករា បន្ទាប់ពីសម្រាកមួយរយៈពេលអំឡុងបុណ្យណូអែល តែក្នុងនោះមុនមួយថ្ងៃគេបានដឹងថាកីឡាកររបស់ក្លឹបចំនួន៦នាក់ត្រូវអវត្តមាន។ យោងតាមក្លឹប Bayern Munich ការហ្វឹកហាត់របស់ក្រុមទាំងមូល ត្រូវបានពន្យារពេលដោយសារការផ្លាស់ប្តូរវិធានការធ្វើតេស្តម្ដងទៀត ដោយសារស្ថានភាពជំងឺកូវីដរាតត្បាតច្រើនក្នុងប្រទេសអាល្លឺម៉ង់ ហើយក្នុង​នោះដែរកីឡាករ គ្រូបង្វឹក និងបុគ្គលិកផ្នែកផ្សេងៗទាំងអស់នឹងឆ្លងកាត់ការធ្វើតេស្ត PCR ។   កីឡាករ​មួយចំនួនដែល​បាន​ខកខាន​ការ​ហ្វឹកហាត់​ដោយ​សារ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​​កូវីដ​១៩ ក្លឹបបានបញ្ចាក់ថាកីឡាករវិជ្ជមានរួមមាន Manuel Neuer, Kingsley Coman, ...
  • 1105
    0

    ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Barcelona កីឡាករ Ferran Torres ដែលទើបតែផ្លាស់មកពីក្លិប Manchester City ដែលទើបបង្ហាញខ្លួនអោយ Barca ជាផ្លូវការនោះ បានធ្វើតេស្តវិជ្ជមានជម្ងឺកូវីដ១៩។ ជុំវិញរឿងនេះ Barcelona បានចេញសេចក្តីប្រកាសថា “កីឡាករ Ferran Torres និង Pedri បានធ្វើតេស្តវិជ្ជមានជម្ងឺកូវីដ-១៩។ ប៉ុន្តែពួកគេនៅមានសុខភាពល្អ និងត្រូវដាក់ខ្លួនដាច់ដោយឡែក ក្នុងផ្ទះរបស់ពួកគេរៀងៗខ្លួន។” ដំបូង​ឡើយ Torres ...