• 1109
    0

    ក្លឹប​ Barcelona បាន​ធ្វើ​ការ​បន្ត​កុងត្រា​ថ្មី​ផ្លូវការ​ជា​មួយ​ខ្សែការពារ​ Samuel Umtiti រហូត​ទៅ​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៦ ដោយ​មាន​លក្ខខណ្ឌ​តម្រូវ​ឲ្យ​កាត់​ថ្លៃ​ពលកម្ម​មួយ​ចំនួន​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹបអ្នកមានបុណ្យ។ នៅ​រដូវកាល​​នេះ Umtiti ទើប​តែ​ចូល​លេង​បាន​ ១​ប្រកួត​ឲ្យប៉ុណ្ណោះ​ Barcelona ​ ខណៈ​ Torres វិញ​មិន​ទាន់​បាន​ចូល​រួម​ប្រកួត​នៅ​ឡើយ​ទេ​ដោយ​សារ​តែ​មាន​កូវីដ-១៩ ដោយ​នឹង​បង្ហាញ​ខ្លួន​ដំបូង​ ក្នុង​ប្រកួត​នឹង​ Athletic Club ក្របខ័ណ្ឌ​ Copa del ...
  • 521
    0

     ការប្រកួតក្របខណ្ឌ Premier League រវាង Everton ទល់នឹង Leicester City នៅទឹកដី Goodison Park នៅយប់នេះត្រូវបានផ្អាកសាជាថ្មី ព្រោះតែក្រុម Leicester មិនមានកីឡាករគ្រប់គ្រាន់ដើម្បីចូលរួមក្នុងការប្រកួត។ យោងតាមគោលការណ៍របស់ Premier League ក្រុមប្រកួតនិមួយៗត្រូវតែមានកីឡាកររត់លើទីលាន១៣រូប និង អ្នកចាំទី១រូបទើបអាចប្រកួតបាន។ យ៉ាងណាមិញស្ថាប័ន Premier League បានយល់ព្រមទទួលយកសំណើសុំផ្អាកការប្រកួតរបស់ក្រុមអ្នកចាត់ការ Brendan ...
  • 3166
    0

    ខ្សែបម្រើ Chanathip Songkrasin បានសម្រេចការផ្លាស់ពី Consadole Sapporo ទៅកាន់ Kawasaki Frontale ជាផ្លូវការ ខណៈត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃខ្លួនផ្លាស់ចំនួន៣.៥លានដុល្លារសហរដ្ឋអាមេរិក។ កីឡាករកម្ពស់១ម៉ែត្រ៥៨ បានចំណាយពេល៤ឆ្នាំកន្លះនៅជាមួយ Consadole Sapporo ដោយរូបគេស៊ុតបញ្ចូលទីបានចំនួន១៥គ្រាប់ ហើយបានជាប់ឈ្មោះជាកីឡាករល្អប្រចាំរដូវកាលម្តងកាលពីឆ្នាំ២០១៨។ គួរឱ្យដឹងថា អតីតសមាជិក Muangthong United ទើបតែជួយឱ្យក្រុមជម្រើសជាតិថៃឈ្នះពានរង្វាន់ AFF Championship ជាលើកទី៦ក្នុងប្រវត្តិសាស្រ្ត ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ។
  • 1185
    0

    ខ្សែប្រយុទ្ធ Federico Chiesa បានរងរបួសដាច់សសៃជង្គង់ ACL កាលពីសប្តាហ៍មុន ដោយ Juventus បានចេញសេចក្តីថ្លែងការណ៍ថាសមាជិករបស់ខ្លួននឹងត្រូវអវត្តមាននៅលើទីលានរហូតដល់ចប់រដូវកាលនេះតែម្តង។ សមាជិករបស់ក្រុមសេះបង្កង់ត្រូវបានប្តូរចេញភ្លាមៗនៅនាទី៣២ ក្នុងវគ្គទី១ក្រោយប៉ះទង្គិចជាមួយកីឡាករ AS Roma ក្នុងការប្រកួតប្រចាំក្របខ័ណ្ឌ Serie A។ ក្រោយពីរងរបួសធ្ងន់ធ្ងរបែបនេះ កីឡាករវ័យ២៤ឆ្នាំមិនអាចជួយក្រុមជម្រើសជាតិអ៊ីតាលីនៅក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup នៅខែមីនាខាងនមុខនេះបានឡើយ។ គួរឱ្យដឹងថា អតីតសមាជិក AFC Fiorentina ...
  • 1392
    0

    ខ្សែបម្រើប្រយុទ្ធ ប្រាក់ ចាន់រតនា បានសម្រេចចិត្តចូលនិវត្តន៍ក្នុងនាម​ជាកីឡាករបាល់ទាត់ហើយ ដោយបានប្រកាសលើបណ្ដាញសង្គម Facebook នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ នេះ។ អតីតកីឡាករជម្រើសជាតិកម្ពុជាបានបានចាត់ទុកជាការសម្រេចចិត្តដ៏លំបាកមួយ។ មុនប្រកាសនេះ គិរីវង់សុខសែនជ័យដែលជាក្លិបចុងក្រោយរបស់គេក៏បានដាក់សំណើបន្តកិច្ចសន្យាដែរ តែគេបានសម្រេចចិត្តរួចទៅហើយ។ ប្រាក់ ចាន់រតនា សរសេរបែបនេះ “៖រយៈពេល១១ឆ្នាំសម្រាប់បាល់ទាត់អាជីព លាហើយភាពជាកីឡាករអាជីព លាទាំងអាល័យអគុណដល់ថ្នាក់នាំក្លិបគិរីវង់សសុខសែនជ័យដែលនៅតែចង់បន្តកុងត្រាឲ្យខ្ញុំតែខ្ញុំក៏សុំទោសដែលមិនបាននៅជួយ ។ អំពើល្អរបស់ថ្នាក់ដឹកនាំក្លិបខ្ញុំនឹងចងចាំជានិច្ច“ គួររំឭកថា ប្រាក់ ចាន់រតនា ...
  • 3327
    0

    ខ្សែប្រយុទ្ធ Edison Cavani បានជួបពិភាក្សាជាមួយលោក Ralf Rangnick ទាក់ទងនឹងអនាគតរបស់គេនៅ Man Utd ដោយគេបានប្រាប់ទៅអ្នកចាត់ការបណ្ដោះអាសន្នថាគេនឹងមិនចាកចេញពីក្លឹបនោះទេសម្រាប់ពេលវេលាដែលនៅសេសសល់។ ចាប់តាំងពីអតីតកីឡាករ PSG មកកាន់ទឹកដី Old Trafford រូបគេទទួលបានការសរសើរនាពេលកន្លងមក  ហើយលោក Ralf Rangnick ក៏មានការរំភើបចិត្តដែរ នៅពេលដែលខ្សែប្រយុទ្ធរូបនេះបានសម្រេចចិត្តនៅក្រោមការដឹកនាំរបស់លោកជាបន្តទៀត។  ខណៈគ្រូបង្វឹកបណ្តោះអាសន្នរូបនេះបង្ហាញអារម្មណ៍ថា Cavani អាចមានឥទ្ធិពលខ្លាំងលើកីឡាករវ័យក្មេងរបស់ក្លឹបមុនពេលគេចាកចេញ។ ការស្នាក់នៅរហូតដល់ចប់កិច្ចសន្យានេះ Edi ...
  • 1143
    0

    Diogo Dalot ទទួល​បានការសរសើរចំពោះគុណផលដ៏ល្អរបស់គេក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទី៣ ដែល Manchester United ទម្លាក់ Aston Villa ដោយលទ្ធផល ១ទល់នឹង០។ ក្នុងនាទី៣៥ Dalot ឈឺកជើង និងរកពេទ្យឲ្យជួយមើល។ អ្នកចាត់ការស្ដីទី លោក Ralf Rangnick បានឲ្យ Aaron Wan-Bissaka កម្ដៅសាច់ដុំដើម្បីត្រៀមប្ដូរជំនួស។ ...
  • 2305
    0

    សហព័ន្ធកីឡាបាល់ទាត់វៀតណាមបានសម្រេចជ្រើសរើសក្រុមអាយុក្រោម២១ឆ្នាំទៅចូលរួមការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម២៣ឆ្នាំ នៅកម្ពុជា។ សារព័ត៌មានវៀតណាម Bongda រាយការណ៍ថា ការសម្រេចបែបនេះ ព្រោះពួកគេចង់ផ្ដោតលើការត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ២០២២ ដែលវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះក្នុងខែឧសភា ខាងមុខ។ គួរបញ្ជាក់ថា ការប្រកួត AFF U23 Championship 2022 នៅកម្ពុជានឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ នៅកីឡដ្ឋានព្រីនស៍ និងមរកតេជោ។ ក្រុមជម្រើសជាតិវៀតណាមស្ថិតក្នុងពូលជាមួយថៃ និងសិង្ហបុរី៕  
  • 1170
    0

    បន្ទាប់ពីទទួល​បានលទ្ធផលផ្លែផ្កាលើកសិដ្ឋានអភិវឌ្ឍន៍កសិកម្ម អតីត​អ្នក​ប្រដាល់​គុន​ចម្រុះ​ ស៊ឹម​ ប៊ុនស្រ៊ន់​ បានចាប់ដៃមិត្តភក្ដិបោះទុនបើកដំណើរការអាជីវកម្ម​ក្រុម​ហ៊ុន​ដឹកជញ្ជូនមួយឈ្មោះថា​ Cheetah Express​ ។ ក្រុមហ៊ុននេះផ្ដោតលើការទិញ​ទំនិញ​ និង​ដឹក​ជញ្ជូន​អីវ៉ាន់​ពី​ក្រៅ​ប្រទេស និងពីក្នុងប្រទេសទៅក្រៅប្រទេសផងដែរ។ សម្រាប់មុខរបរថ្មីនេះ កីឡាករមានប្រភពពីខេត្តកំពង់ចាម​ បាន​ឲ្យ​ដឹង​ថា​ ចំណាយទុនខ្ទង់៣ម៉ឺនដុល្លារអាមេរិក ដោយសហការជាមួយមិត្តជិតស្និទ្ធម្នាក់។ នេះ​ក៏ជាមុខរបរ​ទី២​សម្រាប់គេ​ដែរ ក្រោយទទួល​បានផ្លែផ្កាពីកសិដ្ឋាន​បណ្ដុះ​ដើមឈើ​លើទឹកដី​កំណើតខេត្ត​កំពង់ចាម។​ ​ ជាមួយគ្នានេះដែរ កីឡាករធ្លាប់ឈ្នះខ្សែក្រវាត់​កម្មវិធីកំពូលអ្នកប្រយុទ្ធនៅ MyTV ផ្ដាំផ្ញើ​អ្នក​ប្រដាល់​ផ្សងៗ​ដែលនៅមានឱកាសរកប្រាក់បាន ធ្វើយ៉ាងណា ​ឆ្លៀត​សន្សំ​ទុក​ដើម្បីជាទុនសម្រាប់បង្កើតរបរណាមួយនៅពេលឈប់ប្រកួត។​ គួររំឭកថា​ ...
  • 1274
    0

    ការប្រកួតបាល់ទាត់ស្វែងរកមូលនិធិទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា រកឃើញ៤ក្រុមចុងក្រោយហើយ និងត្រៀមប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។ សម្រាប់ក្រុមដែលឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយមាន 7 NG, មហាហង្ស, ហនុមាន និង 12 Happy។ ក្នុងនោះ ក្រុមលេខ១ 7NG ត្រូវប៉ះក្រុមលេខ៤ 12 Happy និងក្រុមលេខ២ មហាហង្ស ត្រូវជួបក្រុមលេខ៣ ហនុមាន។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៥ ...