Author: MSR Website
-
គ្រូម៉ិកស៊ិកលាឈប់ភ្លាមៗក្រោយធ្លាក់ត្រឹមវគ្គចែកពូល World Cup លើកដំបូងក្នុងពេល៤៤ឆ្នាំ
លោក Gerardo Martino បានសម្រេចចិត្តលាឈប់ពីតំណែងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិម៉ិកស៊ិក ក្រោយក្រុមនេះខកខានឡើងផុតវគ្គចែកពូលលើកដំបូងក្នុងរយៈពេល៤៤ឆ្នាំ។ បុរសជនជាតិអាហ្សង់ទីនបានថ្លែងក្រោយឈ្នះអារ៉ាប៊ីសាអ៊ូឌីតថា “៖ខ្ញុំសូមទទទួលខុសត្រូវចំពោះភាពខកចិត្តក្នុងថ្ងៃនេះ។ យើងត្រូវតែទទួលយកលទ្ធផលជាក់ស្ដែង។ កិច្ចសន្យារបស់ខ្ញុំជាមួយសហព័ន្ធម៉ិកស៊ិកនឹងអស់សុពលភាពពេលអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។” ចប់៣ប្រកួតនៅពូល C ម៉ិកស៊ិកនៅលេខ៣ មាន៤ពិន្ទុស្មើប៉ូឡូញ តែចាញ់ប្រៀបផលសងគ្រាប់បាល់ ដោយ -១។ ដោយឡែក លោក Gerardo Martino បានចូលកាន់តំណែងគ្រូបង្គោលម៉ិកស៊ិកក្នុងឆ្នាំ២០១៩៕ -
Messi ជាកីឡាករទី១ទាត់ប៉េណាល់ទីមិនចូល២ដងក្នុងជុំផ្ដាច់ព្រ័ត្រ World Cup
Lionel Messi បានក្លាយជាកីឡាករទី១ដែលទាត់ប៉េណាល់ទីមិនចូលដល់ទៅ២ដងក្នុងព្រឹត្តិការណ៍ FIFA World Cup ជុំចុងក្រោយ។ ការខកខាននេះកើតឡើងក្នុងនាទី៣៧ពេលឈ្នះប៉ូឡូញ២ទល់នឹង០។ ពេលនោះ ការទាត់របស់គេត្រូវបានសង្គ្រោះដោយអ្នកចាំទី Wojciech Szczesny។ នេះជាការខកខានលើកទី២ក្នុងចំណោម៣លើកចុងក្រោយក្នុងជុំផ្ដាច់ព្រ័ត្រ FIFA World Cup។ កាលមុនគេទាត់មិនចូលពេលស្មើអ៊ីស្លង់ ក្នុងឆ្នាំ២០១៨។ លើកចុងក្រោយដែលគេទាត់ចូលគឺឆ្នាំនេះឯង ពេលចាញ់អារ៉ាប៊ីសាអ៊ូឌីត ១ទល់នឹង២៕ ក្នុងអាជីពរបស់ Messi គិតមកទល់ពេលនេះ គេទាត់ប៉េណាល់ទី១៣៧ដង ចូល១០៦ ... -
White ចេញពីជំរំហ្វឹកហាត់ទៅផ្ទះវិញដោយសារហេតុផលផ្ទាល់ខ្លួន
Ben White បានចាកចេញពីមូលដ្ឋានហ្វឹកហាត់របស់ក្រុមជម្រើសជាតិអង់គ្លេសនៅ Al Wakrah ហើយបានត្រលប់ទៅផ្ទះជាបន្ទាន់ក្រោមហេតុផលផ្ទាល់ខ្លួន។ ខ្សែការពារ Arsenal រូបនេះមិនត្រូវបានគេរំពឹងថានឹងត្រលប់មករួមក្រុមវិញសម្រាប់ការប្រកួតដែលនៅសល់នោះទេ។ “យើងបានសួរនាំពីរឿងផ្ទាល់ខ្លួនរបស់គេ ហើយយើងគោរពចំពោះពេលវេលានេះ។” នេះជាសេចក្ដីថ្លែងការណ៍របស់ជម្រើសជាតិអង់គ្លេស។ កីឡាករវ័យ២៥ឆ្នាំលេងបាន៤ប្រកួតសម្រាប់ជម្រើសជាតិអង់គ្លេស តែមិនទាន់បានលេងទេក្នុងវគ្គចែកពូលប្រចាំពូល B កន្លងមក។ គេមិនមានឈ្មោះក្នុងកៅអីបម្រើពេលប៉ះអ៊ីរ៉ង់ និងអាមេរិក ហើយខកខានប្រកួតចុងក្រោយតទល់វេលស៍ ដោយសារជំងឺ៕ -
Marcus Haber ត្រៀមក្លាយជាម្ចាស់ស្បែកជើងមាសលីគកំពូលកម្ពុជា ២០២២
គិតមកទល់ពេលនេះ ខ្សែប្រយុទ្ធ Marcus Haber កំពុងនាំមុខគេលើតារាងអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេក្នុងក្របខណ្ឌកំពូលកម្ពុជា ២០២២ ខណៈការប្រកួតនៅសល់តែ១លើកទៀតប៉ុណ្ណោះ។ ទោះប៉ុន្មានប្រកួតចុងក្រោយហាក់ខ្សត់គ្រាប់បាល់ កីឡាករមកពីព្រះខ័នរាជស្វាយរៀងនៅតែបន្តនាំមុខកំពូលតារាង ដោយសារតែគេមានដល់ទៅ២៥គ្រាប់ ខណៈ Takumu Nishihara របស់កងយោធពលខេមរភូមិន្ទដែលមាន២១គ្រាប់មិនអាចបន្តរកគ្រាប់បាល់បានទៀត ព្រោះមិនមានឈ្មោះក្នុង Top 4។ ចំណែក Fareed Sadad របស់ភ្នំពេញក្រោនមាន១៧គ្រាប់។ ប្រកួតចុងក្រោយបិទរដូវកាលនៅថ្ងៃសៅរ៍ ទី០៣ ខែធ្នូ សប្ដាហ៍នេះ ព្រះខ័នរាជស្វាយរៀងត្រូវជួបវិសាខា ... -
Mbappe ប្រឈមនឹងពិន័យពី FIFA រឿងគេចមិនផ្ដល់សម្ភាសន៍
Kylian Mbappe ប្រឈមនឹងការពិន័យពី FIFA ពាក់ព័ន្ធទៅនឹងការបដិសេធផ្ដល់សម្ភាសន៍ ក្រោយទទួលបានងារជាកីឡាករល្អប្រចាំការប្រកួត។ បើតាម FIFA កីឡាករដែលទទួលបាន Man of the Match ត្រូវតែផ្ដល់បទសម្ភាស ហើយនេះជាលើកទី២ជាប់ៗគ្នាដែលខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងខាងលើព្យាយាមគេចវេស។ បើតាមការប៉ាន់ស្មាន សមាជិក Paris Saint Germain ទំនងមិនចង់ឲ្យគេសួររឿងទំនាក់ទំនងក្នុងក្រុមជាមួយមិត្តរួមក្រុមឯទៀត។ FIFA ក៏បានព្រមានភាគីក្រុមបារាំងពីបញ្ហានេះដែរ។ ដោយឡែក នាពេលថ្មីៗនេះ អាល្លឺម៉ង់ទើបតែអស់១០១០០ដុល្លារ ... -
ធ្លាក់ពី World Cup មែន តែ Bale ថា នឹងនៅតែលេងឲ្យវេលស៍
ក្រុមចាញ់អង់គ្លេស ធ្លាក់ចេញពីវគ្គចែកពូល FIFA World Cup 2022 ប្រធានក្រុម Gareth Bale អះអាងថា នឹងបន្តលេងឲ្យក្រុមជម្រើសជាតិវេលស៍ ដរាបណាក្រុមនៅតែត្រូវការរូបគេ។ បរាជ័យ៣ទល់នឹង០ក្រោមថ្វីជើងក្រុមតោកំណាច មានន័យថា វេលស៍បញ្ចប់ត្រឹមបាតតារាងពូល B។ Bale វ័យ៣៣ឆ្នាំ និយាយថា នឹងចូលរួមជួយក្រុមក្នុងវគ្គជម្រុះ Euro 2024 ក្នុងខែមីនា ឆ្នាំ២០២៣។ “ខ្ញុំនឹងបន្តជួយក្រុម ប្រសិនបើក្រុមត្រូវការ។ ... -
អាមេរិក និងអង់គ្លេសរកឃើញគូប្រកួតក្នុងវគ្គ១៦ក្រុម World Cup 2022
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងអាមេរិក បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022។ ក្រុមរហស្សនាមតោកំណាចបញ្ចប់នៅលេខ១ប្រចាំពូល B ដោយមាន៧ពិន្ទុពីការប្រកួត៣លើក។ ចុងក្រោយក្នុងពូលឈ្នះវេលស៍ ៣ទល់នឹង០ ខណៈ Christian Pulisic រកបាន១គ្រាប់ឲ្យអាមេរិកឈ្នះអ៊ីរ៉ង់ ១ទល់នឹង០។ វគ្គ១៦ក្រុម ហូឡង់ប៉ះអាមេរិក និងអង់គ្លេសជួបសេណេហ្កាល់។ ចំណែកប្រេស៊ីល, បារាំង និងព័រទុយហ្កាល់ ចាំអ៊ុតមើលគូប្រកួតបន្តទៀត៕ -
ការប្រកួតគុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍នឹងធ្វើឡើងដើមខែធ្នូ
ប្រកួតកីឡាគុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នឹងត្រូវបានរៀបចំឡើងដោយសម្របសម្រួលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធគុនអន្តរជាតិ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ឬហៅថា Pre-SEA Games នេះនឹងដំណើរការរយៈពេល៣ថ្ងៃពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅឆ្នេរអូត្រេះ ខេត្តព្រះសីហនុ និងជាថ្ងៃបុណ្យសមុទ្រផងដែរ។ បើតាមគម្រោង អ្នកចូលរួមនឹងមានមកពី៧ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក៏មានមកពីជប៉ុន បារាំង ដែលមានអ្នកជំនាញការរៀបចំ។ ... -
អគ្គលេខាបាល់ទះបង្ហើបគម្រោងប្រកួតដណ្ដើមពាន៣ប្រទេស
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបង្ហើបថា លោកកំពុងពិភាក្សាជាមួយភាគីសហព័ន្ធកីឡាបាល់ទះសិង្ហបុរី និងភាគីសហព័ន្ធកីឡាបាល់ទះម៉ាឡេស៊ី ស្ដីពីលទ្ធភាពនៃការប្រកួតដណ្ដើមពានរង្វាន់មួយក្នុងចំណោម៣ប្រទេសនេះ ហើយអាចប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣។ ជុំវិញផែនការគម្រោងប្រកួតជាមួយក្រុមបាល់ទះបារាំងវិញ លោកអគ្គលេខាធិការដដែលមានប្រសាសន៍ថា កំពុងចរចាគ្នាថាតើត្រូវនាំកីឡាករកម្ពុជាទៅប្រកួតនៅទីនោះ ឬនាំកីឡាករបារាំងមកប្រកួតនៅកម្ពុជា។ លោកសង្កត់ធ្ងន់ថា ទោះប៉ះក្រុម B បារាំង ក៏ជារឿងដ៏ល្អ ព្រោះបាល់ទះរបស់ប្រទេសមួយនេះស្ថិតក្នុងចំណោមក្រុមខ្លាំងៗដែលអាចជួយផ្ដល់បទពិសោធ និងបង្កើនគុណភាពដល់ក្រុមកម្ពុជា។ គួរដឹងដែរថា សហព័ន្ធកីឡាបាល់ទះកម្ពុជាកំពុងដុតដៃដុតជើងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសខ្លួនដើម្បីឆ្ពោះទៅដណ្ដើមបានលទ្ធផលល្អក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ -
FIFA ពិន័យអាល្លឺម៉ង់
សហព័ន្ធកីឡាបាល់ទាត់អាឡឺម៉ង់ត្រូវបានពិន័យជាប្រាក់ចំនួន១០១០០ អឺរ៉ូ បន្ទាប់ពីបានបំពានលើបទប្បញ្ញត្តិស្តីពីសន្និសីទសារព័ត៌មានមុនការប្រកួតតទល់អេស្ប៉ាញក្នុងព្រឹត្តិការណ៍ World Cup ។ លើសពីនេះ DFB ក៏ត្រូវបានព្រមានកុំឱ្យប្រព្រឹត្តល្មើសម្តងទៀតសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ដែលនៅសល់។ ក្នុងសន្និសីទកាសែតមុនការប្រកួតអាល្លឺម៉ង់ទល់នឹងអេស្ប៉ាញ មានតែគ្រូបង្វឹក Hansi Flick ប៉ុណ្ណោះដែលបង្ហាញវត្តមាន។ យោងតាមបទប្បញ្ញត្តិរបស់ FIFA ក្រុមដែលចូលរួមក្នុងការប្រកួត World Cup មានកាតព្វកិច្ចធ្វើសន្និសីទសារព័ត៌មានមួយថ្ងៃមុនការប្រកួតដោយមានគ្រូបង្វឹក និងកីឡាករ។ ច្បាប់ទាំងនេះត្រូវបានចែងក្នុងមាត្រា ៤៤ នៃច្បាប់នៃការប្រកួត៕