• 429
    0

    សមាសភាពកីឡាករជម្រើសជាតិកម្ពុជាសម្រាប់ AFF Cup 2022 នឹងត្រូវបានប្រកាសឡើងនៅម៉ោង៧ព្រឹក ថ្ងៃអាទិត្យ ទី០៤ ខែធ្នូ។ ការប្រកួតជម្រើសជើងឯកអាស៊ីអាគ្នេយ៍ ២០២២ នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ តទៅ ដោយកម្ពុជាស្ថិតក្នុងពូល A មានថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី និងព្រុយណេ។ ដោយឡែក កម្ពុជានឹងប្រកួតមិត្តភាពជាមួយម៉ាឡេស៊ី នៅថ្ងៃទី០៩ ខែធ្នូ៕
  • 4293
    0

    Gabriel Jesus និង Alex Telles ត្រូវបានដកចេញពីការប្រកួត World Cup ដែលនៅសេសសល់បន្ទាប់ពីរបួសក្នុងការប្រកួតប្រេស៊ីល ចាញ់កាមេរូន១ទល់នឹង០ កាលពីថ្ងៃសុក្រ ទី០២ ខែធ្នូ។ អ្នក​ទាំង​ពីរ​បាន​រង​របួស​ជង្គង់​ស្តាំ ហើយ​បាន​ទទួល​ការ​ស្កែន MRI នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី០៣ ធ្នូ នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាគមកីឡាបាល់ទាត់ប្រេស៊ីល (CBF) បង្ហាញថា វាមិនអាចទៅរួចនោះទេសម្រាប់ពួកគេក្នុងការចូលរួមក្នុងការប្រកួតបន្តទៀតក្នុងប្រទេសកាតា។ ប្រេស៊ីលត្រូវប្រកួតជាមួយកូរ៉េខាងត្បូងក្នុងវគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃចន្ទ ...
  • 645
    0

    ភ្នំពេញក្រោន ជាម្ចាស់ជើងឯក Cambodian Premier League រដូវកាល២០២២ ក្រោយឈ្នះបឹងកេត៥ទល់នឹង០ នៅថ្ងៃចុងក្រោយ គឺថ្ងៃសៅរ៍ ទី០៣ ខែធ្នូ នេះ។ នេះក៏ជាការឈ្នះតំណែងជើងឯកលីគកំពូលកម្ពុជាជាលើកទី៨ និងជាការឈ្នះ២ឆ្នាំជាប់គ្នាដល់ទៅ៣ដង (២០១០ និង២០១១, ២០១៤ និង២០១៥, ២០២១ និង២០២២)។ ភ្នំពេញក្រោននឹងតំណាងកម្ពុជាក្នុងការប្រកួត AFC Cup រដូវកាល២០២៣/២០២៤ ដោយចាប់ផ្ដើមពីការប្រកួត play-off។ ...
  • 773
    0

    ក្រុមការងារពេទ្យប្រេស៊ីលថ្លែងថា Neymar ទំនងមិនអាចជួយក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលបានទេពេលប៉ះជម្រើសជាតិកូរ៉េខាងត្បូង ក្នុងវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022។ ខ្សែប្រយុទ្ធក្លិប Paris Saint Germain បានរងរបួសកជើងអំឡុងជំនួបជាមួយស៊ែរប៊ី ហើយត្រូវបន្តសម្រាកទាំង២ប្រកួតដែលនៅសល់។ ភាគីក្រុមការងារពេទ្យថ្លែងថា អំឡុងព្យាបាលរបួស Neymar ស្រាប់តែក្ដៅខ្លួន ដោយសារតែបញ្ហារលាកបំពង់ក។ ក្នុងការប្រកួតតទល់ស៊ែរប៊ី Neymar ត្រូវបាន​គូប្រជែងបង្កកំហុសដល់ទៅ៩ដង។ ចំណែកលោក Tite គ្រូបង្គោលប្រេស៊ីលអះអាងថា មិនបានដឹងពីបញ្ហារបួសរបស់ ...
  • 1044
    0

    មួយគ្រាប់ពីការតែតបញ្ចូលទីពី Vincent Aboubakar បានផ្ដល់ជ័យជម្នះ​១ទល់នឹង០ដល់កាមេរូនលើប្រេស៊ីល ក្នុងការប្រកួត FIFA World Cup បិទពូល G។ ចំណែកស្វីសបានយកឈ្នះស៊ែប៊ីដោយលទ្ធផល៣ទល់នឹង២ ឡើងលេខ២ក្នុងពូល មាន៦ពិន្ទុស្មើក្រុមកំពូលតារាងប្រេស៊ីល។ កាមេរូនមាន​៤ពិន្ទុ នៅលេខ៣ពីលើក្រុមលេខ៤ ស៊ែប៊ី ១ពិន្ទុ។ ដូច្នេះវគ្គ១៦ក្រុម ប្រេស៊ីលជួបកូរ៉េខាងត្បូង និងស្វីសប៉ះព័រទុយហ្គាល់៕
  • 442
    0

    គិតមកទល់ពេលនេះ ភ្នំពេញក្រោន វិសាខា និង ព្រះខ័នរាជស្វាយរៀង មាន៤៩ពិន្ទុ ដូចគ្នា តែបើគិតទៅលើ Head to Head ភ្នំពេញក្រោន ឈរនៅលេខរៀងទី១ វិសាខា ឈរនៅលេខរៀងទី២ និង ព្រះខ័នរាជស្វាយរៀង ឈរនៅលេខរៀងទី៣ រីឯ បឹងកេត មានតែ៣៩ពិន្ទុប៉ុណ្ណោះ ដោយអស់ឱកាសប្រជែងជើងឯកទៅហើយ ។ សម្រាប់ក្រុមដែលនៅមានឱកាសក្នុងការប្រជែងជើងឯករដូវកាលឆ្នាំ២០២២នេះ រួមមាន ភ្នំពេញក្រោន ...
  • 713
    0

    ខ្សែការពារ Dani Alves នឹងក្លាយជាប្រធានក្រុមប្រេស៊ីលចាស់ជាងគេក្នុងព្រឹត្តិការណ៍ FIFA World Cup ជុំចុងក្រោយពេលប៉ះកាមេរូននៅថ្ងៃសុក្រ ទី​០២ ខែធ្នូ នេះ។ កីឡាករវ័យ៣៩ឆ្នាំត្រូវបានគ្រូបង្គោល Tite ដាក់ឈ្មោះ​ចូល​បញ្ជី World Cup ទាំងមានពាក្យរិះគន់ថា ដោយសារតែជាមិត្តជិតស្និទ្ធរបស់ Neymar។ Alves ដែលបច្ចុប្បន្នកំពុងលេងនៅក្លិបម៉ិកស៊ិក UNAM Pumas នឹងពាក្យស្លាកដៃប្រធានក្រុម ខណៈលោក Tite ...
  • 672
    0

    លោក Roberto Martinez បានលាឈប់ពីតំណែងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក ក្រោយមិនអាចនាំក្រុមនេះឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022។ បុរសវ័យ៤៩ឆ្នាំត្រូវបានតែងតាំងក្នុងឆ្នាំ២០១៦ ហើយកិច្ចសន្យារបស់លោកក៏នឹងត្រូវអស់សុពលភាពក្រោយចប់ World Cup ដែរ។ បែលហ្ស៊ិកដែលបានលេខ៣ World Cup 2018 បានចូលរួមព្រឹត្តិការណ៍ដ៏ធំនេះក្នុងនាមជាក្រុមលេខ២ពិភពលោក។ ក្រុមរហស្សនាមបិសាចក្រហមបានបញ្ចប់លេខ៣ពូល F ដោយមាន៤ពិន្ទុ ចាញ់ក្រុមលេខ២ក្រូអាត១ពិន្ទុ៕  
  • 1285
    0

    ជប៉ុនបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ FIFA World Cup ជាលើកទី៤ ក្រោយឈ្នះ អេស្ប៉ាញ យកបានលេខ១ពូល E។   ដូច្នេះជប៉ុនមាន៦ពិន្ទុ លើក្រុមលេខ២អេស្ប៉ាញ២ពិន្ទុ ខណៈអាល្លឺម៉ង់មាន៤ពិន្ទុដែរ តែចាញ់ផលសងគ្រាប់បាល់អេស្ប៉ាញ។ ប្រកួតចុងក្រោយ អាល្លឺម៉ង់ឈ្នះកូស្តារីកា ២ទល់នឹង៤។ នេះក៏ជាលើកទី២ជាប់ៗគ្នាដែរដែល​អាល្លឺម៉ង់បរាជ័យក្នុងការ ជប៉ុនឡើងវគ្គ១៦ក្រុមលើកដំបូងក្នុងឆ្នាំ២០០២ បន្តដោយឆ្នាំ២០១០ និង២០១៨។ ដូច្នេះឆ្នាំ២០២២ នេះជាលើកទី៤។ វគ្គ១៦ក្រុម ជប៉ុនប៉ះក្រូអាត និងអេស្ប៉ាញជួបម៉ារ៉ុក៕
  • 717
    0

    ក្លិបបាល់ទាត់ណាហ្គាវើលដ៍បានប្រកាសពីការចែកផ្លូវពីកីឡាករ នុប តុលា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី​០១ ខែធ្នូ ឆ្នាំ២០២២ នេះក្រោយចំណាយពេលបាន២រដូវកាល។ កីឡាករដែលអាចលេង បាន ទាំងប្រយុទ្ធ និងការពារ បានដុះដាលចេញពីថ្នាលព្រះខ័នរាជស្វាយរៀង ហើយរួមចំណែកឈ្នះពានរង្វាន់យ៉ាងច្រើន មុនចូលរួមជាមួយណាហ្គាវើលដ៍ក្នុងរដូវកាល២០២១។ គេក៏ធ្លាប់ជាប់ជម្រើសជាតិច្រើនកម្រិតដែរ ជាពិសេសមិនសូវបាត់មុខឡើយអំឡុងការដឹកនាំពីអតីតគ្រូបង្គោល Lee Tae-hoon៕