• 1290
    0

    ជប៉ុនបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ FIFA World Cup ជាលើកទី៤ ក្រោយឈ្នះ អេស្ប៉ាញ យកបានលេខ១ពូល E។   ដូច្នេះជប៉ុនមាន៦ពិន្ទុ លើក្រុមលេខ២អេស្ប៉ាញ២ពិន្ទុ ខណៈអាល្លឺម៉ង់មាន៤ពិន្ទុដែរ តែចាញ់ផលសងគ្រាប់បាល់អេស្ប៉ាញ។ ប្រកួតចុងក្រោយ អាល្លឺម៉ង់ឈ្នះកូស្តារីកា ២ទល់នឹង៤។ នេះក៏ជាលើកទី២ជាប់ៗគ្នាដែរដែល​អាល្លឺម៉ង់បរាជ័យក្នុងការ ជប៉ុនឡើងវគ្គ១៦ក្រុមលើកដំបូងក្នុងឆ្នាំ២០០២ បន្តដោយឆ្នាំ២០១០ និង២០១៨។ ដូច្នេះឆ្នាំ២០២២ នេះជាលើកទី៤។ វគ្គ១៦ក្រុម ជប៉ុនប៉ះក្រូអាត និងអេស្ប៉ាញជួបម៉ារ៉ុក៕
  • 724
    0

    ក្លិបបាល់ទាត់ណាហ្គាវើលដ៍បានប្រកាសពីការចែកផ្លូវពីកីឡាករ នុប តុលា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី​០១ ខែធ្នូ ឆ្នាំ២០២២ នេះក្រោយចំណាយពេលបាន២រដូវកាល។ កីឡាករដែលអាចលេង បាន ទាំងប្រយុទ្ធ និងការពារ បានដុះដាលចេញពីថ្នាលព្រះខ័នរាជស្វាយរៀង ហើយរួមចំណែកឈ្នះពានរង្វាន់យ៉ាងច្រើន មុនចូលរួមជាមួយណាហ្គាវើលដ៍ក្នុងរដូវកាល២០២១។ គេក៏ធ្លាប់ជាប់ជម្រើសជាតិច្រើនកម្រិតដែរ ជាពិសេសមិនសូវបាត់មុខឡើយអំឡុងការដឹកនាំពីអតីតគ្រូបង្គោល Lee Tae-hoon៕
  • 987
    0

    លោក Gerardo Martino បានសម្រេចចិត្តលាឈប់ពីតំណែងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិម៉ិកស៊ិក ក្រោយក្រុមនេះខកខានឡើងផុតវគ្គចែកពូលលើកដំបូងក្នុងរយៈពេល៤៤ឆ្នាំ។ បុរសជនជាតិអាហ្សង់ទីនបានថ្លែងក្រោយឈ្នះអារ៉ាប៊ីសាអ៊ូឌីតថា “៖ខ្ញុំសូមទទទួលខុសត្រូវចំពោះភាពខកចិត្តក្នុងថ្ងៃនេះ។ យើងត្រូវតែទទួលយកលទ្ធផលជាក់ស្ដែង។ កិច្ចសន្យារបស់ខ្ញុំជាមួយសហព័ន្ធម៉ិកស៊ិកនឹងអស់សុពលភាពពេលអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។” ចប់៣ប្រកួតនៅពូល C ម៉ិកស៊ិកនៅលេខ៣ មាន៤ពិន្ទុស្មើប៉ូឡូញ តែចាញ់ប្រៀបផលសងគ្រាប់បាល់ ដោយ -១។ ដោយឡែក លោក Gerardo Martino បានចូលកាន់តំណែងគ្រូបង្គោលម៉ិកស៊ិកក្នុងឆ្នាំ២០១៩៕
  • 833
    0

    Lionel Messi បានក្លាយជាកីឡាករទី១ដែលទាត់ប៉េណាល់ទីមិនចូលដល់ទៅ២ដងក្នុងព្រឹត្តិការណ៍ FIFA World Cup ជុំចុងក្រោយ។ ការខកខាននេះកើតឡើងក្នុងនាទី៣៧ពេលឈ្នះប៉ូឡូញ២ទល់នឹង០។ ពេលនោះ ការទាត់របស់គេត្រូវបានសង្គ្រោះដោយអ្នកចាំទី Wojciech Szczesny។ នេះជាការខកខានលើកទី២ក្នុងចំណោម៣លើកចុងក្រោយក្នុងជុំផ្ដាច់ព្រ័ត្រ FIFA World Cup។ កាលមុនគេទាត់មិនចូលពេលស្មើអ៊ីស្លង់ ក្នុងឆ្នាំ២០១៨។ លើកចុងក្រោយដែលគេទាត់ចូលគឺឆ្នាំនេះឯង ពេលចាញ់អារ៉ាប៊ីសាអ៊ូឌីត ១ទល់នឹង២៕ ក្នុងអាជីពរបស់ Messi គិតមកទល់ពេលនេះ គេទាត់ប៉េណាល់ទី១៣៧ដង ចូល១០៦ ...
  • 1019
    0

    Ben White បានចាកចេញពីមូលដ្ឋានហ្វឹកហាត់របស់ក្រុមជម្រើសជាតិអង់គ្លេសនៅ Al Wakrah ហើយបានត្រលប់ទៅផ្ទះជាបន្ទាន់ក្រោមហេតុផលផ្ទាល់ខ្លួន។ ខ្សែការពារ Arsenal រូបនេះមិនត្រូវបានគេរំពឹងថានឹងត្រលប់មករួមក្រុមវិញសម្រាប់ការប្រកួតដែលនៅសល់នោះទេ។ “យើងបានសួរនាំពីរឿងផ្ទាល់ខ្លួនរបស់គេ ហើយយើងគោរពចំពោះពេលវេលានេះ។” នេះជាសេចក្ដីថ្លែងការណ៍របស់ជម្រើសជាតិអង់គ្លេស។ កីឡាករវ័យ២៥ឆ្នាំលេងបាន៤ប្រកួតសម្រាប់ជម្រើសជាតិអង់គ្លេស តែមិនទាន់បានលេងទេក្នុងវគ្គចែកពូលប្រចាំពូល B កន្លងមក។ គេមិនមានឈ្មោះក្នុងកៅអីបម្រើពេលប៉ះអ៊ីរ៉ង់ និងអាមេរិក ហើយខកខានប្រកួតចុងក្រោយតទល់វេលស៍ ដោយសារជំងឺ៕
  • 584
    0

    គិតមកទល់ពេលនេះ ខ្សែប្រយុទ្ធ Marcus Haber កំពុងនាំមុខគេលើតារាងអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេក្នុងក្របខណ្ឌកំពូលកម្ពុជា ២០២២ ខណៈការប្រកួតនៅសល់តែ១លើកទៀតប៉ុណ្ណោះ។ ទោះប៉ុន្មានប្រកួតចុងក្រោយហាក់ខ្សត់គ្រាប់បាល់ កីឡាករមកពីព្រះខ័នរាជស្វាយរៀងនៅតែបន្តនាំមុខកំពូលតារាង ដោយសារតែគេមានដល់ទៅ២៥គ្រាប់ ខណៈ Takumu Nishihara របស់​កងយោធពលខេមរភូមិន្ទ​ដែលមាន២១គ្រាប់មិនអាចបន្តរកគ្រាប់បាល់បានទៀត ព្រោះមិនមានឈ្មោះក្នុង Top 4។ ចំណែក Fareed Sadad របស់ភ្នំពេញក្រោនមាន១៧គ្រាប់។ ប្រកួតចុងក្រោយបិទរដូវកាលនៅថ្ងៃសៅរ៍ ទី០៣ ខែធ្នូ សប្ដាហ៍នេះ ព្រះខ័នរាជស្វាយរៀងត្រូវជួបវិសាខា ...
  • 1273
    0

    Kylian Mbappe ប្រឈមនឹងការពិន័យពី FIFA ពាក់ព័ន្ធទៅនឹងការបដិសេធផ្ដល់សម្ភាសន៍ ក្រោយទទួលបាន​ងារជាកីឡាករល្អប្រចាំការប្រកួត។ បើតាម FIFA កីឡាករដែលទទួលបាន Man of the Match ត្រូវតែ​ផ្ដល់បទសម្ភាស ហើយនេះជាលើកទី២ជាប់ៗគ្នាដែលខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងខាងលើ​ព្យាយាមគេចវេស។ បើតាមការប៉ាន់ស្មាន សមាជិក​ Paris Saint Germain ទំនង​មិនចង់ឲ្យគេសួររឿងទំនាក់ទំនងក្នុងក្រុមជាមួយមិត្តរួមក្រុមឯទៀត។ FIFA ក៏បានព្រមាន​ភាគីក្រុមបារាំងពីបញ្ហានេះដែរ។ ដោយឡែក នាពេលថ្មីៗនេះ អាល្លឺម៉ង់ទើបតែអស់១០១០០ដុល្លារ ...
  • 881
    0

    ក្រុមចាញ់អង់គ្លេស ធ្លាក់ចេញពីវគ្គចែកពូល FIFA World Cup 2022 ប្រធានក្រុម Gareth Bale អះអាងថា នឹងបន្តលេងឲ្យក្រុមជម្រើសជាតិវេលស៍ ដរាបណាក្រុមនៅតែត្រូវការរូបគេ។ បរាជ័យ៣ទល់នឹង០ក្រោមថ្វីជើងក្រុមតោកំណាច មានន័យថា វេលស៍បញ្ចប់ត្រឹម​បាតតារាង​ពូល B។ Bale វ័យ៣៣ឆ្នាំ និយាយថា នឹងចូលរួមជួយក្រុមក្នុងវគ្គជម្រុះ Euro 2024 ក្នុងខែមីនា ឆ្នាំ២០២៣។ “ខ្ញុំនឹងបន្តជួយក្រុម ប្រសិនបើក្រុមត្រូវការ។ ...
  • 3700
    0

    ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងអាមេរិក បាន​ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022។ ក្រុមរហស្សនាមតោកំណាច​បញ្ចប់នៅលេខ១ប្រចាំពូល B ដោយមាន៧ពិន្ទុពីការប្រកួត៣លើក។ ចុងក្រោយក្នុងពូលឈ្នះវេលស៍ ៣ទល់នឹង០ ខណៈ Christian Pulisic រកបាន១គ្រាប់ឲ្យ​អាមេរិកឈ្នះអ៊ីរ៉ង់ ១ទល់នឹង០។ វគ្គ១៦ក្រុម ហូឡង់ប៉ះអាមេរិក និងអង់គ្លេសជួបសេណេហ្កាល់។ ចំណែកប្រេស៊ីល, បារាំង និងព័រទុយហ្កាល់ ចាំអ៊ុតមើលគូប្រកួតបន្តទៀត៕
  • 571
    0

    ប្រកួតកីឡាគុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នឹងត្រូវបានរៀបចំឡើងដោយសម្របសម្រួលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធគុនអន្តរជាតិ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ឬហៅថា Pre-SEA Games នេះនឹងដំណើរការរយៈពេល៣ថ្ងៃពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅឆ្នេរអូត្រេះ ខេត្តព្រះសីហនុ និងជាថ្ងៃបុណ្យសមុទ្រផងដែរ។ បើតាមគម្រោង អ្នកចូលរួមនឹងមានមកពី៧ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក៏មានមកពីជប៉ុន បារាំង ដែលមានអ្នកជំនាញការរៀបចំ។ ...