• 661
    0

    លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបង្ហើបថា លោកកំពុងពិភាក្សាជាមួយភាគីសហព័ន្ធកីឡាបាល់ទះសិង្ហបុរី និងភាគីសហព័ន្ធកីឡាបាល់ទះម៉ាឡេស៊ី ស្ដីពីលទ្ធភាពនៃការប្រកួតដណ្ដើមពានរង្វាន់មួយក្នុងចំណោម៣ប្រទេសនេះ ហើយអាចប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣។ ជុំវិញផែនការគម្រោងប្រកួតជាមួយក្រុមបាល់ទះបារាំងវិញ លោកអគ្គលេខាធិការដដែលមានប្រសាសន៍ថា កំពុងចរចាគ្នាថាតើត្រូវនាំកីឡាករកម្ពុជាទៅប្រកួតនៅទីនោះ ឬនាំកីឡាករបារាំងមកប្រកួតនៅកម្ពុជា។ លោកសង្កត់ធ្ងន់ថា ទោះប៉ះក្រុម B បារាំង ក៏ជារឿងដ៏ល្អ ព្រោះបាល់ទះរបស់ប្រទេសមួយនេះស្ថិតក្នុងចំណោមក្រុមខ្លាំងៗដែលអាចជួយផ្ដល់បទពិសោធ និងបង្កើនគុណភាពដល់ក្រុមកម្ពុជា។ គួរដឹងដែរថា សហព័ន្ធកីឡាបាល់ទះកម្ពុជាកំពុងដុតដៃដុតជើងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសខ្លួនដើម្បីឆ្ពោះទៅដណ្ដើមបានលទ្ធផលល្អក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
  • 2325
    0

    សហព័ន្ធកីឡាបាល់ទាត់អាឡឺម៉ង់ត្រូវបានពិន័យជាប្រាក់ចំនួន១០១០០ អឺរ៉ូ បន្ទាប់ពីបានបំពានលើបទប្បញ្ញត្តិស្តីពីសន្និសីទសារព័ត៌មានមុនការប្រកួតតទល់អេស្ប៉ាញក្នុងព្រឹត្តិការណ៍ World Cup ។ លើសពីនេះ DFB ក៏ត្រូវបានព្រមានកុំឱ្យប្រព្រឹត្តល្មើសម្តងទៀតសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ដែលនៅសល់។ ក្នុងសន្និសីទកាសែតមុនការប្រកួតអាល្លឺម៉ង់ទល់នឹងអេស្ប៉ាញ មានតែគ្រូបង្វឹក Hansi Flick ប៉ុណ្ណោះដែលបង្ហាញវត្តមាន។ យោងតាមបទប្បញ្ញត្តិរបស់ FIFA ក្រុមដែលចូលរួមក្នុងការប្រកួត World Cup មានកាតព្វកិច្ចធ្វើសន្និសីទសារព័ត៌មានមួយថ្ងៃមុនការប្រកួតដោយមានគ្រូបង្វឹក និងកីឡាករ។ ច្បាប់​ទាំង​នេះ​ត្រូវ​បាន​ចែង​ក្នុង​មាត្រា ៤៤ នៃ​ច្បាប់​នៃ​ការ​ប្រកួត៕
  • 705
    0

    កីឡាករ Manchester United ២រូប គឺ Casemiro និង Bruno Fernandes រកបានគ្រាប់បាល់សម្រាប់ជម្រើសជាតិរៀងៗខ្លួន និងបានឡើង ទៅកាន់វគ្គ១៦ក្រុមចុងក្រោយ FIFA World Cup។ Casemiro ជាម្ចាស់គ្រាប់បាល់ដែលប្រេស៊ីលឈ្នះស្វីស១ទល់នឹង០ ខណៈ Bruno រកបាន២គ្រាប់ក្នុងជ័យជម្នះ២ទល់នឹង០របស់ព័រទុយហ្គាល់លើអ៊ុយរុយហ្គាយ។ សរុបពិន្ទុពីការប្រកួត២លើកមក ព័រទុយហ្គាល់មាន៦ពិន្ទុពីការប្រកួត២លើកប្រចាំពូល H ហើយប្រកួតចុងក្រោយប៉ះកូរ៉េខាងត្បូង។ ចំណែកប្រេស៊ីល មាន៦ពិន្ទុពីការប្រកួត២លើកឈរលេខ១ក្នុងពូល ...
  • 2152
    0

    សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូងបានដាក់ពាក្យបណ្ដឹងទៅសហព័ន្ធកីឡាពិភពលោកជុំវិញការបកប្រែខុសខ្លឹមសារ។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា លោក Paulo Bento គ្រូបង្គោលជម្រើសជាតិកូរ៉េខាងត្បូងត្រូវបានសួរនាំរឿងកីឡាករ Hwang Hee-chan និង Kim Min-jae។ លោកបានឆ្លើយតបជាភាសាព័រទុយហ្គាល់ថា អ្នកទាំង២កំពុងតែមានភាពប្រសើរហើយ តែលោកមិនទាន់ដឹងច្បាស់ទេ។ ផ្ទុយទៅវិញ អ្នកបកប្រែបានបកខុស ដោយថាអ្នកទាំង២មិនបានលេងទេពេលប៉ះហ្គាណា ធ្វើឲ្យអ្នកព័ត៌មានយកខុសដែរ។ ជាការឆ្លើយតប សហព័ន្ធកីឡាបាល់ទាត់ពិភពលោកបានសូមអភ័យទោស និងថា មិនឲ្យមានបញ្ហានេះកើតឡើងទៀតឡើយ។ Kim Min-jae ...
  • 1212
    0

    សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី (RFS) បានប្រកាសពីការត្រៀមខ្លួនចាកចេញពីសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដើម្បីចូលរួមជាមួយសហព័ន្ធបាល់ទាត់អាស៊ី (AFC) នាពេលខាងមុខ។   ប្រធាន RFS លោក Aleksandr Dyukov បានប្រាប់ RIA ថា “៖កាលពីប៉ុន្មានខែមុន ខ្ញុំបាននិយាយថា គំនិតនៃការចូលរួមកីឡាបាល់ទាត់អាស៊ីគឺលឿនបន្តិច។ ប៉ុន្តែឥឡូវនេះវាគឺជាឱកាសមួយដែលយើងគួរតែពិចារណា។” នេះជាលើកទីមួយហើយដែល RFS បញ្ជាក់ពីលទ្ធភាពចាកចេញពី UEFA ទៅចូលរួមជាមួយ AFC ...
  • 1308
    0

    alphonso davies រកគ្រាប់បាល់​បញ្ចូលទីក្នុងសំណាញ់ក្រូអាត ក្រោយលេងបានត្រឹម៦៩វិនាទី ជាកំណត់ត្រាលឿនបំផុតនៅ FIFA World Cup 2022 ហើយក៏ជា​គ្រាប់បាល់ដំបូង​របស់កាណាដានៅ World Cup។ តែយ៉ាងណា​ ក្រុមមកពីអាមេរិកខាងជើង​ចាញ់ក្រូអាត ៤ទល់នឹង១ ក្រោយចប់ការប្រកួតជាផ្លូវការ។ ដូច្នេះកាណាដាធ្លាក់ត្រឹមវគ្គចែកពូល បន្ទាប់ពីចាញ់២​ប្រកួតដំបូង ពោលចាញ់បែលហ្ស៊ិក ១ទល់នឹង០ថ្ងៃបើកឆាក។ ដោយឡែកក្នុងការប្រកួតទី២ប្រចាំពូល F នេះដែរ បែលហ្ស៊ិក បានចាញ់ម៉ារ៉ុក ២ទល់នឹង០។ ...
  • 1001
    0

    ជ័យជម្នះ​លើ​វិសាខា២ទល់នឹង៣ បានរុញភ្នំពេញក្រោនទៅកាន់កំពូលតារាង Cambodian Premier League វិញម្ដង។ គិតត្រឹមពេលនេះ ភ្នំពេញក្រោនមាន៤៩ពិន្ទុ​ ស្មើក្រុមលេខ២វិសាខា និងក្រុមលេខ៣ព្រះខ័នរាជស្វាយរៀង។ ការប្រកួតចុងក្រោយនៅថ្ងៃទី០៣ ខែធ្នូ ប្រសិនបើ​ភ្នំពេញក្រោនឈ្នះបឹងកេត នោះមានន័យថា ក្រុមលោក Oleg Staryskyi នឹង​ការពារតំណែងជើងឯករបស់ខ្លួនបានសម្រេច។ ក្នុងចំណោម​ក្រុមទាំង៣ ភ្នំពេញក្រោនមាន​ head-t0-head ល្អជាងគេ ហេតុនេះហើយបានជាពួកគេឈរកំពូលតារាង៕
  • 1161
    0

    Lionel Messi បានបង្ហាញគុណផលល្អ ជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះម៉ិកស៊ិក ដោយលទ្ធផល២ទល់នឹង០ក្នុងការប្រកួត FIFA World Cup ប្រចាំពូល C។ នេះជាជ័យជម្នះលើកដំបូងសម្រាប់ក្រុមរហស្សនាម​ពពកស បន្ទាប់ពីបើកឆាកចាញ់អារ៉ាប៊ីសាអ៊ូឌីត ដោយលទ្ធផល១ទល់នឹង២។ គ្រាប់បាល់ទី១កើតឡើងក្នុង​នាទី​៦៤ ពេល Angel Di Maria បញ្ជូនឲ្យ Lionel Messi ស៊ុតមួយជើង​ឆ្វេងក្រៅប្រអប់។ គ្រាប់ទី២ Messi បញ្ជូនឲ្យ Enzo ...
  • 393
    0

    Kylian Mbappe បានស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯង​ឲ្យបារាំងឈ្នះដាណឺម៉ាក ២ទល់នឹង១​ ប្រចាំពូល D ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីក្រសោបបាន​៦ពិន្ទុពេញពីការប្រកួត២លើក។ អ្វីគួរកត់សម្គាល់នោះ គឺខ្សែប្រយុទ្ធ Paris Saint Germain រកបាន​៧គ្រាប់​ហើយក្នុងនាមកីឡាករអាយុក្រោម២៤ឆ្នាំចាប់តាំងពីបានបង្ហាញ​ខ្លួន​ក្នុងព្រឹត្តិការណ៍ FIFA World Cup គិតពីឆ្នាំ២០១៨មក។ មានន័យថា គេបានស្មើកំណត់ត្រាអតីត​ខ្សែប្រយុទ្ធប្រេស៊ីល លោក Pele។ អតីត​កីឡាករ​ Monaco ក៏បានវ៉ាផុត​ Thierry ...
  • 631
    0

    Xiaomi ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងឧបករណ៍ឆ្លាតវៃឈានមុខគេលើពិភពលោក បន្តលើកទឹកចិត្តសហគមន៍ Xiaomi Fans ឱ្យសុខភាពរបស់ពួកគេប្រសើរឡើងតាមរយៈសកម្មភាពរត់ប្រចាំឆ្នាំ Xiaomi POP Run 2022។ Xiaomi POP Run គឺជាសកម្មភាពក្រៅផ្ទះដែលពេញនិយមបំផុតរបស់សហគមន៍ Xiaomi ។ ព្រឹត្តិការណ៍នេះកើតមកក្នុងគោលបំណងលើកទឹកចិត្ត Xiaomi Fans ឱ្យរត់ដើម្បីសុខុមាលភាពសាធារណៈ ព្រមទាំងគ្របដណ្តប់ប្រទេសផ្សេងៗគ្នាជាច្រើន។ ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ Xiaomi Fans តែងតែពាក់អាវយឺតពណ៌ទឹកក្រូចធម្មតានៃម៉ាក ...