ណាហ្គាប្រកាសចែកផ្លូវពីនុប តុលា
ក្លិបបាល់ទាត់ណាហ្គាវើលដ៍បានប្រកាសពីការចែកផ្លូវពីកីឡាករ នុប តុលា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០២២ នេះក្រោយចំណាយពេលបាន២រដូវកាល។
កីឡាករដែលអាចលេង បាន ទាំងប្រយុទ្ធ និងការពារ បានដុះដាលចេញពីថ្នាលព្រះខ័នរាជស្វាយរៀង ហើយរួមចំណែកឈ្នះពានរង្វាន់យ៉ាងច្រើន មុនចូលរួមជាមួយណាហ្គាវើលដ៍ក្នុងរដូវកាល២០២១។
គេក៏ធ្លាប់ជាប់ជម្រើសជាតិច្រើនកម្រិតដែរ ជាពិសេសមិនសូវបាត់មុខឡើយអំឡុងការដឹកនាំពីអតីតគ្រូបង្គោល Lee Tae-hoon៕