• 766
    0

    ក្រុមការងារពេទ្យប្រេស៊ីលថ្លែងថា Neymar ទំនងមិនអាចជួយក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលបានទេពេលប៉ះជម្រើសជាតិកូរ៉េខាងត្បូង ក្នុងវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022។ ខ្សែប្រយុទ្ធក្លិប Paris Saint Germain បានរងរបួសកជើងអំឡុងជំនួបជាមួយស៊ែរប៊ី ហើយត្រូវបន្តសម្រាកទាំង២ប្រកួតដែលនៅសល់។ ភាគីក្រុមការងារពេទ្យថ្លែងថា អំឡុងព្យាបាលរបួស Neymar ស្រាប់តែក្ដៅខ្លួន ដោយសារតែបញ្ហារលាកបំពង់ក។ ក្នុងការប្រកួតតទល់ស៊ែរប៊ី Neymar ត្រូវបាន​គូប្រជែងបង្កកំហុសដល់ទៅ៩ដង។ ចំណែកលោក Tite គ្រូបង្គោលប្រេស៊ីលអះអាងថា មិនបានដឹងពីបញ្ហារបួសរបស់ ...
  • 1038
    0

    មួយគ្រាប់ពីការតែតបញ្ចូលទីពី Vincent Aboubakar បានផ្ដល់ជ័យជម្នះ​១ទល់នឹង០ដល់កាមេរូនលើប្រេស៊ីល ក្នុងការប្រកួត FIFA World Cup បិទពូល G។ ចំណែកស្វីសបានយកឈ្នះស៊ែប៊ីដោយលទ្ធផល៣ទល់នឹង២ ឡើងលេខ២ក្នុងពូល មាន៦ពិន្ទុស្មើក្រុមកំពូលតារាងប្រេស៊ីល។ កាមេរូនមាន​៤ពិន្ទុ នៅលេខ៣ពីលើក្រុមលេខ៤ ស៊ែប៊ី ១ពិន្ទុ។ ដូច្នេះវគ្គ១៦ក្រុម ប្រេស៊ីលជួបកូរ៉េខាងត្បូង និងស្វីសប៉ះព័រទុយហ្គាល់៕
  • 439
    0

    គិតមកទល់ពេលនេះ ភ្នំពេញក្រោន វិសាខា និង ព្រះខ័នរាជស្វាយរៀង មាន៤៩ពិន្ទុ ដូចគ្នា តែបើគិតទៅលើ Head to Head ភ្នំពេញក្រោន ឈរនៅលេខរៀងទី១ វិសាខា ឈរនៅលេខរៀងទី២ និង ព្រះខ័នរាជស្វាយរៀង ឈរនៅលេខរៀងទី៣ រីឯ បឹងកេត មានតែ៣៩ពិន្ទុប៉ុណ្ណោះ ដោយអស់ឱកាសប្រជែងជើងឯកទៅហើយ ។ សម្រាប់ក្រុមដែលនៅមានឱកាសក្នុងការប្រជែងជើងឯករដូវកាលឆ្នាំ២០២២នេះ រួមមាន ភ្នំពេញក្រោន ...
  • 708
    0

    ខ្សែការពារ Dani Alves នឹងក្លាយជាប្រធានក្រុមប្រេស៊ីលចាស់ជាងគេក្នុងព្រឹត្តិការណ៍ FIFA World Cup ជុំចុងក្រោយពេលប៉ះកាមេរូននៅថ្ងៃសុក្រ ទី​០២ ខែធ្នូ នេះ។ កីឡាករវ័យ៣៩ឆ្នាំត្រូវបានគ្រូបង្គោល Tite ដាក់ឈ្មោះ​ចូល​បញ្ជី World Cup ទាំងមានពាក្យរិះគន់ថា ដោយសារតែជាមិត្តជិតស្និទ្ធរបស់ Neymar។ Alves ដែលបច្ចុប្បន្នកំពុងលេងនៅក្លិបម៉ិកស៊ិក UNAM Pumas នឹងពាក្យស្លាកដៃប្រធានក្រុម ខណៈលោក Tite ...
  • 660
    0

    លោក Roberto Martinez បានលាឈប់ពីតំណែងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក ក្រោយមិនអាចនាំក្រុមនេះឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022។ បុរសវ័យ៤៩ឆ្នាំត្រូវបានតែងតាំងក្នុងឆ្នាំ២០១៦ ហើយកិច្ចសន្យារបស់លោកក៏នឹងត្រូវអស់សុពលភាពក្រោយចប់ World Cup ដែរ។ បែលហ្ស៊ិកដែលបានលេខ៣ World Cup 2018 បានចូលរួមព្រឹត្តិការណ៍ដ៏ធំនេះក្នុងនាមជាក្រុមលេខ២ពិភពលោក។ ក្រុមរហស្សនាមបិសាចក្រហមបានបញ្ចប់លេខ៣ពូល F ដោយមាន៤ពិន្ទុ ចាញ់ក្រុមលេខ២ក្រូអាត១ពិន្ទុ៕  
  • 1277
    0

    ជប៉ុនបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ FIFA World Cup ជាលើកទី៤ ក្រោយឈ្នះ អេស្ប៉ាញ យកបានលេខ១ពូល E។   ដូច្នេះជប៉ុនមាន៦ពិន្ទុ លើក្រុមលេខ២អេស្ប៉ាញ២ពិន្ទុ ខណៈអាល្លឺម៉ង់មាន៤ពិន្ទុដែរ តែចាញ់ផលសងគ្រាប់បាល់អេស្ប៉ាញ។ ប្រកួតចុងក្រោយ អាល្លឺម៉ង់ឈ្នះកូស្តារីកា ២ទល់នឹង៤។ នេះក៏ជាលើកទី២ជាប់ៗគ្នាដែរដែល​អាល្លឺម៉ង់បរាជ័យក្នុងការ ជប៉ុនឡើងវគ្គ១៦ក្រុមលើកដំបូងក្នុងឆ្នាំ២០០២ បន្តដោយឆ្នាំ២០១០ និង២០១៨។ ដូច្នេះឆ្នាំ២០២២ នេះជាលើកទី៤។ វគ្គ១៦ក្រុម ជប៉ុនប៉ះក្រូអាត និងអេស្ប៉ាញជួបម៉ារ៉ុក៕
  • 705
    0

    ក្លិបបាល់ទាត់ណាហ្គាវើលដ៍បានប្រកាសពីការចែកផ្លូវពីកីឡាករ នុប តុលា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី​០១ ខែធ្នូ ឆ្នាំ២០២២ នេះក្រោយចំណាយពេលបាន២រដូវកាល។ កីឡាករដែលអាចលេង បាន ទាំងប្រយុទ្ធ និងការពារ បានដុះដាលចេញពីថ្នាលព្រះខ័នរាជស្វាយរៀង ហើយរួមចំណែកឈ្នះពានរង្វាន់យ៉ាងច្រើន មុនចូលរួមជាមួយណាហ្គាវើលដ៍ក្នុងរដូវកាល២០២១។ គេក៏ធ្លាប់ជាប់ជម្រើសជាតិច្រើនកម្រិតដែរ ជាពិសេសមិនសូវបាត់មុខឡើយអំឡុងការដឹកនាំពីអតីតគ្រូបង្គោល Lee Tae-hoon៕
  • 976
    0

    លោក Gerardo Martino បានសម្រេចចិត្តលាឈប់ពីតំណែងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិម៉ិកស៊ិក ក្រោយក្រុមនេះខកខានឡើងផុតវគ្គចែកពូលលើកដំបូងក្នុងរយៈពេល៤៤ឆ្នាំ។ បុរសជនជាតិអាហ្សង់ទីនបានថ្លែងក្រោយឈ្នះអារ៉ាប៊ីសាអ៊ូឌីតថា “៖ខ្ញុំសូមទទទួលខុសត្រូវចំពោះភាពខកចិត្តក្នុងថ្ងៃនេះ។ យើងត្រូវតែទទួលយកលទ្ធផលជាក់ស្ដែង។ កិច្ចសន្យារបស់ខ្ញុំជាមួយសហព័ន្ធម៉ិកស៊ិកនឹងអស់សុពលភាពពេលអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។” ចប់៣ប្រកួតនៅពូល C ម៉ិកស៊ិកនៅលេខ៣ មាន៤ពិន្ទុស្មើប៉ូឡូញ តែចាញ់ប្រៀបផលសងគ្រាប់បាល់ ដោយ -១។ ដោយឡែក លោក Gerardo Martino បានចូលកាន់តំណែងគ្រូបង្គោលម៉ិកស៊ិកក្នុងឆ្នាំ២០១៩៕
  • 823
    0

    Lionel Messi បានក្លាយជាកីឡាករទី១ដែលទាត់ប៉េណាល់ទីមិនចូលដល់ទៅ២ដងក្នុងព្រឹត្តិការណ៍ FIFA World Cup ជុំចុងក្រោយ។ ការខកខាននេះកើតឡើងក្នុងនាទី៣៧ពេលឈ្នះប៉ូឡូញ២ទល់នឹង០។ ពេលនោះ ការទាត់របស់គេត្រូវបានសង្គ្រោះដោយអ្នកចាំទី Wojciech Szczesny។ នេះជាការខកខានលើកទី២ក្នុងចំណោម៣លើកចុងក្រោយក្នុងជុំផ្ដាច់ព្រ័ត្រ FIFA World Cup។ កាលមុនគេទាត់មិនចូលពេលស្មើអ៊ីស្លង់ ក្នុងឆ្នាំ២០១៨។ លើកចុងក្រោយដែលគេទាត់ចូលគឺឆ្នាំនេះឯង ពេលចាញ់អារ៉ាប៊ីសាអ៊ូឌីត ១ទល់នឹង២៕ ក្នុងអាជីពរបស់ Messi គិតមកទល់ពេលនេះ គេទាត់ប៉េណាល់ទី១៣៧ដង ចូល១០៦ ...
  • 998
    0

    Ben White បានចាកចេញពីមូលដ្ឋានហ្វឹកហាត់របស់ក្រុមជម្រើសជាតិអង់គ្លេសនៅ Al Wakrah ហើយបានត្រលប់ទៅផ្ទះជាបន្ទាន់ក្រោមហេតុផលផ្ទាល់ខ្លួន។ ខ្សែការពារ Arsenal រូបនេះមិនត្រូវបានគេរំពឹងថានឹងត្រលប់មករួមក្រុមវិញសម្រាប់ការប្រកួតដែលនៅសល់នោះទេ។ “យើងបានសួរនាំពីរឿងផ្ទាល់ខ្លួនរបស់គេ ហើយយើងគោរពចំពោះពេលវេលានេះ។” នេះជាសេចក្ដីថ្លែងការណ៍របស់ជម្រើសជាតិអង់គ្លេស។ កីឡាករវ័យ២៥ឆ្នាំលេងបាន៤ប្រកួតសម្រាប់ជម្រើសជាតិអង់គ្លេស តែមិនទាន់បានលេងទេក្នុងវគ្គចែកពូលប្រចាំពូល B កន្លងមក។ គេមិនមានឈ្មោះក្នុងកៅអីបម្រើពេលប៉ះអ៊ីរ៉ង់ និងអាមេរិក ហើយខកខានប្រកួតចុងក្រោយតទល់វេលស៍ ដោយសារជំងឺ៕