• 562
    0

    ខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស Harry Maguire បានបង្ហាញជំនឿចិត្តថា ក្រុមរបស់គេអាចអាចឈ្នះ World Cup2022។ ប្រធានក្រុមបិសាចក្រហមថ្លែងថា “៖ខ្ញុំគិតថានោះជារឿងមួយដែលខ្ញុំនិយាយខុសពីក្រុមឆ្នាំ២០១៨ ចំពោះក្រុមនេះ ខ្ញុំជឿថាវាអាចទៅរួច” ។ ខ្ញុំបានលេងក្នុងឆ្នាំ ២០១៨ ហើយយើងបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ខ្ញុំគិតថាមានកីឡាករជាច្រើនសប្បាយចិត្ត។ អ្នកសប្បាយចិត្តដែលបានចូលរួមក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ អ្នកដឹងថាអ្វីក៏ដោយដែលបានកើតឡើងនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ អ្នកនឹងត្រលប់ទៅផ្ទះវិញ ហើយត្រូវបានចាត់ថ្នាក់ជាវីរបុរស។ គ្រប់គ្នានឹងគាំទ្រអ្នកពីខាងក្រោយ។ ខ្ញុំគិតថាឥឡូវនេះមានការជឿជាក់ថាយើងត្រូវតែឈ្នះការប្រកួត។” ក្រុមជម្រើសជាតិអង់គ្លេស បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅប្រទេសរុស្ស៊ីកាលពី ៤ឆ្នាំមុន ហើយត្រូវជួបជាមួយម្ចាស់ជើងឯកពិភពលោកបារាំងក្នុងវគ្គ៨ក្រុមចុងក្រោយនៅលើទឹកដីប្រទេសកាតារនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕
  • 767
    0

    ប្រធានសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់លោក Bernd Neuendorf បាននិយាយថា “៖យើងមានទំនុកចិត្តពេញទំហឹងចំពោះ Hansi Flick ថាគាត់នឹងអាចរួមដំណើរប្រកួតប្រជែងនេះជាមួយគ្នា។” ប្រមុខថ្លែងបែបនេះ បន្ទាប់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ធ្លាក់ចេញពី FIFA World Cup 2022 ត្រឹមវគ្គចែកពូល។ ការបញ្ចប់ចំណាត់ថ្នាក់លេខ៣ ក្នុងពូល E មានន័យថា ក្រុមរហស្សនាមឥន្ទ្រីដែកបរាជ័យត្រឹមវគ្គ៣២ក្រុមនៅជុំចុងក្រោយ World Cup ២ជាប់លើកគ្នា។ កាលពីដើមសប្តាហ៍នេះ នាយកបច្ចេកទេស Oliver ...
  • 512
    0

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងហោះទៅកាន់រាជធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅរាត្រីថ្ងៃពុធ ទី០៧ ខែធ្នូ សម្រាប់ការប្រកួតមិត្តភាពតទល់ជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃសុក្រ ទី០៩ ខែធ្នូ។ សមាជិកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រមូលផ្ដុំគ្នាហ្វឹកហាត់នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែធ្នូ នាទីលានហ្វឹកហាត់ព្រះខ័នរាជស្វាយរៀងក្បែរពហុកីឡដ្ឋានជាតិមរតកតេជោ។ គួរដឹងដែរថា ក្រោយចប់ការប្រកួតមិត្តភាពនេះទៅ ក្រុមជម្រើសជាតិកម្ពុជានឹងចូលរួមយុទ្ធនាការបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ ឬ AFF Cup 2022 ពីថ្ងៃទី២០ ខែធ្នូ តទៅ។ ក្នុងនោះក្រុមជម្រើសជាតិកម្ពុជាត្រូវប្រកួតក្នុងពូល A ដែលមានថៃ, ...
  • 2703
    0

    សហព័ន្ធកីឡាបាល់ទាត់អាឡឺម៉ង់ (DFB) កំពុងកំណត់គោលដៅលោក Thomas Tuchel និង Ralf Rangnick សម្រាប់តំណែងគ្រូបង្គោល និងនាយកបច្ចេកទេសរៀងៗខ្លួនដើម្បីធ្វើកំណែទម្រង់បន្ទាប់ពីរាជ័យក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2022។ នៅល្ងាចថ្ងៃទី០៥ ខែធ្នូ លោក Oliver Bierhoff បានប្រកាសលាលែងពីតំណែងជានាយកបច្ចេកទេសទទួលបន្ទុកក្រុម ហើយបានបញ្ចប់កិច្ចសន្យារបស់លោកនៅ DFB ក្នុងរយៈពេលពីរឆ្នាំ។ Bierhoff គឺជាអ្នកដែលបានជ្រើសរើស Hansi ...
  • 1260
    0

    លោក Zlatko Dalic គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិក្រូអាតបាននិយាយថា ក្រុមលោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតដ៏តឹងតែងតទល់ប្រេស៊ីលក្នុងវគ្គ៨ក្រុម World Cup នៅថ្ងៃសុក្រ ទី០៩ ខែធ្នូ។ ក្រុមរបស់លោក Dalic បានឆ្លងកាត់ម៉ោងបន្ថែមចំនួន៣ដងក្នុងការប្រកួត World Cup 2018 មុនពេលចាញ់បារាំង ៤-២ ក្នុងវគ្គផ្តាច់ព្រ័ត្រនាពេលនោះ។ សម្រាប់ការប្រកួតឆ្នាំ២០២២នេះវិញ ក្រូអាត​បាន​យក​ឈ្នះ​ជប៉ុន​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​បាល់​ប៉េណាល់ទី​បន្ទាប់​ពី​ស្មើ ១-១ ក្នុងវេលា១២០នាទី។ លោក Dalic បាន​និយាយ​ថា ...
  • 2188
    0

    ក្រោយចាញ់ម៉ារ៉ុកដោយបាល់១១ម៉ែត្រកាត់សេចក្ដី ធ្លាក់វគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022 លោក Luis Enrique គ្រូបង្គោលជម្រើសជាតិអេស្ប៉ាញ អះអាងទទួលខុសត្រូវចំពោះលទ្ធផលនេះ។ មុនឈានដល់ការកាត់សេចក្ដីដោយបាល់១១ម៉ែត្រ ក្រុមទាំង២ស្មើគ្នា០ទល់នឹង០។ លទ្ធផលនៃការទាត់ប៉េណាល់ទី ម៉ារ៉ុក ឈ្នះអេស្ប៉ាញ ៣ទល់នឹង០។ អតីតគ្រូបង្គោល Barcelona ថ្លែងបែបនេះ “៖ ទំនួលខុសត្រូវទាំងអស់គឺស្ថិតនៅលើខ្ញុំ ព្រោះខ្ញុំបានជ្រើសរើសអ្នកទាត់បាល់ប៉េណាល់ទី៣គ្រាប់ដំបូង។ សម្រាប់ការទាត់ផ្សេង គឺជាការសម្រេចចិត្តរបស់កីឡាករខ្លួនឯង។ យើងមិនបានទាត់ដល់គ្រាប់ទី៤ទេ។ ...
  • 3400
    0

    យោងតាមគ្រូបង្គោលក្រូអាត Zlatko Dalic ជប៉ុនបានគិតថា ការប្រកួតបានបញ្ចប់នៅពេលដែលគូប្រជែងមកពីអាស៊ីមួយនេះនាំមុខក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022។ ជប៉ុនបាននាំមុខ១ទល់នឹង០មុន តែក្រូអាតបានតាមស្មើវិញក្នុងវគ្គទី២ នឹងឈានទៅឈ្នះដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៤ទល់នឹង១។ កាសែត Croatian 24sata បានដកស្រង់សម្តីលោក Dalic ថា “៖ ជប៉ុនគិតថាការប្រកួតបានបញ្ចប់នៅពេលដែលពួកគេបាននាំមុខ” ។ ពួកគេគិតថាវាងាយស្រួលក្នុងការជួបក្រូអាត ប៉ុន្តែកុំមើលស្រាលក្រូអាត។ នៅពេលដែលនរណាម្នាក់មើលស្រាលយើង ពួកគេនឹងសោកស្តាយ។ ...
  • 553
    0

    ខ្សែការពារ យ៉ើ សាហ្វី កំពុងពីចារណាអំពីជម្រើសពីអនាគតរបស់គេនៅភ្នំពេញក្រោន ដោយត្រូវជ្រើសរើសការបន្តនៅ ឬចាកចេញពីកីឡដ្ឋាន RSN។ នេះបើតាមការស្រង់សម្ដីពីសារព័ត៌មានក្នុងស្រុក ក្រោយគេមិនសូវទទួលបានឱកាស​បង្ហាញ​ខ្លួន។ ខ្សែការពារកណ្ដាលរូបនេះសង្កត់ធ្ងន់ថា ការ​មិនទទួលបានឱកាសចូលលេងត្រូវបានសាមីខ្លួនមើលឃើញថា បានប៉ះពាល់ដល់​គុណផលផ្ទាល់ខ្លួន និងឱកាសជាប់ជម្រើសជាតិ។ សាហ្វី ដែលដុះដាលចេញពីថ្នាលភ្នំពេញក្រោននៅតែបង្ហាញការគោរពចំពោះក្លិបដោយសារតែចិត្តស្រលាញ់។ គេថា គេ និងក្លិបនឹងព្យាយាមរកវិធីណាមួយដើម្បីសមស្របទាំងអស់គ្នា។ គួររំឭកថា យ៉ើ សាហ្វី បានចូលរួមជាមួយភ្នំពេញក្រោនក្នុងឆ្នាំ២០១២ និងជាប់ក្រុមធំក្នុងរដូវកាល២០១៧។ គេក៏ធ្លាប់ជាប់ជម្រើសជាតិច្រើនកម្រិតតាំងពីក្រុមតូចដល់ក្រុមធំផងដែរ៕
  • 507
    0

    លោក Luis Enrique គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបង្ហើបថា បានប្រាប់កូនក្រុមឲ្យហាត់ទាត់ប៉េណាល់ទីតាំងពីឆ្នំាមុនម្ល៉េះ ដោយម្នាក់ៗត្រូវហាត់ទាត់ឲ្យបាន១០០០ដង។ លោកសង្ឃឹមថា ការត្រៀមខ្លួននេះនឹងបង្ហាញផលវិជ្ជមានប្រសិនបើវាកើតឡើងក្នុង FIFA World Cup 2022 នេះ។ លោក Enrique និយាយ​ថា​ “៖ខ្ញុំ​ស្រមៃ​ថា​ពួកគេ​បាន​ធ្វើ​កិច្ចការ​ផ្ទះ​ហើយ។ ជាង​មួយ​ឆ្នាំ​មុន ក្នុងការប្រមូលផ្ដុំនៅ​អេស្ប៉ាញ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ពួកគេ​ត្រូវ​តែ​មក​ទី​នេះ​ដោយ​មានការអនុវត្តទាត់ប៉េណាល់ទី​យ៉ាង​ហោច​ណាស់១០០០ដង។ អ៊ីចឹងមិនមែនថា ទាល់តែដល់ World Cup ហើយបានយើងហាត់ទេ អ៊ីចឹងវាមិនទាន់ពេលទេ។” ...
  • 492
    0

    បន្ទាប់ពីធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោក ២០២២ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដោយចាញ់ប្រេស៊ីល ៤ទល់នឹង១ គ្រូបង្គោលកូរ៉េខាងត្បូងលោក Paulo Bento បានសម្រេចចិត្តចាកចេញពីតំណែងហើយ។ លោក Bento បាននិយាយថា “៖យើងគ្រាន់តែត្រូវគិតអំពីអនាគតហើយវានឹងមិននៅជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងទេ។ ខ្ញុំទើបតែបានប្រកាសទៅកាន់កីឡាករ និងប្រធានសហព័ន្ធកូរ៉េខាងត្បូង ហើយនេះគឺជាការសម្រេចចិត្តដែលខ្ញុំបានគិតគូរហើយតាំងពីខែកញ្ញា។” គ្រូបង្វឹកជនជាតិព័រទុយហ្គាល់ត្រូវបានតែងតាំងជាគ្រូបង្គោលកូរ៉េខាងត្បូងនៅក្នុងខែសីហា ២០១៨។ គួររំឭកថា ក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានឡើងទៅកាន់វគ្គ១៦ក្រុមក្នុងនាមជាក្រុមលេខ២ប្រចាំពូល H។ ពួកគេបានយកឈ្នះព័រទុយហ្គាល់២ទល់នឹង១ក្នុងប្រកួតបិទពូល៕