• 1130
    0

    ការស្វែងរកម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ នៅឯប្រទេស កាតា បានឈានចូលមកដល់វគ្គកាន់តែជក់ចិត្តហើយ គឺនៅសល់តែ ៤ប្រទេសចុងក្រោយតែប៉ុណ្ណោះ បន្ទាប់ពីប្រកួតវគ្គ៨ក្រុមចុងក្រោយបានបញ្ចប់ ។ ក្រោយពីការចាប់ផ្ដើមតាំងពីថ្ងៃទី ២០ ខែវិច្ឆិកា កន្លងមកនេះ ក្រុមហ៊ុនស្រា Chivas បានកំដរចំណីអារម្មណ៍របស់ប្រិយមិត្តដែលជាអ្នកគាំទ្រ និងស្រលាញ់វិស័យបាល់ទាត់នៅប្រទេសកម្ពុជា ដោយធ្វើការសហការរៀបចំកម្មវិធីអធិប្បាយ Live ផ្ទាល់ជាមួយក្រុមអធិប្បាយករកីឡាដ៏មានប្រជាប្រិយភាព គឺក្រុម MSR ...
  • 983
    0

    BBC បានផ្សាយថា លោក Gareth Southgate បញ្ជាក់ថា លោកត្រូវការពេលថែមទៀតដើម្បីពិចារណាពីអនាគត របស់ ខ្លួនក្នុងនាមជាអ្នកចាត់ការជម្រើសជាតិអង់គ្លេស ក្រោយចាញ់បារាំងធ្លាក់ពី FIFA World Cup 2022 វគ្គ៨ក្រុមចុងក្រោយ។ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានប្រកួតបារាំងដោយលទ្ធផល២ទល់នឹង១។ Aurelien Tchouameni និង Olivier Giroud ជាអ្នករកគ្រាប់បាល់សម្រាប់បារាំង ខណៈ Harry Kane ទាត់ប៉េណាល់ទីឲ្យអង់គ្លេសមួយគ្រាប់។ ...
  • 1271
    0

    សារព័ត៌មាន BBC រាយការណ៍ថា Neymar មិនច្បាស់ពីការបន្ត លេងឲ្យជម្រើសជាតិប្រេស៊ីលទៀតឬយ៉ាងណា ខណៈលោក Tite បានសម្រេចចិត្តលាឈប់ពីតំណែងគ្រូបង្គោល ក្រោយចាញ់ក្រូអាត ដោយបាល់ប៉េណាល់ទី ធ្លាក់វគ្គ៨ក្រុម FIFA World Cup 2022។ ក្រុមជើងឯកពិភពលោក៥សម័យបានធ្លាក់ចេញពីវគ្គ៨ក្រុមចុងក្រោយ ដោយចាញ់ក្រុមជើងឯករង២០១៨ ក្រូអាតដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ក្រោយស្មើ ១-១។ ក្រោយចប់ការប្រកួត Neymar បានថ្លែងថា មិនអាចធានា ១០០ភាគរយ ...
  • 656
    0

    ខ្សែបម្រើកូនខ្មែរកាត់អាមេរិកាំង Nick Taylor បានផ្ញើសារសូមទោស​អ្នកគាំទ្រ ចំពោះលទ្ធផលមិនល្អរបស់កម្ពុជាដែលចាញ់​ជម្រើសជាតិម៉ាឡេស៊ី ៤ទល់នឹង០ ក្នុងការប្រកួតមិត្តភាពនៅថ្ងៃសុក្រ ទី០៩ ខែធ្នូ។ កីឡាករក្រុមធំ B របស់ក្លិប Orland City SC បានសរសេរបែបនេះ “៖ លទ្ធផលបែបនេះតែងតែពិបាក។ ខ្ញុំសូមទោសអ្នកគាំទ្រកម្ពុជាសម្រាប់ការលេងកាលពីយប់មិញ។ ខ្ញុំមិនល្អគ្រប់គ្រាន់ទេ យើងមិនល្អគ្រប់គ្រាន់ទេ។ វាជាឱកាសសម្រាប់យើងក្នុងការរៀនសូត្រ និងកាន់តែល្អសម្រាប់ការប្រកួតបន្ទាប់។ វាជាឯកសិទ្ធិមួយក្នុងការពាក់អាវនេះ និងតំណាងឱ្យប្រទេសនេះ ហើយយើងចង់ធ្វើឱ្យអ្នកមានមោទកភាព!” ...
  • 1154
    0

    Messi បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានចំនួន៥ដងក្នុងការប្រកួតវគ្គចាញ់ World Cup លើសពីកំណត់ត្រាចាស់របស់ Pele ដែលមានចំនួន៤ដង។ នេះបើយោងតាមក្រុមហ៊ុនស្ថិតិ Opta ។ Messi មានប្រៀបបែបនេះដោយសារក្រុមហ៊ុនស្ថិតិនេះចាប់ផ្ដើមរៀបចំការកត់ត្រាពីចំនួន Assist នៅ World Cup ពីឆ្នាំ១៩៦៦។ អំឡុងឆ្នាំ ១៩៧៤ដល់១៩៨២ ការប្រកួតបាល់ទាត់ពិភពលោកបានធ្វើឡើងក្នុងទម្រង់នៃវគ្គចែកពូលចំនួនពីរលើក ដូច្នេះការប្រកួតចាញ់ធ្លាក់ត្រូវបានគិតចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែប៉ុណ្ណោះ។ មុននោះ Pele បានចូលរួមប្រកួត World Cup1958 ...
  • 400
    0

    លោក Ryu Hirose គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាបង្ហើបថា អ្នកចាត់ការទូទៅ Keisuke Honda នឹងមិនមានវត្តមានសម្រាប់ជម្រើសជាតិកម្ពុជាក្នុងការប្រកួតមិត្តភាពតទល់ម៉ាឡេស៊ី នៅម៉ោង៨យប់ថ្ងៃសុក្រ ទី០៩ ខែធ្នូ នេះទេ។ យ៉ាងណា គ្រូបង្វឹកជនជាតិជប៉ុនមិនបានបញ្ជាក់ពីមូលហេតុលម្អិតឡើយ ដោយគ្រាន់តែបន្ថែមថា លោកនឹងចូលរួមជាមួយកម្ពុជាសម្រាប់ពាន AFF Cup ប៉ុណ្ណោះ។ កន្លងមក លោក Honda បានចូលរួមធ្វើជាអ្នកវិភាគក្នុងការប្រកួតរបស់ជប៉ុននៅ FIFA World Cup ...
  • 267
    0

    “យើងចង់ឱ្យអាហ្សង់ទីនយកឈ្នះហូឡង់ក្នុងការប្រកួតត្រឹម៩០នាទី”។ នេះបើតាមសម្ដីរបស់លោក Lionel Scaloni គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន។ គ្រូបង្វឹកជាអតីតខ្សែការពារ West Ham United សង្កត់ធ្ងន់ថា មិនចង់ឈានដល់ម៉ោងបន្ថែម៩០នាទី២ដង ឬប៉េណាល់ទីកាត់សេចក្ដីទេពេលក្រុមទាំង២​ប៉ះគ្នាក្នុងវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2022។ Scaloni បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា “វានឹងជារឿងតូចតាចក្នុងការគិតអំពីលទ្ធភាពនៃការប្រកួត១២០នាទីឬការទាត់ប៉េណាល់ទី។ អាហ្សង់ទីនគិតតែអំពីការឈ្នះក្នុងម៉ោងផ្លូវការប៉ុណ្ណោះ។” គួរបញ្ជាក់ថា ក្រុមទាំង២នឹងប្រកួតគ្នានៅថ្ងៃសុក្រ ទី០៩ ...
  • 358
    0

    អតីតគ្រូបង្វឹក FC Barcelona Academy លោក Josep Ferré Ybarz ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីជម្រើសជាតិហ្វីលីពីន កាលថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ជំនួសលោក Thomas Dooley។ ដូច្នេះភារកិច្ចដំបូងរបស់បុរសជនជាតិអេស្ប៉ាញខាងលើ គឺដឹកនាំជម្រើសជាតិហ្វីលីពីនប្រកួត AFF Cup 2022 ដែលពួកគេស្ថិតក្នុងពូល A ជាមួយកម្ពុជា និងប្រកួតគ្នានៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២០ ខែធ្នូ។ លោក ...
  • 290
    0

    ក្លិបបាល់ទាត់បឹងកេត​អំពីការ​សម្រេចចែកផ្លូវ​គ្នា​ជាមួយ​កីឡាករ​ពីររូប គឺអ្នកចាំទី ហ៊ុល គឹមហ៊ុយ និង ខ្សែការពារ​ សេត រ៉ស៊ីប។ គឹមហ៊ុយ បានចូលរួមជាមួយបឹងកេតក្នុងរដូវកាល២០១៩ និងរួមចំណែកឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងបានស្រោមដៃមាស ក្នុងឆ្នាំដដែលនោះ។ រដូវកាលបន្ទាប់ គេក៏បានឈ្នះលីគកំពូលជាមួយបឹងកេតថែមទៀត។ ចំណែក រ៉ូស៊ីបបានចូលរួមជាមួយបឹងកេតក្នុងរដូវកាល២០១៧ និងជាកម្លាំងស្នូលនៅទីនោះដល់បច្ចុប្បន្ន បូករួមទាំងឱកាសជាប់ជម្រើសជាតិជាហូរហែទៀត៕
  • 653
    0

    លោក Luis Enrique បានចាកចេញពីតួនាទីជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បន្ទាប់ពីធ្លាក់ចេញពី World Cup 2022 ដោយចាញ់ម៉ារ៉ុកក្នុងវគ្គ១៦ក្រុមចុងក្រោយ។ គ្រូបង្វឹកវ័យ៥២ឆ្នាំបានចូលកាន់តំណែងក្នុងឆ្នាំ ២០១៨ និងបានដឹកនាំអេស្ប៉ាញទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2020 ជាកន្លែងដែលពួកគេបានចាញ់អ៊ីតាលី។ សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បាននិយាយថា ” ៖ យើងសូមថ្លែងអំណរគុណដល់លោក Luis Enrique និងបុគ្គលិកគ្រូបង្វឹកទាំងមូល។” គ្រូបង្គោលជម្រើសជាតិអេស្បាញអាយុក្រោម២១ ឆ្នាំ ...