• 556
    0

    កីឡាករវ័យក្មេងជាច្រើនចង់ឱ្យ Neymar បន្តរួមចំណែកជួយប្រេស៊ីល បន្ទាប់ពីក្រុមនេះត្រូវជ្រុះចេញពី FIFA World Cup 2022។ សារព័ត៌មានរាយការណ៍ថា Vinicius, Rodrygo, Richarlison, Raphinha, Lucas Paqueta និង Antony គឺជាយុវជនដែលបានស្នើ Neymar ឱ្យបន្តជួយប្រេស៊ីល។ ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំត្រូវបានគេដឹងថា ចង់សម្រាកពីការលេងឱ្យក្រុមជម្រើសជាតិមួយរយៈ ទោះបីមិនមានចេតនាចង់ឈប់ពាក់អាវក្រុមក៏ដោយ នៅ World Cup ...
  • 2705
    0

    ក្រុមជម្រើសជាតិកម្ពុជាទទួលបាន៣ពិន្ទុជាលើកដំបូងក្នុងពូល A នៃពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៏ AFF Cup 2022 ដោយយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-២ ។ ៣គ្រាប់របស់កម្ពុជារកបានដោយ រុឹង ប៊ុនហៀង ២ គ្រាប់ និង អ៊ន ចាន់ប៉ូលីន ១គ្រាប់។ ចំណែកក្រុមជម្រើសថៃបានយកឈ្នះព្រុយណេ ៥ទល់នឹង០ មាន៣ពិន្ទុដូចកម្ពុជា តែថៃឈរលេខ១ ព្រោះមានគ្រាប់បាល់ច្រើនជាង។ ចំណែកកម្ពុជាស្ថិតនៅលេខ២។ ការប្រកួតបន្តរបស់កម្ពុជា គឺប៉ះម្ចាស់ផ្ទះឥណ្ឌូនេស៊ី ...
  • 1424
    0

    ក្រុមហ៊ុនស្រាវីស្គី Chivas បានចូលរួមបម្រើចំណីអារម្មណ៍របស់អ្នកគាំទ្របាល់ទាត់ទាំងអស់ ជាមួយនឹងកម្មវិធីអធិប្បាយ Live ផ្ទាល់ចំនួន 18ប្រកួតនៃការប្រកួត Fifa World Cup ឆ្នាំ 2022 នៅប្រទេស កាតា នៅតាមបារ និងភោជនីយដ្ឋានរាត្រីចំនួន 25ទូទាំងរាជធានីភ្នំពេញ។ កម្មវិធីអធិប្បាយ Live ផ្ទាល់នេះត្រូវបានធ្វើឡើងដោយក្រុមអធិប្បាយករកីឡាដ៏ល្បី និងមានប្រជាប្រិយភាពគឺក្រុម MSR។ ប្រិយមិត្តដែលបានចូលរួមផ្ទាល់នៅតាមទីតាំងទាំង 25នោះ ក៏មានឱកាសចូលរួមលេង Game ...
  • 457
    0

    មួយថ្ងៃបន្ទាប់ពីការប្រកួត FIFA World Cup 2022 វគ្គផ្តាច់ព្រ័ត្រ ខ្សែប្រយុទ្ធ Karim Benzema បានប្រកាសលាពីក្រុមជម្រើសជាតិ។ Benzema បានសរសេរដោយរូបថតពាក់អាវបារាំងនៅលើ Instagram កាលពីថ្ងៃចន្ទ ទី១៩ ខែធ្នូថា “៖ដើម្បីឈានមកដល់កន្លែងដែលខ្ញុំកំពុងឈរជើងនៅថ្ងៃ ខ្ញុំបានព្យាយាម និងបានឆ្លងកាត់កំហុសជាច្រើន ហើយខ្ញុំមានមោទកភាពចំពោះការធ្វើដំណើររបស់ខ្ញុំ។ ខ្ញុំ​សរសេរ​រឿង​ខ្ញុំ​ហើយ រឿង​ជាមួយ​បារាំង​ក៏ចប់ដែរ។”   Benzema មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​២៦​នាក់​សម្រាប់ World ...
  • 1100
    0

    សឿយ វិសាល យល់ឃើញថា មិនមានបញ្ហាអ្វីចោទទេ ព្រោះគូប្រជែងមួយនេះមានសមត្ថភាពមិនលើសខ្វះក្រុមខ្លួនប៉ុន្មានទេ។ នេះជាការថ្លែងរបស់ប្រធានក្រុមជម្រើសជាតិកម្ពុជាមុនប៉ះហ្វីលីពីនក្នុងការប្រកួតបើកឆាកវគ្គចែកពូល AFF Cup 2022 នៅថ្ងៃអង្គារ ទី២០ ខែធ្នូ នាពហុកីឡដ្ឋានជាតិមរតកតេជោ។ ខ្សែការពារខាងលើលម្អិតបែបនេះ “៖និយាយទៅហ្វីលីពីនប្រែប្រួលច្រើន ជាពិសេសការពារ និងប្រយុទ្ធ ប៉ុន្តែយើងមិនបារម្ភច្រើនទេ ព្រោះអ្វីសមត្ថភាពមិនខុសគ្នាប៉ុន្មានទេ នៅអាស៊ានដូចគ្នាអ៊ីចឹង ព្រោះមិនមែនជាកម្រិតជប៉ុន អ៊ីរ៉ង់ អីទេ។ យើងនឹងប្រឹងអស់ពីសមត្ថភាពដើម្បីអ្នកគាំទ្ររបស់យើង។” គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមទាំង២នឹងធ្វើឡើងនៅម៉ោង៥ល្ងាចដែលជាការប្រកួតបើកឆាកពូល ...
  • 1033
    0

    គ្រូ​បង្គោល​ហ្វីលីពីន​ដែល​ទើប​តែងតាំង​ថ្មី​លោក Jose Ferre បាន​បង្ហាញពីចំណុចខ្លាំងរបស់​កម្ពុជា​ថា ជាក្រុមដែលលឿន និង​គ្រោះថ្នាក់។   ហ្វីលីពីន នឹងទទួលកម្ពុជាក្នុងការប្រកួតបើកឆាកពូល A នៃពានរង្វាន់ AFF Cup 2022 នាល្ងាចថ្ងៃអង្គារ ទី២០ ខែធ្នូ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ លោក Ferre បាននិយាយថា “៖យើងបានតាមដានខ្លះៗអំពីកម្ពុជា ហើយទោះបីជាពួកគេបានចាញ់ការប្រកួតមិត្តភាពចុងក្រោយក៏ដោយ ក៏កីឡាករនៅតែបង្ហាញពីគុណភាពជាច្រើន។ ពួកគេមានកីឡាករជំនាញមួយចំនួន ហើយពួកគេលឿន ...
  • 1069
    0

    ការឆ្លងផុតវគ្គចែកពូល គឺជាគោលដៅសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ AFF Cup 2022 ដែលនឹងចាប់ផ្ដើមនៅថ្ងៃអង្គារ ទី២០ ខែធ្នូ នេះ។ នេះបើតាមការលើកឡើងរបស់លោក Ryu Hirose គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា។ ក្រុមរហស្សនាមគោព្រៃនឹងជួបប្រកួតបើកឆាកពូល A តទល់ហ្វីលីពីននៅថ្ងៃអង្គារ ទី២០ ខែធ្នូ នាពហុកីឡដ្ឋានជាតិមរតកតេជោ។ គ្រូបង្វឹកជនជាតិជប៉ុនខាងលើទទូចថា ពិតជាស្ដាយដែលមិនបានប្រកួតមិត្តភាពមួយលើកទៀត ក្រោយចាញ់ម៉ាឡេស៊ី។ យ៉ាងណា លោកថា បានព្យាយាមរៀបចំក្រុមយ៉ាងល្អសម្រាប់ការប្រកួត AFF ...
  • 1137
    0

    លោក Lionel Scaloni គឺជាគ្រូបង្វឹកវ័យក្មេងបំផុតក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នេះ និងបានលើកពានជើងឯកដោយជោគជ័យ។ អតីតខ្សែការពារ​​ West Ham United មានវ័យ៤៤ឆ្នាំ ខណៈលោក Louis van Gaal គ្រូបង្គោលជម្រើសជាតិហូឡង់ចាស់ជាងគេ គឺមានវ័យ៥១ឆ្នាំ។ លោក Scaloni ដែលជាអតីតខ្សែការពារជម្រើសជាតិអាហ្សង់ទីនបានចូលកាន់ការងារគ្រូបង្គោលក្រោយចប់ World Cup ...
  • 316
    0

    Gareth Southgate នឹង​នៅ​ជា​អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រហូត​ដល់​ក្រោយ​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប​ក្នុង​ឆ្នាំ​២០២៤។     បុរសវ័យ ៥២ ឆ្នាំដែលត្រូវបានតែងតាំងនៅឆ្នាំ២០១៦ បានដឹកនាំក្រុមតោកំណាចទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018 និងវគ្គផ្តាច់ព្រ័ត្រ Euro ជាលើកដំបូងនៅឆ្នាំ 2021 ។ កិច្ចសន្យាបច្ចុប្បន្នរបស់លោកនឹងផុតកំណត់នៅខែធ្នូ ឆ្នាំ 2024។ ដោយឡែក​ World Cup 2022 នេះអង់គ្លេសធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយដោយចាញ់បារាំង៕
  • 1433
    0

    ស្រាវីស្គី Chivas បាននាំមកកាន់ប្រិយមិត្តដែលនិយមគាំទ្រវិស័យកីឡាបាល់ទាត់ ជាពិសេសព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា នូវកម្មវិធីសប្បាយៗនិងការអធិប្បាយ Live ផ្ទាល់ពីសំណាក់អធិប្បាយករកីឡាល្បីៗ និងមានប្រជាប្រិយភាពពីក្រុមការងារ MSR នៅតាមភោជនីយដ្នានរាត្រីជាច្រើនកន្លែងរួចមកហើយ។ ប្រិយមិត្តថែមទាំងបានភ្លក្សនៃរសជាតិដ៏ប្លែក និងពិសេសរបស់ Chivas HiBall ដែលជាដៃគូរដ៏ស័ក្កសមសម្រាប់ពេលវេលាដ៏រំភើបបែបនេះ។ ឈានមកដល់វគ្គផ្ដាច់ព្រ័ត្តនេះ ក្រុមហ៊ុនស្រាវីស្គី Chivas ជាថ្មីម្ដងទៀតនឹងសហការជាមួយក្រុម MSR ...