គ្រូហ្វីលីពីន ថា កម្ពុជាមានកីឡាករលឿន និងគ្រោះថ្នាក់
គ្រូបង្គោលហ្វីលីពីនដែលទើបតែងតាំងថ្មីលោក Jose Ferre បានបង្ហាញពីចំណុចខ្លាំងរបស់កម្ពុជាថា ជាក្រុមដែលលឿន និងគ្រោះថ្នាក់។
ហ្វីលីពីន នឹងទទួលកម្ពុជាក្នុងការប្រកួតបើកឆាកពូល A នៃពានរង្វាន់ AFF Cup 2022 នាល្ងាចថ្ងៃអង្គារ ទី២០ ខែធ្នូ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
លោក Ferre បាននិយាយថា “៖យើងបានតាមដានខ្លះៗអំពីកម្ពុជា ហើយទោះបីជាពួកគេបានចាញ់ការប្រកួតមិត្តភាពចុងក្រោយក៏ដោយ ក៏កីឡាករនៅតែបង្ហាញពីគុណភាពជាច្រើន។ ពួកគេមានកីឡាករជំនាញមួយចំនួន ហើយពួកគេលឿន និងគ្រោះថ្នាក់។ ដូច្នេះយើងត្រូវតែត្រៀមខ្លួន។”
Ferre បានចូលកាន់តំណែងជាគ្រូបង្គោលជម្រើសជាតិហ្វីលីពីនតិចជាងពីរសប្តាហ៍មុន ហើយទោះបីជាចាញ់វៀតណាមក្នុងការប្រកួតមិត្តភាព លោកបានបង្ហាញថាក្រុមនៅអាចប្រកួតប្រជែងបាន៕