Scaloni ជាគ្រូក្មេងជាងគេឆ្នាំនេះដែលឈ្នះពាន World Cup
លោក Lionel Scaloni គឺជាគ្រូបង្វឹកវ័យក្មេងបំផុតក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នេះ និងបានលើកពានជើងឯកដោយជោគជ័យ។
អតីតខ្សែការពារ West Ham United មានវ័យ៤៤ឆ្នាំ ខណៈលោក Louis van Gaal គ្រូបង្គោលជម្រើសជាតិហូឡង់ចាស់ជាងគេ គឺមានវ័យ៥១ឆ្នាំ។
លោក Scaloni ដែលជាអតីតខ្សែការពារជម្រើសជាតិអាហ្សង់ទីនបានចូលកាន់ការងារគ្រូបង្គោលក្រោយចប់ World Cup 2018។ លោកបានដឹកនាំឈ្នះជើងឯក Copa America ឆ្នាំ២០២១ ផងដែរ៕