• 5738
    0

    មិនធម្មតា ក្នុងសតវត្សរ៍២១នេះកីឡាករទាំង ១០បានក្លាយជាកីឡាករតែតបាល់បញ្ចូលទីបានច្រើនជាងគេ ក្នុងនោះសុទ្ធតែជាកីឡាករល្បីឈ្មោះក្នុងសម័យកាលបាល់ទាត់ទំនើប ។ យ៉ាងណាក្ដីយោងតាមគេហទំព័រ OH MY GOAL បានបញ្ចេញតារាងអ្នកទាំង១០មកហើយ ធ្វើអោយអ្នកគាំទ្រដឹងកាន់តែច្បាស់ តោះយើងទៅមើលទាំងអស់គ្នា ៖ លេខ ១០ ៖  Zlatan Ibrahimovic ៥៨គ្រាប់ ។ លេខ៩ ៖ Edin Dzeko ៥៩គ្រាប់ លេខ៨៖ ...
  • 1412
    0

    ទីបំផុតការសង្ស័យដែលថា Paulo Victor អតីត​កីឡាករឆ្នើមភ្នំពេញក្រោនផ្លាស់ទៅចូលរួមជាមួយវិសាខានោះ បានក្លាយជាការពិតហើយ ក្រោយរូបគេត្រូវបាន​បង្ហាញនៅកីឡដ្ឋានព្រីនស៍។ កីឡាករប្រេស៊ីលរូបនេះត្រូវបានជ្រើសរើសជំនួសខ្សែប្រយុទ្ធ Junior Barros។ Barros ដែលជាជនប្រេស៊ីលដែរនោះបានចាកចេញពីកីឡដ្ឋានព្រីនស៍ទៅហើយ ក្រោយទើបចូលរួមបានប្រមាណជិត២ខែ។ គួររំឭកថា Paulo Victor ត្រូវបានចាត់ទុកជាកីឡាករឆ្នើមមួយរូបនៅលីគកំពូលកម្ពុជាអំឡុងចំណាយពេល២រដូវកាលនៅភ្នំពេញក្រោន ដោយគេមានសមត្ថភាពល្អ ទាំងល្បឿន បច្ចេកទេស និងការបញ្ចប់ទី។ ក្រោយចប់កុងត្រានៅ RSN គេបានផ្លាស់ទៅលេងនៅមជ្ឈិមបូពា៌ និងស្រុកកំណើតឯប្រទេសប្រេស៊ីលវិញ៕
  • 1354
    0

    អ្នកគាំទ្របាល់ទាត់ជាតិជាច្រើនកាន់តែមានការសង្ស័យទៀតហើយជុំវិញរឿងអតីតខ្សែបម្រើប្រយុទ្ធភ្នំពេញក្រោន Paulo Victor អាចនឹងទៅចូលរួមជាមួយវិសាខា នាពេលខាងមុខ។ ការសង្ស័យកាន់តែខ្លាំង បន្ទាប់ពីគេឃើញរូបភាពពីរសន្លឹករបស់កីឡាករបរទេសមួយរូបដែលមានភិនភាគស្រដៀងទៅនឹង Paulo Victor មានពាក់អាវហាត់របស់វិសាខា កំពុងទិញកាហ្វេនៅហាងមួយកន្លែងក្នុងប្រទេសកម្ពុជា។ អ្នកនិយមបាល់ទាត់ជាតិជាច្រើនជឿជាក់ថា Paulo ដែលធ្លាប់ជាកីឡាករឆ្នើមមួយរូបរបស់ភ្នំពេញក្រោនពីឆ្នាំ២០១៩ ដល់២០២០ នឹងចូលរួមជាមួយវិសាខាដើម្បីជំនួសខ្សែប្រយុទ្ធ Junior Barros។ Barros ដែលជាជនប្រេស៊ីលដែរនោះ លេចឮដំណឹងថា បានចាកចេញពីកីឡដ្ឋានព្រីនស៍ទៅហើយ ក្រោយទើបចូលរួមបានប្រមាណជិត២ខែ។ គួររំឭកថា Paulo Victor ...
  • 2464
    0

    នាពេលថ្មីៗនេះ Cristiano Ronaldo បានចូលក្នុងគ្រុបឆាតតាមប្រព័ន្ធ WhatsApp ជាមួយកីឡាករក្មេងៗ Manchester United ដែល Marcus Rashford, Anthony Elanga, James Garner និង Jesse Lingard ជាដើម។ កាលខែធ្នូកន្លងទៅ Ronaldo ធ្លាប់រិះគន់រឿងរបបហ្វឹកហាត់ និងការប្រកាន់ខ្ជាប់ប្រចាំថ្ងៃរបស់ក្មេងៗទាំងនោះម្ដងហើយ។ សូម្បីតែ Ronaldo ឲ្យរៀនហូបចុកឲ្យបានត្រឹមត្រូវ ...
  • 1523
    0

    ភ្នំពេញក្រោនបានយកឈ្នះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ១ទល់នឹង០ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ​ពានរង្វាន់មិត្តភាព Prince Beer នៅកីឡដ្ឋានព្រីនស៍របស់វិសាខា នៅថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២។ ខាងក្រោមជារឿងរ៉ាវខ្លះៗក្រោយការប្រកួតវគ្គផ្ដាច់ព្រ័ត្រយ៉ាងកក្រើក ៖ ១. នេះជាឆ្នាំទី២ជាប់ៗគ្នាដែល​ភ្នំពេញក្រោនលើកពានមិត្តភាពលើដីវិសាខា បន្ទាប់ពីធ្វើបានសម្រេចកាលពីឆ្នាំទៅមិញ។ ២. សំអុល ទីណា ពាក់លេខ២២ តែតបញ្ចូលទីមួយគ្រាប់ដែលជាគ្រាប់ទី២របស់គេក្នុងពាននេះ នៅថ្ងៃទី០២ ខែ០២ ឆ្នាំ២០២២ ជួយឲ្យភ្នំពេញក្រោនលើកទី២ ក្នុងឆ្នាំទី២ជាប់ៗគ្នា។ ...
  • 1303
    0

    តារាឆ្នើម ចាន់ វឌ្ឍនាកា នឹងទទួលការវះកាត់ជង្គង់នៅថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ខាងមុខនៅកម្ពុជា ក្រោមការចូលរួមពីក្រុមពេទ្យជំនាញពីប្រទេសថៃ។ ការវះកាត់នៅក្នុងស្រុកនេះក៏ដោយសារតែភាពស្មុគស្មាញនៃការធ្វើដំណើរ ទើបគណៈគ្រប់គ្រងក្លិបបឹងកេតសម្រេចអញ្ជើញពេទ្យពីថៃមកវះកាត់នៅកម្ពុជាតែម្ដង។ ចាន់ វឌ្ឍនាកា សរសេរបែបនេះ “៖ខ្ញុំនឹងធ្វើការវះកាត់របួសដាច់សសៃជង្គង់ ACL ខាងស្ដាំ នៅរសៀលថ្ងៃសៅរ៍ខាងមុខនេះដែលត្រូវនឹងថ្ងៃទី 5.02.2022 ដោយក្រោមការបើកប្រជុំពីក្រុមគ្រូពេទ្យជំនាញកាលពីព្រឹកមុិញ ដោយការវះកាត់នឹងធ្វើឡើងនៅមន្ទិពេទ្យមួយក្នុងក្រុងភ្នំពេញ អរគុណដល់ថ្នាក់ដឹកនាំដែលបានស្វះស្វែងយ៉ាងយកចិត្តទុក្ខដាក់ នឹង អរគុណអ្នកគ្រប់គ្នាដែលបារម្ភ នឹង ជូនពរមកកាន់រូបខ្ញុំ អរគុណខ្លាំងណាស់។” ...
  • 2901
    0

     ក្លិប Manchester City បានធ្វើការប្រកាស អំពីការបន្តកុងត្រាថ្មីជូនដល់ខ្សែការពារ Joao Cancelo ដែលនឹងធ្វើឲ្យគេអាចស្នាក់នៅទឹកដី Etihad រហូតដល់ឆ្នាំ ២០២៧ ឯណោះ ។ សម្រាប់ការចុះកុងត្រាថ្មីនេះដែរធ្វើអោយកីឡាករវ័យ២៧ឆ្នាំ ទទួលបានកិច្ចព្រមព្រៀងល្អប្រសើជាងមុន ដោយអាចរកបានប្រាក់ចំណូល ៨០ ០០០ ផោនក្នុងមួយសប្តាហ៍ បន្ទាប់ពីបានក្លាយជាកីឡាករដ៏សំខាន់ នៅក្នុងក្រុមរបស់លោក Pep Guardiola ។ យ៉ាងណា Cancelo ...
  • 953
    0

    សា្ថប័ន Premier League បានប្រកាសថា កីឡាករដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ មានប្រមាណ៨០ភាគរយហើយ និងកីឡាករទើបចាក់ដូសទី១មាន៨៥ភាគរយ។ ដោយសារជម្ងឺកូវីដ១៩ ការប្រកួតជាច្រើនត្រូវបានផ្អាកព្រោះតែកីឡាករ និង បុគ្គលិកក្លិបបានឆ្លងជាបន្តបន្ទាប់។ កាលពីខែធ្នូកន្លងទៅ ទាំងស្ថាប័ន Premier League និង រដ្ឋាភិបាលអង់គ្លេស បានទទូចអោយកីឡាករទាំងអស់ត្រូវតែចាក់វ៉ាក់ស៊ាំងការពារជម្ងឺកូវីដ១៩ ដើម្បីទប់ទល់នឹងការឆ្លង។ កាលពីសប្តាហ៍មុន Premier League ក៏បានរាយការណ៍ថារកឃើញការឆ្លងកូវីដ-១៩ ថ្មីចំនួន១១ករណី។ ទោះបីជាបែបនេះក្តី ...
  • 550
    0

    ការប្រកួតបាល់ទាត់មិត្តភាព Pre-Season ពានរង្វាន់ Prince Beer ចូលដល់វគ្គផ្ដាច់ព្រ័ត្រហើយនៅថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២ នេះដែលប្រព្រឹត្តទៅនៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង៥ល្ងាច។ សម្រាប់វគ្គផ្ដាច់ព្រ័ត្រ គឺជាការប៉ះគ្នារវាង​ភ្នំពេញក្រោន និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ មុនឈានមកដល់វគ្គនេះ ភ្នំពេញក្រោន បានយកឈ្នះព្រៃវែងអេហ្វស៊ី ០ទល់នឹង១ និង​ទ័ពទម្លាក់ម្ចាស់ផ្ទះវិសាខា​ ០ទល់នឹង៣ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្រុមទាំង២ធ្លាប់ប៉ះគ្នាម្ដង ក្នុងវគ្គចែកពូល ដែលកាលណោះភ្នំពេញក្រោន ឈ្នះ០ទល់នឹង១។ សម្រាប់ភ្នំពេញក្រោនមិនទាន់របូតគ្រាប់បាល់នៅឡើយទេពីការប្រកួតកន្លងមក។ ...
  • 1663
    0

    អតីតអ្នកចាត់ការ Chelsea លោក Avram Grant ត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទលើស្ត្រីមួយចំនួននៅអ៊ីស្រាអែល។ បុរសវ័យ៦៦ឆ្នាំធ្លាប់ដឹកនាំ Chelsea ឡើងផ្ដាច់ព្រ័ត្រ UEFA Champions League ឆ្នាំ២០០៨ និងធ្លាប់កាន់ការងារនៅ Portsmouth និង West Ham បានបដិសេធពីទង្វើខាងលើ។ ក្នុងការបង្ហាញលើទូរទស្សន៍នៅអ៊ីស្រាអែល លោកត្រូវបានចោទប្រកាន់ពីបទចាប់ស្ត្រីវ័យក្មេង និងបង្ខំឲ្យពួកគេដេកជាមួយលោក។ សហព័ន្ធកីឡាបាល់ទាត់ពិភពលោកថ្លែងថា នឹងស៊ើបអង្កេតពីរឿងនេះ។ គួរដឹងដែរថា លោក ...