• 4506
    0

    ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម២៣ឆ្នាំ បានបន្ថែមកីឡាករមួយចំនួន ដូចជាខ្សែប្រយុទ្ធ Ronaldo Kwateh ខ្សែបម្រើ Beckham Putra និងខ្សែការពារ Achmad Figo សម្រាប់យុទ្ធនាការ AFF U23 Championship 2022 នៅពាក់កណ្តាលខែកុម្ភៈ។ Ronaldo Kwateh គឺជាកីឡាករក្មេងជាងគេ។ គេកើតនៅឆ្នាំ២០០៤ ហើយមានអាយុត្រឹមតែ១៨ឆ្នាំប៉ុណ្ណោះ។ Ronaldo Kwateh កំពុងលេងឱ្យ ...
  • 2197
    0

    Lionel Messi បានប្រាប់​អតីតមិត្តរួមក្រុម Xavi ថា កុំចុះកុងត្រាយក Xavi Simons ទៅ FC Barcelona វិញ។ តាមពិតទៅ​ Simons ធ្លាប់ជាយុវជន​របស់ Barcelona ពីឆ្នាំ២០១០ដល់២០១៩ មុនផ្លាស់ទៅថ្នាល PSG ចុងឆ្នាំដដែលនោះ។ ទន្ទឹមនឹងនេះ លោក Xavi ក៏បានសម្លឹងទៅអតីតកីឡាករដែលដុះចេញពីថ្នាលក្រុមអ្នកមានបុណ្យជាច្រើន ដែលក្នុងនោះក៏មាន Xavi ...
  • 1116
    0

    ការហ្វឹកហាត់ និងធ្វើតេស្ដរយៈពេល៣ថ្ងៃសម្រាប់ដំណាក់កាលទី១ក្នុងក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា បានបញ្ចប់ហើយ។ នៅថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ នេះ សហព័ន្ធបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីកីឡាករ៣៦នាក់ត្រូវជម្រុះបន្តទៀត។ សម្រាប់កីឡាករនៅសល់មានមកពីភ្នំពេញក្រោន, បឹងកេត, វិសាខា, ព្រះខ័នរាជស្វាយរៀង, អង្គរថាយហ្គឺរ, កងយោធពលខេមរភូមិន្ទ, សាលាបាល់ទាត់ជាតិបាទី, ព្រៃវែងអេហ្វស៊ី និងអគ្គិសនីកម្ពុជា។ យុវជនមកពីខេត្ត និងលីគទី២មួយចំនួនទៀតត្រូវបានជម្រុះចេញអស់ហើយ។ ការធ្វើតេស្ដនឹងបន្តឈានទៅចម្រាញ់យកកីឡាករចំនួន២៨នាក់សម្រាប់បញ្ជីចុងក្រោយ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ AFF U23 Championship 2022 ...
  • 1473
    0

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅថ្ងៃសោរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រកាសពីភាពជាដៃគូជាមួយម៉ាកVARAMAN ដែលជាអ្នកផ្គត់ផ្គង់ឈុតឯកសណ្ឋានផ្លូវការដល់ក្រុមជម្រើសជាតិកម្ពុជា ចាប់ពីឆ្នាំ២០២២នេះតទៅ។ VARAMAN គឺជាម៉ាកក្នុងស្រុកថ្មី បង្កើតឡើងជាមួយគោលបំណង ចង់ឱ្យក្រុមជម្រើសជាតិកម្ពុជាប្រើប្រាស់ឯកសណ្ឋានដែលរចនា​ និងផលិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាផលិតផលដែលផលិតដោយជនជាតិខ្មែរផ្ទាល់​ ដើម្បីប្រើប្រាស់ក្នុងពេលប្រកួតប្រជែងលើឆាកអន្តរជាតិ។ សហព័ន្ធបញ្ជាក់ថា ឯកសណ្ឋានផ្លូវការរបស់ក្រុមជម្រើសជាតិកម្ពុជាឆ្នាំ២០២២​ នឹងចេញជាផ្លូវការនៅ ខែឧសភា ឆ្នាំ២០២២ សម្រាប់ការប្រកួតជម្រុះជុំទី៣ នៃពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី។ ដោយឡែក សម្រាប់ការប្រកួតពានរង្វាន់ ជើងឯកបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២២ ...
  • 1029
    0

    Manchester United បានជ្រុះចេញពីពានរង្វាន់ FA Cup ត្រឹមជុំទី៤ ដោយចាញ់ Middlesbrough ៧ទល់នឹង៨ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ក្រោយស្មើគ្នា១ទល់នឹង១។ Cristiano Ronaldo ទាត់ប៉េណាល់ទីមិនចូលក្នុងនាទីទី២០។ ចូលដល់នាទី២៥ Jadon Sancho ទាត់បញ្ចូលទីឲ្យបិសាចក្រហមនាំមុខមុន។ Matt Crooks តាមស្មើបានវិញឲ្យ Middlesbrough ក្នុងនាទី៦៤។ Man UTD ព្យាយាមតវាថា ...
  • 768
    0

    David de Gea ត្រូវបានជ្រើសរើសជាកីឡាករល្អនៅ Premier League ប្រចាំខែមករា។ នេះជាលើកទី១ហើយដែលអ្នកចាំទីជម្រើសជាតិអេស្ប៉ាញទទួលបានរង្វាន់កិត្តិយសខាងលើចាប់តាំងពីមកប្រកបអាជីពនៅអង់គ្លេសដំបូងក្នុងឆ្នាំ២០១១។ ក្នុងខែមករា កន្លងទៅ De Gea សង្គ្រោះបាន២២ដង ដែលសរុបមកត្រឹមពេលនេះមាន៨៤ដងនៅរដូវកាល២០២១/២០២២។ គេទទួលបានសម្លេងនាំមុខបេក្ខជនផ្សេងៗទៀតដូចជា Jarrod Bowen, Kevin de Bruyne, Jack Harrison, Joao Moutinho និង James Ward-Prowse។ De ...
  • 1310
    0

    នាពេលថ្មីៗនេះ មានលេចឮដំណឹងថា ក្រុមហ៊ុនលីគ បានប្រជុំសម្រេចនិមិត្តសញ្ញាបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា និងក្របខណ្ឌទី២។ ក្នុងនោះដែរ ក្រុមហ៊ុនលីគដែលមានលោក Satoshi Saito ជានាយកប្រតិបត្តិបានសម្រេចជាឯកច្ឆ័ន្ទហើយពីនិមិត្តសញ្ញានៃលីគទាំង២។ តែយ៉ាងណា មិនទាន់មានការបង្ហាញជាសាធារណៈនៅឡើយទេ។ ទន្ទឹមនឹងនេះដែរ ប្រភពគួរទុកចិត្តបានឲ្យដឹងថា ក្រុមហ៊ុនលីគនឹងធ្វើពិធីចាប់គូនៅសប្ដាហ៍ក្រោយសម្រាប់លីគកំពូល និងលីគទី២។ ការប្រកួតលីគទី២អាចនឹងប្រព្រឹត្តទៅរៀងរាល់ថ្ងៃសៅរ៍ ខណៈលីគកំពូលអាចនឹងប្រកួតរាល់ថ្ងៃអាទិត្យ។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជាដំណឹងលេចឮប៉ុណ្ណោះ មិនទាន់មានការប្រកាសផ្លូវការទេ។ គួរបញ្ជាក់ថា ក្របខណ្ឌ Premier League មាន៨ក្រុមចូលរួម ...
  • 1528
    0

    ការដោះដូរកីឡាករក្នុងក្របខណ្ឌកំពូលកម្ពុជានៅតែបន្តយ៉ាងសកម្មរៀងរាល់ថ្ងៃ មុនការប្រកួតរដូវកាលថ្មីចូលមកដល់នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ខាងមុខ។ ជាក់ស្ដែងនៅថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ នេះមានការផ្ទេរយ៉ាងគួរកត់សម្គាល់ក្នុងចំណោមក្លិបចំនួន៤។ ១. ភ្នំពេញក្រោន ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោនទើបនាំចូលខ្សែប្រយុទ្ធអាហ្វហ្គានីស្ថាន Fareed Sadat។ កីឡាករវ័យ២៣ឆ្នាំបានទៅរស់នៅប្រទេសហ្វាំងឡង់ កាលពីក្មេង និងបានជាប់ជម្រើសជាតិប្រទេសនេះក្នុងកម្រិត U17។ គេបានជាប់ជម្រើសជាតិក្រុមធំអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០១៩។ ២. បឹងកេត  Taher Jahanbakhsh Zabihi ខ្សែការពារជនជាតិអ៊ីរ៉ង់ ...
  • 1411
    0

    ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានបង្ហាញខ្លួនជាសមាជិក FC Barcelona ជាផ្លូវការកាលពីម្សិលមិញ ក្រោយសម្រេចការផ្លាស់ពី Arsenal ដោយមិនមានតម្លៃខ្លួន។ អតីតសមាជិក Borussia Dortmund បានជ្រើសរើសយកអាវលេខ២៥សម្រាប់ផ្លាស់មកកាន់ទឹកដី Camp Nou នៅខែមករានេះ ខណៈរូបគេមានតម្លៃខ្លួនផ្តាច់កុងត្រា១០០លានអឺរ៉ូ។ ថ្លែងក្នុងឱកាសបង្ហាញខ្លួនជាលើដំបូង បុរសវ័យ៣២ឆ្នាំបាននិយាយថា៖ “ជាការពិតខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានផ្លាស់មកទីនេះ ព្រោះវាគឺជាក្តីសុបិន្តរបស់ខ្ញុំ។ ជាការពិតជីតារបស់ខ្ញុំគឺជាអ្នកគាំទ្រ Atletico Madrid អញ្ចឹងហើយបានជាខ្ញុំចង់លេងឱ្យ Real ...
  • 1745
    0

    គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប លោក Diaa al-Sayed ចង់ឲ្យកាលបរិច្ឆេទប្រកួតផ្ដាច់ព្រ័ត្រជើងឯកអាហ្វ្រិក រំកិលទៅមុខមួយថ្ងៃ ពោលទៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ជំនួសថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ វិញ ដូច្នេះកូនក្រុមអាចមានពេលសម្រាកបន្ថែម។ “ខ្ញុំបាននិយាយទៅគណៈកម្មការហើយរឿងហ្នឹង។ ខាងសេណេហ្គាល់ គេបានសម្រាកច្រើនជាងយើង។” នេះជាការថ្លែងរបស់លោក Al-Sayed។ ក្រុមអេហ្ស៊ីបបានយកឈ្នះបួគីណាហ្វាសូ ដោយបាល់១១ម៉ែត្រកាត់សេចក្ដី ៣ទល់នឹង១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រតទល់សេណេហ្គាល់ ដែលអាចនិយាយបានថា Mohamed ...