បាល់ទាត់
-
ក្រុមជើងឯកភ្នំពេញក្រោនប៉ះទ័ពបើកឆាកលីគកំពូល២០២២
ក្រុមការពារតំណែងជើងលីគកំពូលភ្នំពេញក្រោននឹងប៉ះម្ចាស់ផ្ទះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្នុងសប្ដាហ៍ទី១នៃក្របខណ្ឌ Cambodian Premier League រដូវកាល២០២២។ នេះជាលទ្ធផលនៃការចាប់គូសម្រាប់សប្ដាហ៍ទី១។ ចំណែកគូប្រកួតផ្សេងៗទៀត បឹងកេត ជួបណាហ្គា, ព្រះខ័នរាជស្វាយរៀង ទទួលគិរីវង់សុខសែនជ័យ និង អង្គរថាយហ្គឺរ ជួបវិសាខា។ គួរដឹងដែរថា ការប្រកួតក្របខណ្ឌ Cambodian Premier League មាន៨ក្រុម ដោយប្រកួត៣ជុំ ចាប់ផ្ដើមពីថ្ងៃទី០៥ ខែមីនា តទៅ៕ -
មកដឹងអត្ថន័យឡូហ្គោ Cambodian Premier League
ក្រុមហ៊ុន Cambodian Premier League បានរៀបចំពិធីប្រកាសឡូហ្គោសម្រាប់ក្របខណ្ឌ Cambodian Premier League នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ក្រោមវត្តមានលោក Saito Satoshi និងតំណាងក្លិបទាំង៨។ Premier គឺជាពាក្យកម្រិតខ្ពស់មួយ និងធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ពាក្យនេះ។ ដូចភាគច្រើនគេដឹងហើយថា English Premier League ជាការប្រកួតដ៏ធំមួយអ៊ីចឹង បើដាក់ពាក្យថា Premier League ... -
វាយសត្វចញ្ចឹមថ្ងៃមុន Zouma ត្រូវក្លឹបពិន័យកប់ពពក
ក្លិបបាល់ទាត់ West Ham United បានថ្កោលទោសនិងដាក់ពិន័យលើខ្សែការពារ Kurt Zouma ដោយកាត់ប្រាក់ឈ្នួលអស់២៥០០០០ម៉ឺនផោន ចំពោះទង្វើរបស់គេបន្ទាប់ពីបែកធ្លាយវីដេអូកីឡាកររូបនេះ បានទាត់ និងដេញវាយឆ្មាចិញ្ចឹមរបស់គេពេញផ្ទះ។ ជុំវិញរឿងនេះ ក្លិប West Ham បានចេញសេចក្តីថ្លែងការណ៍មួយថា “West Ham ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់កីឡាកររបស់យើង Kurt Zouma នៅក្នុងវីដេអូដែលត្រូវបានផ្សព្វផ្សាយ។ អ្នកនាំពាក្យអង្គការសមាគមការពារសត្វហៅហាត់ថា RSPCA បានលើកឡើងថា តាមរយៈវីដេអូនេះពិតជាមិនអាចទទួលយកបាននោះទេ ... -
កីឡាដ្ឋានដ៏ធំរបស់ Barca មួយនេះត្រៀមប្ដូរឈ្មោះហើយ
ក្លិប Barcelona បានត្រៀមប្ដូរឈ្មោះកីឡដ្ឋាន Camp Nou របស់ខ្លួនទៅជាឈ្មោះតាមកិច្ចសន្យារបស់ក្រុមហ៊ុន Spotify ចង់បាន។ Spotify ដែលជាក្រុមហ៊ុនកម្មវិធីស្តាប់ចម្រៀងជួរមុខលើពិភពលោកដោយមានលោក Daniel Ek ជាម្ចាស់ក្រុមហ៊ុន បានចូលខ្លួនមកធ្វើជាអ្នកឧបត្ថម្ភធំរបស់ក្លិបអ្នកមានបុណ្យ ដោយគេរំពឹងទុកថា Barcelona នឹងដកស្លាកផ្សាយពាណិជ្ជកម្ម Rakuten ចេញនិងដាក់ Spotify ជំនួសនៅរដូវកាលក្រោយនេះ។ យ៉ាងណាមិញ Spotify ក៏ចង់ឲ្យ Barcelona ប្ដូរឈ្មោះកីឡដ្ឋានឲ្យមានពាក្យរបស់ក្រុមហ៊ុនខ្លួនក្នុងនោះ ... -
Coutinho ស៊ុត១ assist ២ តែ Aston Villa បានត្រឹមស្មើ Leeds
Philippe Coutinho បានបន្តជាចំណែកសំខាន់របស់ Aston Villa ដោយការរកគ្រាប់បាល់បញ្ចូលទី១គ្រាប់ និង assist ២ដងឲ្យមិត្តរួមក្រុម ក្នុងការប្រកួត Premier League ដែលស្មើគ្នា៣ទល់នឹង៣ជាមួយ Leeds United។ Daniel James ទាត់បញ្ចូលទីឲ្យ Leeds នាំមុខមួយគ្រាប់មុនក្នុងនាទីទី០៩។ ដល់នាទី៣០ Coutinho ទាត់តាមស្មើបានវិញ។ ៨នាទីក្រោយ Coutinho assist ... -
Mane ពិចារណាមិនបន្តកុងត្រា ហើយសម្លឹងឃើញក្លឹបទាំង២នេះ
ខ្សែប្រយុទ្ធ Sadio Mane របស់ក្រុម Liverpool ត្រូវបានគេរាយការណ៍ថាអាចនឹងបដិសេធបន្តកុងត្រាថ្មីជាមួយ Liverpool គិតមកទល់ពេលនេះ នឹងពិចារណាដើម្បីទៅចូលរួមជាមួយក្លិបកំពូលៗពីរនេះ នៅទីផ្សារដោះដូរកីឡាករ នារដូវក្តៅខាងមុខ ។ បន្ទាប់ពីឈ្នះពានរង្វាន់ Africa Cup of Nation Mane កាន់តែមានមហិច្ឆតាក្នុងការផ្លាស់ប្ដូរទៅកាន់ក្លឹបផ្សេងៗដែលលេងនៅក្រៅលីកហើយមានតែក្លឹប២តែប៉ុនណោះដែល Mane ចាប់អារម្មណ៍គឺ Barca នឹង Real Madrid ។ ... -
ក្រុមហ៊ុនលីគនឹងប្រកាសនិមិត្តសញ្ញាថ្មីនៅថ្ងៃទី១០ កុម្ភៈ នេះ
ក្រុមហ៊ុន Cambodian Premier League នឹងប្រកាសពីនិមិត្តសញ្ញាថ្មីសម្រាប់ក្របខណ្ឌ Cambodian Premier League និងក្របខណ្ឌ Cambodian League 2 នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ។ មិនតែប៉ុណ្ណោះទេ ការចាប់គូក៏នឹងត្រូវធ្វើឡើងផងដែរសម្រាប់ក្របខណ្ឌកំពូល និងក្របខណ្ឌទី២។ គួរដឹងដែរថា ចាប់តាំងពីការបង្កើតឡើងនូវក្រុមហ៊ុនលីគ រូបមន្តនៃការប្រកួតបាល់ទាត់ក្របខណ្ឌកំពូល និងក្របខណ្ឌទី២ ក៏ដូចជាការប្រកួតពានសម្ដេចតេជោ ហ៊ុន សែន ត្រូវបានផ្លាស់ប្ដូរ។ ... -
អីយ៉ាស់ដឹកនាំមិនទាន់បានប៉ុន្មានផង Kane ហ៊ាននិយាយបែបនេះពីលោក Antonio Conte
ខ្សែប្រយុទ្ធ Harry Kane ដែលត្រូវបានបង្ករភាពភ្ញាក់ផ្អើលកាលពីរដូវកាលមុនពេលនេះហាក់ស្ងប់ស្ងាត់បន្ទាប់ពីលោក Antonio Conte ចូលមកដឹកនាំ Tottenham Hotspur ពេលថ្មីៗនេះ។ Harry Kane ដែលជាម៉ាស៊ីនរកគ្រាប់បាល់របស់ក្រុមមាន់ខ្នាយមាសរយៈប៉ុន្មានឆ្នាំចុងក្រោយនេះបានចេញមកបញ្ចាក់ថា ៖ បើទោះបីជាពេលនេះរូបគេមិនទាន់ទាន់ឈ្នះពានពិតមែន តែរូបគេសប្បាយចិត្តខ្លាំងក្រោមការដឹកនាំរូបគ្រូបង្វឹកសញ្ជាតិអ៊ីតាលី ដែលកំពុងតែត្រួស ត្រាយផ្លូវអោយ Spurs ដែលធ្វើយ៉ាងណាអោយក្លឹបមួយនេះ មានកៅអី Champion League នៅរដូវកាលក្រោយ នេះបើយោងតាមលោក Fabrizio ... -
Pep ថា នឹងពិន័យកូនក្រុមណាដែលមិនហៅលោកទៅបាយល្ងាចជាមួយ
មានការបែកធ្លាយវីដេអូដែលឃើញថា Jack Grealish និងកីឡាករ Manchester City មួយចំនួនស្រវឹងតាមផ្លូវ។ ទាក់ទងទៅនឹងរឿងនេះ លោក Pep Guardiola អ្នកចាត់ការ Manchester City ថ្លែងថា លោកពិតជាអន់ចិត្តមែនទែនដែលកូនក្រុមមិនអញ្ជើញលោកទៅចូលរួមដែរ។ លោកមិនពេញចិត្តសោះ។ សង្ឃឹមថា លើកក្រោយពួកគេនឹងមិនភ្លេចលោក។ “កីឡាករដឹងហើយពីគ្រោះថ្នាក់នៃបណ្ដាញសង្គម។ Mahrez, Walker, Grealish និងសមាជិកផ្សេងទៀតមានសុខភាពល្អធម្មតាទេ។ យ៉ាងណា ពួកគេនឹងរងពិន័យ ... -
ចេញហើយទីតាំងលក់សំបុត្រ AFF U23
សំបុត្រសម្រាប់ទស្សនាការប្រកួតបាល់ទាត់ព្រឹត្តិការណ៍ AFF U23 Championship 2022 នឹងចាប់ផ្តើមលក់ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ តទៅហើយ។ សម្រាប់ទីតាំងលក់មាននៅ ៖ – ពហុកីឡដ្ឋានមរតកតេជោ – ពហុកីឡដ្ឋានជាតិ – ពហុកីឡដ្ឋាន វិសាខា – Fan Sport – Motor Cafe គួរបញ្ជាក់ថា សំបុត្រចូលទស្សនាត្រូវបានបែងចែកជា៤ប្រភេទ គឺ ...