Coutinho ស៊ុត១ assist ២ តែ Aston Villa បានត្រឹមស្មើ Leeds
Philippe Coutinho បានបន្តជាចំណែកសំខាន់របស់ Aston Villa ដោយការរកគ្រាប់បាល់បញ្ចូលទី១គ្រាប់ និង assist ២ដងឲ្យមិត្តរួមក្រុម ក្នុងការប្រកួត Premier League ដែលស្មើគ្នា៣ទល់នឹង៣ជាមួយ Leeds United។
Daniel James ទាត់បញ្ចូលទីឲ្យ Leeds នាំមុខមួយគ្រាប់មុនក្នុងនាទីទី០៩។ ដល់នាទី៣០ Coutinho ទាត់តាមស្មើបានវិញ។
៨នាទីក្រោយ Coutinho assist ឲ្យ Jacob Ramsey ទាត់ចូលឲ្យ Aston Villa នាំមុខវិញម្ដង។ នាទី៤៣ Coutinho បញ្ជូនជាថ្មីដល់ Ramsey ទាត់បញ្ចូលទីម្ដងទៀត។
យ៉ាងណា Daniel James និង Diego Llorente ដាក់ម្នាក់មួយគ្រាប់តាមស្មើឲ្យ Leeds។
ឆ្លងកាត់ការប្រកួត២២លើក Aston Villa មាន២៧ពិន្ទុនៅលេខ១១ ខណៈ Leeds នៅលេខ១៥មាន២៣ពិន្ទុ៕