• 1330
    0

    Cristiano Ronaldo ទទួល​បានពានកីឡាកររកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេ​នៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអ៊ីមីរ៉ាត់ កាលថ្ងៃសុក្រ ទី២៨ ខែមករា សម្រាប់ការរកបាន៨០៣គ្រាប់។ ពានរង្វាន់នេះត្រូវបានផ្ដល់ដោយស្ថាប័ន Globe Soccer នៅមជ្ឈមណ្ឌលពិព័រណ៍ Al Wasl Dome ក្រោមក្រសែភ្នែកទស្សនិកជនភ្លូកទឹកភ្លូកដី។ តារាឆ្នើមព័រទុយហ្គាល់បានឆ្លៀតពេលពីវិស្សមកាលនៅ Premier League នាំគ្រួសារទៅលេងឌូបៃ និងទទួល​ពាននេះតែម្ដង។ អ្នកគាំទ្រដ៏សំណាងម្នាក់ទទួលបានអាវ Manchester United ពី Ronaldo ...
  • 1149
    0

    ក្រោយលេចឮព័ត៌មានប៉ុន្មានថ្ងៃចុងក្រោយ ឥឡូវនេះ Juventus បានបង្ហាញខ្សែប្រយុទ្ធ Dusan Vlahovic ជាផ្លូវការហើយពីក្លិបគូប្រជែង Fiorentina លើតម្លៃ៧០លានអឺរ៉ូ។ កីឡាករវ័យ២២ឆ្នាំក៏ត្រូវបានចែចូវពី Arsenal និងក្លិប Premier League មួយចំនួនដែរ។ យ៉ាងណា គេបានសម្រេចចិត្តផ្លាស់ទៅក្រុមសេះបង្កង់ចំថ្ងៃកំណើត២២ឆ្នាំរបស់គេតែម្ដងលើកិច្ចសន្យា៤ឆ្នាំ។ Vlahovic រកបាន២០គ្រាប់ពីគ្រប់កម្មវិធីសម្រាប់ Fiorentina នៅរដូវកាលនេះ ហើយក៏រកគ្រាប់បាល់យ៉ាងសំខាន់សម្រាប់ជម្រើសជាតិស៊ែបក្នុងវគ្គជម្រុះ World Cup ទៀតផង។ តាមពិតទៅកិច្ចសន្យារបស់ ...
  • 1568
    0

    Wayne Rooney បានបដិសេធឱកាសពិភាក្សាជាមួយ Everton ដើម្បីទៅជំនួសតំណែងអ្នកចាត់ការ Rafael Benitez ដែលត្រូវបានបណ្ដេញចេញ។ អ្នកចាត់ការជាអតីតខ្សែប្រយុទ្ធ Everton ចង់ជួយ Derby County គេចផុតពីតំបន់កាត់ចោលជាមុនសិន។ Rooney និយាយថា Everton បានទាក់ទងតាមភ្នាក់ងារបស់គេដើម្បីនិយាយរឿងសម្ភាសន៍ ប៉ុន្តែគេបានបដិសេធ។ អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសទទូចថា ជាការសម្រេចចិត្តដ៏លំបាក។ គេថា គេនឹងធ្វើជាអ្នកចាត់ការនៅ Premier League នៅពេលណាមួយដែលគេត្រៀមខ្លួនបាន១០០ភាគរយ។ ...
  • 1019
    0

    តារាបាល់ទាត់ ចាន់ វឌ្ឍនាកា បានទទួលការឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន៥ម៉ឺនដុល្លារអាមេរិកដើម្បីសម្រួលការព្យាបាលរបួសដាច់សរសៃជង្គង់។ នេះបើតាមការបង្ហោះលើគណនី Facebook របស់ឯកឧត្តម ចាន់ ចេស្ដា ឪពុកបង្កើតរបស់ចាន់ វឌ្ឍនាកា។ ឯកឧត្តម ចាន់ ចេស្ដា ដែលជារដ្ឋលេខាធិការក្រសួងកសិកម្មបានសរសេរបែបនេះ “៖ក្នុង​នាម​ខ្ញុំ​បាទ​ជា​ឪពុកម្ដាយ​និង​ក្រុម​គ្រួសារ​របស់​កីឡាករ​ចាន់​ វឌ្ឍនាកា​សូម​លំអោន​កាយ​គោរព​ថ្លែង​អំណរគុណ​ដ៏ជ្រាលជ្រៅ​បំផុត​ចំពោះ​គុណូបការ:ដ៏ថ្លៃថ្លា​​របស់​សម្តេច​តេជោ​និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ដែលបាន​ជួយ​ឧបត្ថម្ភ​ថវិកា​ដ៏ច្រើន​សន្ធឹកសន្ធាប់​ចំនួន​ 50.000$ ...
  • 2177
    0

    ព្រឹត្តិការណ៍ AFF U23 Championship 2022 នឹងចូលមកដល់នៅពាក់កណ្ដាលខែកុម្ភៈ ខាងមុខនាពហុកីឡដ្ឋានមរកតេជោ និងកីឡដ្ឋានព្រីនស៍។ បើតាមការឲ្យដឹងពីប្រភពមួយចំនួន ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ អាចនឹងកោះហៅកីឡាករខ្ទង់៦០ទៅ៧០នាក់។ ការកោះហៅច្រើននេះក៏ដោយសារតែកម្មវិធីប្រកួតក៏ច្រើនដូចគ្នាក្នុងឆ្នាំ២០២២នេះ ពោលមានទាំង AFF U23 ផង, ស៊ីហ្គេមផង និង AFF Cup ថែមទៀត។ ក្នុងចំណោមនោះក្រុមការងារជម្រើសជាតិអាចនឹងកោះហៅដោយផ្ទាល់ ចំនួន២០ទៅ៣០នាក់។ ទន្ទឹមនឹងនេះដែរ ក្លិបនីមួយៗទាំងនៅលីគកំពូល និងលីគទី២អាចបញ្ជូនបេក្ខជនដែលគិតថា ...
  • 1290
    0

    ក្លិប Aston Villa បានចុះហត្ថលេខាផ្ទេរខ្សែការពារ Calum Chambers ពីក្លិបរួមលីគ Arsenal ជាមួយនឹងកុងត្រារយៈពេល៣ឆ្នាំកន្លះ។ កីឡាករវ័យ២៧ឆ្នាំ ទទួលបានឱកាសលេងបានតែ៥លើកប៉ុណ្ណោះ សម្រាប់ Arsenal នៅរដូវកាលនេះ ស្របពេលដែលកិច្ចសន្យារបស់គេនឹងអស់សុពលភាពនៅរដូវក្ដៅខាងមុខ ហើយអាចចាកចេញដោយគ្មានតម្លៃផ្ទេរ។​ គេជាកីឡាករទី៣ដែល ចូលរួម Aston Villa នៅក្នុងខែមករានេះ បន្ទាប់ពីការមកដល់របស់ Philippe Coutinho ដែលខ្ចីជើងពី Barcelona ...
  • 2728
    0

    ក្លឹប Tottenham Hotspurs កំពុងតែប្រឈមមុខនឹងការលំបាកក្នុងការចុះហត្ថលេខាលើកីឡាករ Luis Diaz ពីក្លឹប FC Porto ដោយក្លឹបទាំង2ចង់បានតម្លៃខុសគ្នាសម្រាប់ខ្សែប្រយុទ្ធរូបនេះ។ ការនាំយកខ្សែប្រយុទ្ធមកជួយក្លឹបគឺដើម្បីជួយសម្រួលដល់លោក Antonio Conte ស្របពេលដែលតំបន់ប្រយុទ្ធ Son នឹង Kane ពិតជាធ្លាក់ទម្រង់នៅឆ្នាំនេះ។ កន្លងមក Spurs បានបើកការពិភាក្សាជាមួយ Porto លើការនាំ Diaz ទៅចូលរួម ដែលមានលក្ខខណ្ឌទិញផ្ដាច់កុងត្រាតម្លៃ ...
  • 1728
    0

    កីឡាករ Amad Diallo បស់ក្រុម Manchester United សម្រេចចូលរួមជាមួយក្រុមបាល់ទាត់ Rangers នេះបើយោងតាមលោកFabrizio Romano ។ ក្លឹប Manchester United និង Rangers បានឈានដល់កិច្ចព្រមព្រៀងលើការខ្ចីជើងកីឡាករវ័យក្មេង Amad Diallo ខណៈ ពេលនេះ Amad កំពុងស្ថិតនៅស្កុតឡែនដើម្បីត្រៀមពិនិត្យសុខភាព។ យ៉ាងណាមិញ Manchester United ...
  • 643
    0

    Barcelona បានបើកការពិភាក្សាជាមួយ Wolverhampton ដើម្បីផ្ទេរយក Adama Traore។ ក្រុមនៅអេស្ប៉ាញដំបូងឡើយចង់ខ្ចីសិន មុនឈានទៅទិញផ្ដាច់នៅដំណាច់រដូវកាល។ ប្រសិនបើការផ្ទេរទៅអេស្ប៉ាញសម្រេចមែននោះ Tottenham Hotspur ពិតជាខកចិត្តមិនខាន ព្រោះចង់បានខ្សែបម្រើស្លាបរូបនេះដូចគ្នា។ ជាក់ស្ដែង ក្រុមមាន់ខ្នាយមាសបានដាក់សំណើ១៥លានផោនដើម្បី Traore ដែលសល់កិច្ចសន្យាត្រឹម១៨ខែទៀតនៅ Wolves៕
  • 988
    0

    ក្លិបបាល់ទាត់សូលទីឡូអង្គរបានប្រកាសចែកផ្លូវពីគ្រូបង្គោល អ៊ុក សុធី ហើយនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២នេះ។ ការចាកចេញពីក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបត្រូវបានគ្រូបង្វឹកកម្រិត B ប្រាប់ថា ដោយសារតែលោកចង់ផ្ដោតលើការជួយរៀបចំផែនការក្នុងក្រុមជម្រើសជាតិ ជាពិសេសឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣។ គួរដឹងដែរថា លោក អ៊ុក សុធី បានចូលកាន់តំណែងជាគ្រូបង្គោលសូលទីឡូអង្គរ កាលខែកក្កដា ឆ្នាំ២០២១។ លោក អ៊ុក សុធី ធ្លាប់ជាកីឡាករបាល់ទាត់អាជីពពីឆ្នាំ២០១២ដល់២០១៩ ដោយលេងឲ្យតែភ្នំពេញក្រោនមួយគត់។ លោកបានជាប់ជម្រើសជាតិកម្ពុជាពីចន្លោះឆ្នាំ២០១៤ដល់២០១៧។ ...