FC Porto បដិសេធសំណើររបស់ Spurs ក្នុងការនាំយកខ្សែប្រយុទ្ធម្នាក់ដែលស៊ុតគ្រាប់បាល់ស្មើរ Messi នៅ Copa America
ក្លឹប Tottenham Hotspurs កំពុងតែប្រឈមមុខនឹងការលំបាកក្នុងការចុះហត្ថលេខាលើកីឡាករ Luis Diaz ពីក្លឹប FC Porto ដោយក្លឹបទាំង2ចង់បានតម្លៃខុសគ្នាសម្រាប់ខ្សែប្រយុទ្ធរូបនេះ។ ការនាំយកខ្សែប្រយុទ្ធមកជួយក្លឹបគឺដើម្បីជួយសម្រួលដល់លោក Antonio Conte ស្របពេលដែលតំបន់ប្រយុទ្ធ Son នឹង Kane ពិតជាធ្លាក់ទម្រង់នៅឆ្នាំនេះ។
កន្លងមក Spurs បានបើកការពិភាក្សាជាមួយ Porto លើការនាំ Diaz ទៅចូលរួម ដែលមានលក្ខខណ្ឌទិញផ្ដាច់កុងត្រាតម្លៃ 66 លានផោន ប៉ុន្តែសំណើររបស់ពួក Spurs បានផ្ដល់ទៅប្រហែល 37 លានផោនតែប៉ុណ្ណោះទើបត្រូវបានច្រានចោលដោយក្លឹបព័រទុយហ្គាល់ខាងលើ។
សូមបញ្ចាក់ថា Diaz វ័យ 25 ឆ្នាំគឺជាខ្សែប្រយុទ្ធដែលក្លឹបផ្សេងៗចង់បានបំផុតនៅអឺរ៉ុប ដោយរូបគេបានស៊ុតបញ្ចូលទី 14 គ្រាប់ក្នុងការបង្ហាញខ្លួន 18 ប្រកួតនៅរដូវកាលនេះ ខណៈដែលកីឡាករកូឡុំប៊ីរូបនេះបានស៊ុតបញ្ចូលទីច្រើនជាងគេជាមួយ Lionel Messi នៅ Copa America កាលពីរដូវក្តៅមុនផងដែរ។
អត្ថបទ៖ Monsoon