• 3778
    0

    ពាក្យ  គុនខ្មែរ  បានបង្ហាញខ្លួនក្នុងកម្មវិធីប្រដាល់គុនខ្មែរថ្មីមួយទៀតរបស់ក្រុមហ៊ុន CBS ដែល នឹងធ្វើការប្រកួតនៅថ្ងៃសៅរ៍  ទី ០៣ ខែ​វិច្ឆិកា សប្តាហ៍នេះហើយចាប់ពីម៉ោង ៨ ព្រឹក លក្ខណៈម៉ារ៉ាតុន ដណ្តើមប្រាក់លាន ។ ក្នុងសន្និសីទនៅព្រឹកថ្ងៃទី ០១ វិច្ឆិកា នេះគេសង្កេតឃើញថាសង្វៀនថ្មីដែលមានឈ្មោះថា ជើងឯក គុនខ្មែរ ហ្សូរ៉ាស់ មានពាក្យគុនខ្មែរនៅគ្រប់ជ្រុងនៃសង្វៀន ដែលកន្លងមកមានតែកម្មវិធី​ពានរង្វាន់ ISI Palm មួយប៉ុណ្ណោះដែលបានដាក់ពាក្យគុនខ្មែរ ...
  • 3945
    0

    អ្នកប្រដាល់មួយចំនួនបើបណ្តោយអោយទម្ងន់របស់ខ្លួនកើនឡើងខុសពីវ័យ កម្ពស់ រឺ រាង្គកាយ នោះនឹងធ្វើអោយប៉ះពាល់ដល់ការប្រកួតរបស់គេនៅលើសង្វៀន ដូចនេះហើយកីឡាករគុនខ្មែរ មួយចំនួន បានព្យាយាមធ្វើទម្ងន់របស់គេអោយមកដល់កម្រិតមួយដែលគេចង់បាន នៅពេលដែលគេជួប បញ្ហាអ្វីមួយធ្វើអោយឡើងទម្ងន់ខ្លាំង ។ ថ្ងៃនេះវេបសាយកីឡា MSR នឹងលើកយកកីឡាករគុនខ្មែរបីរូបដែលឡើងទម្ងន់ហើយអាចសម្រកមក នៅចំណុចល្អវិញហើយជោគជ័យពេលប្រកួតទៀតផង ។ ១. ចាន់ រតនា អ្នកប្រដាល់ដែលចេះច្រើនក្បាច់រូបនេះធ្លាប់ធ្វើបានជោគជ័យក្នុងការសម្រកទម្ងន់របស់គេរហូតដល់ ជាង១០គីឡូក្រាម ។ ក្នុងឆ្នាំ២០១៤ ដោយសារខានឡើងប្រកួតយូរធ្វើអោយម្ចាស់ក្លិបប្រដាល់សីល្បៈ មានទម្ងន់ជាង៧០គីឡូក្រាម​ ប៉ុន្តែដោយសារមានឈ្មោះប្រកួតក្នុងកម្មវិធីម៉ារ៉ាតុនទម្ងន់ចន្លោះពី ...
  • 6155
    0

    បើដំណោះស្រាយនៅតែអោយ សុខ ធី ចាញ់កីឡាករថៃ ធ្នូសឹកឡេក គ្រូបង្វឹកនៃក្លិបសៅយ៉ាន់នាគា លោក សាន សៅយ៉ាន់ នឹងសម្រេចចិត្តដើរចេញពីមន្ត្រីចៅក្រមរបស់សហព័ន្ធប្រដាល់គុនខ្មែរ នេះបើតាម ការបញ្ចេញសាររបស់លោកលើបណ្តាញសង្គម Facebook ផ្ទាល់ ។ សាររបស់គ្រូបង្វឹក សុខ ធី នេះធ្វើឡើងក្នុងការឆ្លើយតបទៅនឹងលោកចៅក្រម ជ្រា សុភ័ក្រ ដែលជាអ្នកផ្តល់ពិន្ទុម្នាក់ក្នុងចំណោមបីនាក់ដែលអោយកូនសិស្សរបស់លោកចាញ់កីឡាករថៃ ធ្នូសឹកឡេក ក្នុងការប្រកួត ពានរង្វាន់ ISI ...
  • 12973
    0

    ក្រោយពីមានប្រតិកម្មនឹងការតវ៉ាដាក់ពាក្យបណ្តឹងពីសំណាក់លោកគ្រូ សាន់ សៅយ៉ាន់ ដែលជាគ្រូបង្វឹករបស់ សុខ ធី (កាកា)ចំពោះលទ្ធក្នុងការប្រកួតសន្សំពិន្ទុ ISI Palm រដូវកាលទី៣កាលពីថ្ងៃអាទិត្យម្សិលមិញ រវាង សុខ ធី និង ធ្នូសឹកឡេក រួចមក ប្រហែលជា២ម៉ោងក្រោយមកលោក ហ៊ុន ច័ន្ទរាជ ដែលជាគ្រូបង្ហាត់ក្បាច់គុនចម្រុះក្នុងក្លឹប Cambodia Top Team ក៏មានប្រតិកម្មនឹងការមិនពេញចិត្តចំពោះការដាក់ពិន្ទុឲ្យ សុខ ធី ...
  • 9383
    0

    ក្រោយពីមានការតវ៉ានឹងបានដាក់ពាក់បណ្តឹងមកកាន់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅពេលនេះសំណុំរឿងការប្រកួតរវាង សុខ ធី (កាកា) និង ធ្នូសឹកឡេក បានជូនទៅដល់ដៃប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាហើយ ហើយឆាប់ៗនេះនឹងមានការប្រជុំនឹងដាក់ពិន្ទុម្តងទៀតដោយមើលរូបភាពសារឡើងវិញនេះបើយោងតាមការជូនដំណឹងពីលោកគ្រូ មាស សុខគ្រី ។ សូមបញ្ជាក់ថាលោកគ្រូ សាន់ សៅ​យ៉ាន់ គ្រូបង្វឹក​របស់​កីឡាករ សុខ ធី ហៅ កា​កា បានដាក់​ពាក្យ​ប្តឹងតវ៉ា ក្រោយ​មិន​ពេញ​ចិត្ត​ចំពោះ​លទ្ធផល ដែល​ចៅក្រម​កាត់ក្តី​ឲ្យ​កូនសិស្ស​របស់លោក​ចាញ់​កីឡាករ​ថៃ​ដោយ​ពិន្ទុ​ ពោលគឺលទ្ធផលមិនឯកច្ឆ័ន៣ទល់២​ហើយភ្លាមៗ​នោះ​គ្រូបង្វឹក​របស់គេ គឺ​លោក សាន់ ...
  • 2524
    0

    ក្រោយផ្តួលកីឡាករថៃ ភិតសាណាន់ ត្រឹមទឹកទី២ កាលពីថ្ងៃសៅរ៍ ទី ២៧ តុលា កន្លងទៅនេះ អ្នកប្រដាល់នៃក្លិបទ័ពពិសេសឆ័ត្រយោង៩១១ ព្រំ សំណាង បានបញ្ជាក់ថា ចាប់ពីប្រកួតនេះរូបគេនឹងវិលមក ប្រកួតលើប្រភេទទម្ងន់ ៧៥ គីឡូក្រាមវិញ ។ កូនសិស្សរបស់លោក ហង្ស សឿន លើកឡើងថា ការប្រកួតនេះគឺប្រភេទទម្ងន់ ៧៨ គីឡូក្រាម ដូចនេះចាប់ពីប្រកួតនេះទៅរូបគេនឹងប្រឹងហាត់ហើយប្រកួតត្រឹមទម្ងន់៧៥ គីឡូក្រាម ...
  • 7251
    0

    បាង កាយ៉ាក គឺជាអ្នកប្រដាលគុនខ្មែរមួយរូបដែលមិនសូវមានឈ្មោះល្បីក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុន្មានទេ តែបើសិនជានៅសង្វៀនប្រទេសថៃវិញ បាង កាយ៉ាក មានឈ្មោះបោះសំលេង ពិសេសគឺសង្វៀន Max Muay Thai តែម្តង។ មួយរយៈកាលចុងក្រោយនេះ បាង កាយ៉ាក ចាប់ផ្តើមមានមុខនៅសង្វៀនស្រុកខ្មែរច្រើនតាមរយៈការប្រកួតមិត្តភាពអន្តរជាតិ ហើយភាគច្រើនក៏ទទួលបានជ័យជំនះផងដែរ។ អ្នកប្រដាល់ដែលមានដើមកំណើតក្នុងខេត្តកោះកុងរូបនេះ បាននិយាយប្រាប់ MSR ថា សព្វថ្ងៃនេះរូបគេធ្វើការហ្វឹកហាត់នៅក្នុងក្លឹបមួយរបស់ខ្មែរក្នុងខេត្តរ៉ាកយ៉ងប្រទេសថៃ ដែលមានជាយដែនជាប់នឹងខេត្តកោះកុងប្រទេសកម្ពុជា។ អ្នកប្រដាល់គុនខ្មែរវ័យក្មេងអាយុ២០រូបនេះក៏បានប្រៀបថា ការហ្វឹកហាត់នៅក្នុងស្រុកខ្មែរ នឹងការហ្វឹកហាត់នៅក្នុងទឹកដីថៃ ...
  • 10997
    0

    បើនិយាយអំពីប្រិយ៍មិត្តដែលនិយមគាំទ្រនិងទស្សនាវិស័យកីឡាប្រដាល់គុនខ្មែរចាប់តាំងពីឆ្នាំ៩០ជាងឡើងប្រហែលជាធ្លាប់ស្គាល់កីឡាករ ឡោ សំណាង ព្រោះថាកីឡាករដែលមានដើមកំណើតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលរូបនេះ ធ្លាប់មានឈ្មោះបោះសំលេងល្បីរន្ទឺពេញស្រុកខ្មែរតាមរយៈក្បាច់គុនខ្មែរ ពិសេសស្នៀតចេញចូលមានភាពរហ័ស ម្យ៉ាងវិញទៀតក៏ជាម្ចាស់ខ្សែក្រវាត់២គ្រឿងនៅស្រុកខ្មែរ​ ហើ្យក៏ជាម្ចាស់ជើងថ្នាក់ជាតិស្ទើរតែជារៀងរាល់ឆ្នាំផងដែរ។ បើតាមការរៀបរាប់របស់អតីតកីឡាករប្រដាល់ ឡោ សំណាង បានប្រាប់ MSR ឲ្យដឹងថា រូបគាត់ចាប់ផ្តើមចូលហ្វឹកហាត់នឹងឡើងប្រកួតគុនខ្មែរនៅក្នុងឆ្នាំ១៩៩៨ ហើយក៏បញ្ចប់អាជីពមួយនេះនៅឆ្នាំ២០០៦ ពោលគឺគាត់បានរួមរស់ជាមួយអាជីពប្រដាល់គុនខ្មែរត្រឹមតែរយៈពេល៨ឆ្នាំ ដោយបន្សល់នូវកេរ្ត៍ឈ្មោះបន្តិចបន្តួចនឹងខ្សែក្រវ៉ាត់២គ្រឿងតែប៉ុណ្ណោះ។ ក្រោយពីបោះបង់អាជីពជាអ្នកប្រដាល់គុនខ្មែរមក អតីតកូនសិស្សនូវសាលាគុនកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្រោមការបង្ហាត់ដោយលោកគ្រូ ទ្រឿង សុះសាយ ចាប់ផ្តើមបង្វែរទិសមកបង្កើតមុខរបរបន្តិចបន្តួច, រហូតមកដល់សព្វថៃនេះ ឡោ ...
  • 9235
    0

    ការចង់បាន៣ពិន្ទុពីកីឡាករគុនថៃ ធ្នូសឹកឡេក វាមិនមែនជារឿងស្រួសនោះឡើយ នេះបើយោងតាមការបញ្ជាក់ពីលោក សាន់ សៅយ៉ាន់ គ្រូបង្ហាត់គុនខ្មែររបស់កីឡាករ សុខ ធី (កាកា) ខណៈដែលកីឡាករទាំង២រូបនឹងត្រូវតតាំងប្រកួតដណ្តើម៣ពិន្ទុពីគ្នានៅសង្វៀងស៊ីអិនស៊ីនាថ្ងៃអាទិត្យទី២៨ចុងសប្តាហ៍នេះ។ ជាមួយគ្នានេះ សុខ ធី ដែលជាបេក្ខភាពត្រូវប្រកួតផ្ទាល់ក៏បាននិយាយឲ្យដឹងដែរថា រូបគេធ្លាប់ឃើញអ្នកប្រដាល់ថៃ ធ្នូសឹកឡេក តាំងពីគេមិនទាន់ឡើងសង្វៀនមកម្លេះ ម្លោះហើយបើអោយរូបគេនិយាយថានឹងអាចដណ្តើមបាន៣ពិន្ទុពីកីឡាកររូបនេះ គេមិនហ៊ានអះអាងឡើយ ព្រោះ ធ្នូសឹកឡេក ធ្លាប់ជាម្ចាស់ខ្សែក្រវ៉ាត់ នៅសង្វៀនលុមភីនីប្រទេសថៃ ហើយចង្វាក់ចេញចូលរបស់គាត់នៅតែមានភាពស្វាហាប់នូវឡើយ ដែលជាហេតុធ្វើឲ្យរូបគេនៅភាពស្រពិចច្រពិលច្រើននៅការប្រកួតចុងសប្តាហ៍នេះ។ ...
  • 8807
    0

    អតីតកំពូលអ្នកប្រដាល់គុនខ្មែរលោក អេ ភូថង និងម្ចាស់មេដាយមាសស៊ីហ្គេម ឃុន ឌីម៉ា ត្រូវ ម្ចាស់គណនី Facebook ពីរនាក់ផ្សេងៗគ្នាបានសរសេរលាបពណ៌មិនល្អលើបណ្តាញសង្គម ដែលធ្វើអោយពួកគេទាំងពីរនាក់ចេញមកបកស្រាយរៀងៗខ្លួនតាម Facebook ផ្ទាល់ខ្លួនរបស់ ពួកគេ ។ ជាក់ស្តែងកាលពីម្សិលមិញមានគណនី Facebook មួយមានឈ្មោះថា Phirom Cam សរសេរថា លោក អេ ភូថង មិន​សប្បាយចិត្តចំពោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរពាក់ព័ន្ធនឹងអំពើពុករលួយ ប៉ុន្តែក្រោយមកលោក ...