• 10309
    0

    មួយរយៈនេះមានអ្នកគាំទ្រជាច្រើនចង់អោយកីឡាករគុនខ្មែរចេញប្រកួតនៅសង្វៀនក្រៅប្រទេស អោយច្រើនដូចជាកីឡាករត្រកូល ឡៅ រឺ ឃីម ឌីម៉ា ជាដើមដែលពួកគេមានសមត្ថភាពគ្រប់គ្រាន់ ។ ទាក់ទងទៅបញ្ហានេះអតីតអ្នកប្រដាល់ល្បីល្បាញរបស់កម្ពុជា បឺត ខាំ បានបង្ហាញសារមួយថា រឿងចេញប្រកួតនៅសង្វៀនធំៗជារឿងមួយផ្សេង ប៉ុន្តែបើយកឈ្នះថៃពីរនាក់នេះបានហើយនោះ មានន័យថាសង្វៀនណាក៏យើងអាចប្រឡូកបានដែរ ។ ការនិយាយបែបលោកចង់សំដៅលើដៃគូរបស់កីឡាករ ឡៅ ចន្ទ្រា និង ឃីម ឌីម៉ា ដែលត្រូវប្រកួត​ នៅថ្ងៃទី ២១ ខែ ...
  • 7566
    0

    កាលពី​ថ្ងៃ​ទី២៩​ ខែ​កញ្ញា​ ២០១៨កន្លងទៅ​​ កីឡាករ​កម្ពុជា​ពីរ​រូប​​ត្រូវបានបញ្ជូន​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ក្នុង​កម្មវិធី​ World Lethwei Championship(WLC)​គឺ ពេជ្រ ​ម្ទេសខ្មាំង​ បានប្រកួតឈ្នះម្ចាស់ផ្ទះមីយ៉ាន់ម៉ា​ Mite Yine ចំណែកឯ រឿង​ សោភ័ណ្ឌ​ ប្រកួតចាញ់កីឡាករម្ចាស់ផ្ទះ Yan Naing Tun ដោយលោកអាជ្ញាកណ្តាលបញ្ឈប់។ បើយោងតាមការនិយាយប្រាប់ឲ្យដឹងផ្ទាល់ពីសំណាក់កីឡាករ រឿង សោភ័ណ្ឌ បានបញ្ជាក់ថា: លោក ...
  • 4084
    0

    មូលហេតុដែលអ្នកប្រដាល់ថៃ ណាំខៈបូន មិនបានប្រកួតជាមួយ វង្ស ណយ ខណៈកីឡាករថៃបាន ធ្វើដំណើរមកដល់កម្ពុជារួចរាល់អស់ហើយនឹងបានត្រៀមឡើងប្រកួតទៅហើយបែបជាមានបញ្ហា សុខភាពនៅថ្ងៃប្រកួតនោះទេតែម្តង ។ លោក ស៊ីថូ ណាថាន់ ពិធីករក្នុងកម្មវិធីប្រកួតរបស់ពួកគេប្រកួតនោះបញ្ជាក់ថាក្នុងថ្ងៃប្រកួត ណាំខៈបួន មានបញ្ហាអស់កម្លាំងខុសពីធម្មតា ក្រោយគ្រូពេទ្យពិនិត្យឃើញថាមានមេរោគក្នុង ពោះ វៀន និងខ្វះជាតិរ៉ែ ក្រោយការព្យាបាលរូបគេបានធូរស្រាលឡើងវិញហើយគិតថានឹងអាចឡើង ប្រកួតបាន ប៉ុន្តែសុខភាពរបស់គេចាប់ផ្តើមរើឡើងវិញទៀតហើយគ្រូពេទ្យរបស់សហព័ន្ធបាន ពិនិត្យសុខភាពរបស់គេឃើញថាឈាមរត់មិនល្អទៅកាន់ខួរក្បាល មិនអាចអោយប្រកួតបាននោះទេ ពីព្រោះអាចប៉ះពាល់អាយុជីវិតទៀតផង ។ ...
  • 3640
    0

    មុនការប្រកួតឈានមកដល់នៅថ្ងៃ សុក្រ ទី ១៦ វិច្ឆិកា វេលាម៉ោង ៥ និង ៣០ នាទីនាសង្វៀន ស៊ី អ៊ិន ស៊ី អ្នកប្រដាល់ថៃ ណាំខៈបួន បានបញ្ជាក់ថា ដៃរបស់គេកីឡាករគុនខ្មែរ វង្ស ណយ ដែលតែងតែប្រើ កែងផ្តួលដៃគូនោះរូបគេមិនមានអ្វីខ្លាចនោះទេ ព្រោះធ្លាប់មានបទពិសោធប្រកួតច្រើនមកហើយ ។ អ្នកប្រដាល់ខេត្តបុរីរ៉ាំលើកឡើងថាបានដឹងយ៉ាងច្បាស់ពី វង្ស ណយ ...
  • 17555
    0

    កំពូលអ្នកប្រដាល់គុនខ្មែរ កែវ រំចង់ នឹងធ្វើដំណើរចេញពីប្រទេសកម្ពុជាទៅកាន់ទឹកដីនៃប្រទេសថៃនៅថ្ងៃទី២១ ខែវិច្ឆិកានេះ ដើម្បីត្រៀមខ្លួនប្រកួតនៅក្នុងកម្មវិធី ថៃហ្វៃ ដែលជាសង្វៀនដ៏ល្បីឈ្មោះមួយរបស់ប្រទេសថៃ។ សព្វថ្ងៃនេះអ្នកប្រដាល់គុនខ្មែរដែលមានដើមកំណើតក្នុងខេត្តបាត់ដំបង កំពុងព្យាយាមសម្រក់គីឡូឲ្យត្រូវតាមលក្ខខណ្ឌរបស់កម្មវិធីគឺប្រកួតវិលជុំលើប្រភេទ៧១គីឡូក្រាម។ ក្រៅពីធ្វើគីឡូឲ្យត្រូវតាមស្តង់ដា កែវ រំចង់ កំពុងតែធ្វើការហ្វឹកហាត់ទៅលើស្ទុះនិងបង្កើនបច្ចេកទេស ហើយអ្វីដែលអ្នកប្រដាល់គុនខ្មែរព្រួយបារម្ភជាងគេគឺកំលាំងតែម្តង។ កែវ រំចង់ បានប្រាប់ MSR ឲ្យដឹងថា អ្វីៗរូបគាត់បានត្រៀមខ្លួនរួចហើយ តែអ្វីដែលរូបគាត់ព្រួយបារម្ភជាងគេគឺកំលាំង ដោយអ្នកបាត់ដំបងរូបនេះមានអារម្មណ៌ថាកំលាំងរបស់លោកគឺមិនទាន់ឈានទៅដល់កំរិតកំពូលដែលលោកចង់បាននោះទេ ពោលគឺ កែវ រំចង់ ...
  • 5695
    0

    មួយរយៈចុងក្រោយនេះសមត្ថភាពរបស់អ្នកប្រដាល់គុនខ្មែរ ឡៅ ចន្ទ្រា កំពុងធ្វើអោយអ្នកគាំទ្រពេញ ចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានផ្តួលកីឡាករថៃជាបន្តបន្ទាប់ ខណៈប្រកួតចុងក្រោយនាយសង្ហាគុនខ្មែរបាន យកឈ្នះលើកីឡាករថៃ ម៉ាណាវថង នាសង្វៀនស៊ី អ៊ិន ស៊ី ដណ្តើមបានប្រាក់លានខារ៉ាប៉ាវ ។ ជោគជ័យនៅក្នុងស្រុកដូចនេះអ្នកប្រដាល់ខេត្តកំពង់ស្ពឺមានបំណងចង់ចេញទៅប្រកួតក្រៅប្រទេសបើ មានការរៀបចំណាមួយពីសហព័ន្ធ ដើម្បីទទួលបាន បទពិសោធបន្ថែម ក៏ដូចជាផ្សព្វផ្សាយ គុនខ្មែរអោយពិភពលោកបាន ស្គាល់កាន់ តែខ្លាំង ។ ទោះបីយ៉ាងកូនសិស្សរបស់លោក ហង្ស សឿន បញ្ជាក់ថាការចង់ចេញទៅប្រកួតនៅក្រៅប្រទេស ...
  • 6677
    0

    ទោះបីអ្នកប្រដាល់គុនខ្មែរ សុខ ធី និង សុខ រិទ្ធ ឈ្នះមេដាយមាសកីឡាជាតិលើកទីពីរប្រចាំឆ្នាំ២០១៧ ប៉ុន្តែនៅមិនទាន់អាចជាប់ជម្រើសជាតិគុនខ្មែរបាននោះទេដោយពួកគេត្រូវចូលរួមការប្រកួតជើងឯក ថ្នាក់ជាតិឆ្នាំ២០១៨ បន្តទៀត ហើយកីឡាករផ្សេងៗដែលឈ្នះមេដាយមាសកីឡាជាតិក៏ដូចគ្នាដែរ ។  គ្រូបង្វឹកក្រុមជម្រើសជាតិគុនខ្មែរលោក អេ ភូថង ធ្លាប់បានបញ្ជក់ថាកីឡាករដែលឈ្នះមេដាយមាស កីឡាជាតិមិនទាន់គ្រប់គ្រាន់ដើម្បីចូលជម្រើសជាតិគុនខ្មែរនោះទេ ដោយពួកគេត្រូវចូលរួមការប្រកួត ជើងឯកថ្នាក់ជាតិបន្តទៀតសិន ។ លោកបន្តថា បើពួកគេនៅតែធ្វើបានល្អទើបអាចជាប់ជម្រើសជាតិ ប៉ុន្តែបើមានអ្នកផ្សេងដែលធ្វើបានល្អជាងពួកគេនោះកីឡាករដែលឈ្នះមេដាយមាសថ្នាក់ជាតិ ក៏ជាប់បានដែរ ។ អតីតកីឡាករកំពូលរបស់កម្ពុជាបន្ថែមថា ...
  • 2161
    0

    Floyd Mayweather បាននិយាយថា គេមិនទាន់យល់ព្រមប្រកួតផ្លូវការជាមួយ Tenshin Nasukawa នៅឡើយទេ ហើយគេក៏មិនដែលឮឈ្មោះអ្នកប្រដាល់ជប៉ុនដែរពីមុនមក ទើបតែដឹងក្នុងសប្ដាហ៍នេះប៉ុណ្ណោះ។ កីឡាករវ័យ៤១ឆ្នាំ ត្រូវរាយការណ៍ថាបានយល់ព្រមប្រកួតជាមួយ Nasukawa នៅប្រទេសជប៉ុន នាថ្ងៃទី៣១ខែធ្នូ។ អ្នកប្រដាល់មិនដែលចាញ់ជនជាតិអាមេរិកថ្លែងថា “គេគ្រាន់តែត្រូវបានស្នើអោយប្រកួតមួយដែលមិនផ្សាយតាមទូរទស្សន៍ សម្រាប់ទស្សនិកជនជាអភិជនប៉ុណ្ណោះ។ គេថាគេពិតជាភ្ញាក់ផ្អើលព្រោះការរៀបចំដែលត្រូវបានធ្វើឡើងដោយគ្មានការដឹងឬយល់ព្រមនេះ។ គេចង់បញ្ជាក់ថា គេមិនដែលបានយល់ព្រមប្រកួតផ្លូវការជាមួយ Tenshin Nasukawa ទេ។” Mayweather បានបង្កើនកំណត់ត្រាប្រកួតឈ្នះទាំង៥០ដងកាលពីខែសីហាឆ្នាំ២០១៧ ក្រោយពេលគេផ្ដួលកីឡាករគុនចម្រុះ ...
  • 5127
    0

    ពាក្យសំដីនេះមិនងាយបានលឺអ្នកប្រដាល់គុនខ្មែរ ហ៊ាននិយាយចំៗដូចនេះឡើយ! គួរបញ្ជាក់ថាអ្នកប្រដាល់គុនខ្មែរមាឌធំសាច់ដុំសង្ហា លិញ ភារម្យ ចាប់ផ្តើមមានឈ្មោះបោះសំដីលើសង្វៀនជាបណ្តើរៗហើយ តាមរយៈការប្រកួតគូមិត្តភាពអន្តរជាតិ ហើយនៅថ្ងៃសៅរ៏ទី១០ ខែវិច្ឆិកាវេលាល្ងាចនេះក្នុងកម្មវិធីគោជល់នៅស៊ីអិនស៊ី កូនសិស្សរបស់លោកគ្រូ ស៊ន អេលីត នឹងបង្ហាញខ្លួនជាលើកទី៣សម្រាប់ការប្រកួតគូមិត្តភាពអន្តរជាតិជាមួយអ្នកប្រដាល់គុនថៃ។ មានបទពិសោធន៌ប្រកួតសរុប៤៨ដង អ្នកប្រដាល់គុនខ្មែរ លិញ ភារម្យ ទើបតៃស្គាល់រស់ជាតិចាញ់៩ដងតែប៉ុណ្ណោះ។ សម្រាប់ការប្រកួតក្នុងល្ងាចនេះវិញ លិញ ភារម្យ និយាយថា ការប្រកួតជាមួយបរទេស អាចនឹងងាយស្រួលប្រកួតជាមួយខ្មែរនិងខ្មែរក៏ថាបាន ព្រោះថាការប្រកួតជាមួយកីឡាករថៃខ្លះចិត្តរៀងតូចវ៉ៃត្រូវល្មមៗគេអាចនឹងធ្វើជាចាញ់ តែប្រសិនបើប្រកួតជាមួយខ្មែរគ្នាឯងវិញចិត្តអ្នកតស៊ូមិនងាយចុះចាញ់ដោយងាយៗនោះទេ ...
  • 4660
    0

    តើមានឪពុកប៉ុន្មាននាក់ដែលអាចទ្រាំឈរមើលកូនរបស់ខ្លួនវ៉ៃគ្នាបាន? បើយើងនិយាយអំពីព្រះរស់ទាំង២គឺមហាធំធេងណាស់ ដោយមិនអាចយកអ្វីមកកាត់ថ្លែងបាន ពេលដែលយើងដឹងក្តីឡើងពួកគាត់ទាំង២បានបីបាច់ថែរក្សាយើងដោយទឹកចិត្តថ្នាក់ថ្នមនិងពោលពេញដោយក្តីស្រលាញ់ពេកក្រៃ។ បើនិយាយអំពីជីវិតអ្នកប្រដាល់គុនខ្មែរវិញលោក ឈុត សេរី គឺជាឪពុកមួយរូបក្នុងចំណោមឪពុកជាច្រើនរូបជាគ្រូបង្ហាត់គុនខ្មែរ និង បង្ហាត់កូនខ្លួនឯង។ លោក ឈុត សេរី ដែលជាឪពុកនិងគ្រូ ឈុត សេរីវ៉ាន់ ដែលសព្វថ្ងៃនេះកូនរបស់លោកកំពុងតែមានឈ្មោះបោះសំលេងតាមរយៈវិស័យគុនខ្មែរ លោកធ្លាប់បាននិយាយប្រាប់ MSR ថា គ្រាដែលមើលកូនខ្លួនឯងប្រដាល់ និង កូនសិស្ស ឡើងប្រកួតមានអារម្មណ៌ខុសគ្នា ព្រោះថា ទឹកចិត្តជាឪពុកមានអារម្មណ៌ស្លុតណាស់នៅពេលឃើញកូនប្រុសដែលធ្លាប់បីបាច់ដោយផ្ទាល់ដៃត្រូវគេវ៉ៃបែក ...