• 3987
    0

    ការប្រកួតជាប់គ្នាជារៀងរាល់សប្តាហ៍ពេកក៏មិនល្អដែរ វាអាចបណ្តាលឲ្យកីឡាករមួយចំនួនមានគ្រោះថ្នាក់បាក់ដៃបាក់ជើង ដោយសារពួកគេទាំងនោះហ្វឹកហាត់តិចប្រកួតច្រើន នេះបើយោងតាមការលើកឡើងរបស់លោក មាស សុខគ្រី គ្រូសាលាគុនតាព្រហ្មមានជ័យ។លោកគ្រូបានរៀបរាប់បន្ថែមទៀតថា សម្រាប់កូនសិស្សរបស់លោកគ្រូផ្ទាល់ភាគច្រើន២សប្តាហ៌ទើបឪ្យប្រកួតម្តង តែប្រសិនបើផ្តួលឲ្យដៃគូសន្លប់លឿនលោកនឹងអនុញ្ញាតអោយប្រកួតជាប់គ្នាបាន។ មួយរយៈនេះលោកក៏យល់ឃើញថា កីឡាករគុនខ្មែររបស់យើងភាគច្រើនតែងតែមានបញ្ហារបួស ឬក៏បាក់ដៃបាក់ជើង ទាំងនេះក៏ដោយសារតែពួកគេប្រកួតជាប់គ្នាសឹងតែជាងរៀងរាល់សប្តាហ៌ពេក ដែលជាហេតុធ្វើឲ្យរាងកាយមិនអាចស៊ូទ្រាំបាន ដោយសារតែពួកគេហ្វឹកហាត់បានតិចប្រកួតច្រើន។ លោកគ្រូប្រចាំសាលាគុនតាព្រហ្មមានជ័យ ក៏សំណូមពរដល់បណ្តាសាលាគុននានាឲ្យមានការគិតគូដល់រឿងនេះផង ពិសេសគឺសិស្សគុនខ្មែរ ព្រោះថាបើដាក់ឈ្មោះឲ្យពួកគេប្រកួត កីឡាករនឹងប្រកួតហើយគឺដើម្បីតែលុយ ចឹងពេលខ្លះកុំគិតឃើញតែលុយពេកត្រូវគិតគូដល់សិស្សខ្លួនឯងផង៕ -មានវីដេអូ លោកគ្រូ មាស សុខគ្រី៖ -សកម្មភាពលោកគ្រូ ...
  • 6186
    0

    ក្រោយការបង្ហាញសារលើបណ្តាញសង្គមរបស់ សែន រ៉ាឌី នៅក្លិបប្រដាល់ Cambodian Top Team និងការបន្ថែមរបស់លោកគ្រូបង្វឹក ហ៊ុន ចាន់រាជ ធ្វើអោយអ្នកគាំទ្រជាច្រើនយល់ថាអ្នកប្រដាល់ដើម កំណើតខេត្តកោះកុងវិញមកសង្វៀនប្រដាល់វិញ ។ ទាក់ទងទៅនឹងព័ត៌មាននេះ​ សែន រ៉ាឌី ផ្ទាល់បានចេញមកបដិសេធ និងបកស្រាយពីការទៅក្លិប Cambodian Top Team ត្រឹមតែទៅលេងប៉ុណ្ណោះមិនបានចូលហ្វឹកហាត់វិញនោះទេកុំអោយបងប្អូន មានការយល់ច្រឡំ​ ។ គួររំលឹកផងដែរថា សែន ...
  • 11528
    0

    អ្នកប្រដាល់គុនខ្មែរចូលមិនដកថយ កែវ រំចង់ មានឈ្មោះទៅប្រកួតនៅក្នុងកម្មវិធី Thai Fight នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ក្រោយខកខានជាច្រើនឆ្នាំបន្ទាប់ពីធ្លាប់ប្រកួតឈ្នះម្ចាស់ផ្ទះ អ៊ីខ្យួសាំង និង កីឡាករភូមា ក្នុងកម្មវិធីដ៏ល្បីល្បាញរបស់ប្រទេសថៃមួយនេះនាពេលកន្លងមក ។ បើយោងតាមការសាកសួរពីសំណាក់ MSR ជាមួយ កែវ រំចង់ គាត់បាននិយាយថា៖ គាត់មិនទាន់ដឹងច្បាស់ថា នឹងត្រូវប្រកួតជាមួយកីឡាកររូបណានូវឡើយទេ ដោយគ្រាន់តែដឹងថាត្រូវប្រកួតវិលជុំ ក្នុងនោះមានរូបខ្ញុំផ្ទាល់មួយ សែន ស្ថាន ...
  • 5250
    0

    អ្នក​ប្រដាល់​អាមេរិក Floyd Mayweather នឹង​ត្រូវ​តទល់​ជាមួយ​អ្នក​​​ប្រដាល់​សេរី (Kickboxer) ជប៉ុន Tenshin Nasukawa នៅ​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ​ក្នុង​ទីក្រុង Saitama ប្រទេស​ជប៉ុន។ កីឡាករទាំង​ពីរ​​នឹង​ប្រកួត​ក្នុង​កម្មវិធី Rizin 14 ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​តែ​ម្ដង។ សម្រាប់​ដំណឹង​នេះ​អាច​បញ្ជាក់​បាន​ថា ​នៅ​ចុង​ឆ្នាំ​នេះ Floyd មិន​មាន​ការ​ប្រកួត​ជាមួយ McGregor,  ...
  • 7367
    0

    កណ្តាប់ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បានបញ្ជាក់រឿងដែលរូបគេចង់ជួបកីឡាករថៃលំដាប់កំពូលៗ ដូចជា គិតិ , សែនស្ថាន រឺ ស៊ីងមុន្នី ។ ម្ចាស់ខ្សែក្រវាត់៨គ្រឿងដែលត្រូវបានអ្នកគាំទ្រជាច្រើនចង់អោយជួបកីឡាករថៃខ្លាំងៗដែលធ្លាប់ផ្តួលកីឡាករខ្មែរបានចេញមកបកស្រាយថារូបគេមិនបដិសេធនោះទេមិនថាប្រកួតនៅទឹកដីប្រទេសថៃ រឺ ប្រកួតនៅទឹកដីកម្ពុជានោះទេអោយតែគីឡូ៦៩ ។ សូមបញ្ជាក់ថាកីឡាករថៃទាំងបីនាក់នេះសុទ្ធតែធ្លាប់ជួបកីឡាករគុនខ្មែរក្នុងនោះ គិតិ ធ្លាប់ ផ្តួល ធឿន ធារ៉ា នៅទឹកដីប្រទេសថៃ ។ សែនស្ថាន ធ្លាប់ផ្តួល ឡុង ...
  • 3213
    0

    អ្នកប្រដាល់គុនខ្មែរ បាង កាយ៉ាក់ នៅតែបន្តភាពខ្លាំងរបស់ខ្លួននៅទឹកដីប្រទេសថៃដោយ ផ្តួលកីឡាករម្ចាស់ផ្ទះថៃត្រឹមទឹកទីពីរនៅក្នុងការប្រកួតកម្មវិធី Max Muay Thai កាលពីម្សិលមិញ ។ អ្នកប្រដាល់ខេត្តកោះកុងរូបនេះធ្វើបានយ៉ាងល្អដោយប្រើកណ្តាប់ដៃវាយអោយកីឡាករថៃ Petchnarin លោកអាជ្ញាកណ្តាលរាប់ពីរដង និង បញ្ឃប់ការប្រកួតត្រឹមទឹកទីពីរតែម្តង ។ នេះជាការឈ្នះនៅកម្មវិធីដ៏ធំរបស់ប្រទេសថៃបួនប្រកួតជាប់គ្នាហើយរបស់កីឡាករគុនខ្មែរ បាង កាយ៉ាក់ រឺ យឹម សុខាល រូបនេះ ខណៈរូបគេក៏ទើបឈ្នះកីឡាករថៃ វីហ្គោ នៅសង្វៀន ...
  • 10516
    0

    ដោយសារការត្រៀមខ្លួនមិនបានល្អ សាច់នៅស្រគៀរពេញខ្លួន គឺជាហេតុបណ្តាលឲ្យកូននាគខេត្តប៉ៃលិន វង្សណយ មានបំណងចង់ប្រកួតម្តងទៀតជាមួយអ្នកប្រដាល់មកពីខេត្តសុរិន្ទ ប្រទេសថៃ ស៊ីនមុន្នី ខណៈដែលរូបគេចាញ់កីឡាកររូបនេះដោយបោះបង់ការប្រកួតត្រឹមទឹកទី៣នាសង្វៀនស៊ីអិនស៊ីកាលពីថ្ងៃសុក្រម្សិលមិនេះ។ បុរសត្រាចរមកពីខេត្តប៉ៃលិនរូបនេះក៏បានបញ្ជាក់លើនេះថា តាមពិតទៅថៃរូបនេះគេល្អណាស់ ពោលគឺចេះបិទក្បាច់វ៉ៃកែង ចេះវ៉ៃខាវកាត់ ជំហររឹង ពិបាកក្នុងការវ៉ៃកែងណាស់ តែទោះជាយ៉ាណាក្តី អ្នកប្រដាល់គុនខ្មែរ វង្សណយ ក៏នៅតែមានបំណងចង់ប្រកួតជាមួយអ្នកប្រដាល់គុនថៃរូបនេះម្តងទៀត។ ក្នុងជំនួបនិយាយលេងជាមួយលោក ស៊ីថូ ណាថាន់ និងប្រធានចាប់គូប្រកួតនៅCBS វង្សណយ បាននិយាយថា ថ្ងៃក្រោយបើត្រូវប្រកួតប៉ៈ ស៊ីនមុន្នី ...
  • 4910
    0

    កាលពីថ្ងៃទី ០១ ខែ​វិច្ចិកា គេហទំព័រផ្លូវការរបស់ស្ថាប័ន One Championship បានបង្ហាញពីការប្រកួត រវាង សុខ ធី (កាកា) ជាមួយអ្នកប្រដាល់ចាស់វស្សារបស់ថៃ ឡឺសិលា អមដោយសំនួរថា តើអ្នកគាំទ្រ នៅចាំការប្រកួតនេះដែរ រឺ ទេ? ចង់ឃើញការប្រកួតរបស់ពួកគេម្តងទៀតនៅថ្ងៃទី ១៧ ខែ​ វិច្ឆិកា ឆ្នាំ ២០១៨ នៅទីក្រុង ហ្សាកាតា ...
  • 4333
    0

    អស់រយៈពេលជិត១ឆ្នាំហើយដែលអ្នកប្រដាល់កំពូលប្រាំក្រុងអង្គរ សេក គឺមរួន បានបាត់មុខពីសង្វៀនគុនខ្មែរ ហើយក៏ធ្លាប់មានប្រិយ៌មិត្តដែលនិយមគាំទ្រអ្នកប្រដាល់រូបនេះតែងតែសួររកវត្តមានរបស់អ្នកប្រដាល់រូបនេះដែរ។ បើយោងតាមកិច្ចសំភាសន៌ផ្ទាល់ជាមួយលោក ហេង សារ៉េត ពិធីករកីឡាកររបស់ CBS គឹមរួម និយាយថា មូលហេតុដែលអវត្តមានរូបគេជិត១ឆ្នាំនេះ ដោយសារបាក់ឆ្អឹងម្រាមដៃខាងឆ្វេង នៅពេលដែលប្រកួតជាមួយអ្នកប្រដាល់គុនថៃលើសង្វៀនស៊ីអិនស៊ី។ ស្របពេលដែលមានរបួសនេះ សេក គឹមរួន ក៏មិនបានត្អូញត្អែរ ដូចអ្នកប្រដាល់ផ្សេងៗដែលសុំស្វែងរកជំនួយពីសប្បុរសជននានានោះទេ តែផ្ទុយមកវិញរូបគេព្យាយាមសង្ងំខ្លួនព្យាបាលរបួសដោយខ្លួនឯង។ជាមួយគ្នានេះដែរ អ្នកប្រដាល់ដែលមានដើមកំណើតក្នុងខេត្តសៀមរាបរូបនេះ ក៏បានឆ្លើយតបទៅនឹងប្រតិកម្មប្រិយ៌មិត្តមួយចំនួនដែលនិយាយថា សេក គឹមរួន គឺជាអ្នកប្រដាល់មិនមានក្បាច់! ...
  • 4547
    0

    អ្នកប្រដាល់គុនខ្មែរ វីង សុវណ្ណ ដែលមានឱការប្រកួតដណ្តើមខ្សែក្រវាត់ The Global Fight ប្រភេទ ទម្ងន់ ៦០គីឡូក្រាម នៅយប់ថ្ងៃទី ០១ ខែ វិច្ឆិកា នៅទឹកដីប្រទេសថៃមិនបានជោគជ័យនោះទេ ដោយត្រូវគ្រូពេទ្យ បញ្ឃប់នៅទឹកទីមួយដោយសាររបួស ។  ទោះបីយ៉ាងណាអ្នកគាំទ្រមើលឃើញថាក្បាច់នៃការវ៉ៃរបស់កីឡាករគុនខ្មែររូបនេះហាក់បីមិនទាន់មានបទពិសោធគ្រប់គ្រាន់នោះទេក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ ដោយការដើរចូល និងការវាយចេញមិនល្អនោះទេ ៕