![](https://www.msrsport.com/wp-content/uploads/2018/11/45075634_894297837625628_1283484486020890624_n.jpg)
រឿង សោភ័ណ្ឌ បកស្រាយរឿងចង់ជួប គិតិ , សែនស្ថាន រឺ ស៊ីងមុន្នី
កណ្តាប់ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បានបញ្ជាក់រឿងដែលរូបគេចង់ជួបកីឡាករថៃលំដាប់កំពូលៗ ដូចជា គិតិ , សែនស្ថាន រឺ ស៊ីងមុន្នី ។
![](https://www.msrsport.com/wp-content/uploads/2018/11/Picture5-12-1024x545.jpg)
រឿង សោភ័ណ្ឌ និង សែនស្ថាន
ម្ចាស់ខ្សែក្រវាត់៨គ្រឿងដែលត្រូវបានអ្នកគាំទ្រជាច្រើនចង់អោយជួបកីឡាករថៃខ្លាំងៗដែលធ្លាប់ផ្តួលកីឡាករខ្មែរបានចេញមកបកស្រាយថារូបគេមិនបដិសេធនោះទេមិនថាប្រកួតនៅទឹកដីប្រទេសថៃ រឺ ប្រកួតនៅទឹកដីកម្ពុជានោះទេអោយតែគីឡូ៦៩ ។
![](https://www.msrsport.com/wp-content/uploads/2018/11/45075634_894297837625628_1283484486020890624_n.jpg)
រឿង សោភ័ណ្ឌ និង ស៊ីងមុន្នី
សូមបញ្ជាក់ថាកីឡាករថៃទាំងបីនាក់នេះសុទ្ធតែធ្លាប់ជួបកីឡាករគុនខ្មែរក្នុងនោះ គិតិ ធ្លាប់ ផ្តួល ធឿន ធារ៉ា នៅទឹកដីប្រទេសថៃ ។ សែនស្ថាន ធ្លាប់ផ្តួល ឡុង សុភី និង ឡុង សុវណ្ណឌឿន នៅទឹកដីប្រទេសថៃ និង ស៊ីងមុន្នី ឈ្នះ វង្ស ណយ នៅទឹកដីកម្ពុជា ។
![](https://www.msrsport.com/wp-content/uploads/2018/11/1010.jpg)
ធឿន ធារ៉ា និង គិតិ ស ច ដែនរ៉ាក់យ៉ង
ស្តាប់ការបកស្រាយរបស់ រឿង សោភ័ណ្ឌ ៖