• 6835
    0

    អ្នកប្រដាល់គុនខ្មែរដែលអ្នកផងទាំងពួងតែងតែហៅកីឡាកររូបនេះថា កណ្តាប់ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ បានប្រកាសលក់ឡានជាទីស្រឡាញ់របស់គេ ដោយត្រូវការយកលុយដើម្បីមកជួយព្យាបាលជំងឺឪពុករបស់ខ្លួន ដែលត្រូវវះកាត់ជំងឺដុះឆ្អឹងនៅក្រោយខ្នង ដោយលោកគ្រូពេទ្យបានប្រាប់ថា ពុំអាចទុកជំងឺនេះនៅយូរទៅទៀតបាននោះទេ។ ម្លោះហើយទើប សោភ័ណ្ឌ ត្រូវការលក់ឡានម៉ាក Highlander ឆ្នាំ២០០៣ Limited ពណ៍ស្ករ ដែលទំរាំតែសន្សំលុយទិញបានដោយប្រើញើសឈាម និង ជីវិតលើសង្វៀនគុនខ្មែរ តែដោយសារតែត្រូវការលុយពេកទើបបង្ខំចិត្តលក់រថយន្តជាទីស្រលាញ់នេះចោលតែម្តង។ បើយោងតាមសំដី រឿង សោភ័ណ្ឌ ប្រាប់ MSR ...
  • 3554
    0

    សហព័ន្ធប្រដាល់គុនខ្មែរបានបញ្ចប់សំណុំរឿងពាក្សបណ្តឹងរបស់លោក គ្រូ សាន សៅយ៉ាន់ ​ដោយសម្រេចអោយកីឡាករ​ សុខ ធី ចាញ់ក្នុងការប្រកួតពានរង្វាន់អន្តរជាតិកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM រដូវកាលទី៣ ជាមួយកីឡាករថៃ ធ្នូសឹកឡេក ដដែល ។ អគ្គលេខាធិការ​សហព័ន្ធ​គុន​ខ្មែរលោក​ មិល​ កាដូ​ បញ្ជាក់អំពីការផ្អាក សុខ ធី និងលោកគ្រូ សាន សៅយ៉ាន់ ដូចនេះថា ៖ ...
  • 3588
    0

    មួយរយៈនេះអ្នកប្រដាល់ទម្ងន់ធ្ងន់ ព្រំ សំណាង ពិតជាធ្វើអោយអ្នកគាំទ្រពេញចិត្តយ៉ាង ខ្លាំងដោយបីប្រកួតចុងក្រោយនេះរូបគេផ្តួលដៃគូមិនអោយដល់ចប់ប្រាំទឹកពេញនោះទេ ហើយរូបគេបង្ហើបថា បើមានឱកាសចេញប្រកួតនៅក្រៅប្រទេស នឹងប្រឹងហាត់អោយខ្លាំងជាងបច្ចុប្បន្ន ។ កូនសិស្សរបស់លោក ហង្ស សឿន បញ្ជាក់ថា ចង់ចេញប្រកួតក្រៅប្រទេស ប៉ុន្តែមិនដឹងទាក់ទងតាម ណា ហើយបើបានប្រកួតក្រៅប្រទេសនឹងហាត់អោយខ្លាំងដើម្បីធ្វើអោយបានល្អសម្រាប់គុនខ្មែរយើង ។ តោះស្តាប់ ព្រំ សំណាង និយាយ៖ សូមបញ្ជាក់ថា បីប្រកួតចុងក្រោយរបស់អ្នកប្រដាល់ខេត្តកំពង់ស្ពឺរូបនេះផ្តួលកីឡាករថៃ ភិតសាណាន់ ក្នុងទឹកទី២ ...
  • 8314
    0

    អ្នកលេងគុនខ្មែរវ័យក្មេង ម៉ឺន មេឃា ត្រូវជាកូនប្រុសបង្កើតរបស់កំពូលអ្នកប្រដាល់ អេ ភូថង ប៉ុន្តែរូបគេមិនបានដាក់ត្រកូល និង ក្លិបរបស់ឪពុករបស់ខ្លួននោះទេដោយរូបគេបានប្រើត្រកូល ម៉ឺន ហើយក្លិបវិញគឺ ក្រសួងការពារជាតិ ។   ទាក់ទងទៅនឹងរឿងនេះលោក អេ ភូថង បានប្រាប់អោយដឹងថាការប្រើត្រកូល ម៉ឺន គឺដាក់ឈ្មោះរបស់  ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ខណៈការដាក់ក្លិបក្រសួងការពារជាតិពីព្រោះ រូបគេជាទាហានរបស់ក្រសួងការពារជាតិ ។ ...
  • 4308
    0

    កីឡាករគុនថៃ សុផាបណយ ដែលជាបេក្ខភាពប្រកួតក្នុងកម្មវិធីប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី៣ ត្រូវបានភាគីខាងថៃជូនដំណឹងមកថាមិនបានមកប្រកួតជាមួយអ្នកប្រដាល់គុនខ្មែរ ឈុត សេរីវ៉ាន់ថង ឡើយ ដោយសារតែកីឡាករថៃរូបនេះមានរបួសបាក់ដៃនូវពេលដែលប្រកួតដណ្តើមពិន្ទុជុំទី៣ជាមួយកីឡាករគុនខ្មែរ ឡុង ជិន ដូច្នេះ ឈុត សេរីវ៉ាន់ថង ត្រូវឈ្នះដោយស្វ័យប្រវត្តិ ដោយមកវិញនូវដៃគូរថ្មី តែជាការប្រកួតលក្ខណមិត្តភាពអន្តរជាតិ។ គួរបញ្ជាក់ថាគូប្រកួតលក្ខណមិត្តភាពអន្តរជាតិក្នុងកម្មវិធី ISI Palm ជាមួយកីឡាករ ឈុត សេរីវ៉ាន់ថង មានឈ្មោះថា ...
  • 5596
    0

    នេះគឺជាទស្សនៈផ្ទាល់ខ្លួនរបស់លោកគ្រូ អេភូថង អតីតអធិរាជគុនខ្មែរកែងឆេះជង្គង់ហោះ ដោយលោកបានបញ្ចេញទស្សនៈទាំងនេះនៅពេលដែលលោកត្រូវបានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីថ្មីមួយរបស់ CBS ដែលជាកម្មវិធីចាក់ផ្សាយអំពីវិភាគគុនខ្មែរ។ទាក់ទងទៅនឹងកីឡាករគុនខ្មែរ ឈុត សេរីវ៉ាន់ថង ដែលជាបេក្ខភាពឡើងទៅស្វ័យប្រវត្តិក្នុងកម្មវិធីប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី៣ លោកគ្រូ អេភូថង បាននិយាយយ៉ាងក្បោះក្បាយថា កីឡាករគុនខ្មែរ ឈុត សេរីវ៉ាន់ថង រូបនេះកំពុងតែឡើងកូដយ៉ាងខ្លាំងក្នុងអាជីពមួយនេះ ដូច្នោះហើយក្នុងចំណោមបេក្ខភាពកីឡាករថៃទាំង៤រូបនេះ មិនងាយមាននរណាអាចទប់ដំណើរទៅមុខរបស់កីឡាករបាត់ដំបងរូបនេះបានឡើយ ហើយសម្រាប់ការប្រកួតនៅចុងសប្តាហ៍នេះជាមួយ សុផាបណយ ក្នុងជុំទី៤ គឺច្បាស់ណាស់ថាកូនលោកគ្រូ ឈុត ...
  • 2628
    0

    អ្នកលេងគុនចម្រុះ ស៊ឹម ប៊ុនស្រន់ នឹងធ្វើការប្រកួតលក្ខណៈសេរីនៅទឹកដីប្រទេសថៃ នៅដើមខែធ្នូ ឆ្នាំ២០១៨ នេះ ខណៈរូបគេនឹងចេញដំណើរទៅហាត់នៅប្រទេសថៃរយៈពេល១០ថ្ងៃមុនឡើងប្រកួតជាមួយម្ចាស់ផ្ទះនៅទីនោះតែម្តង​ ។ នេះជាការវិលមកវិញរបស់អ្នកប្រដាល់ MMA រូបនេះក្រោយរូបគេបាត់មុខមួយរយៈស្របពេលការប្រកួតសេរីអ្នកប្រដាល់ខេត្តកំពង់ចាមរូបនេះធ្លាប់ប្រកួតបានត្រឹម៣ដងតែប៉ុណ្ណោះក្នុងអាជីពរបស់គេ ។ ម្ចាស់ខ្សែក្រវាត់ KWC រូបនេះលើកឡើងថា ដោយសារចិត្តស្រឡាញ់នៅតែមិនអស់ចិត្តចំពោះវិស័យ គុនខ្មែរ ហើយក៏សាកល្បងប្រកួតលក្ខណៈសេរីដើម្បីចង់ដឹងពីសមត្ថភាពខ្លួន ពីព្រោះការប្រកួតក្នុង ទ្រុងយូរៗទើបបានឡើងប្រកួតម្តង ។ រូបគេបន្តថា ការហាត់គុនខ្មែរត្រៀមជាច្រើនខែរួចមកហើយនៅក្លិបប្រដាល់ Cambodian Top ...
  • 5360
    0

    ការពិតនាគខ្មៅ ឃុន ឌីម៉ា ធ្លាប់មានបទពិសោធប្រកួតនៅក្រៅប្រទេសចំនួន៨ប្រកួតរួចមកហើយ មានទាំងលក្ខណៈគុនខ្មែរ និង MMA ផងដែរ ដោយក្នុងនោះរូបគេប្រកួតមិនដែលចាញ់នោះទេ សម្រាប់ប្រដាល់សេរី ខណៈគុនចម្រុះគេចាញ់២ និងឈ្នះម្តង ប៉ុន្តែគេបានអោយស្មើវិញ ។ ការចេញប្រកួតទាំង៨ដងនេះមានរយៈយូរដែរមកហើយ ស្របពេលបច្ចុប្បន្ននេះមានអ្នកគាំទ្រ ជាច្រើនចង់អោយ ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះប្រកួតក្រៅប្រទេស ហើយបើតាមការ សាកសួររូបគេបញ្ជាក់ថា តែងតែចង់ចេញប្រកួតក្រៅប្រទេស ប៉ុន្តែមិនមានការទាក់ទង ពីអ្នកដឹកនាំកីឡាករណា មកលើរូបគាត់ដើម្បីប្រកួតក្រៅប្រទេសនោះទេ ។ បទពិសោធប្រកួតក្រៅប្រទេសរបស់ ...
  • 4035
    0

    ការវិលមកសង្វៀនវិញរបស់អ្នកប្រដាល់ទម្ងន់ធ្ងន់ ព្រំ សំណាង ពិតជាធ្វើអោយអ្នកគាំទ្រពេញចិត្តយ៉ាង ខ្លាំងដោយបីប្រកួតចុងក្រោយនេះរូបគេផ្តួលដៃគូមិនអោយដល់ចប់ប្រាំទឹកពេញនោះទេ ។ តាមរយៈសមត្ថភាពកើនឡើងដូចនេះកូនសិស្សរបស់លោក ហង្ស សឿន បញ្ជាក់ថា ដោយសាររូបគេ ផ្អាកការសប្បាយជាមួយមិត្តភ័ក្កនិងការផ្ញើសារលើកទឹកចិត្តពីអ្នកគាំទ្រក្នុង Facebook ទើបធ្វើអោយ ខ្លួនមានកម្លាំងចិត្តប្រឹងហាត់ខ្លាំង ។ ព្រំ សំណាង និយាយ៖ បីប្រកួតនេះខ្ញុំធ្វើបានល្អដោយសារខ្ញុំឈប់ដើរសប្បាយដូចមុន ពីព្រោះខ្ញុំមានគេស្គាល់ច្រើនចឹងគេចេះតែហៅជួបជុំច្រើនធ្វើអោយការហាត់មិនបានពេញ ប៉ុន្តែក្រោយមកគ្រូគាត់បានណែនាំ និង មិត្ត ក្នុងហ្វេសប៊ុក ពួកគាត់ផ្ញើសារមកថាអោយខ្ញុំខំហាត់ ...
  • 10366
    0

    បន្ទាប់ពីស្ថានីយ៍ទូរទស្សន៍CNC បានប្រកាសដកបេក្ខភាព សុខ ធី ហៅ កាកា ចេញពីការប្រកួតប្រជែងពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវលកាលទី៣កាលពីថ្ងៃម្សិលមិញរួចមក។ ស្រាប់តែព្រលឹមស្រាងៗនៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែវិច្ឆិកានេះ លោកគ្រូ សាន់ សៅយ៉ាន់ ដែលជាគ្រូបង្វឹករបស់កីឡាករគុនខ្មែរ សុខ ធី ក៏បានប្រកាសលាឈប់ពីគណៈកម្មការអង្គចៅក្រមនឹងអាជ្ញាកណ្តាលប្រចាំស្ថានីយ៍ទូរទស្សន៍ ដោយហេតុផលថា មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដាក់ពិន្ទុ ហើយមមាញឹកនឹងការងារស្រែចំការ ម្យ៉ាងវិញទៀតពិបាកធ្វើពិបាកធ្វើដំណើរឡើងចុះ។   គួររំលឹកថា ស្ថានីយ៍ទូរទស្សន៍CNC ...