• 3563
    0

    មានអ្នកគាំទ្រជាច្រើនចង់អោយអ្នកលេងកែងគុនខ្មែរ វៀត ប៊ុនឌឿន សាកល្បងក្បាច់គុនជាមួយ ជើងខ្លាំងចាស់វស្សារបស់ថៃ ទួនប៉េ ស៊ីតសាមផ្យាក់ ដែលមកស្រុកខ្មែរច្រើនលើករួចមកហើយ ចាញ់ត្រឹមតែពីរដងតែប៉ុណ្ណោះ ។ អ្វីដែលបងប្អូនចង់ឃើងនឹងឈានមកដល់នៅថ្ងៃអាទិត្យ ទី ១៦ ខែ ធ្នូ ខាងមុខនេះក្នុងកម្មវិធីស្រាសាច់ ដុំចាប់ពីម៉ោង ២:៣០ រសៀល នាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ដោយ វៀត ...
  • 3989
    0

    បន្ទាប់ពីមានការសំណូមពរពីសំណាក់ពុកម៉ែបងប្អូនដែលនិយមគាំទ្រប្រដាល់គុនខ្មែរ ចង់ឲ្យអ្នកប្រដាល់គុនខ្មែរ សុខ សាវិន ចូលរួមបេក្ខភាពប្រកួតដណ្តើមខ្សែក្រវាត់ហ្សូរ៉ាសលើប្រភេទទំងន់៦៣.៥គីឡូក្រាមនៅដើមឆ្នាំ២០១៩ខាងមុខនេះ, ស្របពេលជាមួយគ្នានេះដែរ កូនសិស្សលោកគ្រូ ស៊ន អេលីត រូបនេះក៏បាននិយាយប្រាប់ MSR ថា រូបគេមិនអាចមានសមត្ថភាពចូលរួមប្រកួតដណ្តើមខ្សែក្រវាត់នេះបានឡើយ ដោយហេតុផលថា គីឡូមិនដល់គេនោះទេ។ សាវិន ក៏បានបន្ថែមទៀតថា ភាគច្រើនរូបគេគឺប្រកួតក្នុងប្រភេទទំងន់ចន្លោះពី៥៩ទៅ៦០ ហើយបើអោយរូបគេប្រកួតក្នុងប្រភេទទំងន់៦៣.៥នោះគឺមិនបានទេ ម្យ៉ាងវិញទៀតកីឡាករដែលចូលរួមប្រកួតទាំងនោះភាគច្រើនតែងសម្រក់ពី៦៥ មក៦៣.៥ ហើយបើឲ្យរូបគេតំលើងពី៦០ទៅ៦៣.៥នោះគឺចាញ់ប្រៀបគេឆ្ងាយណាស់ ។ សូមបញ្ជាក់ថា បើមិនប្រែប្រួលនោះទេ បេក្ខភាពដែលចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ហ្សូរ៉ាស់ ...
  • 3400
    0

    មុននេះបន្តិចកីឡាករ ឯម ឡេងលី បានបញ្ចប់ការប្រកួតរបស់ខ្លួនដោយលទ្ធផលស្មើគ្នាជាមួយជើងខ្លាំងថៃ កាំឡៃផេត ក្នុងប្រភេទទម្ងន់ 69kg ក្នុងជំនួបសងសឹករបស់គេ ។ ទោះបីមិនអាចយកជ័យជន្នះលើកីឡាករថៃវិញបាន ប៉ុន្តែអ្នកប្រដាល់ដែលមកពីក្លឹបនិរោធន៍មាននៅអាចរក្សាកំណត់ត្រារបស់ខ្លួនយ៉ាងល្អ ដោយ៥ប្រកួតចុងក្រោយ មិនដែលស្គាល់ពាក្យថាចាញ់នោះទេក្នុងការជួបកីឡាករថៃខ្លាំងៗដែលមកប្រឡូកក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ។ សម្រាប់៤ប្រកួតមុនកីឡាករកំពស់ខ្ពស់រូបនេះឈ្នះទាំងអស់ ហើយថែមទាំងផ្តូលគូប្រកួតឲ្យសន្លប់ទៀតផងក្នុងមានដូចជា ចៃស៊ូ , ស៊ុបភើឆៃ , ឃុនផែន (ណាត់ថៈកៀត) និង ភិចអារុណ (អារុណដេត) ជាដើម ...
  • 2871
    0

    One Championship ជាកម្មវិធីប្រដាល់ដាក់ទ្រុងដ៏ធំបំផុតនៅអាស៊ី ដោយឡែកប្រទេសកម្ពុជា ក៍ជាផ្នែកមួយនៃអាស៊ីផងដែរ ដោយមានវប្បធម៌ដ៍ល្អគួរជាទីមោទន:ក្រៃលែង។ ថ្វីដ្បិតតែកម្ពុជាមានក្បាច់គុនផ្ទាល់ខ្លួនយ៉ាងល្អគាប់ប្រសើរក៍ដោយ  ក៍មានកំពូលអ្នកប្រយុទ្ធគុនខ្មែរមួយចំនួនក៍បានហាត់ក្បាច់គុនផ្សេងៗពីប្រភេទកីឡាប្រយុទ្ធគុនចម្រុះ MMA ដោយមួយផ្នែកធំនៃប្រភេទកីឡាប្រយុទ្ធចម្រុះ MMAនេះ មានលាយបញ្ចូលទាំងផ្នែកក្បាច់គុនបុរាណខ្មែរ និងក្បាច់គុនផ្សេងៗមកពីពាសពេញពិភពលោកដូចជា BJJ ជាដើម។ ជាមួយគ្នានេះ កាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះផងដែរ កីឡាករគុនខ្មែរ ចាន់ រតនា បានផ្តូលឲ្យគូរប្រកួតដែលជាកីឡាករម្ចាស់ផ្ទះជនជាតិឥណ្ឌូនេស៊ី ឲ្យសន្លប់ត្រឹមទឹកទី2 ដោយការប្រើជង្គង់និង កណ្តាប់ដៃចំៗគោលដៅ ជាហេតុនាំឲ្យកីឡាករម្ចាស់ផ្ទះបាត់បង់ភាពម្ចាស់ការលើខ្លួន រហូតត្រូវបានលោកអាជ្ញាកណ្តាលបញ្ឈប់នៅត្រឹមទឹកទី2នេះតែម្តង។ ...
  • 5867
    0

    ក្រោយពីខកខានបាត់បង់មេដាយមាសកីឡាគុនខ្មែរថ្នាក់ជាតិទៅឲ្យអ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា កាលពីឆ្នាំមុន ឥឡូវនេះអ្នកប្រដាល់គុនខ្មែរកណ្តាប់ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ បាននិយាយ​ប្តេជ្ញាថា កីឡាថ្នាក់ជាតិឆ្នាំនេះមិនថាប៉ះអ្នកណាក៏ដោយរូបគេនឹងព្យាយាមផ្តួលកីឡាករគុនខ្មែរទាំងនោះឲ្យបាន គោលបំណងសំខាន់គឺឈ្នះមេដាយមាស ដើម្បីមានឪកាសទៅប្រកួតស៊ីហ្គេមនូវប្រទេសហ្វីលីពីន។ គួររំលឹកថា កាលពីប្រកួតកីឡាគុនខ្មែរថ្នាក់ជាតិកាលពីឆ្នាំមុន រឿង សោភ័ណ្ឌ មិនបានប្រកួតឲ្យអស់ពីលទ្ធភាពខ្លួនឡើយ ពោលគឺទុកកំលាំងប្រកួតដណ្តើមខ្សែក្រវាត់គោជល់វគ្គផ្តាច់ព្រ័ត្រជាមួយកីឡាករគុនថៃ អ៊ូរប៉រ, រឿង សោភ័ណ្ឌ បាននិយាយថា យោងទៅតាមតារាងប្រកួតរបស់ខ្លួនក្នុងប៉ុន្មានខែនេះ គឺមិនប៉ះពាល់ដល់ការប្រកួតថ្នាក់ជាតិឡើយ ដូនេះរូបខ្លួនអាចមានពេលគ្រប់គ្រាន់ដើម្បីសម្រេចគោលដៅមួយនេះបាន៕(មានវីដេនិយាយនៅខាងក្រោម)
  • 5663
    0

    បច្ចុប្បន្ននេះ ឧកញ៉ា ស្រី ​ចាន់​ថន បានបង្កើតក្លិបប្រដាល់មួយរួចរាល់ហើយដែលមានឈ្មោះ ថាសមាគមន៍១៥៧គុនខ្មែរ ដែលមានលោក ពេជ្រ សុផាន់ ជាគ្រូបង្វឹកដោយបានបើក ទទួលអ្នកចង់ហាត់គុនខ្មែរចូលហាត់ដោយមិនគិតប្រាក់ពីអាយុ១៥ដល់១៨ឆ្នាំ ។ លោកឧកញ៉ា ស្រី ​ចាន់​ថន បានបញ្ជាក់ថាតាមការសន្យាលោកបានបង្កើតក្លិបសមាគមន៍ ១៥៧គុនខ្មែរ ស្ថិតសង្កាត់​ចោមចៅ២​ រាជធានី​ភ្នំពេញ ហើយគម្រោងរបស់លោកគឺបង្កើត សង្វៀនប្រកួតនៅទីនោះតែម្តងដូចនឹងប្រទេសជិតខាងដូចជាថៃជាដើម ដើម្បីបើកអោយ ភ្ញៀវជាតិនិងអន្តរជាតិបានចូលរួមទស្សនា ។ លោកបន្ថែមថានេះត្រឹមជាជំហានតូចប៉ុណ្ណោះ ប៉ុន្តែអ្វីដែលពិសេសនោះគឺបង្កើតកន្លែងប្រកួត ...
  • 6319
    0

    ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្តម តែម ម៉ឺន បានមានប្រសាសន៍ថាការប្រកួតប្រដាល់ គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ប្រចាំឆ្នាំ២០១៨នេះមានការចម្រាញ់កីឡាករល្អច្រើនជាងឆ្នាំកន្លងមក ដោយកំណត់យកជើងខ្លាំងតែម្នាក់តាមប្រភេទទម្ងន់នីមួយៗមានពីក្លិបរបស់ពួកគេអោយចូលរួម ប្រកួតប្រជែងក្នុងការដណ្តើមយកមេដាយ ។ ក្នុងសន្និសិទសារព័ត៌មានរៀបចំការប្រកួតម្សិលមិញនេះ ឯកឧត្តម តែម ម៉ឺន បានបញ្ជាក់ថា ឆ្នាំនេះ សមាគមន៍ រឺ ខេត្តនីមួយៗយកកីឡាករតែម្នាក់ប៉ុណ្ណោះដែលពួកគេគិតថាខ្លាំងជាងគេក្នុងប្រភេទទម្ងន់នោះទេដើម្បីចូលរួមប្រកួត ហើយ សហព័ន្ធបានត្រៀមចម្រាញ់កីឡាករល្អសម្រាប់ជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិប្រដាល់គុនខ្មែរ ដើម្បីប្រជែងមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាឆ្នាំក្រោយនៅ ប្រទេសហ្វីលីពីន ។ឩទាហណ៍៖ប្រភេទទម្ងន់ ៧១គីឡូក្រាម សមាគមន៍ក្រសួងការពារជាតិមាន ម៉ឺន ...
  • 10596
    0

    រាល់កីឡាករអ្នកប្រដាល់គុនខ្មែរភាគច្រើនសម្រាប់ការប្រកួតគូអន្តរជាតិ មិនថាការប្រកួតលក្ខណមិត្តភាពឬក៏ប្រកួតដណ្តើមពានខ្សែក្រវាត់អ្វីឡើយ ភាគច្រើនទទួលបានតម្លៃខ្លួនមិនដល់១ពាន់ដុល្លារឡើយ ដោយសារយោងទៅតាមកម្រិតនិងសមត្ថភាពរបស់ពួកគេ ណាមួយទីផ្សារប្រកួតក្នុងស្រុកខ្មែរនៅមានកម្រិត អ្នកខ្លះទទួលបាន៣០០ដុល្លារ ៥០០ដុល្លារ និង ៧០០ ជាដើម។ ជាមួយគ្នានេះផងដែរកីឡាករគុនខ្មែរ កែវ រំចង់ គឺជាអ្នកប្រដាល់ទិសពាយ័ព្យមួយដែលមានការគាំទ្រខ្លាំងពីសំណាក់ពុកម៉ែបងប្អូនកម្ពុជា កីឡាករគុនខ្មែរមានដើមកំណើតក្នុងខេត្តបាត់ដំបងរូបនេះបាននិយាយប្រាប់ MSR ថា ដំបូងឡើយនៅពេលដែលរូបគេប្រកួតមិត្តភាពអន្តរគឺទទួលបានកំរៃញើសឈាមប្រមាណ១០០ដុល្លារជាង តែរហូតមកដល់សព្វថ្ងៃនេះសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិម្តងៗគឺទទួលបានកំរៃញើសឈាម១០០០ដុល្លារ។ សូមបញ្ជាក់ថានេះគឺជាអ្នកប្រដាល់គុនខ្មែរទី១ហើយដែលទទួលបានកំរៃច្រើនដូចនេះ៕
  • 4308
    0

    នេះគឺជាសំដីរបស់លោកគ្រូ ហេង ប៊ុនឃីម ដែលជាឪពុកផង គ្រូផង របស់អ្នកប្រដាល់គុនខ្មែរ ឃីម ឌីម៉ា ស្របពេលដែលអ្នកប្រដាល់គុនខ្មែររូបនេះទើបតែជាសះស្បើយពីរបួសបាក់ឆ្អឹងមេដៃ នឹងមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយនៅប៉ុន្មានប្រកួតចុងក្រោយរបស់រូបគេ។ ដោយឡែកលោកគ្រូ ហេង ប៊ុនឃីម ដែលជាម្ចាស់ក្លឹបប្រដាល់រស្មីភូមិគាបខេត្តបន្ទាយមានជ័យ និង ជាគ្រូបង្ហាត់ឈុតថ្នាលគុនខ្មែរ បាននិយាយថា ចាប់តាំងពីកូនប្រុសរបស់លោក (ឌីម៉ា)វះកាត់ដកវិសដែកចេញពីដៃរួចមក លោកសង្កេតឃើញថាទោះបីជាប៉ុន្មានប្រកួតចុងក្រោយប្រកួតឈ្នះមែន តែលោកមើលឃើញកូនប្រុសរបស់លោកនូវរាងញញើតនូវការប្រើដៃនៅឡើយ ពោលគឺមិនទាន់ដូចដែលកាលមិនទាន់បាក់ដៃ តែទោះបីយ៉ាងណា ទៅថ្ងៃខាងមុខទៀតសមត្ថភាពនៃការប្រើដៃរបស់គេនឹងត្រឡប់មករកភាពប្រក្រតីវិញជាមិនខាន។ គួររំលឹកថា អ្នកប្រដាល់នាគខ្មៅ ...
  • 11216
    0

    បើដឹងថាធ្វើជាអ្នកប្រដាល់គុនខ្មែរក្របែបនេះគឺខ្ញុំមិនព្យាយាមត្រាចរពីខេត្តប៉ៃលិនមកផ្សងព្រេងហ្វឹកហាត់គុនខ្មែរឡើយ នេះបើយោងតាមការនិយាយរបស់អ្នកប្រដាល់គុនខ្មែរកែងពិស វង្ស ណយ។ គួរបញ្ជាក់ថា វង្សណយ គឺជាអ្នកប្រដាល់គុនខ្មែរដែលមានដើមកំណើតក្នុងខេត្តប៉ៃលិន រូបគេបានចាក់ចេញពីស្រុកកំណើតមករស់នៅក្នុងរាជធានីភ្នំពេញតាំងពីអាយុជាង១០ឆ្នាំ ក្នុងគោលបំណងមកហ្វឹកហាត់គុនខ្មែរបន្ថែមទៀត ដោយរូបគេយល់ថានៅពេលដែលរូបគេល្បីឈ្មោះក្នុងវិស័យកីឡាប្រដាល់គុនខ្មែរនឹងអាចមានលុយច្រើននិងកេរ្តិ៍ឈ្មោះល្បីល្បាញអ្នកផងទាំងពួងស្រលាញ់រាប់អាន តែផ្ទុយមកវិញ រូបគេបានត្រឹមតែមានកិត្តិយស គ្មានលុយចាយគ្រប់គ្រាន់ដូចអ្នកប្រដាល់ល្បីឈ្មោះក្បែរជិតខាងយើងឡើយ។ វង្ស ណយ ត្រូវបានជនរួមជាតិទូទៅហៅគាត់ថាជាអ្នកប្រដាល់គុនខ្មែរកែងពិស ព្រោះថាពេលឡើងប្រកួតនៅលើសង្វៀនម្តងៗរូបគេតែងតែប្រើកែងផ្តួលឲ្យដៃគូសន្លប់ រឺក៏បែកជាមិនខាន ហើយមកដល់សព្វថ្ងៃនេះរូបគេមានអាយុក្បែរ៣០ឆ្នាំទៅហើយ ដោយមានបទពិសោធន៌ប្រកួតជាង២០០ដង៕