• 4412
    0

    អ្នកប្រដាល់គុនខ្មែរ ឈាន ឡុង ដែលកំពុងហ្វឹកហាត់ក្នុងខេត្តរ៉ាក់យ៉ងប្រទេសថៃ ដែលជាក្លឹបសាខារបស់អប្សារាគុនខ្មែរ បាននិយាយប្រាប់ MSR ឲ្យដឹងថា រូបគេពិតជាសោកស្តាយណាស់ចំពោះការបរាជ័យលើសង្វៀន Max Muay Thai កាលពីចុងសប្តាហ៍កន្លងទៅនេះ។ បទពិសោធន៍នៅក្មេងខ្ចី សមត្ថភាពមិនដល់គេ ដែលជាហេតុធ្វើឲ្យអ្នកប្រដាល់គុនខ្មែររូបនេះ ទទួលបរាជ័យទាំងលើកនេះគឺលើកទី២ហើយក្នុងសង្វៀនមួយនេះ តែ ឈាន ឡុង នៅតែចិញ្ចិមចិត្តខំប្រឹងហ្វឹកហាត់បន្ថែមទៀត ហើយរូបគេសង្ឃឹមថា ថ្ងៃណាមួយ រូបគេគង់តែអាចស្វែងរកជ័យជំនៈនៅលើសង្វៀនមួយនេះឲ្យទាល់តែបាន។ អ្នកប្រដាល់គុនខ្មែរ ឈាន ...
  • 4586
    0

    បើយោងតាមការបង្ហោះតាមបណ្តាញគណនីយ Facebook ផ្ទាល់ខ្លួនរបស់អ្នកប្រដាល់គុនខ្មែរ ថុល មករា​ បានឲ្យដឹងថា រូបគេនឹងឈប់ឡើងសង្វៀនមួយរយៈពេលធំ ដោយសារតែបញ្ហាឈឺឆ្អឹងជំនី។ គួរបញ្ជាក់ថា មួយរយៈកាលចុងក្រោយនេះ ថុល មករា មានបញ្ហាឈឺឆ្អឹងជំនីរាំរៃ ដែលជាហេតុពេលឡើងសង្វៀនម្តងៗបើមិនចាញ់ ក៏សន្លប់ដែរ។ ហើយការប្រកួតចុងក្រោយនៅសង្វៀនស៊ីអិនស៊ី កូនសិស្សលោក សុខ វិជ័យ រូបនេះក៏សន្លប់ដោយសារជង្គង់អ្នកប្រដាល់គុនថៃ ចៅប៊ូយ ទៀត ។ ដោយសារតែជំនៈចង់ឡើងប្រកួតនេះហើយទើបរូបគេទទួលបានលទ្ធផលមិនល្អបែបនេះ ណាមួយដើម្បីអោយសុខភាពល្អដូចដើមវិញមានតែសម្រេចចិត្តផ្អាកឡើងសង្វៀនប្រកួតទេ ទើបអាចអោយសុខភាពមកភាពប្រសើរឡើងវិញបាន៕
  • 2471
    0

    អ្នកប្រដាល់វ័យក្មេង ហ៊ីម គឹមរៀង ដែលត្រូវជាប្អូនប្រុសបង្កើតរបស់អ្នកប្រដាល់គុនខ្មែរមាឌល្អិតចិត្ត ដំរី ហ៊ីម សេរី នឹងមានឱកាសឡើងប្រកួតមិត្តភាពអន្តរជាតិជាលើកដំបូងរបស់គេ នៅក្នុងសប្តាហ៍ នេះនាសង្វៀន CBS ។ តាមការបញ្ជាក់របស់លោក មាស សុខគ្រី ដែលជាគ្រូបង្វឹកផ្ទាល់ ហ៊ីម គឹមរៀង  ពិតជាមានឱកាស ឡើងប្រកួតអន្តរជាតិលើកដំបូងពិតមែនក្នុងសប្តាហ៍នេះ ប៉ុន្តែមិនទាន់ដឹងថាត្រូវជួប កីឡាករ បរទេសរូបណានោះទេ ដោយគេប្រកួតលើប្រភេទទម្ងន់ ៥១ គីឡូក្រាម ...
  • 2828
    0

    ទីបំផុតអ្នកប្រដាល់គុនខ្មែរវ័យក្មេង ឈុត សេរីវាន់ថង និង តាញ់ មករា ត្រូវជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់ ISI Palm រដូវកាលទី៣ប្រភេទទម្ងន់៥៧គីឡូក្រាម បន្ទាប់ពួកគេឈ្នះអ្នកប្រដាល់ ថៃក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររៀងៗខ្លួននៅថ្ងៃអាទិត្យ ទី ២៣ ធ្នូ នេះនាសង្វៀន ស៊ី អ៊ិន ស៊ី ។ ក្រោយឈ្នះពិន្ទុ ភិតប៊ុនមី អ្នកប្រដាល់នៃក្លិបក្រសួងការពារជាតិ តាញ់ មករា ...
  • 3281
    0

      ការប្រកួតក្នុងកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm 3 បានឈានចូលដល់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រហើយក្នុងសប្តាហ៍នេះ ក្នុងនោះកីឡាករគុនខ្មែរ ឈុត សេរីវ៉ាន់ថង ត្រូវប្រកួតជាមួយកីឡាករថៃ ភូតៈវ៉ាន់ និង តាញ់ មករា ត្រូវប្រកួតជាមួយកីឡាករថៃ ភិតប៊ុនមី។ ជាក់ស្តែងណាស់ តាញ់ មករា ទើបតែបញ្ចប់បេសកម្មប្រកួតកីឡាថ្នាក់ជាតិ ដោយទទួលបានមេដាយមាស ក្រោយពីឈ្នះពិន្ទុលើកីឡាករ ម៉ន សាម៉េត ស្របពេលដែលកូនសិស្សលោកគ្រូ ធន់ ...
  • 6502
    0

    Thai Fight ជាកម្មវិធីធំមួយរបស់ប្រទេសថៃ​ដែលតែងតែរៀបចំឡើងរាល់ខែទាំងក្នុងស្រុក និង ក្រៅស្រុក ដែលក្នុងនោះពួកគេមានកីឡាករថៃខ្លាំងៗជាច្រើនដែលជាតារាប្រចាំកម្មវិធី តែងតែឡើងប្រកួតជាមួយអ្នកប្រដាល់មកពីប្រទេសផ្សេងៗ ។ ជើងខ្លាំងរបស់ថៃជាច្រើនដែលប្រចាំនៅសង្វៀនមួយនេះពួកគេតែងតែផ្តួលដៃគូបានដោយជោគជ័យ ហើយភាគតិចខ្លាំងណាស់ដែលភ្លាត់ចាញ់ដៃគូក្នុងការឡើងសង្វៀនរបស់ពួកគេ ។យ៉ាងណាបើយើងមើលដៃគូរបស់តារាថៃហ្វៃភាគច្រើនមានសមត្ថភាពមិនខ្លាំងណាស់ណានោះទេ ពោលកីឡាករខ្លះក៏ធ្លាប់មកប្រកួតនៅកម្ពុជាផងដែរ ដោយធ្លាប់ទាំងចាញ់កីឡាករគុនខ្មែរទៀតផង ។ ក្នុងនោះយ៉ាងសូមលើកយកកម្មវិធី Thai Fight ដែលរៀបចំឡើងនៅខេត្តនរគរាជសីម៉ា ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ អ្នកប្រដាល់អ៊ីតាលី ...
  • 7701
    0

    Max Muay Thai គឺជាសង្វៀនប្រដាល់ថ្មីរបស់ប្រទេសថៃដែលទើបតែបង្កើតឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះដែរ គេក៏សង្កេតឃើញមានអ្នកប្រដាល់គុនខ្មែរជាច្រើនរូបបានចូលរួមប្រកួងក្នុងសង្វៀនមួយនេះ មានដូចជា៖ បាង កាយ៉ាក,ធឿន ធារ៉ា,លី ភា ជាដើម។ តាមពិតទៅសង្វៀនមួយនេះ មិនចេះតែរើសយកកីឡាករលំៗមកប្រកួតទេ គឺសុទ្ធតែសំរិទ្ធសំរាំង នឹងរើសយកសមត្ថភាពប្រហាក់ប្រហែលគ្នាមកប្រកួតដើម្បីឲ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកទស្សនា។ បើយោងតាមសំដីរបស់អ្នកប្រដាល់គុនខ្មែរ បាង កាយ៉ាក ដែលធ្លាប់មានបទពិសោធន៍ចូលរួមប្រកួតនៅលើសង្វៀនមួយនេះឲ្យដឹងថា៖ ជាដំបូងខាងប្រម៉ូតទឺ Max Muay Thai ទាក់ទងមកកាន់ក្លឹបជាមុនសិន ថាតើពួកគាត់ត្រូវការប្រភេទទំងន់ប៉ុន្មាន ...
  • 3709
    0

    កីឡាការិនីគ្រូ​ល្បុក្កតោ សំ ថារ័ត្ន បានបង្ហាញពីអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ ជីវិតរបស់គ្រូ​ល្បុក្កតោ និល សីហា ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ទល់មុខ​ច្រកចូល​សាលាសង្កាត់​ស្ទឹង​មាន​ជ័យ​២ ផ្លូវ​២១៧ ភូមិ​ឬ​ស្សី ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។ ការបង្ហាញអារម្មណ៍សោកស្តាយរហូតស្រក់ទឹកភ្នែកនេះក៏ព្រោះអ្នកទាំងពីរធ្លាប់ហាត់ក្បាច់គុនល្បុក្កតោ ជាមួយគ្នា ហើយក៍ជាមិត្តភ័ក្កហ្នឹងគ្នាផងដែរ ។ អ្នកលេងក្បាច់គុន MMA កម្ពុជាបានសរសេរលើបណ្តាញសង្គមរបស់ខ្លួនថា ៖ បាត់បងធនធានល្អ របស់ល្បុក្កតោមួយហើយ ...
  • 8489
    0

    ការប្រកួតកីឡាជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ បានបញ្ចប់ជាផ្លូវការហើយកាលពីប៉ុន្មានថ្ងៃមុនក្នុងព្រឹត្តិការនោះយើងសង្កេតឃើញមានកីឡាករគុនខ្មែររួមជាមួយនឹងកីឡាករប្រដាល់សកលជាច្រើនបានពពាក់ពពួនគ្នារង់ចាំទទួលមេដាយមាសយ៉ាងទឹកមុខស្រស់ញញឹម។ អ្វីដែលចាប់អារម្មណ៌នៅក្នុងព្រឹត្តិការប្រកួតកីឡាជាតិក្នុងឆ្នាំនេះ មានកីឡាករប្រដាល់គុនខ្មែរជើងចាស់ សេន ប៊ុនថេង ក៏បានបង្ហាញវត្តមានចូលរួមប្រកួតផងដែរ តែប្រកួតក្នុងប្រភេទប្រដាល់សកល ក្នុងប្រភេទទំងន់៨០គ.ក ហើយក៏អាចដណ្តើមបានមេដាយមាស រួមជាមួយកីឡាករ ឡុង សុភី និង ផាន់ គ្រាន់ ក៏ទទួលបានមេដាយមាសតាមប្រភេទទំងន់រៀងៗក្នុងផ្នែកប្រដាល់សកលផងដែរ។ រីឯផ្នែកគុនខ្មែរវិញ យើងសង្កេតឃើញថាកីឡាករល្បីមួយចំនួន ដូចជាត្រកូលឡៅ មិនបានចូលរួមប្រកួតទេ ចំណែកឯ ឃុន ឌីម៉ា ក៏មិនបានចូលរួមប្រកួតដែរ ដោយហេតុផលទុកឪកាសអោយអ្នកប្រដាល់គុនខ្មែរជំនាន់ក្រោយបង្ហាញវត្តមានប្រកួតនឹងដណ្តើមមេដាយ។ ...
  • 4540
    0

    បន្ទាប់ពីយកឈ្នះកីឡាករថៃដណ្តើមបានខ្សែក្រវាត់នៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍អ្នកប្រដាល់ គុនខ្មែរ មាជ សុខរ៉ា មិនទាន់បានឡើងប្រកួតអន្តរជាតិនោះទេ ខណៈថ្មីៗលឺដំណឹងថាកូនសិស្សរប​ស់ លោក មាស សុខគ្រី រូបនេះត្រូវផ្លាស់ប្តូរក្លិបហ្វឹកហាត់របស់គេ ។ តាមការបញ្ជាក់របស់លោក មាស សុខគ្រី ដែលជាគ្រូបង្វឹករបស់ មាជ សុខរ៉ា ផ្ទាល់និយាយថា លោកបានសម្រេចអោយកូនសិស្សរបស់លោកទៅចូលរួមជាមួយក្លិប ពុទ្ធសេរីវង្ស ដែលមានគ្រូបង្វឹក ណន រិទ្ធ ពីព្រោះមានទីកន្លែងហ្វឹកហាត់ និង ស្នាក់នៅ ...