• 4733
    0

    អាសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា នឹងត្រូវជួបអ្នកប្រដាល់ថៃ កងមឿងឆាង ដែលជាខ្លាំងរបស់ប្រទេស ថៃនៅថ្ងៃសៅរ៍ ទី ០៥ ខែ មករា ឆ្នាំ ២០១៩ ។ អ្នកគាំទ្រជាច្រើនចង់អោយអ្នកទាំងពីរប៉ះគ្នាក្រោយពីអ្នកប្រដាល់ថៃធ្លាប់មកប្រកួតនៅទឹកដីកម្ពុជា បានម្តងដោយចាញ់ពិន្ទុ រឿង សោភ័ណ្ឌ ទាំងមិនអស់ចិត្ត ។ ចំណែកអ្នកប្រដាល់គុនខ្មែរនៃក្លិប ឆ័ត្រយោង ៩១១ កំពុងខ្លាំងនាពេលបច្ចុប្បន្ននេះដោយមិនទាន់ចាញ់នោះទេ សម្រាប់ការ ប្រកួតរបស់គេនៅមួយរយៈចុងក្រោយមកនេះ ...
  • 5393
    0

    ឲ្យតែពេលមានលុយដឹងតែបាត់មុខវាហើយ តែបើសិនកូនសិស្សនេះអស់លុយវិញដឹងតែឃើញមុខមកហ្វឹកហាត់វិញហើយ នេះបើយោងតាមសំដីរបស់លោកគ្រូ ធន់ សុភា ដែលនិយាយពាក់ព័ន្ធទៅនឹងចរិកកូនសិស្សរបស់លោកគឺឡាករគុនខ្មែរ វៀត ប៊ុនឌឿន។ វៀត ប៊ុនឌឿន គឺជាអ្នកប្រដាល់គុនខ្មែរមួយរូបដែលពូកែប្រើកែងបានល្អ ហើយក៏មានប្រិយ៍មិត្តគុនខ្មែរជាច្រើនបានហៅកីឡាកររូបនេះថា កែងឥតស្រមោលផងដែរ។ បើនិយាយអំពីការប្រកួតនៅសង្វៀនគុនខ្មែរវិញភាគច្រើនគុនខ្មែររូបនេះ តែងតែបន្សល់ទុកនៅស្នាមបែកសឹងតែគ្រប់ការប្រកួត តែមួយរយៈចុងក្រោយនេះយើងឃើញការប្រកួតរបស់កូនសិស្សលោកគ្រូ ធន់ សុភា ហាក់បីដូចជាមានការប្រែប្រួល ពោលគឺប្រកួតមិនល្អដូចលើកមុនៗសោះ។ បើតាមសំដីរបស់លោកគ្រូ ធន់ សុភា គាត់ក៏បានបញ្ជាក់ថា កូនសិស្សមួយនេះពិបាកប្រដៅណាស់ ព្រោះថា ...
  • 3921
    0

    កីឡាការិនី នូវ ស្រីពៅ ជានារីដំបូងគេរបស់ប្រទេសកម្ពុជាដែលមានកំណង់ត្រាពីរម្នាក់ឯង ក្នុងនាមជាអ្នកប្រដាល់គុនខ្មែរដែលហ្វឹកហាត់នៅក្លិប តាឡីដំរីមានរិទ្ធ និងក្លិប Cambodian Top Team នាពេលបច្ចុប្បន្ននេះ ។ កំណត់ត្រាដែលម្ចាស់មេដាយមាសប្រដាល់ថ្នាក់ជាតិឆ្នាំ២០១៨នេះធ្វើបានទីមួយគឺ នូវ ស្រីពៅ ជាកីឡាការិនីដំបូងគេបង្អស់ដែលប្រកួតក្នុងកម្មវិធី wlc – world lethwei championship របស់ប្រទេស មីយ៉ាន់ម៉ា ចំនួនពីរប្រកួតឈ្នះម្ចាស់ផ្ទះទាំងពីរប្រកួតហើយមកដល់ បច្ចុប្បន្ននេះមិនទាន់មានកីឡាការិនីរូបណាធ្វើបានដូចរូបនាងនៅឡើយទេ ។ ...
  • 2697
    0

    អ្នកប្រដាល់គុនខ្មែរ រិទ្ធ ភូលូ ក្រោយវិលចូលសង្វៀនវិញបន្ទាប់មានបញ្ហារបួសបាក់ឆ្អឹងម្រាមដៃនឹងត្រូវធ្វើការប្រកួតជាមួយ អ្នកប្រដាល់របស់ប្រទេសវៀតណាម Tran Tu Do ដែលត្រូវជាប្អូនបង្កើតរបស់តារា Thai Fight សញ្ជាតិវៀតណាម  Nguyen Tran Duy Nhat ដែលធ្លាប់ឈ្នះជើងខ្លាំងរបស់បារាំងកាត់ថៃ Victor Pinto ទៀតផង ។ ដៃគូរបស់ រិទ្ធ ភូលូ កីឡាករវៀតណាម Tran Tu ...
  • 4561
    0

    ឌីនណាផូ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សូមកំលាំងចិត្តក្នុងការធ្វើដំណើរពីខេត្តស៊ុរិន្ទទៅប្រកួតនាខេត្តបូរីរ៉ាំ នាល្ងាចថ្ងៃសៅរ៍ ទី២៩ ខែធ្នូនេះ។ អ្វីដែលគួរអោយកត់សំគាល់នោះគឺ ឌិនណាផូ ត្រូវប៉ះជាមួយ ម៉ៃស៊ុត ក្នុងការប្រកួតសងសឹកក្រោយពេលមានឈ្នះមានចាញ់ទៅវិញទៅមក។ គេឃើញមានការឆ្លងឆ្លើយផងដែរពីសំណាក់ ម៉ៃស៊ុត ថាជួបគ្នាទៀតហើយយើង! ចំណែក ឌីនណាផូ ក៏បានតបវិញថា កាន់តែជួបកាន់តែពិបាក។ ហើយអ្នកទាំង២ក៏សើចឆ្លើយឆ្លងគ្នាទៅវិញទៅមក។នៅក្នុងបញ្ជីរឈ្មោះប្រកួតកម្មវិធីបុណ្យស្រូវផ្កាម្លិះ នាស្រុកប្រៈដូនឆ័យ ខេត្តបូរីរ៉ាំនេះ នៅគូទី១៣, ម៉ៃស៊ុត មានឈ្មោះថា ផេតស៊ីនិល ស៊ីតប៊ុនមី ...
  • 3793
    0

    ខុន រាជ គឺជាអតីតអ្នកប្រដាល់គុនខ្មែរមួយរូប ដែលធ្លាប់មានឈ្មោះបោះសំលេងតាមរយៈរូបសម្រស់ស្រស់សង្ហានឹងផ្លៃកែងដ៏ល្អឥតខ្ជោះនឹងការទាត់ដ៏ល្អ។ តែពេលនេះរូបគេបានលាឈប់ពីសង្វៀនគុនខ្មែរ ហើយបានទៅបង្ហាត់ក្បាច់គុនខ្មែរនៅឯប្រទេសជប៉ុនអស់រយៈជាង៣ឆ្នាំមកហើយ។ ខុន រាជ បាននិយាយប្រាប់ MSR ថា នេះគឺជាលើកទី២ហើយ ដែលមកធ្វើជាគ្រូបង្ហាត់ក្បាច់គុនខ្មែរឲ្យជនជាតិជប៉ុន ហើយរូបគេក៏មិនទាន់ដឹងច្បាស់ពេលណាដែលត្រូវត្រឡប់មកស្រុកខ្មែរវិញឡើយ ។ ជាមួយគ្នានេះដែរ ក្នុងនាមជាអតីតកីឡាករគុនខ្មែរ១រូបដែលធ្លាប់លំបាកវេនា ហើយដឹងច្បាស់ពីជីវភាពរបស់អ្នកប្រដាល់គុនខ្មែរ ខុន រាជ ក៏បានផ្តល់ថវិកាបន្តិចបន្តួចជួយដល់កីឡាករគុនខ្មែរ វេង សុភ័ក្រ និង អេ រដ្ឋា ...
  • 7204
    0

    អ្នកប្រដាល់គុនខ្មែរ ចាន់ រតនា នឹងត្រូវបង្ហាញវត្តមានរបស់ខ្លួនជាមួយគុនខ្មែរដ៏ទៃទៀតនៅថ្ងៃទី២៩ ខែធ្នូ ចុងខែនេះ ដោយត្រូវប្រកួតជាមួយអ្នកប្រដាល់គុនថៃ ក្នុងកម្មវិធី Khmer Fight ដើម្បីអបអរសាទរក្នុងថ្ងៃសម្ពោធវិមានឈ្នះៗ។ គួរបញ្ជាក់ថា ចាន់ រតនា អវត្តមានឡើងប្រកួតលើសង្វៀនគុនខ្មែរជាង៨ខែមកហើយ តែរូបគេមិនបារម្ភអ្វីឡើយសម្រាប់ការប្រកួតក្នុងថ្ងៃនោះ ដោយសារតែរូបគេបានហ្វឹកហាត់ជាប្រចាំ ម្យ៉ាងវិញទៀតក៏ទើបតែបញ្ចប់បេសកកម្ម One Champions ថ្មីៗហើយក៏ទទួលបានជ័យជំនៈផងដែរ។ ក៏សូមជម្រាបថា ដើម្បីអបអរសាទរព្រឹត្តិការក៏អស្ចារ្យក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍ឈ្នះៗ និង ខួបលើកទី២០ឆ្នាំនៃនយោបាយឈ្នះៗ សហព័ន្ធប្រដាល់គុនខ្មែរ ...
  • 4345
    0

    ប្រសិនបើមានពុកមែបងប្អូនណាអាចដឹងអំពីវិធីព្យាបាលជំងឺក្រពះរ៉ាំរ៉ៃ សូមមេត្តាជួយប្រាប់ផង ព្រោះថាកូនសិស្សរបស់ខ្ញុំ វេង សុភ័ក្រ កើតជំងឺនេះជាច្រើនខែមកហើយ ធ្វើឲ្យគ្នាមិនបានឡើងសង្វៀនហើយក៏ជួបការខ្វះខាតជាច្រើនផងដែរ នេះបើយោងតាមការបញ្ជាក់របស់លោកគ្រូ ហង្ស សឿន ដែលជាគ្រូបង្ហាត់របស់ វេង សុភ័ក្រ  នៅក្លឹបឆ័ត្រយោង៩១១។ លោកគ្រូ ហង្ស សឿន ក៏បានបញ្ជាក់បន្ថែមលើបញ្ហានេះថា កូនសិស្សរបស់លោករូបនេះ ចាក់ថ្នាំផង ផឹកថ្នាំផង តែហាក់បីដូចជាមិនធូរស្រាលសោះ ដោយដេកព្យួរសេរ៉ូនៅលើតែគ្រែ ហើយប្រពន្ធគ្នាក៏មានផ្ទៃពោះជិតគ្រប់ខែទៀត លោកពិតជាមានការអាណិតអាសូរណាស់ ដូច្នេះហើយ ...
  • 10670
    0

    ឱកាសក្លាយជាម្ចាស់ខ្សែក្រវាត់ដែលមានប្រាក់រង្វាន់យ៉ាងច្រើនរបស់អ្នកប្រដាល់គុនខ្មែរបាន មកដល់ហើយ បុរីរស្មីបាត់ដំបងបានបង្កើតការប្រកួតប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវាត់ ដែលមាន ប្រាក់រង្វាន់សរុបចំនួន ៣០០ លានរៀលដោយបើកអោយកីឡាករទូទាំងប្រទេសចុះឈ្មោះប្រកួត ។ ប្រភេទទម្ងន់ដែលត្រូវប្រកួតមាន ៥៤ គីឡូក្រាម , ៦៣.៥ គីឡូក្រាម និង ៧១ គីឡូក្រាម សម្រាប់អ្នកលេខ១ជើងឯកទទួលបានខ្សែក្រវាត់១អមដោយប្រាក់រង្វាន់ ៤០ លានរៀល , លេខ២ ទទួលបាន ២០ លានរៀល ...
  • 5074
    0

    អ្នកប្រដាល់គុនខ្មែរ អេ រដ្ឋា ដែលពីមុនមានឈ្មោះថា ម៉ន រដ្ឋា បានជួបគ្រោះថា្នក់ចរាចរណ៍ នៅផ្លូវជាតិលេខ១ ម្តុំវត្តនិរោធកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រ នៅថ្ងៃទី ២៥ ធ្នូ នេះ ។ តាមការបញ្ជាក់របស់ ម៉ន សាម៉េត ដែលត្រូវជារៀមច្បងបានអោយដឹងថា ម៉ន រដ្ឋា ជិះម៉ូតូហើយត្រូវឡានបុកធ្វើអោយគេរងរបួសធ្ងន់ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ។ សូមបញ្ជាក់ថា អេ រដ្ឋា បច្ចុប្បន្នហាត់នៅក្លិបប្រដាល់អេភូថងកីឡាជាមួយលោកគ្រូ ...