• 3347
    0

    កំពូលអ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា បានយកឈ្នះអ្នកប្រដាល់គុនថៃ Seuafai Sor Saksit ដោយផ្តួលឲ្យសន្លប់ក្នុងទឹកទី1 ដោយប្រើរយៈពេលត្រឹមតែ2នាទីប៉ុណ្ណោះក្នុងការផ្តួលជើងខ្លាំងថៃម្នាក់នេះ ដោយប្រើកែងបុកចំៗ គោលដៅ បូករួមទាំងភាពរហ័សរហូនក្នុងការប្រើប្រាស់ក្បាច់ នាំឲ្យ ធឿន ធារ៉ា អាចធ្វើឲ្យកីឡាករថៃរូបនេះ ត្រូវបានលោកអាជ្ញាកណ្តាលរាប់ពីរដង រួចក៍បញ្ឈប់ការប្រកួតជាបន្ទាន់ ព្រោះកីឡាករថៃម្នាក់នេះមានស្ថានភាពមិនល្អ និងបាត់បង់ភាពម្ចាស់ការលើខ្លួនទៅហើយ។ ដូចនេះយើងសង្កេតឃើញថា ធឿន ធារ៉ា នៅតែធ្វើបានល្អ ទោះបីជាប្រកួតក្រៅប្រទេសក៍ដោយ គុនខ្មែររូបនេះពុំមានការចាញ់ទឹកដីនោះទេ ...
  • 4379
    0

    ទីបំផុតការប្រកួតដណ្តើមពានរង្វាន់ ISI Palm រដូវកាលទី៣ប្រភេទទម្ងន់ ៥៧ គីឡូក្រាមបានរកឃើញ ជើងឯកហើយគឺអ្នកប្រដាល់វ័យក្មេង ឈុត សេរីវាន់ថង ក្រោយឈ្នះពិន្ទុមិត្តរួមជាតិ តាញ់ មករា នៅវគ្គ ផ្តាច់ព្រ័ត្រ នាថ្ងៃអាទិត្យ ទី ០៦ មករា ឆ្នាំ ២០១៩ នេះ ។ នេះជាការឈ្នះជើងឯកលើកដំបូងរបស់អ្នកប្រដាល់ខេត្តបាត់ដំបងក្រោយបានត្រឹមរងជើងឯកចំនួន ពីរលើកកន្លងមកក្នុងនោះមានដណ្តើមខ្សែក្រវាត់ខារ៉ាប៉ាវ ចាញ់ពិន្ទុ ឡុង ...
  • 3339
    0

    ក្រោយពីធ្វើការតស៊ូអស់រយៈពេលជាង៣ខែ ទីបំផុតការប្រកួតពានរង្វាន់ ISI Palm ដែលសហការគ្នាជាមួយស្ថានីយ៍ CNC រដូវកាលទី៣បានឈានចូលមកដល់វគ្គផ្តាច់ព្រ័តហើយ ដោយអ្នកប្រដាល់កម្ពុជាត្រូវប៉ះគ្នាគឺ ឈុត សេរី វ៉ាន់ថង ត្រូវជួបជាមួយ តាញ់ មករា ខណៈកីឡាករថៃ ភិតប៊ុនមី ប្រកួតជាមួយ ភូតាក់វ៉ាន់ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣។ មុននឹងត្រូវធ្វើការប្រកួតដើម្បីពានរង្វាន់ខាងលើ កីឡាករគុនខ្មែរដែលមកពីខេត្តបាត់ដំបង បាននិយាយប្រាប់ក្រុមការងារ MSR ថា៖ “និយាយអំពីអារម្មណ៍ថ្ងៃនេះគឺរំភើបណាស់ដែលឡើងមកដល់វគ្គផ្តាច់ព្រ័តក្នុងពានរង្វាន់ ISI ...
  • 2008
    0

    នេះគឺជារឿងមួយគួរឲ្យស្ងោចសរសើរហើយក៏ជាការគាំទ្រនូវសំភារៈជាតិនិយម ព្រោះថាព្រឹត្តិការប្រកួតកីឡាប្រដាល់គុនខ្មែរ លក្ខណៈមិត្តភាព-អន្តរជាតិ ដែលនឹងរៀបចំធ្វើឡើងនៅខេត្តកោះកុង ក្រោមការរៀបចំរបស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ហើយក៏ជាការរំព្ញកគុណឯកឧត្តមព្រឹទ្ធាចារ្យ សាយ ភូថង ផងនោះ បានកុម្ម៉ង់ទិញខោគុនខ្មែររបស់អ្នកប្រដាល់គុនខ្មែរ សេន ប៊ុនថេង ចំនួន៤០ខោសម្រាប់ពាក់ប្រកួតនៅក្នុងថ្ងៃនោះ។ បើយោងតាមសំដីរបស់អ្នកស្រី ឃឹម ចាន់សោភ័ណ្ឌ ដែលត្រូវជាប្រពន្ធ សេន ប៊ុនថេង បានឲ្យដឹងថា ៖ នាងខ្ញុំពិតជាមានអារម្មណ៍រំភើបក្រៃលែង ព្រោះថានេះគឺជាការគាំទ្រ ...
  • 2101
    0

    ថ្ងៃនេះ ខែនេះ កាលពីឆ្នាំ២០១៦ Zizou ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ Real Madrid សមទ្ធិផលពេលដឹកនាំចន្លោះពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០១៨ បានជួយអោយ Real Madrid ឈ្នះពានជាច្រើនដូចជាៈ La Liga 1, UEFA Champions League 3, FIFA Club World Cup 2, ...
  • 6620
    0

    អ្នក​ប្រដាល់​គុនចម្រុះ​ ​ថៃ​ រិទ្ធី​ ដែលនឹងត្រូវ​ឡើង​សង្វៀន​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ​ មាស ម៉ើ ​​ដោយ​ធ្លាប់​បរាជ័យ​ក្រោម​កណ្ដាប់​ដៃ​ជើង​ខ្លាំង Anthony Engelen ​ក្នុង​ ONE: ETERNAL GLORY ​នា​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៩​ខាង​មុន​នៅ​ប្រទេស​ឥណ្ឌូណេស៊ីនោះ ឥឡូវត្រូវបានកម្មវិធី One Championships ដកចេញពីបេក្ខភាពប្រកួតហើយ ដោយមូលហេតុ ថៃ រិទ្ធី មិនទាន់ជាពីរបួសបែកចិញ្ចើម គ្រាដែលកីឡាករគុនខ្មែររូបនេះប្រកួតក្នុងកម្មវិធីជើងឯកថ្នាក់កាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៨ ។ ...
  • 4706
    0

    អាជីពឡើងសង្វៀនដែលអ្នកប្រដាល់គុនខ្មែរ អេ រដ្ឋា រំពឹងក្នុងជីវិតរបស់គេនោះទេ ប្រហែលត្រូវ បាត់បង់ជារៀងរហូតហើយ ពីព្រោះជើងខាងស្តាំរបស់គេមិនអាចកម្រើកបាននោះទេ ខណៈគ្រូ ពេទ្យបង្ហើបថាអាចពិការ ។ តាមការបញ្ជាក់របស់ ម៉ន សាម៉េត ដែលត្រូវបងប្អូននិងជាអតីតមិត្តរួមក្លិបប្រដាល់ជាមួយគ្នាដែល កំពុងមើលថែ រដ្ឋា បា​​នអោយដឹងថា៖ ស្ថានភាពរបួសរបស់គេបានធូរខ្លះហើយដោយអាចហូបបបរ បានតិចៗ ប៉ុន្តែអ្វីដែលពិបាកនោះគឺជើងខាងស្តាំរបស់គេនៅតែមិនអាចកម្រើកបានដោយសារ ប៉ះពាល់ខ្លាំងត្រង់សរសៃ និងក្រលៀន ខ្លាំង។ ការទទួលរងរបួសធ្ងន់ធ្ងរដូចនេះធ្វើអោយកូនសិស្ស របស់លោក អេ ...
  • 6121
    0

    អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា ដែលប្រិយ៍មិត្តគុនខ្មែរធ្លាប់តែឃើញការប្រកួតរបស់គេក្នុងសង្វៀន Max Muay Thai ដោយភាគច្រើនប្រកួតជាគូរងនិងគូឯកនោះ ឥឡូវត្រូវធ្លាក់មកប្រកួតក្នុងគូទី៤វិញហើយ។ បើយោងតាមសំដីរបស់មិត្តរួមក្រុមរបស់គេគឺ កីឡាករគុនខ្មែរ ឈាន ឡុង បានប្រាប់ MSR ឲ្យដឹងថា មូលហេតុដែល ធឿន ធារ៉ា ប្រកួតគូទី៤នោះ គឺដោយសារតែ ធារ៉ា បានបាត់មុខប្រកួតលើសង្វៀន Max Muay Thai ...
  • 2879
    0

    ក្លិបជើងឯកលីហ្គកំពូលរបស់កម្ពុជា៦សម័យភ្នំពេញក្រោនបានដឹកនាំសមាជិករបស់ខ្លួនទៅហ្វឹកហាត់ ពង្រឹងសមត្ថភាពផ្នែកកម្លាំង នៅក្លិប prodal fight & fitness studio របស់អ្នកប្រដាល់បារាំង ស្រលាញ់គុនខ្មែរ Derek Bidaut ។ នេះជាការហ្វឹកហាត់របស់ភ្នំពេញក្រោនត្រៀមការប្រកួតប្រជែងនៅលីហ្គកំពូលកម្ពុជានាដូវកាលថ្មី ក្រោមការដឹកនាំរបស់គ្រូប​ង្វឹកថ្មី Leonardo Victorino ដែលលោកបាននាំចូលកីឡាករថ្មីៗជាច្រើនរូប ផងដែរ ។ បារាំងបេះដូងខ្មែរ Derek Bidaut  បានមករស់ស្រុកខ្មែរតាំងពីឆ្នាំ២០០៨ និងបានចាប់ចិត្តស្រលាញ់ និងហាត់គុនខ្មែរ ...
  • 4182
    0

    អ្នកប្រដាល់គុនខ្មែរវ័យក្មេងពីររូបកំពុងបង្ហាញភាពខ្លាំងរបស់គេគ្រប់សង្វៀននាពេលបច្ចុប្បន្នដោយ ក្នុងនោះមាន ធន់ អៀនឡៃ លើសង្វៀន៣១ប្រកួតចុងក្រោយមិនដែលស្គាល់ថាស្មើរឺចាញ់នោះទេ ខណៈ អេលីត ប៊ុនសិទ្ធ ប្រកួត២៦ដងធ្លាប់ចាញ់ពិន្ទុម្តងតែប៉ុណ្ណោះ ។ ធន់ អៀនឡៃ ជាកូនសិស្សរបស់លោក ធន់ សុភា ហ្វឹកហាត់នៅក្លិបក្រសួងការពារជាតិឡើង ប្រកួតទាំងខ្មែរប៉ះខ្មែរនិងការប្រកួតអន្តរជាតិ៣១ប្រកួតចុងក្រោយមិនដែលចាញ់សោះ ខណៈប្រកួត ចុងក្រោយផ្តួល សេក គឹមសាន្ត ត្រឹមទឹកទីមួយនៅថ្ងៃឆ្លងឆ្នាំ ។ ចំណែក អេលីត ប៊ុនសិទ្ធ ...