• 6262
    0

    បន្ទាប់ពីបានដកឈ្មោះចេញពីការប្រកួតព្រឹតិ្តការណ៍នៅថ្ងៃទី ២៨ ២៩ ៣០ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ,​ លោកគ្រូ ធន់ សុភា ដែលជាគ្រូបង្ហាត់របស់កីឡាករគុនខ្មែរ ម៉ឺន សុភា លោកគ្រូបានឲ្យដឹងថា៖ មូលហេតុដែលកូនសិស្សរបស់លោកត្រូវបានដកឈ្មោះចេញពីព្រឹត្តិការ World Kun Khmer ដោយសារតែជង្គង់របស់គេបានរើឡើងវិញ ពោលគឺចាប់ផ្តើមឈឺចុកចាប់សារជាថ្មី ក្រោយពីរូបគេបានឡើងប្រកួតគូមិត្តភាពអន្តរជាតិកាលពីប៉ុន្មានសប្តាហ៍មុននោះ។ គួរបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរ ម៉ឺន សុភា បានខកខានឡើងសង្វៀនគុនខ្មែរជាច្រើនខែមកហើយ ...
  • 4696
    0

    យោងតាមការបែកធ្លាយតារាងការប្រកួតព្រឹតិ្តការណ៍ World Kun Khmer នៅថ្ងៃទី ២៨ ២៩ ៣០ ខែធ្នូ ឆ្នាំ២០១៨ ឃើញថាកីឡាករលំដាប់ប្រទេសរបស់កម្ពុជាមួយចំនួនត្រូវដកឈ្មោះចេញពីការប្រកួតនោះ ។ ទោះបីយ៉ាងណាមូលហេតុមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែមានគេបង្ហើបមកថាដោយសារកីឡាក បរទេសខ្លះមិនបានមកចូលរួមប្រកួត ហើយខ្លះទៀតសតម្ថភាពនៅមានកម្រិតទើបសហព័ន្ធបាន ផ្តល់ឱកាសដល់កីឡាករថ្មីៗរបស់កម្ពុជាឡើងប្រកួតតែម្តង ។ កីឡាករលំដាប់ប្រទេសដែលមិនឃើញមានឈ្មោះប្រកួតមានដូចជា​៖ កែវ រំចង់ ធឿន​ ធារ៉ា ឃុន ឌីម៉ា ចាន់ ...
  • 7330
    0

    ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០១៨បានបិទបញ្ចប់ជាផ្លូវការហើយកាលពីថ្ងៃម្សិលមិញ ហើយក៏មានកីឡាករគុនខ្មែរជាច្រើនក៏ទទួលបានមេដាយមាសទៅតាមប្រភេទទំងន់រៀងៗខ្លួនផងដែរ។ បើនិយាយអំពីម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិឆ្នាំ២០១៧និងជាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី២៨នៅប្រទេសម៉ាឡេស៊ី ឃុន ឌីម៉ា វិញ ឆ្នាំនេះមិនបានចូលរួមប្រកួតជើងឯកថ្នាក់ជាតិឡើយ ហើយក៏មានបងប្អូនដែលជាអ្នកគាំទ្រនាគខ្មៅបន្ទាយមានជ័យរូបនេះមានការងើងឆ្ងល់ផងដែរ។ បើយោងតាមការសាកសួរពីសំណាក់ MSR, ឃុន ឌីម៉ា បាននិយាយថា៖ ដោយសារតែខ្លួនជាប់រវល់ ណាមួយចង់ឲ្យអ្នកប្រដាល់គុនខ្មែរថ្មីៗមានឪកាសបង្ហាញសមត្ថិភាពផងនោះ ទើបរូបគេមិនបានចូលរួមប្រកួតជើងឯកថ្នាក់ជាតិនៅក្នុងឆ្នាំនេះ។ ឌីម៉ា ក៏បាននិយាយបន្ថែមទៀតថា ការពីប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ មានកីឡាករគុនខ្មែរជាច្រើនរូបបានដាក់ពាក្យមកប្រកួតក្នុងគីឡូ ៦៣.៥ តែនៅពេលដែលពួកគេទាំងនោះចាប់ឈ្មោះប៉ះចំរូបគេ គឺកីឡាករទាំងនោះមិនហ៊ានឡើងប្រកួតឡើយ ដូចនេះហើយទើបឆ្នាំនេះរូបគេសម្រេចចិត្តមិនចូលរួមប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០១៨៕
  • 3768
    0

    អ្នកប្រដាល់វ័យក្មេង ឡៅ ចិត្រា ឈ្នះខ្សែក្រវាត់លើកដំបូងក្នុងអាជីពរបស់ខ្លួនក្រោយ ប្រកួតយ៉ាងស្វឹតស្វាញបំផុតជាមួយមិត្តរួមជាតិ ចាន់ ប៊ុនហឿន ពេញប្រាំទឹកដោយឈ្នះពិន្ទុមិនឯកច្ឆ័ន ៣ ទល់ ២ ក្នុងកម្មវិធីខារ៉ាប៉ាវ ប្រភេទទម្ងន់ ៦០ គីឡូក្រាម នាសង្វៀន បាយ័ន នៅយប់ថ្ងៃអាទិត្យ នេះ។ នេះជាលើកទីមួយហើយដែលប្អូនប្រុសបង្កើតរបស់ ឡៅ ចន្ទ្រា ឈ្នះខ្សែក្រវាត់ បន្ទាប់ពីរូបគេ ធ្លាប់បានត្រឹមជើងរងម្តងកាលពីប៉ះជាមួយ ផល ...
  • 2201
    0

    អ្នកប្រដាល់គុនខ្មែរដែលមានឈ្មោះបោះសំលេងអំឡុងទសវត្សរ៍ទី២០ សេង ប៊ុនថេន ក្រោយពីបានផ្អាកឡើងសង្វៀនគុនខ្មែរ ឥឡូវនេះរូបគាត់បានវិលត្រឡប់មកកាន់សង្វៀនសារជាថ្មីម្តងទៀត ក្នុងព្រឹត្តិការណ៌ប្រកួតកីឡាករថ្នាក់ជាតិ តែមិនមែនប្រកួតគុនខ្មែរទេ គឺប្រកួតសកល។ សម្រាប់ការប្រកួតកីឡាថ្នាក់ជាតិនេះកីឡាករ សេង ប៊ុនថេន បានសម្លឹងឃើញមេដាយមាសជាបណ្តើរៗហើយ ព្រោះថារូបគាត់បានប្រកួតឈ្នះ២លើកហើយក្នុងប្រភេទទំងន់៨០គីឡូក្រាម។ ស្របពេលនៃការឡើងប្រដាល់សកលរបស់ សេង ប៊ុនថេន ប្រពន្ធរបស់គាត់ ដែលបច្ចុប្បន្នជាម្ចាស់ហាងលក់សំភារៈកីឡា ក៏បាននាំយកសម្ភារៈកីឡាមួយចំនួនទៅលក់នៅទីតាំងប្រកួតកីឡាថ្នាក់ជាតិនាទឹកដី​ស្កាយឡេន​ វិហារ​សួគ៌។ អ្នកស្រី គីម ចន្ទសោភ័ណ្ឌ ដែលជាប្រពន្ធកីឡាករ សេង ប៊ុនថេន ...
  • 4370
    0

    អ្នកប្រដាល់គុនថៃ ស៊ុប ភើរឆៃ ដែលបច្ចុប្បន្ននេះមានការរិះគន់ខ្លាំងពីសំណាក់អ្នកចូលចិត្តទស្សនាប្រដាល់គុនខ្មែរថា ចូលចិត្តវ៉ៃតែថយក្រោយមិនទៅមុខ ហើយនៅពេលប្រកួតម្តងៗមិនល្អមើលនោះ ឥឡូវនេះរូបគេបានលាតត្រដាងការពិតនូវហេតុផលដែលរូបគេចូលចិត្តវ៉ៃថយក្រោយ។ ក្នុងកិច្ចសំភាសន៍ជាមួយលោក ហេង សារ៉េត ពិធីករកីឡាកររបស់CBS ស៊ុប ភើរឆៃ បាននិយាយឲ្យដឹងថា៖ ក្បាច់ប្រកួតថយក្រោយនេះគឺជាស្ទាយរបស់ឪពុកគាត់បានបង្ហាត់បង្រៀន ហើយការវ៉ៃទប់ថយក្រោយនេះគឺជាការការពារខ្លួនបានល្អបំផុត ហើយមិនងាយមានគ្រោះថ្នាក់នោះទេ ម្យ៉ាងវិញទៀត ការថយក្រោយនេះទៀតសោត មិនមែនថយក្រោយមិនវ៉ៃនោះទេ ក៏ត្រូវចេះប្រើខួរក្បារគិតថា ពេលណាគួរវ៉ៃនិងពេលណាគួរមិនវ៉ៃផងដែរ។ ស៊ុប ភើរឆៃ ក៏បាននិយាយបន្ថែមទៀតថា ការថយទប់របស់គាត់នេះក៏មិនមែនជាផលអាក្រក់ទេ ...
  • 8225
    0

    អតីតអ្នកប្រដាល់គុនខ្មែរពីរនាក់បងប្អូន សែន រ៉ាឌី និង សែន រ៉ាដេត ដែលបច្ចុប្បន្នជាកីឡាករ វ៉ូវីណាមបានសម្រកទម្ងន់ម្នាក់៦គីឡូក្រាមដើម្បីចេញទៅប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១៩នៅទីក្រុងណៃពិដោប្រទេសមីយ៉ាន់ម៉ា ។ តាមការបញ្ជាក់របស់កីឡាករ សែន រ៉ាដេត ថាការប្រកួតនេះរូបគេនិងបងប្រុសត្រូវ សម្រកទម្ងន់ម្នាក់៦គីឡូក្រាម ពីព្រោះត្រូវប្រកួតលើវិញ្ញាសារវ៉ូវីណាមទម្ងន់ស្រាលពោល គឺរូបគេប្រកួតប្រភេទទម្ងន់ ៥១ គីឡូក្រាម ផ្នែកប្រយុទ្ធ និងសម្តែងជាក្រុមដែលមានស្រីម្នាក់ និងប្រុសបីនាក់ ខណៈ សែន រ៉ាឌី ត្រូវប្រកួតប្រភេទទម្ងន់ ៥៧ ...
  • 4806
    0

    អ្នកលេងគុនខ្មែរពីររូបអាចនឹងប៉ះគ្នាក្នុងការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨នេះបន្ទាប់ពីពួកគេឈ្នះគូប្រកួតរៀងៗខ្លួនក្នុងការប្រកួតថ្ងៃទី១កន្លងមក ។ ក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម ឡុង សំណាង (សែម ណាង) អាចជួបរៀមច្បង ផល សោភ័ណ្ឌ ( ផល សុភ័ក្រ ) បើសិនពួកគេឈ្នះដៃគូជាបន្តទៀត ។ សម្រាប់ថ្ងៃទីមួយ ឡុង សំណាង ឈ្នះពិន្ទុ សេង ស្រឿន ខណៈអ្នកប្រដាល់ក្លិបតាឡី ...
  • 3509
    0

    ការជួបគ្នាលើកទី៤រវាងអ្នកប្រដាល់គុនខ្មែរ ឡៅ ចន្ទ្រា និងកីឡាករថៃ រុងណាផា នៅសប្តាហ៍នេះ មិនបានធ្វើឡើងនោះទេដោយត្រូវផ្តាស់ប្តូរចេញវិញសម្រាប់បេក្ខភាពថៃ ហើយត្រូវជំនួសដោយ មិត្តរួមជាតិរបស់គេវិញគឺ ស៊ុបភើឆៃ ប្រានសងហុក ។ ម្ចាស់ពានរង្វាន់ ISI រដូវកាលទី២នេះត្រូវតតាំងជាមួយកីឡាករដែលគេល្បីថាពូកែថយ នៅថ្ងៃអាទិត្យ ទី ១៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅស្ថានីយ៍ទូរទស្សន៍ ស៊ី អ៊ិន ស៊ី កម្មវិធី ISI ...
  • 5582
    0

    វីហ្គោ ស.ដានឆ័យ គឺជាអ្នកប្រដាល់គុនថៃមួយរូប ដែលពុកម៉ៃបងប្អូនតែងតែស្គាល់តាមរយៈការមកប្រកួតជាលក្ខណមិត្តភាពអន្តរជាតិជាមួយគុនខ្មែរ ដោយយុវជនកើតក្នុងខេត្តសុរិន្ទប្រទេសថៃរូបនេះ ភាគច្រើ​នប្រកួតក្នុងប្រភេទទំងន់៥៧គីឡូក្រាម។ បើនិយាយអំពីក្បាច់ប្រកួតវិញ វីហ្គោ មានជំហររឹងមាំ ពូកែប្រើជង្គង់ អាវុធចេញមួយៗតែច្បាស់។ បើយោងតាមការសាកសួរពីសំណាក់ MSR ជាមួយ វីហ្គោ បានឲ្យដឹងថា៖ នៅស្រុកថៃភាគច្រើនក្មេងៗក្នុងភូមិចាប់ផ្តើមចូលហ្វឹកហាត់តាំងពីក្មេងៗមកម្លេស ពោលគឺអាយុ៧ទៅ៨ឆ្នាំគឺចាប់ផ្តើមហ្វឹកហាត់គុនថៃហើយ ហើយរូបគេក៏ជាក្មេងម្នាក់ក្នុងចំណោមក្មេងៗទាំងនោះដែរ។ វីហ្គោ ស.ដានឆ័យ ចាប់ផ្តើមមកធ្វើការប្រកួតក្នុងទឹកដីប្រទេសកម្ពុជា អំឡុងឆ្នាំ២០១៥ គ្រានោះគឺប្រកួតចាញ់កីឡាករគុនខ្មែរ ម៉ន សាម៉េត ...