• 35131
    0

    ទោះបីមិនបានជោគជ័យ និងមានការរិះគន់ពីអ្នកគាំទ្រក្តី ប៉ុន្តែ ឡុង សុវណ្ណឌឿន បង្ហើបថាបានទទួល បទពិសោធច្រើនពីកម្មវិធីរបស់គេទាំងការរៀបចំផ្សេងៗ និងកីឡាកររបស់គេ ដើម្បីយកមក ប្រៀបធៀបពីគុនខ្មែររបស់យើងវិញ ។ ក្រោយពីចាញ់ កីឡាករថៃ យ៉តវិឆា ក្នុងទឹកទី២ ឡុង សុវណ្ឌឌឿន បានណែនាំកីឡាករគុនខ្មែរមួយចំនួនទៅកាន់អ្នក រៀបចំកម្មវិធី Top King ដើម្បីយកទៅប្រកួតនៅទីនោះ ។ កូនសិស្សរបស់លោក ឡុង សាលវ័ន្ត ...
  • 24251
    0

      ការប្រកួតសន្សំពិន្ទុកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm កាលពីថ្ងៃមិញនេះ សុខ ធី (កាកា) អាចប្រកួតបានយ៉ាងល្អក្រោយឆ្លងកាត់ដំណាក់កាលដំបូលបានសម្រេចដោយយកឈ្នះទៅលើដៃគូចាស់ សុផាតណយ ជាកីឡាករមកពីប្រទេសថៃ។ ប្រិយ៍មិត្តដែលគាំទ្រវិស័យគុនខ្មែរប្រហែលជាបានឃើញយ៉ាងច្បាស់នូវយុទ្ធគុនខ្មែររបស់ សុខ ធី ប្រកួតជាមួយ សុផាតណយ ព្រោះថា ក្នុងទឹក២និងទឹក៣ សឹងតែបាត់បង់ម្ចាស់ការមួយសារៗដោយកណ្តាប់ដៃរបស់ សុខ ធី តែចាប់ពីទឹកទី៤ទៅកូនសិស្សរបស់លោក សាន សៅយ៉ាន់ ហាក់បីដូចប្តូរយុទ្ធសាស្រ្តប្រកួតវិញ ដោយចេញក្បាច់មួយៗមិនដូចមុន។ ...
  • 6024
    0

    ការប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី២ សប្តាហ៌ទី២បានបញ្ចប់ហើយកាលពីថ្ងៃអាទិត្យម្សិលមិញ ក្នុងនោះកម្ពុជាឈ្នះមួយនឹងចាញ់មួយដូចហ្នឹងសប្តាហ៌ទី១ដែល ដោយកីឡាករគុនខ្មែរ តាញ់ មករា ចាញ់ពិន្ទុ ធ្នូសឹកឡេក និង សុខ ធី (កាកា) ឈ្នះពិន្ទុកីឡាករថៃ សូផាតណយ។ ដូចដែលបងប្អូនដែលគាំទ្រប្រដាល់គុនខ្មែរជ្រាបហើយថា តាញ់ មករា ធ្លាប់ប្រកួតចាញ់កីឡាករថៃ ធ្នូសឹកឡេក ក្នុងជំនួបមិត្តភាពរួចម្តងហើយ ចំណែកឯការប្រកួតសន្សំពិន្ទុនាពេលនេះក៏មិនខុសពីជំនួបលើកមុនដូចគ្នា ជាមួយគ្នានេះ តាញ់ ...
  • 5554
    0

    ឡុង សុវណ្ណឌឿន បានជួបជើងខ្លាំងថៃរបស់ប្រទេសថៃ យ៉តវិឆា ផ្ទាល់ហើយមុនពួកគេ ត្រូវតតាំងគ្នានៅថ្ងៃទី ១៣ ខែ​តុលា ឆ្នាំ ២០១៨ នេះ ក្នុងកម្មវិធី Topking World Series នៅប្រទេសចិន ។ ការជួបគ្នារបស់អ្នកទាំងពីរគឺពួកគេត្រូវចេញដំណើរពីប្រទេសថៃដួចគ្នាហើយក៏បានជួបគ្នា នៅឯប្រលានយន្តហោះរបស់ប្រទេសថៃដែលពួកគេត្រូវចេញទៅប្រទេសចិនដូចគ្នានោះ ។ មិនមែនមានតែ ឡុង សុវណ្ណឌឿន ទេដែលត្រូវប្រកួតក្នុងកម្មវិធីដ៏ធំមួយនេះ នៅមានកីឡករ គុនខ្មែរមួយរូបទៀតគឺ ...
  • 13153
    0

    បន្ទាប់ពីលោកគ្រូ ធន់ សុភា បានតាំងចិត្តថានឹងបង្វឹកកីឡាករគុនខ្មែរឲ្យបាន១០០នាក់ដើម្បីទប់ទល់ជាមួយកីឡាករបរទេស ហើយនឹងត្រៀមបញ្ជូនកីឡាករគុនខ្មែរឲ្យទៅប្រកួតនៅក្រៅទៀតនោះ ថ្មីៗនេះបើយោងតាមប្រភពជិតស្និតរបស់លោកគ្រូ ធន់ សុភា បានឲ្យដឹងថា លោកគ្រូកំពុងតែពន្លឿន ធន់ ចាន់តាក់ ឲ្យទៅធ្វើលិខិតឆ្លងដែន ដើម្បីត្រៀមខ្លួនទៅប្រកួតនៅក្រៅប្រទេស ហើយក៏ប្រហែលត្រៀមខ្លួនទៅប្រកួតនៅប្រទេសភូមាផងដែរ។ បើយោងតាមសំដីរបស់លោកគ្រូ ធន់ សុភា បានឲ្យដឹងថាលោកពិតជាបានប្រាប់កូនសិស្សរបស់លោក ធន់ ចាន់តាក់ ឲ្យទៅធ្វើលិខិតឆ្លងដែនពិតមែន ដោយលោកមានបំណងចង់បញ្ជូនកូនសិស្សមួយនេះឲ្យទទួលបទពិសោធន៌ប្រកួតនៅក្រៅស្រុក ហើយមូលហេតុដែលលោកចង់អោយ ធន់ ចាន់តាក់ ...
  • 17867
    0

    ១០ប្រកួតជាងហើយដែលកូនសិស្សរបស់ខ្ញុំ សុខ ធី (កាកា) ធ្វើការប្រកួតមិនដែលចាញ់នៅសង្វៀនរាជធានីភ្នំពេញគិតទាំងជើងឯកថ្នាក់ជាតិផងដែរ នេះបើយោងទៅតាមការរៀបរបស់លោកគ្រូ សាន សៅយ៉ាន់ ដែលជាគ្រូបង្ហាត់របស់កីឡាករគុនខ្មែរ សុខ ធី។ ផ្តើមហ្វឹកហាត់គុនខ្មែរតាំងពីអាយុ៨ឆ្នាំ សុខ ធី (កាកា) ទទួលបានបទពិសោធន៍យ៉ាងក្រាស់ក្រែរទាំងការប្រកួតនៅក្នុងស្រុក និង​ ការប្រកួតនៅក្រៅស្រុក ដែលជាហេតុធ្វើឲ្យស្ថានីយ៍ទូរទស្សន៍ CNC បានអញ្ជើញកីឡាករដែលមានដើមកំណើតក្នុងខេត្តបន្ទាយមានជ័យរូបនេះ មកចូលរួមប្រកួតដណ្តើមពានរង្វាន់កណ្តាប់ដៃដែក ISI Palm រដូវកាលទី៣ ក្នុង​នោះកីឡាករគុនខ្មែរមាន៤រូបគឺ ...
  • 9408
    0

    ទោះបីត្រូវឡើងសង្វៀនក្នុងសប្តាហ៍នេះយ៉ាងណាក្តី ប៉ុន្តែអ្នកប្រដាល់គុនខ្មែរ ឃុន ឌីម៉ា បាន បញ្ជាក់ថារបួសដៃនៅតែមិនអាចដូចដើមវិញនោះទេ ។ ក្រោយពីដកដែកចេញពីរបួសដៃប្រកបដោយសុវត្ថិភាពជិត៣ខែកន្លងមកពេលនេះអ្នក ប្រដាល់គុនខ្មែរ ឃុន ឌីម៉ា បានវិលចូលសង្វៀនហ្វឹកហាត់ ហើយប្រើដៃបានប្រហែលកន្លះខែ​មកនេះប៉ុណ្ណោះ ។ តាមការអោយដឹងរបស់អនុសេនីយ៍ត្រីប្រចាំកងរាជអាវុធរូបនេះថា ស្ថាភាពដៃរបស់គេ នៅតែមិនអាចដូចដើម ពោលពេលវ៉ៃនៅឈឺតិចៗ យ៉ាងណានឹងប្រឹងប្រែងអោយពីសមត្ថភាពពេលប៉ះជាមួយកីឡាករថៃ ហ្វានិមីត នៅសង្វៀន អាស៊ីអាគ្នេយ៍ នៅថ្ងៃអាទិត្យ ទី ៧ តុលា ...
  • 4589
    0

    សករាជថ្មីនៃកម្មវិធីដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm វគ្គ៣​ នឹងចាប់ផ្តើមប្រកួតនៅចុងសប្តាហ៍នេះហើយ គូបើកឆាកប្រកួតជុំដំបូងគឺ ខ្លាខ្មៅជង្គូមពិស ឡុង ជិន ត្រូវប៉ៈជាមួយអ្នកប្រដាល់ថៃ ភិតប៊ុនមី ខណះពេលដែល ឈុត សេរីវាន់ថង ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ ភូតាក់វ៉ាន់ ចំណែកឯកមួយគូទៀតដែលជាការប្រកួតគូមិត្តភាពអន្តរជាតិគឺ កែងឥតស្រមោល វៀត ប៊ុនឌឿន ត្រូវប្រកួតជាមួយ អ្នកប្រដាល់ថៃ លំណាវ សរ៉ាត់តាណារុងរោទ។ មុនជំនួបរវាង ឡុង ...
  • 20130
    0

    ក្រោយពីទទួលបានភ្លើងខៀវពីប្រធានសមាគមប្រដាល់ក្រសួងមហាផ្ទៃ និង ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររួចមក ឡុង សុវណ្ណឌឿន មានអារម្មណ៌សប្បាយចិត្តព្រោះអាចសម្រេចក្តីបំណងជាលើកទី១ក្នុងនាមជាអ្នកប្រដាល់គុនខ្មែរ ដែលការប្រកួតនោះនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី១៣ ខែតុលា នៅប្រទេសចិន។   ក្នុងកំឡុងពេលធ្វើការហ្វឹកហាត់នៅក្លឹបប្រដាល់(Prodal Gym) ឡុង សុវណ្ណឌឿន បាននឹកដល់សំដីលោកគ្រូ ម៉ាសេរី ថា ប្រសិនបើ ឌឿន ទៅធ្វើការប្រកួតនៅក្រៅស្រុកក្នុងព្រឹត្តិការណ៌ធំៗទៅប្រកួតចោះ តែប្រសិនបើប្រកួតជាមួយខ្មែរគ្នាឯងទេ គួកុំប្រកួតអីល្អជាង សំដីនេះបានដកជាប់នៅក្នុងចិត្តរបស់ សុវណ្ណឌឿន ជានិច្ច។ កូនសិស្សរបស់លោក ...
  • 21668
    0

    សហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិបានបានបង្ហាញពីការរៀបចំអោយអ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ សងសឹកជាមួយអ្នកប្រដាល់ស្បែកស្វឹតរបស់ភូមា Yan Naing Tun នៅទឹកដីកម្ពុជា ក្នុងកម្មវិធី KIF World Kun Khmer Tournament ក្នុងអំឡុងថ្ងៃទី ២៩-៣០ ខែធ្នូ ឆ្នាំ២០១៨ នេះ ។ សម្រាប់ការប្រកួតនេះគឺធ្វើឡើងប្រភេទទម្ងន់ចន្លោះ ៦៧ ទៅ ៧០ គីឡូក្រាម លក្ខណៈគុនខ្មែរ ...