ពាក្យ គុនខ្មែរ មាននៅគ្រប់ជ្រុងសង្វៀន ហើយមួយថ្ងៃកីឡាករអាចរកបានជាងមួយពាន់ដុល្លារសម្រាប់កម្មវិធីថ្មីCBS
ពាក្យ គុនខ្មែរ បានបង្ហាញខ្លួនក្នុងកម្មវិធីប្រដាល់គុនខ្មែរថ្មីមួយទៀតរបស់ក្រុមហ៊ុន CBS ដែល នឹងធ្វើការប្រកួតនៅថ្ងៃសៅរ៍ ទី ០៣ ខែវិច្ឆិកា សប្តាហ៍នេះហើយចាប់ពីម៉ោង ៨ ព្រឹក លក្ខណៈម៉ារ៉ាតុន ដណ្តើមប្រាក់លាន ។
ក្នុងសន្និសីទនៅព្រឹកថ្ងៃទី ០១ វិច្ឆិកា នេះគេសង្កេតឃើញថាសង្វៀនថ្មីដែលមានឈ្មោះថា ជើងឯក គុនខ្មែរ ហ្សូរ៉ាស់ មានពាក្យគុនខ្មែរនៅគ្រប់ជ្រុងនៃសង្វៀន ដែលកន្លងមកមានតែកម្មវិធីពានរង្វាន់ ISI Palm មួយប៉ុណ្ណោះដែលបានដាក់ពាក្យគុនខ្មែរ លើសង្វៀន ។
សម្រាប់ការប្រកួតនេះកីឡាករដែលប្រកួតម៉ារ៉ាតុនក្នុងមួយថ្ងៃអាចរកបា្រក់បានជាងមួយពាន់ដុល្លារ ពីព្រោះបើពួកគេឈ្នះជុំទីមួយ នឹងឡើងទៅជុំទីពីរ ហើយបើឈ្នះទៀតនឹងទទួលបាន ៤លានរៀល បួករួមទាំងតម្លៃខ្លួនរបស់គេទៀត ៕