ឡៅ ចន្ទ្រា និង ធឿន ធារ៉ា បង្ហើបថាកែងក៏ចេញដែរ
កំពូលអ្នកប្រយុទ្ធគុនខ្មែរ ឡៅ ចន្ទ្រា និង ធឿន ធារ៉ា បានតាំងចិត្តបង្ហាញភាពខ្លាំងរៀងៗខ្លួនមុននឹងត្រូវប្រកួតគ្នាដណ្តើមប្រាក់រង្វាន់ចំនួន ២ លានរៀលពីកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ នាថ្ងៃ សៅរ៍ សប្តាហ៍នេះនាសង្វៀន CNC ឬស្សីកែវ ។
មុនឈានដល់ការប្រកួតកីឡាករទាំងពីរបានបង្ហាញពីការតាំងចិត្តនិងការត្រៀមខ្លួនរៀងៗ ខ្លួន ។ ឡៅ ចន្ទ្រា បញ្ជាក់ថា សម្រាប់ការប្រកួតនេះរូបគេបានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដើម្បី យកជ័យជម្នះអោយបានលើ ធឿន ធារ៉ា ។
ចំណែក ធឿន ធារ៉ា វិញក៏បានហ្វឹកហាត់ត្រៀមរួចរាល់ដូចគ្នា ទោះបីការប្រកួតចុងក្រោយរបស់គេធ្វើមិនបានល្អ ប៉ុន្តែសម្រាប់ការប្រកួតនេះគេបានប្តេជ្ញាចិត្តថានឹងបញ្ចេញអោយពីសមត្ថភាពដើម្បីយកឈ្នះអោយបាន ។
ប្រវិត្តនៃការប្រកួតកន្លងមក ធឿន ធារ៉ា ធ្លាប់ចាញ់ ឡៅ ចន្ទ្រា ម្តងរួចមកហើយ ។ សម្រាប់ការប្រកួតលើកទី២នេះនឹងធ្វើឡើងនៅថ្ងៃទី ៣១ ខែ កក្កដា ចាប់ពីម៉ោង ៦ ល្ងាច ដោយឈ្នះ នឹងទទួលបានប្រាក់រង្វាន់បន្ថែមចំនួន ២ លានរៀល ៕