• 3032
    0

    ក្លិប ព្រៃវែង ស៊ុតចុងម៉ោងតាមស្មើក្រុម  Tiffy Army U-21 ក្នុងការប្រកួតបាល់ទាត់លីគលំដាប់ទី២កម្ពុជាដែលបានវិលត្រលប់មកវិញក្រោយសម្រាកដោយសារកូវីដ១៩ ។ ការប្រកួតរវាងក្រុមកំពូលតារាងទាំងពីរបានធ្វើឡើងនៅ កីឡដ្ឋានស្តាតចាស់ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១  ក្រុម យុវជនទ័ព បាននាំមុខមុនតាំងពីវគ្គទី១ ហើយលទ្ធផលនេះបានអូសបន្លាយរហូតដល់ វិនាទីចុងក្រោយ ពោលនាទី៩០+៥ ទើបខាង ព្រៃវែង ស៊ុតតាស្មើ បានសម្រេច ដោយកីឡាករ តារាពេជ្រ ។ ...
  • 3115
    0

    ក្រុមហ៊ុន City Football Group (CFG) ដែលជាកម្មសិទ្ធិរបស់ម្ចាស់ក្លិប Manchester City បានប្រកាសដៃគូថ្មីមួយទៀត ជាក្លិបធំជាងគេនៅប្រទេសបូលីវី គឺ Club Bolivar។ កិច្ចព្រមព្រៀងរវាងភាគីទាំង២ចែងថា CFG មិនចូលគ្រប់គ្រង Club Bolivar ដូចក្លិបបុត្រសម្ព័ន្ធផ្សេងៗទៀតទេ ដោយគ្រាន់តែរួមចំណែកចែករំលែកពីយុទ្ធសាស្ត្រ និងបច្ចេកវិទ្យា។ លោក Ferran Soriano នាយកប្រតិបត្តិ CFG ...
  • 2771
    0

    ក្រុមអធិរាជស Real Madrid ត្រូវបានគេរាយការណ៍មកថា បានដាក់គោលដៅយកខ្សែប្រយុទ្ធ Heung Min-Son របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspurs ក្រោយចប់រដូវកាលនេះ។ មូលហេតុនៃការចង់បានរបស់ក្រុមជើងឯក La Liga ៣៤សម័យនេះគឺ ដើម្បីយកមកបំពេញចន្លោះប្រហោងនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធ Gareth Bale មិនស្ថិតនៅក្នុងបញ្ជីប្រើប្រាស់របស់គ្រូបង្វឹក Zinedine Zidane ខណៈ Eden Hazard មានបញ្ហារបួសញឹកញាប់ថែមទៀតផង។ ...
  • 3768
    0

    (BC-99) បិសាចក្រហមនឹងឡើងទៅកំពូលតារាង​ប្រសិនបើពួកគេចៀសវាងការបរាជ័យនៅ Burnley ក្នុងសប្តាហ៍នេះ រីឯលោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United សប្បាយរីករាយជាមួយនឹងការប្រជែងដណ្តើមជើងឯក។ Solskjaer បាននិយាយថា “ខ្ញុំគិតថាក្រុមទាំងអស់ចង់ក្តោបក្តាប់ពាន​រង្វាន់​ក្របខ័ណ្ឌ Premier League ។ ប៉ុន្តែជា​ការ​ពិត​ណាស់​វាជារដូវកាលដ៏​លំបាក​មួយ​នៅ​ពេល​នេះ ក្រុម​ផ្សេងៗ​មានការរីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់ វា​បាន​ធ្វើ​ឱ្យ​មាន​ការ​កើនឡើងនូវ​ការ​ប្រកួត​ប្រជែង​ដ៏​តាន​តឹង​។ សម្រាប់ខ្ញុំវាគួរឱ្យរំភើបណាស់ក្នុងនាមជាអ្នកគាំទ្រម្នាក់​ដែរ​ដែល​បាន​ឃើញ​ក្រុមន​ខ្លាំង​មាន​កាន់​តែ​ច្រើន​ រីឯ​ការ​ប្រជែងក៏​កាន់​​ស្វិតស្វាញនិង​គួរឱ្យចាប់អារម្មណ៍ជាងឆ្នាំ​មុន​ទៅ​ទៀត។​ សម្រាប់​ក្រុម​យើងនៅរដូវនេះល្អប្រសើរជាងបើប្រៀបធៀបនឹងរដូវ​កាល​មុន។ យើងបានឈ្នះការប្រកួតជាច្រើនទៀតយើងបានរកគ្រាប់បាល់បានច្រើនយើងលេងបាល់បានល្អ។ ដូច្នេះពិតណាស់វាជារឿងវិជ្ជមានសម្រាប់​ក្រុម​យើង​ផង​ដែរ”។ ...
  • 11101
    0

    (BC-99) ចាប់​តាំង​ពី​ឆ្នាំ ១៩២១ មកក្រុម ហង្សក្រហម Liverpool មិន​ទាន់​អាចបំបែកឯតទគ្គកម្មរបស់​ខ្លួន​បាន​នៅឡើយ​ទេ​ពេល​ប៉ះ​ជាមួយ​ក្រុម​បិសាច​ក្រហម​នៅ​ក្រៅ​ទឹក​ដី Andfield របស់​ខ្លួន​សម្រាប់​ពាន​រង្វាន់ FA Cup ។ ប្រសិន​បើ​ ហង្សក្រហម Liverpool អាច​ឈានដល់ជុំ​ទី​ទី ៥ នៃ​ពាន​រង្វាន់​សហព័ន្ធបាល់​ទាត់​អង់គ្លេស​ ​FA Cup នា​ពេល​ខាង​មុខ​នេះ​បាន​ បាន​ន័យ​ថា​ក្រុម​មួយ​នេះ​អាច​បំបែក​កំណត់​ត្រា​រយៈ​ពេល ១០០ ឆ្នាំរបស់​ខ្លួន​ដែល​ប្រកួត​មិន​ដែល​ឈ្នះ​ក្រុម​មក​ពីក្រុង Manchester នៅ​ក្រៅ​​ទឹក​ដី​របស់​ខ្លួន​សម្រាប់​កម្មវិធីពាន​រង្វាន់​មួយ​នេះ​​។ ...
  • 2398
    0

    (BC-99) អតីត​កីឡាករ​ដែល​ជួយ​ឱ្យ​បិសាចក្រហម Manchester United ឈ្នះជើងឯក Premier League ២សម័យ Dimitar Berbatov បាន​និយាយ​ថាក្លិបចាស់របស់លោកគួរតែផ្លាស់គំនិត​ទៅ​ចាប់​អារម្មណ៍​លើ​ប្រធានក្រុម Real Madrid Sergio Ramos ។ ខ្សែការពារ​សញ្ជាតិ​ អេស្បោ៉ញ Sergio Ramos ដែល​មាន​វ័យ ៣៤ ឆ្នាំនឹង​ផុតកុងត្រា​របស់​ខ្លួន​ជាមួយ​ Real Madrid នៅខែមិថុនា ...
  • 818
    0

    ក្លិបបាល់ទាត់ ណាហ្គាវើល បានប្រកាសអំពីការបន្តកុងត្រាថ្មីដល់កីឡាករពីររូបសម្រាប់ត្រៀមប្រកួតប្រជែងពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាលថ្មី ២០២១ ជាបន្តទៀត ។ កីឡាករទាំងពីររូបដែលក្លិបរបស់លោក មាស ចាន់ណា ផ្តល់សេចក្តីទុកចិត្តបន្តកុងត្រាថ្មីរួមមានខ្សែប្រយុទ្ធវ័យក្មេងជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា កែវ ឧត្តម និងកីឡាករ ហេង ទីណា ។ កែវ ឧត្តម ធ្លាប់ចូលរួមជាមួយក្លិបបាល់ទាត់ ស៊ីម៉ាក់ និង វេស្ទើនភ្នំពេញ ...
  • 3187
    0

    គុនខ្មែរ ឃីម បូរ៉ា អាចចាត់ទុកជាកំពូលអ្នកប្រដាល់គុនខ្មែរប្រភេទទម្ងន់ ៦០ គីឡូក្រាមប្រចាំប្រទេសកម្ពុជាបាននាពេលបច្ចុប្បន្ននេះ បន្ទាប់ពីរូបគេឈ្នះជើងខ្លាំងគុនខ្មែរជាច្រើនរូប ជាពិសេសទើបទទួលបានខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នារដូវកាលទី២ កាលពីចុងសប្តាហ៍ផងដែរ ។ មុននឹងក្លាយជាម្ចាស់ខ្សែក្រវាត់គោជល់នេះកូនប្រុសលោកគ្រូ ហេង ប៊ុនឃីម បានឆ្លងកាត់ជើងខ្លាំងវ័យក្មេងចំនួន៣នាក់ ក្នុងនោះប្រកួតជុំទី១រូបគេបានយកឈ្នះពិន្ទុ ឈុត សេរីវ៉ាន់ថង , ប្រកួតលើកទី២ រូបគេបានយកឈ្នះ តាញ់ មករា ដោយពិន្ទុក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្រុមទី១ និងប្រកួតចុងក្រោយដណ្តើមខ្សែក្រវាត់កាលពីថ្ងៃ សៅរ៍ ជាមួយ ...
  • 2617
    0

    ការសិក្សាពីក្រុមហ៊ុនសវនកម្ម KPMG បានបង្ហាញកាលពីថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ ថា Real Madrid រកបានចំណូលសរុបចំនួន ៦៨១,២ លានផោន ក្នុងរដូវកាល ២០១៩-២០ ទោះបីជាមានការធ្លាក់ចុះនៃប្រាក់ចំណូល ៨ ភាគរយក៏ដោយ។ ប្រាក់ចំណូលរបស់ក្រុមជើងឯកអេស្ប៉ាញគឺខ្ពស់ជាងគេក្នុងចំណោមជើងឯកក្របខណ្ឌបាល់ទាត់អឺរ៉ុបធំជាងគេទាំង៦។ ម្ចាស់ជើងឯកក្របខណ្ឌកំពូលអាល្លឺម៉ង់ Bayern Munich បានចំណូល ៦០៧.២ លានផោន បន្ទាប់មកគឺម្ចាស់ជើងឯកអង់គ្លេស Liverpool ...
  • 8528
    0

    Leeds United បានធ្លាក់ចេញពីពានរង្វាន់ FA Cup ជុំទី៣ ក្រោយចាញ់ Crawley Town មកពីក្របខណ្ឌ League Two (លំដាប់ទី៤បន្ទាប់ពី Premier League) ដោយលទ្ធផល៣ទល់នឹង០ នៅថ្ងៃអាទិត្យ ទី១០ ខែមករា។ Nick Tsaroulla របស់ Crawley ដែលទើបលេងបាន៧ប្រកួតសម្រាប់ក្រុមធំបានអូសផុតខ្សែការពារ៣នាក់ទាត់ចូលនាទី៥០។  ៣នាទីក្រោយ ​Ashley ...