Author: MSR Website
-
Arsenal បង្ខំចិត្តខ្ចីលុយធនាគារអង់គ្លេស១២០លានផោនដោយសារកូវីដ១៩
ដោយសារឥទ្ធិពលពីជំងឺកូវីដ១៩ Arsenal បានបង្ខំចិត្តខ្ចីប្រាក់ពីធនាគារអង់គ្លេសរយៈពេលខ្លី។ កម្ចីនេះមានចំនួន១២០លានផោន និងត្រូវសងវិញក្នុងខែឧសភាដែលជាពេលចប់រដូវកាល២០២០/២០២១។ វានឹងជួយ Arsenal បន្ធូរការលំបាកមួយចំនួនពេលកីឡដ្ឋានមិនទាន់អាចទទួលអ្នកទស្សនាដោយផ្ទាល់បាន។ “ការរីករាលដាលជំងឺកូវីដ១៩បានធ្វើឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុក្លិប។ ប៉ុន្តែយើងក៏មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីខ្ចីប្រាក់ពីធនាគារអង់គ្លេស។ ដូច្នេះក្លិបបានដាក់ស្នើខ្ចី១២០លានផោន។” នេះជាការបញ្ជាក់ពីអ្នកតំណាង Arsenal។ ការខ្ចីប្រាក់ គឺជាវិធីមួយដែលស្ថាប័នជាច្រើនបានជ្រើសរើសដើម្បីសម្រាលវិបត្តិអំឡុងកូវីដ១៩។ សូម្បីតែ Tottenham Hotspur ក៏បានខ្ចី១៧៥លានផោនពីធនាគារអង់គ្លេសដែរ។ Sky Sports បានរាយការណ៍ថា កាលខែសីហា ឆ្នាំ២០២០ Arsenal បានកាត់បន្ថយការងារ៥៥កន្លែងដោយសារវិបត្តិហិរញ្ញវត្ថុ។ ... -
កីឡាករវ័យក្មេង Aston ម្នាក់ថាអ្នកផ្ទះខ្លួនសប្បាយខ្លាំងពេលទាត់ចូល Liverpool
ខ្សែប្រយុទ្ធវ័យក្មេង Louie Barry បានទាត់បញ្ចូលទីមួយគ្រាប់សម្រាប់ Aston Villa ក្នុងការប្រកួតចាញ់ Liverpool ១ទល់នឹង៤ ពានរង្វាន់ FA Cup ជុំទី៣ ថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។ គ្រាប់បាល់របស់យុវជនវ័យ១៧ឆ្នាំកើតឡើងក្នុងនាទី៤១ ក្រោយទទួលបាល់ពីមិត្តរួមក្រុម Callum Rowe ហើយអូសផុតខ្សែការពារ ទាត់បញ្ចូលទីយ៉ាងល្អ និងជាគ្រាប់តាមស្មើបន្ទាប់ ពី Sadio ... -
Arteta និយាយពីភាពស្មុគស្មាញក្នុងអំឡុងពេលដោះដូរកីឡាករនៅរដូវកាលនេះ
(BC-99) Mikel Arteta ដឹងពីរបៀបនៃការកែលម្អក្រុម Arsenal នៅរដូវកាលនេះប៉ុន្តែលោកបានព្រមានថាទីផ្សារដោះដូរកីឡាករមានភាពស្មុគស្មាញណាស់នៅក្នុងបរិយាកាសបច្ចុប្បន្ន។ បើទោះជា Mesut Ozil អាចនឹងត្រូវបានផ្លាស់ប្តូរទៅកាន់ក្រុម DC United ឬ Fenerbahce ក៏ពិតមែនតែវានៅតែមិនទាន់បានកើតឡើងនៅឡើយទេដែលវាទំនងជាហេតុធ្វើឱ្យកាំភ្លើងធំខ្វះធនធានទិញយកកីឡាករដែលខ្លួនចង់បានដែលក្នុងនោះក៏មានខ្សែបម្រើ Julian Brandt របស់ Borussia Dortmund ផងដែរ។ កង្វះខាតប្រាក់ចំណូលដែលបណ្តាលមកពីជំងឺកូវីតនិងការលក់កីឡាករមិនទាន់បានសម្រេចបែបនេះបានធ្វើឱ្យក្រុម Arsenal ដែលកំពុងដឹកនាំដោយលោក Mikel Arteta ... -
ទេស សម្បត្តិ ៖ យើងត្រូវកែចំណុចពីរពេលលេង AFC Cup
ខ្សែការពាររបស់ក្លិប បឹងកេត កីឡាករ ទេស សម្បត្តិ បានលើកឡើងថាក្លិបរបស់កម្ពុជាយើងមិនសូវបានជោគជ័យ នោះទេ ក្នុងការចូលរួមកន្លងមក ហើយសម្រាប់ក្លិប បឹងកេត ដែលត្រូវចូលរួមក្នុងពានរង្វាន់ AFC Cup ខាងមុខនេះយើងត្រូវកែចំណុច ពីរ អោយកាន់តែល្អប្រសើរបន្ថែមទៀត ។ អតីតយុវជនសាលាបាល់ទាត់បាទីបានបញ្ជាក់ថា សម្រាប់ការយល់ឃើញរបស់ខ្ញុំចំណុចដែលយើងត្រូវកែប្រែបន្ថែមនៅពេលលេងក្នុងពានរង្វាន់ AFC Cup ដែលជាពានរង្វាន់ធំលំដាប់ទី២ នៅអាស៊ីគឺ ៖ ទី១ ៖ ... -
Bruno Fernandes ព្រមានដល់ក្រុមរបស់ខ្លួនកុំឱ្យធ្វើកំហុសដដែលៗ
(BC-99) កីឡាករ Bruno Fernandes របស់ក្រុមបិសាចក្រហមបាននិយាយថាពួកគេចាំបាច់ត្រូវតែឈប់ធ្វើនូវ កំហុសដដែលៗ ក្រោយពេលដែលពួកគេបានធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ EFL Cup។ ខ្សែបម្រើសញ្ជាតិ ព័រទុយហ្គាល់ រូបនេះបានឆ្លងកាត់បរាជ័យវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី ៣ ក្នុងរយៈពេលតិចជាងមួយឆ្នាំចាប់តាំងពីរូបគេបានចូលខ្លួនជាសមាជិករបស់ក្រុមបិសាចក្រហម Manchester United ។ កាលពីរាត្រីថ្ងៃពុធកន្លងទៅបន្ទាប់ពីក្រុមរបស់លោក Ole Gunnar Solskjaer បានរងបរាជ័យក្នុងលទ្ធផល ២-០ ដោយក្រុមអ្នកជិតខាង Manchester City ក្នុងព្រឹត្តិការណ៍ ... -
សារព័ត៌មានអេស្ប៉ាញមួយគិតថា Real នឹងពិបាករកអ្នកជំនួស Ramos
ការស្វែងរកអ្នកជំនួស Sergio Ramos ពិតជារឿងដ៏ស្មុគស្មាញ និងពិបាកដែលអាចធ្វើឲ្យ Real Madrid ជួបបញ្ហាដូចករណីអតីតខ្សែការពារ Fernando Hierro។ នេះបើតាមការចុះផ្សាយពី Marca។ កិច្ចសន្យារបស់ Ramos នឹងអស់សុពលភាពក្នុងខែមិថុនា ឆ្នាំ២០២១ ហើយខ្សែការពារជម្រើសជាតិអេស្ប៉ាញរូបនេះបានបដិសេធចំពោះកុងត្រាថ្មី។ សារព័ត៌មាន Marca លើកឡើងថា Real Madrid អាចនឹងបង្កើតកំហុសដូចកាល Hierro អំឡុងឆ្នាំ២០០២ ដែលពេលនោះលោក ... -
គ្រូបង្វឹក Jurgen Klopp បង្ហើបថា Liverpool ទំនងជាមិនទិញកីឡាករថ្មីទេនៅខែមករានេះ
គ្រូបង្វឹក Jurgen Klopp បានបង្ហើបថា Liverpool ទំនងជាមិនទិញកីឡាករថ្មីមកពង្រឹងក្លឹបទេនៅខែមករានេះ ដោយសារតែកញ្ចប់ហិរញ្ញវត្ថុរបស់ក្លឹបមានកំណត់។ ក្រុមការពារតំណែងជើងឯក Premier League ត្រូវបានគេមើលឃើញថាកំពុងតែជួបវិបត្តិខ្សែការពារយ៉ាងខ្លាំងនៅរដូវកាលនេះ ក្រោយពេលដែល Virgil van Dijk មានបញ្ហារបួសដាច់សសៃជង្គង់ ACL ខណៈដែលសមាជិកផ្សេងៗមានបញ្ហារបួសជាហូហែរផងដែរ។ យ៉ាងណាក្តីគ្រូបង្វឹក Jurgen Klopp និយាយថា៖ “ឥឡូវនេះអ្វីដែលខ្ញុំអាចនិយាយបានគឺ ក្លឹបយើងទំនងជាមិនអាចនាំចូលសមាសភាពកីឡាករថ្មីបានទេ ដោយសារតែវិបត្តិវីរុសសកល។” គួរឱ្យដឹងថា ... -
យុវជន Amad Diallo ថាក្តីស្រម៉ៃក្លាយជាការពិត ក្រោយសម្រេចការផ្លាស់មក Manchester United
ក្រុមបិសាចក្រហម Manchester United បានសម្រេចការផ្ទេរយកយុវជន Amad Diallo ពី Atalanta ក្នុងតម្លៃខ្លួន៣៧លានផោនកាលពីម្សិលមិញ។ តាមពិតទៅកិច្ចព្រមព្រៀងបានកើតឡើងតាំងពីទីផ្សារដោះដូរកីឡាករនៅខែតុលាមកម្ល៉េះ ប៉ុន្តែដោយសារតែការចរចារលក្ខខ័ណ្ឌផ្ទាល់ខ្លួនមិនត្រូវគ្នា ទើបពន្យារដល់ខែមករានេះតែម្តង។ ខ្សែបម្រើដែលកើតនៅឆ្នាំ២០០២បាននិយាយថា៖ “វាគឺជាសុបិន្តដែលក្លាយជាការពិតដែលខ្ញុំអាចសម្រេចការផ្លាស់មកកាន់ United។ ខ្ញុំពិតជាខិតខំខ្លាំងណាស់ដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ការបោះជំហានមួយនេះជាមួយនឹងក្លឹបដ៏អស្ចារ្យមួយនេះ។” គួរឱ្យដឹងថា Amad Diallo ដែលដុះចេញពីយុវជនថ្នាល Boca Barco បានបង្ហាញខ្លួនឱ្យ Atalanta ចំនួន៤ប្រកួតដោយរកបាន១គ្រាប់ ក្នុងអំឡុងឆ្នាំ២០១៩-២១ មុននឹងសម្រេចការផ្លាស់មកកាន់ទឹកដី Old Trafford។ -
Aston Villa គ្រោងដាក់ក្មេងៗលេងច្រើនក្នុងជំនួប Liverpool នៅ FA Cup
Aston Villa ត្រៀមដាក់កីឡាករវ័យក្មេងច្រើននាក់ក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទី៣នៅថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១ នេះពេលទទួលភ្ញៀវ Liverpool ក្រោយមានករណីឆ្លងកូវីដ១៩ច្រើនក្នុងក្លិបរបស់ខ្លួន។ សេចក្ដីសម្រេចចុងក្រោយថាតើការប្រកួតនឹងដំណើរការឬអត់នឹងត្រូវបានដឹងនៅថ្ងៃសុក្រនេះ។ អ្នកចាត់ការ Dean Smith និងក្រុមការងារក្រុមធំទាំងអស់នឹងមិនពាក់ព័ន្ធការប្រកួតនេះទេ បន្ទាប់ពីមានការបិទទីតាំងហ្វឹកហាត់កាលថ្ងៃព្រហស្បតិ៍។ ក្លិបកំពុងពិភាក្សាជាមួយសហព័ន្ធបាល់ទាត់អង់គ្លេសដើម្បីដំណើរការប្រកួតតាមគម្រោង តែការបញ្ជាក់ចុងក្រោយមិនទាន់ធ្វើឡើងនៅឡើយទេ។ លោក Mark Delaney គ្រូបង្គោលក្រុម U23 Aston ... -
FFCបញ្ចេញបញ្ជីរាយនាមកីឡាករ U-19 កម្ពុជាដំណាក់កាលទី៤ ទោះបីមិនទាន់ច្បាស់ការដំណើរការប្រកួត AFC U-19
សហព័ន្ធបាល់ទាត់កម្ពុជានៅតែបញ្ចេញបញ្ជីរាយនាមកីឡាករបន្តការហ្វឹកហាត់ដំណាក់កាលទី៤ សម្រាប់ជ្រើសរើសចូលរួមក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ត្រៀមចូលរួមការប្រកួត AFC U-19 Championship 2020 នៅប្រទេសអូបេគីស្ថាន ទោះបីមិនទាន់ច្បាស់ថាការប្រកួតនេះអាចដំណើរការ រឺ លុប ចោលដោយសារបញ្ហាកូវីដ១៩ យ៉ាងណាក្តី ។ សម្រាប់ដំណាក់កាលទី៤ នេះកីឡាករដែលបានជ្រើសរើសមាន ៣៤ នាក់ដែលត្រូវមកប្រមូលផ្តុំគ្នាហ្វឹកហាត់ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន Koji Gyotoku ក្នុងការចម្រាញ់យកកីឡាករ ២៣ នាក់ដើម្បីចេញទៅប្រកួត ក្នុងជុំចុងក្រោយក្នុងពានរង្វាន់ AFC U-19 Championship 2020 ដែលកម្ពុជាបានឡើងទៅជាប្រវិត្តសាស្ត្រនេះ ។ ...