• 4302
    0

    ការប្រកួតកីឡាអូឡាំពិកនៅប្រទេសជប៉ុន ប្រទេសធំៗរួមទាំងម្ចាស់ផ្ទះបានព្យាយាមប្រជែងវ៉ាគ្នាទៅវិញទៅមកតាមរយៈដណ្តើមយកមេដាយជូនជាតិ។   ព្រឹកមិញអាមេរិកនាំមុខ ដោយមានមេដាយច្រើនជាងគេ តែចូលដល់ថ្ងៃត្រង់ចិនក៏បាននាំអាមេរិកវិញម្តង។ ដោយក្នុងនោះ ប្រទេសចិនលេខ១ ដែលមានមេដាយសរុបចំនួន២៩គ្រឿង ក្នុងនោះ មេដាយមាសចំនួន១៤ ប្រាក់៦ និងសំរឹទ្ធ៩ តាមពីក្រោយដោយសហរដ្ឋអាមេរិក ដោយសរុបមេដាយចំនួន៣៦គ្រឿង ក្នុងនោះមេដាយមាស១៣ ប្រាក់១៣ និងសំរឹទ្ធ១០ និង លេខ៣គឺម្ចាស់ផ្ទះជប៉ុន ដណ្តើមបានមេដាយសរុបបាន២២គ្រឿង ក្នុងនោះ មាស១៣ ប្រាក់៤ និងសំរឹទ្ធ ៥គ្រឿង៕
  • 3689
    0

    ការប្រកួតបាល់ទាត់​ផ្នែកបុរសបានរកឃើញគ្រប់៨ក្រុមឆ្លងផុតវគ្គចែកពូលទៅកាន់វគ្គ៨ក្រុមចុងក្រោយហើយក្នុងព្រឹត្តិការណ៍អូឡាំពិក ២០២០ នៅក្រុងតូក្យូ។ ១. ជប៉ុន ក្រុមបាល់ទាត់អូឡាំពិកជប៉ុន គឺជាបេក្ខជនលេចធ្លោមួយក្នុងវិញ្ញាសាបាល់ទាត់បុរស។ កូនក្រុមលោក Hajime Moriyasu ឈ្នះទាំង៣ប្រកួត រកបាន៧គ្រាប់ និងរបូតមួយគ្រាប់។ ២. ន័រវេសេឡង់  ពួកគេបានបង្កើតភាពភ្ញាក់ផ្អើលតាមរយៈជ័យជម្នះ០ទល់នឹង១លើកូរ៉េខាងត្បូងនៅថ្ងៃបើកឆាក។ យ៉ាងណា ក្នុងការប្រកួតបន្ទាប់ ការលេងរបស់ពួកគេមិនសូវជាឋេរប៉ុន្មានទេ។ ពួកគេចាញ់ហុងឌុយរ៉ាស និងស្មើរ៉ូម៉ានី ថ្ងៃបិទពូល។  ក្រុមម្ចាស់ផ្ទះជប៉ុនត្រូវតែប្រុងប្រយ័ត្នចំពោះខ្សែប្រយុទ្ធ Chris Wood ដែលមកពីក្លិប ...
  • 3948
    0

    ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល, កូឌីវ័រ និងន័រវេសេឡង់បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយព្រឹត្តិការណ៍អូឡាំពិក ផ្នែកបុរសហើយ នៅថ្ងៃពុធ ទី២៨ ខែកក្កដា។ ជាក់ស្ដែង ក្រុមជម្រើសជាតិប្រេស៊ីល បានឈរលេខ១ប្រចាំពូល D មាន៧ពិន្ទុពីការប្រកួត៣លើក។ ចំណែក​កូឌីវ័រ មាន​៥ពិន្ទ ឈរលេខ២ពូល D។ កូរ៉េខាងត្បូងបញ្ចប់នៅលេខ១ពូល B មាន៦ពិន្ទុ ខណៈន័រវេសេឡង់ បញ្ចប់នៅលេខ២។ វគ្គ៨ក្រុមចុងក្រោយនៅថ្ងៃទី៣១ ខែកក្កដា ប្រេស៊ីលត្រូវប៉ះក្រុមលេខ២ ពូល C, ...
  • 3085
    0

    បន្ទាប់ពី ព្រំ សំណាង ប្រកាសចង់ប្រកួតជាមួយ ឡុង សុវណ្ណឌឿន បានឆ្លើយតបវិញថា រង់ចាំស្វាគមន៍ជានិច្ច អោយតែមានការរៀបចំអោយប្រកួត ។ កូនសិស្សលោក ឡុង សាលវ័ន្ត បញ្ជាក់ថា អាចប្រកួតបានហើយខ្ញុំព្រមប្រកួតលើប្រភេទទម្ងន់ ៧៥ គីឡូក្រាម ដែលជាទម្ងន់គាត់ប្រកួតបានស្រួលទៀត ដើម្បីកុំអោយគាត់ពិបាកសម្រកគីឡូ ។ សុវណ្ណឌឿន បន្ថែមថា គាត់មិនបានប្រកួតយូរហើយ ក្នុងនាមជាកីឡាករដូចគ្នា ខ្ញុំយល់អារម្មណ៍មួយនេះ ហើយបើបានប្រកួតគ្នាគឺបញ្ចេញអស់ពីសមត្ថភាព ...
  • 10816
    0

    (BC-99) កីឡាកររបស់​អាល់ហ្សេរី Fethi Nourine ​ និងកីឡាករ Mohamed Abdalrasool របស់​ស៊ូដង់ បានដក​ខ្លួន​ចេញ​ពី​ការ​ប្រកួតវិញ្ញាសារ​យូដូរ​បន្ត​បន្ទាប់​គ្នា​ក្រោយ​ពី​ពួក​គេ​ត្រូវ​បាន​ផ្គូរផ្គង​ឱ្យ​ប៉ះ​ជា​មួយ​កីឡាករ​អ៊ីស្រាអែល Tohar Butbul លើ​ប្រភេទ​ទម្ងន់​៧៣​គីឡូក្រាម​ក្នុង​ព្រិត្តិការណ៍​កីឡាអូឡាំ​ពិក​២០២០ដែលកំពុង​តែ​ប្រារព្វ​ការ​ប្រកួត​នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន។​ Fethi Nourine ចាប់​ឆ្នោត​ប្រកួត​វគ្គ​ជម្រុះ​ដំបូង​ជាមួយ Tohar Butbul ភ្លាម​នោះ​កីឡាករ​អាល់ហ្សេរី​រូប​នេះ​ធ្វើ​ពហិការ​មិន​ប្រកួត​តែ​ម្តង។ ដូច​នេះ​កីឡាកររបស់​អ៊ីស្រាអែល​ក៏​ឡើង​ទៅ​ជុំ​ទី​២​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​ឡើង​ទៅ​ប្រកួត​ជាមួយ​ម្ចាស់​មេដាយមាស​ទ្វីប​អាហ្វ្រិក Mohamed Abdalrasool ។ ក៏​ដូច​គ្នា​ដែរ​ Abdalrasool ក៏​បាន​បដិសេធ​ការ​ប្រកួត​មួយ​នេះ​ដោយ​មិន​បាន​ផ្តល់​ហេតុផល​អ្វី​ទាល់​តែ​សោះ​ឱ្យ​គណកម្មការ​រៀប​ចំ​ការ​ប្រកួត។​ ...
  • 2935
    0

    ខ្សែការពារ Raphael Varane បានសម្រេចការចុះកុងត្រាជាមួយ Manchester United​ ហើយ​ ក្រោយកិច្ចព្រមព្រៀងរវាងក្រុមបិសាចក្រហម និង Real Madrid ត្រូវបានឯកភាពកាលពីម្សិលមិញ។ កីឡាករសញ្ជាតិបារាំងបានស្នើរសុំចាកចេញពីទឹកដីអេស្ប៉ាញក្រោយឈ្នះពានរង្វាន់គ្រប់កម្មវិធីទាំងអស់ដើម្បីស្វែងរកបទពិសោធន៍ថ្មីនៅក្នុងអាជីព​ ជាពិសេសគឺការផ្លាស់មកកាន់ទឹកដីអង់គ្លេសតែម្តង។ យ៉ាងណាក្តីតម្លៃនៃការផ្ទេររបស់សមាជិកក្រុមមាន់គកបារាំងខាងលើនេះត្រូវបានបន្ថែមមកថានឹងមានតម្លៃចន្លោះពី៤០ទៅ៥០លានផោន​ ហើយថ្លៃនឿយហត់របស់នៅទឹកដី Old Trafford គឺប្រមាណ២០ម៉ឺនផោនក្នុងសប្តាហ៍ផងដែរ។ គួរឱ្យដឹងថា​ Raphael Varane បានផ្លាស់ពី Lens មកកាន់កីឡដ្ឋាន Santiago Bernabeu ...
  • 1787
    0

    កីឡាការិនីហែលទឹកកម្ពុជា ឃឿន ប៊ុនពេជ្រមរកត បានប្ដេជ្ញាចិត្តយ៉ាងខ្ពស់ក្នុងការចូលរួម​ព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២០ នាក្រុងតូក្យូ ដោយតាំងចិត្តហ្វឹកហាត់ដើម្បីបំបែកកំណត់ត្រាផ្ទាល់ខ្លួន​ឲ្យបាន​ក្នុងវិញ្ញាសាហែលសេរី៥០ម៉ែត្រ។ ប៊ុនពេជ្រមរកត អះអាងសប្បាយចិត្តដែលអាចមានវត្តមាន​ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំនេះ ហើយមិននឹកស្មានថាអាចមានឱកាសចូលរួម។ ហេតុនេះហើយនាងប្ដេជ្ញាចិត្តហ្វឹកហាត់ទៅតាមអ្វីដែលគ្រូបង្វឹក​បាន​បង្ហាត់បានដាក់ឲ្យ។ កីឡាការិនីវ័យក្មេងខាងលើបង្ហាញពីការតាំងចិត្តបែបនេះ “៖ខ្ញុំពិតជាមានសេចក្ដីរំភើប មិននឹកស្មានដល់ ហើយខ្ញុំសប្បាយចិត្ត ដែលសហព័ន្ធបានជ្រើសរើសខ្ញុំ។ ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ ក៏ខ្ញុំនឹងខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យអស់ពីសមត្ថភាពដើម្បីអាចបំបែកកំណត់ត្រាផ្ទាល់ខ្លួនបាន​។” កំណត់ត្រាផ្ទាល់ខ្លួនរបស់​ឃឿន ប៊ុនពេជ្រមរកត លើវិញ្ញាសា៥០ម៉ែត្រនេះ គឺ ២៩.៩៩វិនាទីដែលនាងធ្វើបានកាលចូលរួមស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ តាមពិតទៅ បេក្ខភាពកីឡាការិនីហែលទឹកកម្ពុជា ...
  • 1881
    0

    នាង Lydia Jacoby បានបង្ហាញទេពកោសល្យយ៉ាងពិសេសក្នុងការប្រកួតហែលទឹក១០០ម៉ែត្រកង្កែប ដោយបាននាំយកមេដាយមាសជូនសហរដ្ឋអាមេរិកពីព្រឹត្តិការណ៍អូឡាំពិក ២០២០។ យុវត្តីវ័យ១៧ឆ្នាំរូបនេះបានចំណាយពេល៦៤វិនាទីចុច៩៥ដើម្បីចូលដល់ទីមុនគេ។ នាងក៏ជាកីឡាការិនីហែលទឹកអាមេរិកដែលឈ្នះមេដាយមាសមុនគេក្នុងអូឡាំពិក២០២០នេះ។ Jacoby ពិតជាភ្ញាក់ផ្អើលចំពោះសមិទ្ធផលរបស់នាង។ សូម្បីតែអ្នកគាំទ្រអាមេរិកក៏ភ្ញាក់ផ្អើលដែរ។ ក្នុងរយៈពេល៣ឆ្នាំ គុណផលរបស់​ Jacoby ក្នុងវិញ្ញាសាហែលកង្កែប១០០ម៉ែត្រពិតជាមានការរីកចម្រើនខ្លាំង។ ជាក់ស្ដែង ក្នុងឆ្នាំ២០១៨ ពេលប្រកួតយុវជនអាមេរិក នាងប្រើពេល៧១វិនាទីចុច៥។ នៅខែមិថុនា ក្នុងវគ្គជម្រុះទៅអូឡាំពិក ២០២០ នាងធ្វើបាន៦៥វិនាទីចុច២៨។ ដល់ពេលប្រកួតក្នុងព្រឹត្តិការណ៍ធំ នាងប្រើពេល៦៤វិនាទីចុច៩៥។ គុណផលរបស់ ...
  • 12057
    0

    បន្ទាប់ពីផ្អាកឡើងសង្វៀនអស់រយៈច្រើនខែ ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ នៅតែមិនដាច់ចិត្តក្នុងការចាកចេញពីសង្វៀនដោយសម្រេចចិត្តប្រកាសលក់ដីដើម្បីយកលុយព្យាបាលរបួសអោយជាដាច់ ងាយស្រួលហ្វឹកហាត់ហើយអាចប្រកួតបាន១០០ភាគរយវិញ​ ។ រឿង សោភ័ណ្ឌ បានបង្ហើបថា បញ្ហាច្រមុះនៅតែរំខានដល់ការហ្វឹកហាត់និងប្រកួតនាពេលកន្លងមក ហើយទោះបីជាផ្អាកច្រើនខែក៏នៅតែមិនអាចជាបានដែរ ពីព្រោះការព្យាបាលដោយមិនវះកាត់គឺមិនអាចជា បានឡើយ ទើបសម្រេចចិត្តលក់ដី បើលក់ដាច់នឹងយកលុយទៅព្យាបាលដោយវះកាត់អោយជាស្រួលហាត់និងប្រកួតវិញបានដោយមិនមានការរំខាន ។ រឿង សោភ័ណ្ឌ បានខកខានឡើងសង្វៀនជាងមួយឆ្នាំហើយ ចាប់តាំងពីប្រកួតជាមួយ វង្ស វិឆ័យ កាលពីអំឡុងខែ កក្កដា ឆ្នាំ ...
  • 2618
    0

    Manchester United ត្រូវគេរាយការណ៍មកថា បានដាក់សំណើរទៅ Borussia Dortmund ដោយប្តូរខ្សែប្រយុទ្ធ Anthony Martial ដើម្បីយក Erling Haaland មកកាន់ទឹកដី Old Trafford វិញនៅរដូវក្តៅនេះ។ ការដោះដូរនេះក្រុមបិសាចក្រហមត្រូវបានគេជឿថានឹងអាចត្រូវបន្ថែមលុយទៅកាន់ក្រុមជើងឯក DFB Cup រដូវកាលមុនយ៉ាងហោចណាស់ក៏ប្រមាណ៨០លានអឺរ៉ូបន្ថែមទៀតដែរ ស្របពេលដែល Anthony Martial ប្រហែលជាមិនស្ថិតនៅក្នុងគម្រោងរបស់គ្រូបង្វឹក Ole Gunnar ...