• 1321
    0

    Chelsea និង Napoli កំពុងដំណើរការបញ្ជូនអ្នកចាំទី Kepa Arrizabalaga ទៅលេងនៅ Serie A លើលក្ខខណ្ឌខ្ចី។ សារព័ត៌មាន La Republica រាយការណ៍ថា ក្រុមរហស្សនាមតោខៀវត្រៀមជាស្រេចដើម្បីឲ្យអ្នកចាំទីដៃទី២ដែលមានតម្លៃខ្លួនខ្ពស់ខាងលើឲ្យ Napoli ខ្ចី។ យ៉ាងណា ផែនការនេះអាចទៅរួច ក្នុងករណីក្លិបនៅលីគកំពូលអ៊ីតាលីខាងលើ​មានគម្រោងទិញផ្ដាច់តែម្ដង។ Napoli ត្រូវការអ្នកចាំទីយ៉ាងចាំបាច់ ក្រោយការចាកចេញរបស់ David Ospina ខណៈ ...
  • 599
    0

    ក្រោយចាកចេញពី AS Monaco ខ្សែបម្រើ Cesc Fabregas ទំនង​ទៅលេងនៅក្របខណ្ឌទី២អ៊ីតាលី ឬ Serie B រដូវកាលក្រោយ។ បើតាមការឲ្យដឹងពីអ្នកសារព័ត៌មាន Fabrizio Romano ឲ្យដឹងថា Fabregas បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយក្លិប Como សម្រាប់រដូវកាល២០២២/២០២៣។ គេបានយល់ព្រមលើកិច្ចសន្យា២ឆ្នាំ ពោលដល់ខែមិថុនា ឆ្នាំ២០២៤។ Monaco មិនបានបន្តកុងត្រាដល់ Fabregas ទេ ...
  • 1167
    0

    (BC99) Manchester United បាន​ធ្វើ​ការ​បដិសេធ​សំណើ​របស់ក្លិប Juventus ដែល​ចង់​បាន​ Anthony Martial ខណៈ​ដែល​មាន​សារព័ត៌មាន​ជា​ច្រើនក៏​បាន​ចុះ​ផ្សាយ​ថា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​រូប​នេះ​ហាក់​ដូច​ជា​មិន​ពេញ​ចិត្ត​នៅ​ជាមួយ​ក្លិប បិសាចក្រហម ជា​បន្ត​នឹង​ចង់​ចាកចេញ​​ពី​ក្លឹប​នៅ​រដូវ​ក្ដៅ​នេះ។ តែ​បើ​យោង​ទៅតាម​ការ​ចេញ​មក​បញ្ជាក់​ដោយ​លោក Erik ten Hag ដែល​ជា​អ្នក​ដឹក​នាំ​ថ្មី​នៃ​ក្រុម Manchester United កាល​ពី​ពេលថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ដែរ​ថាលោក​នឹងរក្សាកីឡាករខ្សែប្រយុទ្ធ​បារាំ​ងរូប​នេះ​សម្រាប់យុទ្ធនាការរដូវ​កាលថ្មី 2022-23។ The Mirror សារព័ត៌មាន​ផ្លូវការណ៍របស់​ចក្រភពអង់គ្លេសបានឱ្យដឹងថា Juventus បានសម្លឹងឃើញ Martial ...
  • 1465
    0

    Lionel Messi បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះ Sergio Ramos ដែលបានលូកយកបាល់ពីខ្លួនក្នុងការហ្វឹកហាត់នៅជប៉ុនថ្មីៗនេះ។ Ramos បានចូលប្រជែងយកបាល់ពី Messi ក្រោយទទួលបាល់ពីមិត្តរួមក្រុមផ្សេងទៀត។ ខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីននៅតែអាច​ញាក់ផុត Ramos មុន​ទាត់ទៅបុកបង្គោល។ ក្រោយការទាត់មុខ Messi បានសម្លឹងទៅ Ramos ទាំងមុខឡើងហូវ។ អតីតប្រធានក្រុម Real Madrid ក៏បានសូមទោស​ទៅកាន់មិត្តរួមក្រុមរូបនេះដែរ។ ដោយឡែក កិច្ចសន្យារបស់អ្នកទាំង២នៅ Paris Saint ...
  • 2207
    0

    Adrien Rabiot ត្រូវបាន Juventus ទម្លាក់ទៅហ្វឹកហាត់ក្នុងក្រុមអាយុក្រោម២៣ឆ្នាំ ខណៈកីឡាករក្រុមធំឯទៀតកំពុងស្ថិតនៅសហរដ្ឋអាមេរិកប្រកួតមិត្តភាពត្រៀមរដូវកាលថ្មី។ ការដាក់ឲ្យហ្វឹកហាត់ជាមួយក្រុមយុវជននេះត្រូវបានសារព័ត៌មាន Tuttosport លាតត្រដាងថា ដោយសារតែគេចង់ចាកចេញទៅរកទ្រនំថ្មី។ ខ្សែបម្រើកណ្ដាលដែលរួមចំណែកជួយបារាំងឈ្នះជើងឯក FIFA World Cup 2018 ព្រួយបារម្ភពីឱកាសលេងរបស់ខ្លួន ក្រោយការមកដល់របស់មិត្តរួមជាតិ​ Paul Pogba។ គោលដៅរបស់​ Rabiot អាចជាក្លិបចាស់ Paris Saint Germain ឬ ...
  • 835
    0

    លោក Christophe Galtier គ្រូបង្គោលថ្មី Paris Saint Germain បាននិយាយថា នឹងដាក់ឲ្យអ្នកចាំទី Keylor Navas ក្នុងជម្រើសទី២សម្រាប់រដូវកាល២០២២/២០២៣។ “ខ្ញុំនិយាយយ៉ាងច្បាស់ហើយទៅកាន់អ្នកចាំទីនៅដើមរដូវកាលពីជម្រើសរបស់ពួកគេ។ Navas នឹងធ្វើជាអ្នកចាំទីដៃទី២។ គាត់ដឹងថា ខ្ញុំគ្រោងវា។ ខ្ញុំប្រាកដហើយថា គាត់មិនសប្បាយចិត្តទេ។ តាមពិតទៅ ក្រុមមួយមានអ្នកចាំទីឆ្នើម២នាក់ វាពិតជាល្អ។” Navas បានចូលរួមជាមួយ PSG ពី ...
  • 906
    0

    បើតាមការចុះផ្សាយពីទំព័រ Facebook ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យដឹងថា ត្រូវបានដំឡើងច្រើនជាងរដូវកាលមុន។ សម្រាប់ប្រាក់រង្វាន់ជាក្រុមមានការកើនឡើង១០លានរៀល។ ជាក់ស្ដែង ជើងឯកទទួលបាន១១០លានរៀល, លេខ២ បាន៧០លានរៀល, លេខ៣បាន៤០លានរៀល, ក្រុមអាជ្ញាកណ្ដាលល្អបាន៦លានរៀល, ក្រុម Fair Play បាន៩លានរៀល។   ទន្ទឹមនឹងនេះ អ្នកទាត់បញ្ចូលទីច្រើនជាងគេ, គ្រូល្អ, អ្នកចាំទីល្អ និងកីឡាករល្អបាន៤លានរៀលដូចៗគ្នា ដែលជាការកើនឡើងច្រើនជាងមុន១លានរៀលដូចៗគ្នា។ គួរដឹងដែរថា ...
  • 808
    0

    ខ្សែប្រយុទ្ធ Takumu Nishihara របស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានឡើងទៅកាន់កំពូលតារាង​អ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេ​ក្នុងក្របខណ្ឌ Cambodian Premier League ជំនួស Marcus Haber។ Takumu រកបានគ្រាប់បាល់បញ្ចូលទី៣គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ​៥ទល់នឹង១របស់ទ័ពលើអង្គរថាយហ្គឺរកាលថ្ងៃសៅរ៍ ទី២៣ ខែកក្កដា។ មានន័យថា មកទល់ពេលនេះ​កីឡាករជនជាតិជប៉ុនរូបនេះមាន​១៥គ្រាប់​ឈរលើ Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ១គ្រាប់។ នេះជាការរកបានចាប់ពី៣គ្រាប់ឡើងក្នុងមួយប្រកួតជាលើកទី៣សម្រាប់​ Takumu ផងដែរ៕
  • 2564
    0

    បន្ទាប់​ពី​ព្រឹត្តិការណ៍ប្រកួត​ដ៏​ជក់ចិត្ត​​ដែល​មាន​អ្នក​ទស្សនា​ដោយ​ផ្ទាល់​រាប់​ពាន់​នាក់ និង​អ្នក​គាំទ្រ​រាប់​លាន​នាក់​ទៀត​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍ និង​បណ្តាញ​សង្គម សង្វៀន​គុន​ខ្មែរ​ជើង​ឯក​ពិភព​លោក នាំមក​ជូន​ដោយ គោជល់ បាន​និង​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ពិសេស​​សម្រាប់​អ្នក​ស្នេហា​កីឡា​គុនខ្មែរ។ ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ព្រឹត្តិការណ៍​ប្រកួត​ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​គុនខ្មែរ​ទៅ​កាន់​ពិភពលោក​ពី​សំណាក់​​អ្នក​គាំទ្រ​ជាតិ និង​អន្តរជាតិ សង្វៀន​គុន​ខ្មែរ​ជើង​ឯក​ពិភពលោក នាំ​មក​ជូន​ដោយ​ គោជល់ នឹង​បន្ត​ព្រឹត្តិការណ៍​ប្រកួត​ដ៏​កក្រើក​ទី​ពីរ​​របស់​ខ្លួន ដោយ​ចម្រាញ់​មក​​នូវ​កំពូល​កីឡាករ​គុនខ្មែរ​ចំនួន ៥រូប ដើម្បី​ប្រកួត​ជាមួយ​កីឡាករ​​អន្តរជាតិ​មក​ពី​ ៥ប្រទេស​ផ្សេង​គ្នា​ដូច​ខាង​ក្រោម៖ Championship Fight កីឡាករ យ៉េន ឌីណា (កម្ពុជា) ប្រកួត​ជាមួយ​កីឡាករ អានីល មេត្តា ...
  • 693
    0

    Arsenal បានសម្រេចការផ្ទេរកីឡាករ Oleksandr Zinchenko ពី Manchester City ហើយ លើតម្លៃ៣០លានផោន និងកិច្ចសន្យារយៈពេលវែង។ កីឡាករដែលអាចលេងបានច្រើនតំណែងក្លាយជាសមាជិកថ្មីទី៥របស់​ក្រុមកាំភ្លើងធំអំឡុងទីផ្សារដោះដូររដូវក្ដៅនេះ។ “ខ្ញុំបានបំពេញក្ដីស្រមៃតាំងពីតូចមកហើយ ព្រោះជាក្លិបដែលខ្ញុំគាំទ្រពេលខ្ញុំនៅក្មេង។ តាំងពីជំនាន់ Thierry Henry, Cesc Fabregas អីនៅលេងម្ល៉េះ។ ខ្ញុំចូលចិត្តមើលការប្រកួតរបស់ពួកគេ។ ខ្ញុំពិតជាអន្ទះសារមែនទែន។” Zinchenko ក៏ជាកីឡាករទី២ដែលផ្ទេរពី Manchester City ទៅកាន់ Arsenal ...