• 3628
    0

    កាលពីពេលថ្មីៗនេះ គ្រូបង្វឹក Xavi បានចេញមុខមកបញ្ជាក់យ៉ាងច្បាស់ៗអំពីបញ្ហាលើការដោះដូរខ្សែបម្រើ Frankie de Jong ដែលកំពុងតែទាក់ទិនក្នុងភាពចម្រូងចម្រាស់លើការផ្លាស់ទៅកាន់ Manchester United នារដូវក្តៅនេះ។ បុរសវ័យ៤២ឆ្នាំបាននិយាយនៅក្នុងសន្និសិទសារព័ត៌មាននៅសហរដ្ឋអាមេរិកបែបនេះថា៖ “ជាការពិតខ្ញុំទទួលស្គាល់អំពីសមត្ថភាពរបស់ Frankie ខ្លាំងណាស់ គេគឺជាផ្នែកមួយដ៏សំខាន់របស់ក្រុម ប៉ុន្តែដោយសារស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមមិនមានស្ថេរភាព ដូចនេះយើងត្រូវធ្វើបែបនេះ។” អតីតសមាជិក Al Sadd បានបន្ថែមទៀតថា៖ “បើសិនជាគេពិតជាចង់នៅទីនេះបន្តទៀត ដូចនេះគេត្រូវតែព្រមក្នុងការបន្ថយប្រាក់ពលកម្មនឿយហត់របស់គេតាមការកំណត់របស់ក្លឹប ហើយគេអាចនឹងត្រូវផ្លាស់មកលេងនៅក្នុងតំណែងការពារវិញ​។​ ការនិយាយបែបនេះរបស់ខ្ញុំគឺមិនមែនជាការផ្ញើរសារទៅកាន់គេនោះទេ ប៉ុន្តែវាគម្រោងរបស់ខ្ញុំនៅពេលបន្ទាប់”។ ...
  • 788
    0

    អ្នកប្រដាល់គុនខ្មែរវ័យក្មេង សូត្រ វាសនា បង្ហើបថា ខ្លួននឹងប្ដូរទៅប្រកួតក្នុងប្រភេទទម្ងន់៦៣គីឡូក្រាម៥០០ បន្ទាប់ពីបានបញ្ចប់យុទ្ធនាការដណ្ដើមខ្សែក្រវាត់​ទម្ងន់៦០គីឡូក្រាមនៅសង្វៀនថោននាពេលថ្មីៗកន្លងទៅ។ ប្អូនប្រុសលោកមេទ័ពទទូចថា មានលំបាកក្នុងការប្រកួតទម្ងន់៦០គីឡូក្រាមនាពេលបច្ចុប្បន្ន ព្រោះត្រូវសម្រកទម្ងន់ច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់កម្លាំង។ ជាក់ស្ដែង គេបានប្រកួតចាញ់ ឈុត សេរីវណ្ណថង របូតឱកាសដណ្ដើមខ្សែក្រវាត់មាស​ អមដោយទឹកប្រាក់១ម៉ឺនដុល្លារអាមេរិក។ វាសនា បន្តថា គេក៏ត្រូវបានដាក់ឈ្មោះចូលប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ថ្មីនេះដែរ។ គួរដឹងដែរថា សូត្រ វាសនា បានប្រកួតចាញ់ពិន្ទុឈុត សេរីវណ្ណថង ដោយពិន្ទុ។ មុនឡើងដល់វគ្គផ្ដាច់ព្រ័ត្រនេះ ...
  • 5275
    0

    ក្បាលម៉ាសុីនរបស់ Man United លោក Erik Ten Hag បានចេញមុខមកការពារកីឡាករ២រូបដែលអាចនិយាយបានថាស្ថិតនៅគម្រោងរបស់លោកសំខាន់បំផុតនារដូវកាលនេះ ។ តួរយ៉ាងឆ្លងកាត់ការដឹកនាំលេងប៉ុន្មានប្រកួតនេះលោកបានឃើញថា Martial ជាកីឡាករដែលមិនអាចខ្វះបានសម្រាប់លោកនាពេលនេះខណៈដែរ Van De Beek នៅជាតួអង្គសំខាន់បើទោះជាលោកខកខានដឹកនាំគេនៅរយៈចុងក្រោយក៏ដោយ ។ ការប្រកួតមិត្តភាពមុនបើរដូវកាលនេះយើងពិតជាមិនអាចប្រកែកបានទេថាកីឡាករបារាំង Anthony Martial ជាកម្លាំងសំខាន់និងលេចធ្លោរជាងគេនៅតំបន់ប្រយុទ្ធបន្ទាប់ពីការរកគ្រាប់បាល់រាល់ការប្រកួតនេះជាទម្រង់ដែលអាចទាក់ចិត្តគ្រូបង្វឹកបាន៕
  • 662
    0

    ខ្សែប្រយុទ្ធជួរមុខរបស់ Chelsea គឺ Timo Werner កំពុងតែរកច្រកចេញពីក្រុមតោខៀវបន្ទាប់អស់សង្ឃឹមក្នុងការបញ្ចេញសមត្ថភាពនៅអង់គ្លេស។ ការផ្លាស់មកកាន់ PremierLeague ជាលើកដំបូងក្នុងរដូវកាល  ២០២០ ខ្សែប្រយុទ្ធអាល្លឺម៉ង់មិនបានបង្ហាញអ្វីជាដុំកំភួនទេបើទោះជាគ្រូបង្វឹកព្យាយាមផ្ដល់ឪកាសអោយរូបគេក៏ដោយក្នុងចំនោម ៨៩ប្រកួតគ្រប់កម្មវិធី។ ពេលនេះ Timo Werner ពិរណាចាកចេញទៅកាន់ប្រទេសអុីតាលីដោយ Juventus ជាក្លឹបដែលចង់បានគេទៅចូលរួមដើម្បីជំនួសAlvaro Morata តែ Chelsea ចង់អោយគេចេញដែរ តែលក្ខណខ្ចីជើង ។   – ...
  • 569
    0

    ខ្សែបម្រើ Paul Pogba បានរងរបួសអំឡុង​ការហ្វឹកហាត់របស់​ Juventus នៅសហរដ្ឋអាមេរិក។ កីឡាករជម្រើសជាតិបារាំងមិនអាចបញ្ចប់សកម្មភាពហាត់ជាមួយក្រុមឲ្យបានពេញលេញទេ។ អតីតសមាជិក Juventus មានបញ្ហត្រង់ជង្គង់ ពិបាកធ្វើចលនា និងត្រូវស្ថិតក្រៅទីលានរយៈពេល២ខែ។ Pogba ទំនងត្រូវទទួលការវះកាត់ថែមទៀត។ អវត្តមាន Pogba ធ្វើឲ្យប៉ះពាល់ដល់ផែនការរបស់​ Juventus នៅដើមរដូវកាលថ្មី។ គេទើបតែវិលទៅក្រុង Turin វិញដើមខែកក្កដា នេះ ក្រោយផុតកុងត្រានៅ Manchester United។ ...
  • 1314
    0

    Chelsea និង Napoli កំពុងដំណើរការបញ្ជូនអ្នកចាំទី Kepa Arrizabalaga ទៅលេងនៅ Serie A លើលក្ខខណ្ឌខ្ចី។ សារព័ត៌មាន La Republica រាយការណ៍ថា ក្រុមរហស្សនាមតោខៀវត្រៀមជាស្រេចដើម្បីឲ្យអ្នកចាំទីដៃទី២ដែលមានតម្លៃខ្លួនខ្ពស់ខាងលើឲ្យ Napoli ខ្ចី។ យ៉ាងណា ផែនការនេះអាចទៅរួច ក្នុងករណីក្លិបនៅលីគកំពូលអ៊ីតាលីខាងលើ​មានគម្រោងទិញផ្ដាច់តែម្ដង។ Napoli ត្រូវការអ្នកចាំទីយ៉ាងចាំបាច់ ក្រោយការចាកចេញរបស់ David Ospina ខណៈ ...
  • 594
    0

    ក្រោយចាកចេញពី AS Monaco ខ្សែបម្រើ Cesc Fabregas ទំនង​ទៅលេងនៅក្របខណ្ឌទី២អ៊ីតាលី ឬ Serie B រដូវកាលក្រោយ។ បើតាមការឲ្យដឹងពីអ្នកសារព័ត៌មាន Fabrizio Romano ឲ្យដឹងថា Fabregas បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយក្លិប Como សម្រាប់រដូវកាល២០២២/២០២៣។ គេបានយល់ព្រមលើកិច្ចសន្យា២ឆ្នាំ ពោលដល់ខែមិថុនា ឆ្នាំ២០២៤។ Monaco មិនបានបន្តកុងត្រាដល់ Fabregas ទេ ...
  • 1157
    0

    (BC99) Manchester United បាន​ធ្វើ​ការ​បដិសេធ​សំណើ​របស់ក្លិប Juventus ដែល​ចង់​បាន​ Anthony Martial ខណៈ​ដែល​មាន​សារព័ត៌មាន​ជា​ច្រើនក៏​បាន​ចុះ​ផ្សាយ​ថា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​រូប​នេះ​ហាក់​ដូច​ជា​មិន​ពេញ​ចិត្ត​នៅ​ជាមួយ​ក្លិប បិសាចក្រហម ជា​បន្ត​នឹង​ចង់​ចាកចេញ​​ពី​ក្លឹប​នៅ​រដូវ​ក្ដៅ​នេះ។ តែ​បើ​យោង​ទៅតាម​ការ​ចេញ​មក​បញ្ជាក់​ដោយ​លោក Erik ten Hag ដែល​ជា​អ្នក​ដឹក​នាំ​ថ្មី​នៃ​ក្រុម Manchester United កាល​ពី​ពេលថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ដែរ​ថាលោក​នឹងរក្សាកីឡាករខ្សែប្រយុទ្ធ​បារាំ​ងរូប​នេះ​សម្រាប់យុទ្ធនាការរដូវ​កាលថ្មី 2022-23។ The Mirror សារព័ត៌មាន​ផ្លូវការណ៍របស់​ចក្រភពអង់គ្លេសបានឱ្យដឹងថា Juventus បានសម្លឹងឃើញ Martial ...
  • 1457
    0

    Lionel Messi បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះ Sergio Ramos ដែលបានលូកយកបាល់ពីខ្លួនក្នុងការហ្វឹកហាត់នៅជប៉ុនថ្មីៗនេះ។ Ramos បានចូលប្រជែងយកបាល់ពី Messi ក្រោយទទួលបាល់ពីមិត្តរួមក្រុមផ្សេងទៀត។ ខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីននៅតែអាច​ញាក់ផុត Ramos មុន​ទាត់ទៅបុកបង្គោល។ ក្រោយការទាត់មុខ Messi បានសម្លឹងទៅ Ramos ទាំងមុខឡើងហូវ។ អតីតប្រធានក្រុម Real Madrid ក៏បានសូមទោស​ទៅកាន់មិត្តរួមក្រុមរូបនេះដែរ។ ដោយឡែក កិច្ចសន្យារបស់អ្នកទាំង២នៅ Paris Saint ...
  • 2194
    0

    Adrien Rabiot ត្រូវបាន Juventus ទម្លាក់ទៅហ្វឹកហាត់ក្នុងក្រុមអាយុក្រោម២៣ឆ្នាំ ខណៈកីឡាករក្រុមធំឯទៀតកំពុងស្ថិតនៅសហរដ្ឋអាមេរិកប្រកួតមិត្តភាពត្រៀមរដូវកាលថ្មី។ ការដាក់ឲ្យហ្វឹកហាត់ជាមួយក្រុមយុវជននេះត្រូវបានសារព័ត៌មាន Tuttosport លាតត្រដាងថា ដោយសារតែគេចង់ចាកចេញទៅរកទ្រនំថ្មី។ ខ្សែបម្រើកណ្ដាលដែលរួមចំណែកជួយបារាំងឈ្នះជើងឯក FIFA World Cup 2018 ព្រួយបារម្ភពីឱកាសលេងរបស់ខ្លួន ក្រោយការមកដល់របស់មិត្តរួមជាតិ​ Paul Pogba។ គោលដៅរបស់​ Rabiot អាចជាក្លិបចាស់ Paris Saint Germain ឬ ...