ស្ងាត់ Fabregas យូរ ឥឡូវឮថា ត្រៀមទៅលីគទី២អ៊ីតាលី
ក្រោយចាកចេញពី AS Monaco ខ្សែបម្រើ Cesc Fabregas ទំនងទៅលេងនៅក្របខណ្ឌទី២អ៊ីតាលី ឬ Serie B រដូវកាលក្រោយ។
បើតាមការឲ្យដឹងពីអ្នកសារព័ត៌មាន Fabrizio Romano ឲ្យដឹងថា Fabregas បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយក្លិប Como សម្រាប់រដូវកាល២០២២/២០២៣។ គេបានយល់ព្រមលើកិច្ចសន្យា២ឆ្នាំ ពោលដល់ខែមិថុនា ឆ្នាំ២០២៤។
Monaco មិនបានបន្តកុងត្រាដល់ Fabregas ទេ ដូច្នេះអតីតកីឡាករ Arsenal, Barcelona និង Chelsea នឹងចូលរួមជាមួយ Monaco ដោយឥតតម្លៃខ្លួន៕