• 673
    0

    ្រុមបាល់ទះក្នុងសាលកម្ពុជា ឈ្នះហ្វីលីពីន ៣សិតទល់នឹង១។ ក្នុងសិតទី១ កម្ពុជាឈ្នះ ២១ទល់នឹង២៥, សិតទី២ ចាញ់២៦ទល់នឹង២៤, សិតទី៣ ឈ្នះ៣០ទល់នឹង២៨ និងសិតទី៤ ឈ្នះ២៧ទល់នឹង២៩។ បន្ទាប់ពីការប្រកួតនេះ កម្ពុជានឹងបន្តប៉ះថៃ ដែលជាម្ចាស់មេដាយសំរឹទ្ធ២០១៩ នៅថ្ងៃទី១៨ ខែឧសភា។ គួររំឭកថា កម្ពុជាធ្លាប់ចាញ់ហ្វីលីពីន ៣ទល់នឹង០ ក្នុងវគ្គចែកពូល កាលឆ្នាំ២០១៩ ដែលកាលណោះហ្វីលីពីន គឺជាម្ចាស់ផ្ទះតែម្ដង។ មិនតែប៉ុណ្ណោះ ពេលនោះហ្វីលីពីន ក៏បន្តបានមេដាយប្រាក់ថែមទៀត៕
  • 729
    0

    ក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជានឹងត្រូវតតាំងក្រុមហ្វីលីពីន បើកឆាកពូល B នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២១ នៅវៀតណាម។ កម្ពុជាធ្លាប់ចាញ់ហ្វីលីពីន ៣ទល់នឹង០ ក្នុងវគ្គចែកពូល កាលឆ្នាំ២០១៩ ដែលកាលណោះហ្វីលីពីន គឺជាម្ចាស់ផ្ទះតែម្ដង។ មិនតែប៉ុណ្ណោះ ពេលនោះហ្វីលីពីន ក៏បន្តបានមេដាយប្រាក់ថែមទៀត។ ចប់ពីការប្រកួតដំបូងថ្ងៃនេះ​ កម្ពុជានឹងបន្តប៉ះថៃ ដែលជាម្ចាស់មេដាយសំរឹទ្ធ២០១៩ នៅថ្ងៃទី១៨ ខែឧសភា៕
  • 3062
    0

    ម្ចាស់មេដាយមាស Khan Jessa មិនអាចការពារជើងឯកខ្លួនឯងបានទេ ដោយសារបញ្ហាលើសទម្ងន់ជាង២០០ក្រាម។ នេះបើតាមការចុះផ្សាយពីទំព័រផ្លូវការ​របស់ CAMSOC នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែឧសភា នេះ។ ប្រភពដដែលបញ្ជាក់ថា “៖ ក្នុងសេចក្ដីថ្លែងការណ៍ ចំពោះករណីរបស់កីឡាការិនី ចាន់ ចេសា ម្ចាស់មេដាយមាស អាសុី ២០១៨ និងមេដាយមាស សុីហ្គេម ២០១៩ មិនអាចឆ្លងកាត់ដំណាក់កាលថ្លឹងទម្ងន់ផុត ដោយសារលេីសទម្ងន់កំណត់ដែលបានចុះឈ្មោះ គឺ ...
  • 996
    0

    នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ នេះ កម្ពុជា ទទួលបានមេដាយសំរឹទ្ធ២គ្រឿងទៀតហើយក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម។ មេដាយសំរឹទ្ធទាំង២គ្រឿងយកបានពីកីឡាប៉េតង់ វិញ្ញាសាវាយយកពិន្ទុ ដោយកីឡាការិនី អ៊ុក ស្រីមុំ បានចាញ់កីឡាការិនីមីយ៉ាន់ម៉ា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្នុងវគ្គដូចគ្នានេះដែរតែវិញ្ញាសាបុរស កីឡាករ សុខ ចាន់មាន បានប្រកួតចាញ់កីឡាថៃ។ សរុបត្រឹមរសៀលនេះ កម្ពុជាមានមេដាយសំរឹទ្ធ៤គ្រឿង ពោលពីប៉េតង់២គ្រឿង, ទូករ៉ូអ៊ីង១គ្រឿង និងឃីកបុកស៊ីង១គ្រឿង។ ...
  • 791
    0

    ព្រឹត្តិការណ៍ Asian Games 2022 ដែលត្រូវធ្វើឡើងនៅទីក្រុងហាងចូវ នាខែកញ្ញា ត្រូវបានពន្យារពេលដោយគ្មាពេលកំណត់ច្បាស់លាស់។ អ្នករៀបចំកម្មវិធីបញ្ជាក់បែបនេះ ដោយលើកហេតុផលការផ្ទុះជំងឺកូវីដ-១៩។ «ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ប្រកាសថា ព្រឹត្តិការណ៍ Asian Games លើកទី១៩ នាទីក្រុងហាងចូវ ប្រទេសចិនចាប់ពីថ្ងៃទី១០ រហូតដល់ ២៥ ខែកញ្ញាឆ្នាំ២០២២ ត្រូវបានផ្អាក។» នេះបើតាមសេចក្តីថ្លែងការណ៍ដែលបានផ្សាយលើគេហទំព័រផ្លូវការ Asian Games។ មិនត្រឹមតែប៉ុណ្ណោះ អ្នករៀបចំកម្មវិធី ...
  • 799
    0

    សហព័ន្ធកីឡា ប៉េតង់ និងប៊ូលកម្ពុជាបានបញ្ជូនគណៈប្រតិភូ គូ្របង្វឹក និងកីឡាករ-កីឡាការិនីចំនួន៧នាក់ទៅចូលរូមព្រឹត្តិការណ៍ការប្រកួតជើងឯកកីឡាប៉េតង់កម្រិតពិភពលោក “The World Championships Singles .Doubles and Mixed Doubles 2022” នៅប្រទេសដាណឺម៉ាកដែលប្រព្រឹត្តថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ។ លោក អ៊ុក យ៉ារី គ្រូបង្វឹកបានប្រាប់ឲ្យដឹងថា ការប្រកួតប្រទេសដាណឺម៉ាក់មានកីឡាករ-កីឡាការិនីរាប់រយនាក់មកពីប្រទេសចំនួន៤៨ប្រទេសនៅទូទំាងពិភពលោកដើម្បីចូលរួមប្រកួត។ សហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនី៤នាក់ គ្រូបង្វឹក ២នាក់ ...
  • 978
    0

    ក្រុមអត្តពលិកកម្ពុជាបន្តដំណើរស្វែងរកមេដាយនៅស៊ីហ្គេម ក្នុងប្រទេសវៀតណាមទៀតហើយ នៅថ្ងៃចន្ទ ទី០៩ ខែឧសភា នេះ។ ក្នុងនោះ ក្រុមបាល់ទាត់បុរសអាយុក្រោម២៣ឆ្នាំត្រូវប្រកួតតទល់ U23 ឡាវ ប្រចាំពូល B វេលាម៉ោង៤ល្ងាច។ ក្រុមបាល់ទាត់នារីកម្ពុជាត្រូវជួបជាមួយហ្វីលីពីន ម៉ោង៧យប់។ សម្រាប់កីឡាឃីកបុកស៊ីងវិញ មានកីឡាករ ខាំ ខ្លានាង ត្រូវជួបកីឡាករម៉ាឡេស៊ី, កីឡាការិនី ទូច ច័ន្ទវត្តី ប៉ះថៃ, ឈឿង ល្វៃ ...
  • 1784
    0

    ស្មាត់រាជ និងស្មាត់យន់ ដែលជាកីឡាករបាល់ទះដ៏ល្បីនឹងចូលរួមក្រុមជាមួយកីឡាករវៀតណាម២នាក់ទៀតដើម្បីប្រកួតលក្ខណៈ៤ស្មើតទល់កីឡាករវៀតណាម៤រូប នៅថ្ងៃអាទិត្យ ទី០៨ ខែឧសភា។ នេះបើតាមការឲ្យដឹងពីវុធប៉ះសេ។ តាមពិតប្រកួតនេះត្រូវបានអ្នកផ្គូផ្គងរៀបចំតាំងពីឆ្នាំមុនម្ល៉េះ តែត្រូវបានលើកពេលដោយសារកូវីដ១៩។ គួរដឹងដែរថា ស្មាត់រាជ មានឈ្មោះពិតថា ទុយ រាជ ខណៈប្អូនប្រុសរបស់គេ គឺស្មាត់យន់ មានឈ្មោះពិត ទុយ កុសល។ ស្មាត់រាជបច្ចុប្បន្ន​ហាត់នៅក្រុមបញ្ជាការដ្ឋានកងអង្គរក្ស។ ចំណែកស្មាត់យន់ ហាត់នៅក្លិបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។   អ្នកទាំង២ គឺជាកីឡាករបាល់ទះដ៏មានប្រជាប្រិយភាព ជាពិសេសការប្រកួតក្រៅផ្លូវការ៕
  • 965
    0

    កីឡាការិនីជឺជិតស៊ូកូនខ្មែរ Jessa Khan បានធ្វើដំណើរមកដល់កម្ពុជាហើយជាមួយឪពុក និងលោកយាយ នាព្រឹកថ្ងៃទី០៥ ខែឧសភា ដើម្បីចូលរួមជាមួយក្រុមកីឡាជម្រើសជាតិកម្ពុជា ទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។ កូនខ្មែរអាមេរិកាំងខាងលើបានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងសម្រាប់ការមកប្រកួតតំណាងប្រទេសសាជាថ្មី និងជាលើកទី៣ ដោយ១លើកក្នុងព្រឹត្តិការណ៍កីឡាអាស៊ី និង២លើកជាការប្រកួតស៊ីហ្គេម។នាងថាបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ស៊ីហ្គេម ឆ្នាំនេះ។ Jessa Khan បានលើកឡើងក្នុងកិច្ចសម្ភាសថា “៖ខ្ញុំពិតជារីករាយដែលបានមកដល់ទីនេះ ហើយខ្ញុំអរគុណអ្នកគ្រប់គ្នាដែលបានគាំទ្រ។ វាមានរយៈពេល ៣ឆ្នាំហើយដែលខ្ញុំមកទីនេះ ក្រោយ ហើយខ្ញុំពិតជារីករាយក្នុងការវិលត្រលប់មកវិញ ...
  • 810
    0

    ក្រុមប្រតិភូ និងអត្តពលិក​កម្ពុជា ត្រូវបានផ្ដល់ការហោះហើរទៅចូលរួមស៊ីហ្គេមនៅវៀតណាម តាមរយៈជើងយន្ដហោះពិសេស ដោយឥតគិតថ្លៃ តាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន។ ទន្ទឹមនឹងនេះ រាល់ការធ្វើដំណើរចេញចូលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងធ្វើឡើងតាមច្រក VIP។ គួរដឹងដែរថា សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកជាអនុសាសន៍ដ៏ថ្លៃថ្លាបែបនេះកាលពីសប្ដាហ៍មុនក្នុងពិធីជួបជុំជាមួយអត្តពលិកកម្ពុជាមុនចេញដំណើរទៅស៊ីហ្គេម នៅវៀតណាម។ សម្ដេចតេជោ ហ៊ុន សែនចង់លើកតម្កើងមុខមាត់ប្រតិភូ និងអត្តពលិកកម្ពុជាថែមទៀតស័ក្ដិសមនឹងព្រឹត្តិការណ៍កីឡាដ៏ធំក្នុងតំបន់មួយនេះ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នៅវៀតណាម ប្រព្រឹត្តទៅជាផ្លូវការពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា។ ប៉ុន្តែប្រភេទកីឡាមួយចំនួន ដូចជាបាល់ទាត់ចាប់ផ្ដើមមុនពិធីបើកផ្លូវការ។ សម្រាប់កម្ពុជាបានបញ្ជូនប្រតិភូ ...