• 50803
    0

    អភិបាលក្រុង Kyiv និងជាអតីតម្ចាស់ខ្សែក្រវាត់ប្រដាល់ទម្ងន់ធ្ងន់ Vitali Klitschko បានប្រាប់រ៉យទ័រពីរដ្ឋធានីនៃប្រទេសអ៊ុយក្រែនថាប្រជាជនអ៊ុយក្រែនគ្មានហេតុផលត្រូវដកថយទេ ហើយយើងនឹងការពារមាតុភូមិមួយនេះពីការឈ្លានពានរបស់រុស្ស៊ី។ គិតទល់ពេលនេះមានប្រជាជនបានរងរបួសរាប់ពាន់ម៉ឺននាក់ តែ Vitali Klitschko បាននិយាយថាប្រហែលពាក់កណ្តាលនៃប្រជាជន 3 លាននាក់នៅក្នុងទីក្រុងបានចាកចេញហើយ។ ក្នុងនោះអាជ្ញាធរក៏បានជម្លៀសកុមារកំព្រាជាច្រើននាក់ទៅកាន់ប្រទេសប៉ូឡូញ និងអាល្លឺម៉ង់ផងដែរ។ លោកបានបន្តថា៖ «ស្ថានការណ៍មានភាពតានតឹង ប្រជាជនមានការព្រួយបារម្ភ» ដោយបន្ថែមថា គ្រាប់មីស៊ីលបានវាយប្រហារប្លុកលំនៅឋាន នឹងទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗឥតឈប់ឈរ តែលោកដែលជាផ្នែកមួយនៃប្រទេសគឺឈរនៅទីនោះ ដើម្បីស្ដាសន្តិភាពឡើងវិញដោយគ្មានថ្ងៃរាថយ៕ -Monaoon-
  • 782
    0

    កីឡាករវាយកូនបាល់ជនជាតិរុស្សី Andrey Rublev បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី 24 ខែកុម្ភៈ) ថា “សន្តិភាព” គឺជារឿងសំខាន់បំផុតនៅ។   “គ្មានអ្វីសំខាន់ជាងការមានសន្តិភាព និងសុខភាពល្អគ្រប់គ្នានោះទេ អ្វីដែលសំខាន់បំផុតនោះគឺត្រូវគិតនឹងឧបមាថាមេឃស្រឡះ និងមានសុខភាពល្អ ហើយនេះគឺជាអ្វីដែលសំខាន់បំផុត» “ក្នុងពេលនេះ អ្នកដឹងថាការប្រកួតរបស់ខ្ញុំមិនសំខាន់ទេ ពីព្រោះអ្វីដែលកំពុងកើតឡើងគឺអាក្រក់ជាងនេះទៅទៀត” Rublev បានបន្ថែម។ -Monsoon-
  • 2015
    0

    ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិកលើវិញ្ញាសា PUBG Mobile បានបញ្ចប់ហើយ បន្ទាប់ពីធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅផ្សារទំនើប AEON II ក្រោមវត្តមានលោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) សហការជាមួយទ Cellcard បានរៀបចំព្រឹត្តិការណ៍ប្រកួតស្តីពី«ដំណើរឆ្ពោះទៅកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀតណាមនិងការត្រៀមខ្លួនសម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា»ចាប់ពី​ថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ដែលមានក្រុមចុះឈ្មោះចូលរួមប្រកួតចំនួនខ១៦០ក្រុម។ ...
  • 791
    0

     អ្នករៀបចំកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ បានបង្ហាញករណីឆ្លងជម្ងឺកូវីដ-១៩ថ្មីចំនួន៣៧នាក់ទៀតដែលពាក់ព័ន្ធអូឡាំពិក ក្រោយពួកគបានធ្វើតេស្តនៅពេលទៅដល់ព្រលានយន្តហោះក្រុងប៉េកាំង។ ជាការពិត ព្រឹត្តិការណ៍អូឡាំពិករដូវរងានាទីក្រុងប៉េកាំងនឹងបើកការប្រកួតជាផ្លូវការនាពេលឆាប់ៗ ស្របពេលនេះ ម្ចាស់ផ្ទះចិនបានរកឃើញករណីឆ្លងកូវីដ-១៩ បន្ថែមទៀតជាមួយអ្នកដែលត្រូវចូលរួមព្រឹត្តិការណ៍កីឡានេះ ដែលនាំអោយមានការព្រួយបារម្ភកើនឡើងផងដែរ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៣៧ករណីថ្មីនេះ មានអត្តពលិក២៨រូប មន្ត្រី៨រូប និងបុគ្គលិកម្នាក់ ផងដែរ។ គិតត្រឹមថ្ងៃទី៣១ខែមករាម្ចាស់ផ្ទះចិនបានរកឃើញអ្នកឆ្លងសរុប១១៩ករណីហើយ។ ក្រោយករណីឆ្លងត្រូវបានរកឃើញបន្តបន្ទាប់ អ្នករៀបចំកីឡារដូវរងា បានបង្កើនការរឹតបន្តឹងបន្ថែម ជាពិសេសនៅភូមិអូឡាំពិក។ – Monsoon-
  • 2128
    0

    សហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំមហាសន្និបាតអាណត្តិទី៥ និងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៦ ឆ្នាំ២០២២-២០២៦ របស់ខ្លួននៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែមករា ឆ្នាំ២០២២ សប្ដាហ៍នេះនៅសាកលវិទ្យាល័យធនធានមនុស្ស ក្នុងរាជធានីភ្នំពេញ។ ជាលទ្ធផលនៃការបោះឆ្នោតឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទទួលបានសម្លេងគាំទ្រជាប្រធានសហព័ន្ធកីឡាបាល់ទះមួយអាណត្តិទៀត ស្របពេលដែលមានបេក្ខភាពឈរបោះឆ្នោតក្នុងគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៦ នេះមានចំនួន២១រូប។ នៅក្នុងពិធីនោះដែរលោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហាញពីសកម្មភាពការងារអាណត្តិចាស់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ដែលក្នុងនោះមានការងារពាក់ព័ន្ធនឹងវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល ចៅក្រម និងមន្រ្តី ...
  • 1204
    0

    ដើម្បីពង្រឹងសមត្ថភាពកីឡាករត្រៀមចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមទាំងនៅវៀតណាម ២០២២ និងកម្ពុជា ២០២៣ ក៏ដូចជាការប្រកួតអន្តរជាតិនានា ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បង្ហើបថា នឹងបញ្ជូនកីឡាកររបស់ខ្លួនផ្នែកចំបាប់សេរីទៅហ្វឹកហាត់រយៈពេលជិត៣ខែនៅប្រទេសអ៊ីរ៉ង់ ពោលពីពាក់កណ្ដាលខែកុម្ភៈដល់ដើមខែឧសភា។ ការជ្រើសរើសទៅហាត់នៅប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ានេះ ដោយសារតែអ៊ីរ៉ង់មានសមត្ថភាពខ្ពស់ក្នុងកីឡាចំបាប់ មានស្នាដៃយ៉ាងច្រើន ពោល៦០ទៅ៧០ភាគរយដណ្ដើមបានជើងឯកពិភពលោក ហើយការរៀបចំការប្រកួតនៅទីនោះក៏មានស្តង់ដារខ្ពស់។ មិនត្រឹមតែហ្វឹកហាត់ប៉ុណ្ណោះទេ កីឡាករកម្ពុជានឹងប្រកួតដើម្បីសាកល្បងបច្ចេកទេសផងដែរ ព្រោះការប្រកួតក្នុងស្រុកនៅអ៊ីរ៉ង់មានកម្រិតខ្ពស់ជាងស៊ីហ្គេមទៅទៀត។ ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ក្រោយវិលពីអ៊ីរ៉ង់ កីឡាករកម្ពុជានឹងចូលរួមប្រកួតស៊ីហ្គេមនៅវៀតណាមតែម្ដងដែលជាស៊ីហ្គេមវាស់ស្ទង់ដែលអ្នកហាត់នៅអ៊ីរ៉ង់ ...
  • 1128
    0

    អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិករដូវរងា២០២២ នាទីក្រុងប៉េកាំង បានលុបចោលគម្រោងលក់សំបុត្រជាសាធារណៈ ដែលវាជាផ្នែកនៃការរិតបន្តឹងការចម្លងជម្ងឺកូវីដ១៩ នៅរដ្ឋធានីរបស់ប្រទេសចិននេះ។ កាលពីពេលកន្លងទៅ ក្រុមអ្នករៀបចំព្រឹត្តិការណ៍ប្រកួតកីឡានេះ​បាននិយាយថា នឹងមិនអោយមានអ្នកគាំទ្រពីបរទេសមកចូលរួមទស្សនាទេ ដើម្បីកាត់បន្ថយកម្រិតនៃការឆ្លងជម្ងឺ ប៉ុន្តែបានសន្យានឹងអ្នកគាំទ្រក្នុងស្រុកចូលទស្សនាបាន។ ប៉ុន្តែឥឡូវ ពួកគេបានបង្កើនការរិតបន្តឹងរបស់ខ្លួន ដោយជាក់ស្តែងសំបុត្រដែលចូលរួមទស្សនាព្រឹត្តិការណ៍ខាងលើ នឹងផ្តល់អោយសម្រាប់តែក្រុមមនុស្សមួយចំនួនតែប៉ុណ្ណោះ។ ការធ្វើបែបនេះ ក៏ដោយសារមានការកើនឡើងសារមានការរាយការណ៍ពីការកើនឡើងសាជាថ្មីនៃជម្ងឺកូវីដ១៩។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិករដូវរងា២០២២ ដែលនឹងធ្វើឡើង នាទីក្រុងប៉េកាំង ប្រទេសចិន នឹងចាប់ផ្តើមដំណើរការ ពីថ្ងៃទី៤ ដល់ថ្ងៃទី ២០ ខែកុម្ភៈខាងមុខនេះ ...
  • 954
    0

    ការប្រកួតវាយកូនបាល់កម្មវិធី Australian Open 2022 បានចាប់ផ្តើមហើយដោយអវត្តមានកីឡាករលេខ១ពិភពលោក Novak Djokovic ដែលចាញ់ក្ដីជាមួយរដ្ឋាភិបាលអូស្ត្រាលី។ កីឡាករវ័យ៣៤ឆ្នាំ បានធ្វើដំណើរចេញពីប្រទេសអូស្ត្រាលី ក្រោយត្រូវបានដកហូតទិដ្ឋកាជាលើកទីពីរ។ អវត្តមាន Novak Djokovic ប្រៀបដូចជាការផ្តល់នូវឱកាសទៅកាន់កីឡាករ Rafael Nadal, Alexander Zverev, ក៏ដូចកីឡាករ Daniil Medvedev ម្ចាស់ពាន US Open និងកីឡាករលំដាប់លេខ៤ ...
  • 1462
    0

    អ្នកប្រណាំងម៉ូតូជើងខ្លាំងកម្ពុជា សាលី អ៊ូមើត ប្រកាសលើ Facebook របស់ខ្លួនថា មិនអាចចូលរួមការប្រកួតពានរង្វាន់ពិភពលោក រដូវកាល២០២១/២០២២ នៅប្រទេសថៃបានទេ។ ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ បញ្ជាក់បែបនេះ “៖ជំរាប​សួរ​ពុក​ម៉ែ​បងប្អូន​កីឡាករ​ជម្រើស​ជាតិ​ម៉ូតូ​ទឹក​កម្ពុជា​ សាលី​អ៊ូមេីត​ខកខាន​មិន​បាន​ចូល​រួម​ការ​ប្រកួត​ម៉ូតូ​ទឹក​ពានរង្វាន់​ពិភពលោក​ World Siri. ដែល​ប្រទេស​ថៃ​ជា​មច្ចាស់​ផ្ទះ​ដោយ​សារ​ជួប​គ្រោះថ្នាក់​ក្នុង​ពេល​ហ្វឹកហាត់​ធ្វើ​អោយ​ប៉ះទង្គិចគ្នា​ធ្វើ​អោយ​ប្រេះ​ឆ្អឹង​ខ្នង​គ្រូពេទ្យ​ប្រាប់​ថា​ត្រូវ​វះ​កាត់​ជា​បន្ទាន់​។” នេះជារឿងដ៏គួរឲ្យស្ដាយក្នុងទំព័រឆ្នាំថ្មី២០២២ ដែលកីឡាករដ៏មានទេពកោសល្យរូបនេះមិនអាចចូលរួមការប្រកួតដោយសារបញ្ហារបួស។ កាលឆ្នាំ២០២១ គេទទួលបានជោគជ័យយ៉ាងច្រើនកម្មវិធី។ សម្រាប់ការប្រកួតនៅប្រទេសថៃដែលអ៊ូមើតមិនអាចចូលរួមការប្រកួតនេះ មានឈ្មោះថា Jet Ski World ...
  • 1042
    0

    កីឡាករ​វាយ​កូន​បាល់​លំដាប់​លេខ​១​ពិភពលោក Novak Djokovic ប្រហែលជា​មិន​អាច​ចូលរួម​ការ​ប្រកួត​ពានរង្វាន់ Australian Open 2022 បាន​ទេ បន្ទាប់​ពី​ទិដ្ឋាការ​ចូល​ប្រទេស​អូស្ត្រាលី​របស់​គេ ត្រូវ​អាជ្ញាធរ​លុប​ចោល​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក Greg Hunt រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អូស្ត្រាលី​។ ជុំវិញរឿងនេះលោក Greg Hunt បាន​និយាយ​ថា “Djokovic បាន​បរាជ័យ​ក្នុង​ការ​ផ្តល់​ភស្តុ​តាង​សម​ស្រប ដើម្បី​បំពេញតម្រូវការ​ចូល​ប្រទេស​អូស្ត្រាលី ហើយ​ក្រោយមក​ទិដ្ឋាការ​របស់​គេ​ក៏​ត្រូវ​បាន​លុប​ចោល​តែ​ម្តង​”​។ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក Scott Morrison ...