• 661
    0

    លោក អាំង សេរី ពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បង្ហើបថា ចាប់ពីថ្ងៃទី០៨ ខែមិថុនា តទៅ សហព័ន្ធនឹងរៀបចំការប្រកួតដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ដោយផ្ដោតលើកីឡាករវ័យក្មេង ហើយក្លិបដែលអាចចូលរួមបានត្រូវតែមានអាជ្ញាបណ្ណត្រឹមត្រូវ។ ចំពោះលក្ខខណ្ឌអាជ្ញាបណ្ណនោះ គឺមានការរួមចំណែកជាវិភាគទានដល់សហព័ន្ធ ទី២ ចុះឈ្មោះក្លិប និងកីឡាករក្នុងសហព័ន្ធ ដើម្បីងាយស្រួលគ្រប់គ្រង។ មិនតែប៉ុណ្ណោះ ក៏មានការរៀបចំការដោះដូរកីឡាករបានត្រឹមត្រូវពីក្លិបមួយទៅក្លិប ដើម្បីបង្ការភាពចម្រូងចម្រាស។ សង្កត់បន្ថែមពីលើការបង្កើតការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ...
  • 700
    0

    ម៉ោង៥និង៣០នាទីល្ងាចថ្ងៃអង្គារ ទី២៤ ខែឧសភា នឹងមានការដង្ហែទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ពីរដ្ឋធានីហាណូយ ប្រទេសវៀតណាម មកកាន់រាជធានីភ្នំពេញ។ បន្ទាប់ពីចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្បួនដង្ហែនឹងបន្តតាមមហាវិថីសហព័ន្ធរុស្ស៊ី បត់តាមមហាវិថីព្រះនរោត្ដម តាមមន្ទីរពេទ្យអង្គឌួង ឆ្ពោះទៅវិមានឯករាជ្យ ព័ទ្ធជុំវិញសួន និងសំដៅទៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ នេះជាការអបអរដល់ក្រុមអត្តពលិកកម្ពុជាដែលដណ្ដើមបានមេដាយពីស៊ីហ្គេមនៅវៀតណាម និងការទទួលបានទង់ស៊ីហ្គេម ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះ២០២៣វិញម្ដង។ គួរដឹងដែរថា គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៣ ខែឧសភា នេះ កម្ពុជាទទួលបានមេដាយមាស៩គ្រឿង, ប្រាក់១៣គ្រឿង និងសំរឹទ្ធិ៤១គ្រឿង​ សរុប៦៣គ្រឿង៕  
  • 1726
    0

    ទីបំផុតការរង់ចាំឈ្នះមេដាយមាសសម្រាប់គុនខ្មែរក្នុងព្រឹត្តិការណ៍ស៊ីហ្គេម អស់រយៈពេល៥ឆ្នាំបានមកដល់ហើយ ក្រោយកីឡាករ ប៉ោ ភារិទ្ធ ឬយ៉េន ឌីណា ស្រវាបានជ័យជម្នះដោយពិន្ទុដាច់លើម្ចាស់ផ្ទះវៀតណាម នៅល្ងាចថ្ងៃអាទិត្យ ទី២២ ខែឧសភា នេះ។ សមាជិកគុនខ្មែរជម្រើសជាតិកម្ពុជាបានឈ្នះ៣ទឹកដាច់លើម្ចាស់ផ្ទះ ហើយយកមេដាយមាសតែមួយគត់ក្នុងចំណោមកីឡាករគុនខ្មែរដែលទៅស៊ីហ្គេមឆ្នាំនេះ ខណៈអ្នកផ្សេងៗទៀតបានត្រឹមមេដាយសំរឹទ្ធ។ ឌីណា បានក្លាយជាកីឡាករគុនខ្មែរទី២ បន្ទាប់ពីឃុន ឌីម៉ា ធ្វើបានក្នុងឆ្នាំ២០១៧ សម្រាប់ប្រភេទទម្ងន់៦៣គីឡូក្រាម៥០០ដូចគ្នា៕
  • 2748
    0

    ក្រុមកីឡាករហែលទឹកកម្ពុជា ដណ្ដើមបានមេដាយជាលើកដំបូងក្នុងវិញ្ញាសាហែលទឹកពាក់ជើងទា ប្រចាំព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម។ តាមពិតទៅ នេះជាវិញ្ញាសាថ្មីសម្រាប់កម្ពុជានៅព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងទើបតែហ្វឹកហាត់ក្នុងឆ្នាំ២០២នេះ ហើយក៏ដណ្ដើមបានមេដាយសំរឹទ្ធតែម្ដង។ មេដាយសំរឹទ្ធនោះធ្វើបានពីវិញ្ញាសាហែល​បណ្តាក់ ៤x២០០ម​ (surface) ​ដែល​មាន​កីឡាករ​រួម​មាន លឹម​ កែវឧត្តម​, ទួន​ ទិត្យ​សត្យា​, លឹម​ សុខវឌ្ឍន៍នន្ទ និងឆោម ច័ន្ទថន៕
  • 1592
    0

    ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៣ ជាលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ ប្រកួតចុងក្រោយ កម្ពុជាឈ្នះ ថៃដោយលទ្ធផល ៣សិតទល់នឹង២ នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា នេះ។ មុនឈានដលើវគ្គសំខាន់នេះ កម្ពុជាបញ្ចប់លេខ២ក្នុងពូល B ដោយឈ្នះហ្វីលីពីន ៣សិតទល់នឹង១ និងចាញ់ថៃ២សិតទល់នឹង៣។ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កម្ពុជាចាញ់ឥណ្ឌូនេស៊ី ៣សិតទល់នឹង១៕    
  • 2488
    0

    កម្ពុជាទទួលបានមេដាយមាសមួយគ្រឿងទៀតហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា នេះ។ នេះក៏ជាមេដាយមាសទី១ពីកីឡាចំបាប់សម្រាប់កម្ពុជា នៅស៊ីហ្គេម ក្នុងប្រទេសវៀតណាម។ មេដាយមាសនេះរកបានដោយកីឡាករ ស៊ូ បាលី ក្នុងវិញ្ញាសា Freestyle ទម្ងន់ ១២៥ គីឡូក្រាម ក្រោយយកឈ្នះឡាវ ១០-០៕
  • 716
    0

    ថ្ងៃពុធ ទី១៨ ខែឧសភា នេះ កម្ពុជាបានមេដាយមាស២គ្រឿងពីកីឡាតេក្វាន់ដូ WT និងវ៉ូវីណាម។ កីឡាតេក្វាន់ដូ WT កម្ពុជា កីឡាករ វ៉ា មិថុនា ឈ្នះហ្វីលីពីនដណ្ដើមបានមេដាយមាស លើប្រភេទវិញ្ញាសាបុរស Kyorugi ទម្ងន់ ក្រោម ៧៤ គីឡូក្រាម។ ចំណែកកីឡាករ លី បូរ៉ាមី, កីឡាករ ជ្រិន ប៊ុនឡុង, ...
  • 1445
    0

    ក្រុមបាល់ទះបុរសកម្ពុជា បានប្រកួតចាញ់ថៃ ដោយលទ្ធផល ២សិតទល់នឹង៣ ក្នុងការប្រកួតបិទពូល B នៅថ្ងៃពុធ ទី១៨ ខែឧសភា។ កម្ពុជា នាំមុខ២សិតមុន ដោយលទ្ធផល ២៥ទល់នឹង២២, ២៥ទល់នឹង២០ មុនថៃឈ្នះវិញ ២៥ទល់២២, ២៥ទល់២០ និង១៥ទល់១១។ ដូច្នេះកម្ពុជា បញ្ចប់នៅលេខ២ពូល B ដោយមាន៤ពិន្ទុ ពីការឈ្នះហ្វីលីពីន និងចាញ់ថៃប្រកួតចុងក្រោយ ហើយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ត្រតែម្ដង។ កម្ពុជាត្រូវប៉ះក្រុមលេខ១ពូល ...
  • 1334
    0

    កីឡាការិនី វង់ ចន្ថា និងកីឡាករ ស៊ិន វង់ ដណ្ដើមបានមេដាយមាសប៉េតង់វិញ្ញាសា បុរស-នារី ២ទល់២។ គូកម្ពុជាមួយគូនេះបានឈ្នះក្រុមវៀតណាម ដោយលទ្ធផល ១៣ទល់នឹង៤។ នេះជាមេដាយមាសទី២សម្រាប់កម្ពុជា បន្ទាប់បឺត សង្ឃឹម ដណ្ដើមបានក្នុង​ប្រភេទកីឡា kickboxing៕
  • 1118
    0

    សម្រាប់វិញ្ញាសា២ទល់នឹង២ ប្រកួតដោយកីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា និងកីឡាករ ភាព រ៉ាឃីម និងចាញ់ក្រុមស្វីសក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ គួររំឭកថា សហព័ន្ធកីឡា ប៉េតង់ និងប៊ូលកម្ពុជាបានបញ្ជូនគណៈប្រតិភូ គូ្របង្វឹក និងកីឡាករ-កីឡាការិនីចំនួន៧នាក់ទៅចូលរូមព្រឹត្តិការណ៍ការប្រកួតជើងឯកកីឡាប៉េតង់កម្រិតពិភពលោក “The World Championships Singles .Doubles and Mixed Doubles 2022” នៅប្រទេសដាណឺម៉ាក់ដែលប្រព្រឹត្តថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ...