បាល់ទះបុរសកម្ពុជាចាញ់ថៃក្នុងសិតកាត់សេចក្ដី បានលេខ២ពូល B
ក្រុមបាល់ទះបុរសកម្ពុជា បានប្រកួតចាញ់ថៃ ដោយលទ្ធផល ២សិតទល់នឹង៣ ក្នុងការប្រកួតបិទពូល B នៅថ្ងៃពុធ ទី១៨ ខែឧសភា។
កម្ពុជា នាំមុខ២សិតមុន ដោយលទ្ធផល ២៥ទល់នឹង២២, ២៥ទល់នឹង២០ មុនថៃឈ្នះវិញ ២៥ទល់២២, ២៥ទល់២០ និង១៥ទល់១១។
ដូច្នេះកម្ពុជា បញ្ចប់នៅលេខ២ពូល B ដោយមាន៤ពិន្ទុ ពីការឈ្នះហ្វីលីពីន និងចាញ់ថៃប្រកួតចុងក្រោយ ហើយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ត្រតែម្ដង។
កម្ពុជាត្រូវប៉ះក្រុមលេខ១ពូល A ឥណ្ឌូនេស៊ី នៅថ្ងៃសុក្រ ទី២០ ខែឧសភា៕