• 105
    0

    Joseph Schooling ជាកីឡាករហែលទឹកម្នាក់គត់របស់សិង្ហបុរីដែលឈ្នះមេដាយមាសអូឡាំពិកបានប្រកាសចូលនិវត្តន៍ហើយក្នុងវ័យត្រឹម២៨ឆ្នាំ កាលថ្ងៃអង្គារ ទី០២ ខែមេសា។ គេបានចែករំលែកនៅលើទំព័រផ្ទាល់ខ្លួនថា ចាប់ពីថ្ងៃនេះទៅគេលែងជាកីឡាករហែលទឹកទៀតហើយ និងមិនមានការសោកស្ដាយអ្វីទេចំពោះការសម្រេចនេះ តែថា វាជាបទពិសោធដ៏មានតម្លៃមួយ ក្នុងការឈានទៅបើកទំព័រថ្មីនៃជីវិត។ ក្នុងឆ្នាំ 2016 នៅអូឡាំពិក ក្រុង Rio ប្រទេសប្រេស៊ីល Schooling បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដោយការឈ្នះ Michael Phelps ក្រសោបបានមេដាយមាសតែម្ដង។ តែយ៉ាងណា ភាពជោគជ័យនេះមិនបានឋិតឋេរទេ។ ជាក់ស្ដែង ...
  • 150
    0

    បើតាមការបង្ហោះរបស់លោក Duku អំពីស្ថានភាព ឈាង ជីវវេង កីឡាករក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ពេលនេះ គឺបានធូរស្បើយខ្លះហើយ ក្រោយរងរបួសអំឡុងជំនួបពាក់កណ្ដាលផ្ដាច់ព្រ័ត្រតេជោលីគឈ្នះក្រុមមហាផ្ទៃ កាលថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ។ កីឡាករ ជីវវេង ថ្លែងបែបនេះ “៖ ខ្ញុំបានធូរខ្លះហើយ ពេទ្យថារបូតក្រឡាស់ហើយមានស្រាំឆ្អឹង ម៉ោងប្រហែលជា៩គាត់ចុះឲ្យទៅស្កេន អាការៈរៀងចុកយប់មិញចុកដេកអត់បាន។” ក្រុមបាល់ទះបញ្ជាការដ្ឋានកងអង្គរក្សនឹងប៉ះក្រុមវិសាខាដណ្ដើមជើងឯកនៅម៉ោង៦ល្ងាចថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ នាពហុកីឡដ្ឋានជាតិ៕
  • 107
    0

    មន្ទីរពេទ្យក្នុងតំបន់នោះបានបញ្ជាក់ថាមានកុមារ ៩ នាក់ជារងគ្រោះ។ ចំណែកប៉ូលិសបាននិយាយថាពួកគេបានចាប់ខ្លួនជនសង្ស័យបីនាក់ពាក់ព័ន្ធនឹងការបាញ់ប្រហារមួយនេះ។ ការបាញ់ប្រហារត្រូវបានធ្វើឡើងផ្នែកខាងក្រៅនៃស្ថានីយ៍ Union Station ដែលជាស្ថានីយ៍រថភ្លើងនៅកណ្តាលទីក្រុង Kansas ហើយក៏ជាកន្លែងដែលអ្នកគាំទ្ររាប់ពាន់នាក់បានប្រមូលផ្តុំគ្នាសម្រាប់ក្បួនដង្ហែរជ័យជំនះនៃក្រុមរបស់ពួកគេ។​ ក្នុងកម្មវិធីដង្ហែរក្បូនយាត្រានៃជ័យជម្នះមួយនេះគឺមានមន្ត្រីប៉ូលីសជាង 800 នាក់បានស្ថិតនៅកន្លែងកើតហេតុរួចហើយ ដើម្បីត្រួតពិនិត្យក្បួនដង្ហែរ រួមទាំងនៅលើដំបូលអគារ ដើម្បីធានាសុវត្ថិភាពដល់អ្នកទៅទស្សនា ចំណែកនាយកដ្ឋាន ពន្លត់ អគ្គិភ័យ របស់ ទីក្រុង Kansas ក៏ មាន វត្តមាន ផង ...
  • 239
    0

    ការប្រកួតកីឡាបាល់ទះតេជោលីគ ២០២៤បានបញ្ចប់ចំនួន១១ប្រកួតហើយកាលពីចុងសប្ដាហ៍កន្លងទៅ។ ក្រុមវិសាខានៅតែឈរលើគេដដែល ដោយឈ្នះទាំង១១ប្រកួតតែម្ដង ហើយមិនធ្លាប់ចាញ់សូម្បីតែមួយសិត។ ក្រុមដែលសម្បូរដោយកីឡាករជម្រើសជាតិមួយនេះមាន៣៣ពិន្ទុឈរលើគេនៃតារាងចំណាត់ថ្នាក់។ ចំណែកកងពលធំអន្តរាគមន៍លេខ៣ មានតែ៨ពិន្ទុប៉ុណ្ណោះពីការឈ្នះ៣ និងចាញ់៨ដង ស្ថិតនៅបាតតារាង៕
  • 190
    0

    កីឡាករបាល់ទះ ជុក សោភា នៃក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ បានទទួលស្គាល់ពីការប្រកួតប្រជែងខ្លាំងក្នុងពានបាល់ទះតេជោលីគ២០២៣។ អតីតស្មាត់ជម្រើសជាតិថ្លែងថា ការអនុញ្ញាតឱ្យមានកីឡាករបរទេសចូលរួមជួយក្រុម ពិតជាល្អដើម្បីចែករំលែកបទពិសោធ និងទទួលបានការប្រកួតប្រជែងថ្មីៗ។ ដូច្នេះហើយក្រុមនីមួយៗសុទ្ធតែធ្វើបានល្អ។ ការប្រកួតកីឡាបាល់ទះតេជោលីគបានបញ្ចប់មួយជុំហើយ ដោយក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងខេត្តកណ្ដាលត្រូវបានកាត់ចេញនៅសល់តែ៦ក្រុម។ សម្រាប់ក្រុមវិសាខាកំពុងឈរនៅលេខ១ ខណៈក្រុមកងពលធំអន្តរាគមន៍លេខ៣នៅលេខ៥៕
  • 149
    0

    សហព័ន្ធកីឡាទោចក្រយានកម្ពុជា (CCF) បានកោតសរសើរដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ចំពោះការងារដ៏ល្អរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រណាំងកង់ថ្នាក់ជាតិឆ្នាំ២០២៣។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន្ដកម្ពុជាបានមានប្រសាសន៍ថា ការប្រកួតឆ្នាំនេះទទួលបានជោគជ័យ ហើយក៏អរគុណចំពោះគ្រូបង្វឹក និងកីឡាករ មន្ត្រីបច្ចេកទេស ជាពិសេសរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានជួយគាំទ្រឥតឈប់ឈរ ក្នុងការសម្រួលដល់ការប្រកួត។ លោកអគ្គលេខាធិការបន្តថា កីឡាករទាំងអស់បានប្រកួតដោយ Fair Play គោរពបទបញ្ជា និងវិន័យត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ កីឡាករក៏បានចូលរួមរក្សាបរិស្ថាន ដោយចោលសំរាមត្រឹមត្រូវ ព្រោះគណៈកម្មការចង់ឱ្យមានការប្រកួតមួយដែលស្អាត។ ជាក់ស្ដែង ...
  • 106
    0

    នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោងឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមនាវីទោ គឹម សាវុធ មេបញ្ជាការរង បញ្ជាការដ្ឋានមូលដ្ឋានសមុទ្រ និងមានការចូលរួមពីសំណាក់ លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សេង ម៉ាលី តំណាង តំបន់អភិវឌ្ឍន៍ទីក្រុងរណប Bay of Lights នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ...
  • 181
    0

    នារសៀលថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ សហព័ន្ធកីឡាប៊ូល និប៉េតង់កម្ពុជា បានរៀបចំសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសហព័ន្ធ កីឡាប៊ូល និងប៉េតង់កម្ពុជា។ កម្មវិធីនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងក្រសួងអប់រំយុវជន និងកីឡា តំណាងគណៈកម្មការធិការជាតិកីឡាអូឡាំពិក សមាជិកគណៈកម្មាធិការប្រតិបត្តិ សមជិកសហព័ន្ធ លោកគ្រូអ្នកគ្រូបង្វឹក តំណាងសម្ព័ន្ធ ក្លិប មកពីបណ្ដារាជធានី ...
  • 208
    0

    ក្រុមកងពលធំអន្តរាគមន៍លេខ៣បានបញ្ចបើការប្រកួតបាល់ទះតេជោលីគ២០២៤ ចំនួន២ប្រកួត ដោយទទួលបាន២ពិន្ទុ។ ក្នុងការប្រកួតដំបូង ពួកគេបានចាញ់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនចាញ់បញ្ជាការដ្ឋានកងអង្គរក្ស។ ចំណែកវិសាខា កងអង្គរក្ស និងមហាផ្ទៃ ទទួលបានជ័យជម្នះ២លើកដូចៗគ្នា។ សម្រាប់ក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងក្រុមខេត្តកណ្ដាលនៅមិនទាន់មានពិន្ទុនៅឡើយទេ៕
  • 165
    0

    ការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ និងពានរង្វាន់គិរីសួគ៌ ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យនាល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយក្រុមកីឡាវ៉ូវីណាមក្រសួងការពារជាតិ បានបន្ដគ្រងកំពូលតារាងមេដាយជាថ្មី បន្ទាប់ពីដណ្ដើមបានមេដាយមាសជាងពាក់កណ្ដាល នៃវិញ្ញាសាសរុប។ ក្នុងពិធីបិទការប្រកួតនេះបានប្រព្រឹត្តទៅ ក្រោមវត្តមានលោក ម៉ុង គីមហេង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងលោក អ៊ូ រតនា ប្រធានសហព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ ...