• 618
    0

    មេដាយមាសទី២របស់កម្ពុជាក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ធ្វើបានដោយកីឡាការិនី វិត ចន្ថា លើវិញ្ញាសាលោតចម្ងាយ។ គិតមកទល់ពេលនេះ កម្ពុជាដណ្ដើមបានមេដាយ២គ្រឿង និងសំរឹទ្ធ១គ្រឿង។ មេដាយមាសមួយទៀតបាន​ពីវិញ្ញាសាបាល់បោះជិះរទេះនារី និងមេដាយសំរឹទ្ធបានពីវាយកូនឃ្លីលើតុ វិញ្ញាសាជាក្រុម (Class 1-3)៕
  • 621
    0

    ក្រុមកីឡាជនមានពិការភាពកម្ពុជាដណ្ដើមបានមេដាយមាស១គ្រឿងដំបូងហើយពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២២ នាថ្ងៃអាទិត្យ ទី​៣១ ខែកក្កដា ឆ្នាំ២០២២ នេះ។ មេដាយមាស១គ្រឿងនេះកើតឡើងក្នុងវិញ្ញាសាបាល់បោះរទេះ៣ទល់៣ នាវគ្គផ្តាច់ព្រ័ត្រឈ្នះក្រុមនារីថៃ ដោយលទ្ធផល ៧ទល់នឹង៥។ នេះក៏ជាកំណត់ត្រា១០០ភាគរយសម្រាប់ក្រុមបាល់បោះរទេះនារីកម្ពុជាដែរ។ គួរដឹងដែរថា កម្ពុជាបានចូលរួមប្រកួតលើ ១១ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ដែលចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូត ដល់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ...
  • 2300
    0

    ក្រុមហ៊ុន​ស្រា​​ Chivas បាន​សម្រេច​ក្ដី​ស្រមៃរបស់​អ្នក​គាំទ្រ​នៅ​កម្ពុជា​ដែល​ជា​អតិថិជន​ Chivas ទៅ​ទស្សនា​ការ​ប្រកួត​របស់​ក្រុម Manchester United ដោយ​ផ្ទាល់​នៅ​ប្រទេស​ថៃ។​ អ្នកគាំទ្រនៅប្រទេសកម្ពុជាចំនួន ​៣​ ​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃកាលពីថ្ងៃទី10​-12 ខែកក្កដាកន្លងមកនេះ ដើម្បី​ចូលរួម​ទស្សនា​ការ​ប្រកួត​ដ៏​ជក់ចិត្ត​រវាង​ Manchester United និង​ Liverpool ហើយ​ជា​លទ្ធផល​ Manchester United បាន​យក​ឈ្នះ ៤–០ ។ ​ ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ ការ​ហូប​ចុក​ ...
  • 585
    0

    \សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើក្រសួងអប់រំពិចារណាពន្យារពេលវិស្សមកាល២០២៣ដើម្បីសិស្សនិស្សិតបានចូលរួមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោ ហ៊ុន សែន មានលម្អិត “៖ស្នើក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពពន្យារវិស្សមកាលតូចអំឡុងចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីផ្ដល់ឱកាសដល់សិស្សនិស្សិតបានចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ។”   សម្ដេចតេជោមាន​ប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ...
  • 684
    0

    ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ បានបិទបញ្ចប់ជាផ្លូវការនៅរសៀលថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេលពេញមួយសប្ដាហ៍។ ជាលទ្ធផលក្រុមកីឡាសាកលវិទ្យាល័យអាស៊ីអឺរ៉ុបឈរកំពូលតារាងមេដាយសរុបដែលមានមេដាយមាស២២ ប្រាក់៦ និងសំរឹទ្ធ២ សរុប៣០គ្រឿង។ វិទ្យាស្ថានខេមអេដ មានមេដាយសរុប៣៤គ្រឿង ក្នុងនោះមេដាយមាស៩គ្រឿង, ប្រាក់៩គ្រឿង និងសំរឹទ្ធ១៦គ្រឿង។ សាកលវិទ្យាល័យវេស្ទើនបានមេដាយសរុប១៧គ្រឿង ដែលមានមាស៨គ្រឿង ប្រាក់៩គ្រឿង និងសំរឹទ្ធ៤គ្រឿង។ សម្រាប់សាកលវិទ្យាល័យអាស៊ីអឺរ៉ុបក្នុងឆ្នាំ២០២២នេះ បានចូលរួមប្រកួតលើ៥ប្រភេទកីឡា មានបាល់បោះ វិញ្ញាសាបុរស, សីដកបុរស ...
  • 830
    0

    មហាជន៣៦២១នាក់បានចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមិថុនា នេះ នៅមុខព្រះបរមរាជវាំង។ ការប្រកួតមានវិញ្ញាសា២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ។ ព្រឹត្តិការណ៍រត់ប្រណាំងនេះត្រូវបានធ្វើឡើងដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ គោលដៅបន្ទាប់ គឺស្វែងរកថវិកាពីការចុះឈ្មោះរបស់អត្តពលិក និងដៃគូឧបត្ថម្ភបរិច្ចាគទៅកាន់ការងារសប្បុរសធម៌ មន្ទីរពេទ្យ គន្ធបុប្ជា និងកិច្ចការសង្គម តាមរយៈអង្គការជាដៃគូជាច្រើនទៀត ដោយមិនសំដៅទៅលើការស្វែងរកកម្រៃ ឬប្រាក់ចំណេញនោះទេ។ ព្រឹត្តិការណ៍នេះត្រូវបានខកខាន ២ឆ្នាំ ដោយសារបញ្ហាកូវីដ-១៩ ...
  • 1077
    0

    កីឡាករជឺជីតស៊ូកម្ពុជា សៅ សុភារ៉ា ទទួលបានមេដាយសំរឹទ្ធ០១គ្រឿង លេីវិញ្ញាសាមានហ្គី (GI) ទម្ងន់ក្រោម៦០គីឡូក្រាម ក្នុងការប្រកួតកីឡា Ju-Jitsu Grand Prix Thailand Open 2022 នៅប្រទេសថៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។ គួរដឹងដែរថា សហព័ន្ធកីឡាជូជីតស៊ូកម្ពុជា បានបញ្ជូនកីឡាករ កីឡារិនី ទៅចូលរួមការប្រកួតកីឡា Ju-Jitsu Grand ...
  • 3531
    0

    កីឡាករ វឿន វាសនា ទៅចូលរួមជាមួយក្លិបបាល់ទះវៀតណាម Long An។ ស្មាត់ក្លិបបាល់ទះវិសាខា និងជម្រើសជាតិកម្ពុជា រូបនេះបានសម្រេចការផ្ទេរលើកិច្ចសន្យា២សប្ដាហ៍។ ការផ្ទេរនេះត្រូវបានទទួលស្គាល់ដោយសហព័ន្ធបាល់ទះពិភពលោក ( FIVB)។ ទាក់ទងទៅនឹងការផ្ទេរលើកិច្ចសន្យាត្រឹម២សប្ដាហ៍នេះត្រូវបានគេដឹងថា ដោយសារតែសហព័ន្ធកីឡាបាល់ទះកម្ពុជាមិនចង់ឲ្យស្មាត់ខាងលើចំណាយពេលយូរពេក ព្រោះត្រូវត្រៀមខ្លួនសម្រាប់ស៊ីហ្គេម២០២៣នៅកម្ពុជា ឆ្នាំក្រោយ។ ម្យ៉ាងវិញទៀត ការប្រកួតនៅវៀតណាមដែលវាសនាចូលរួម គឺលក្ខណៈដែលមានពេលត្រឹម២សប្ដាហ៍។ គួរដឹងដែរថា វឿន វាសនា ទើបរួមចំណែកជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជាឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម កាលខែឧសភា កន្លងទៅ៕
  • 688
    0

    ពានរង្វាន់បាល់ទះកម្រិតអាជីពនេះ មាន២១ក្រុមមកពីតាមបណ្ដាខេត្តចំនួន២១ចូលរួម ហើយពួកគេនឹងត្រូវប្រកួតគ្នាដើម្បីស្វែងរកជើងឯក។ ជាងនេះទៅទៀតក្រុមដែលមានចំណាត់ថ្នាក់ពីលេខ១ដល់លេខ៧ នឹងត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោយពេលបញ្ចប់ការប្រកួតពានសម្ដេចក្រឡាហោមនេះទៅ។ ព្រឹត្តិការណ៍ខាងលើដំណើរការប្រកួតចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។ លក្ខខណ្ឌនៃការប្រកួតគឺក្រុមទាំងអស់នៅរាជធានីភ្នំពេញឬក្រុមធំចំនួន៥មិនអនុញ្ញាតឲ្យចូលរួមប្រកួតដោយយកក្រុមកម្រិត A ឡើយ ពោលគឺអាចយកក្រុមឈុតB មកប្រកួត។ ក្រុមទាំង២១បែងចែកជា៤ ពូល ដោយពូល A មាន៦ក្រុម ហើយប្រកួតវិលជុំសន្សំពិន្ទុ ក្រុមដែលមានលេខរៀងទី១ និងទី២ ...
  • 856
    0

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំការប្រកួតដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២២ មាន២១សមាគមក្លិបមករាជធានី ខេត្តចូលរួម និងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែមិថុនា ដោយដំណើរការរយៈពេល២សប្ដាហ៍ នាកីឡដ្ឋានព្រីនស៍។ ក្នុងសន្និសីទសារព័ត៌មាន និងពិធីចាប់គូនៅកីឡដ្ឋានព្រីនស៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា មានប្រសាសន៍ថា៖«នេះបេសកកម្មមួយរបស់យើង ដើម្បីស្វែងរកឈាមថ្មី ទៅបន្ថែមនៅក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជា របស់យើង។ ដូចយើងដឹងហើយថាយើងត្រូវធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ប៉ុន្តែក្រោយឆ្នាំ២០២៣ ...