• 893
    0

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការពិភាក្សា ផ្ទេរអ្នកជំងឺកូវីដ១៩ កំពុងព្យាបាលនៅមណ្ឌលសម្រាកព្យាបាលពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ទៅមន្ទីរពេទ្យហ្លួងម៉ែ ឬមន្ទីរពេទ្យចាក់អង្រែ ដើម្បីយកទីតាំងស្តាតជួសជុល ត្រៀមឲ្យកីឡាករហ្វឹកហាត់ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោបានជំរុញក្រុមអត្តពលិកកម្ពុជាប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព និងរក្សាបានគោរពបទបញ្ជាខ្ជាប់ខ្ជួនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសវៀតណាម ក្នុងខែឧសភា ខាងមុខ។ ទន្ទឹមនឹងនេះដែរ ក្រុមកីឡាករ កីឡាការិនីក៏ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តម្នាក់៥០០ដុល្លារអាមេរិកទៀតផង។ ...
  • 932
    0

    ប្រភពពីអគ្គនាយកដ្ឋានកីឡាបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានយល់ព្រមជាគោលការណ៍ជូនក្រសួងអប់រំ យុវជន និងកីឡា រៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ គួរដឹងដែរថា ព្រឹត្តិការណ៍កីឡាជាតិ ឬ National Games ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៦ ដោយគ្រោងរៀបចំ២ឆ្នាំម្ដង ដើម្បីជាការត្រៀមលក្ខណៈសម្រាប់ស៊ីហ្គេម២០២៣។ ប៉ុន្តែឆ្នាំ២០២០ មិនមានការរៀបចំទៀតឡើយ ដោយសារបញ្ហាកូវីដ១៩។ ...
  • 693
    0

    ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម បានសម្រេចលុបចោលវិញ្ញាសាបាល់គប់នារីលើឆ្នេរខ្សាច់ ដោយសារតែខ្វះក្រុមចូលរួម។ គណៈកម្មការរៀបចំការប្រកួតស៊ីហ្គេមនៅវៀតណាម ប្រកាសថា ក្រុមនារីឥណ្ឌូនេស៊ីបានសម្រេចដកខ្លួនក្នុងនាទីចុងក្រោយ ធ្វើឲ្យចំនួនក្រុមមិនគ្រប់គ្រាន់ដែលមិនអាចរៀបចំបាន។ បើតាមបទបញ្ជា កីឡាជាក្រុមត្រូវតែមានយ៉ាងហោច៣ក្រុមចូលរួម ដើម្បីឲ្យការប្រកួតអាចកើតឡើងបាន។ គិតមកទល់ពេលនេះ ក្រុមនារីបាល់គប់លើឆ្នេរខ្សាច់ មានតែវៀតណាម និងថៃប៉ុណ្ណោះ៕  
  • 1038
    0

    សមាជិកក្លិបបាល់ទះក្រសួងមហាផ្ទៃ ប៊ន ណារិទ្ធ បានលើកឡើងពីមូលហេតុដែលខ្លួនសម្រេចចិត្តជ្រើសរើសយកជំនាញជាអ្នកបញ្ជូនបាល់ ព្រោះដំបូងឡើយ ដោយសារតែឃើញចំនួនស្មាត់មានច្រើនលើសលប់ក្នុងក្លិប តែមានអ្នកប៉ះសេតែម្នាក់។ ម្យ៉ាងកម្ពស់នៅស្ទើជាងមិត្តរួមក្រុមបន្តិច ធ្វើឲ្យគេចាប់អារម្មណ៍លើការហ្វឹកហាត់បញ្ជូនបាល់ ។ ប៊ន ណារិទ្ធ រំឭកបែបនេះ  ៖ ពីដំបូងឡើងប្រវត្តិដែលខ្ញុំចាប់ផ្តើមនូវជំនាញប៉ះសេនេះទីមួយ ពេលដែលខ្ញុំមកដំបូងគឺ ខ្ញុំសុំគ្រូចូលមកដំបូងគឺកំពស់ខ្ញុំស្ទើ ដំបូងកំពស់ខ្ញុំស្ទើ ខ្ញុំបានតែ ១.៨៣ម៉ែត្រទេ ហើយឃើញស្មាត់ ហាត់ស្មាត់ច្រើនមែនទែន បងៗហាត់ស្មាត់ប្រហែលចង់ម្ភៃនាក់កាលមកដំបូង ហើយបងប៉ះសេគឺមានតែម្នាក់ទេ កាលហ្នឹងគឺ បង ...
  • 788
    0

    ប្រធានប្រតិភូអត្តពលិកម៉ាឡេស៊ីចូលរួមស៊ីហ្គេមលើកទី៣១ នៅវៀតណាម លោក Nur Azmi Ahmad សង្ឃឹមថា អត្តពលិករបស់លោកនឹងអាចសម្រេចបានគោលដៅ ដោយអាចស្ថិតក្នុងចំណោមកំពូលទាំង៣នៃតារាងមេដាយសរុប។ “យើងប៉ងចូលក្នុង Top 3។ អត្តពលិកយើងត្រូវតែប្រឹងប្រែង និងផ្ដល់តម្លៃទៅលើអ្វីដែលរដ្ឋាភិបាលបានជ្រោមជ្រែង នោះគឺការប្រជែងមេដាយឲ្យបានច្រើន។” នេះជាការថ្លែងរបស់លោក Nur Azmi Ahmad។ ថ្នាក់ដឹកនាំដដែលនិយាយថា គោលដៅចម្បងរបស់ក្រុមម៉ាឡេស៊ី គឺដណ្ដើមឲ្យបានមេដាយមាស៣១គ្រឿងនៅស៊ីហ្គេមឆ្នាំនេះ។ លោក Nur Azmi អះអាងថា ...
  • 1309
    0

    លោក Peter Khan ឪពុកកីឡាការិនីជឺជីតស៊ូ Jessa Khan បានបង្ហោះថា កូនស្រីរបស់ខ្លួនបានឈ្នះជើងឯកលើកដំបូងចាប់តាំងពីឈានដល់កម្រិតខ្សែក្រវាត់ខ្មៅ។ ឪពុកមានដើមកំណើតខ្មែរតែបានទៅរស់នៅសហរដ្ឋអាមេរិកតាំងពីតូចត្រូវបានទំព័រផ្លូវការ Cambodia 2023 ស្រង់សម្ដីបន្ថែមថា កូនស្រីខ្លួនបានប្រកួតពីរដងក្នុងចំណោមបេក្ខនារីមកពីជុំវិញពិភពលោកជាង៤៦០០នាក់សម្រាប់ការប្រកួតជើងឯក 2022 Pan Jiu-Jitsu Championship ដែលរៀបចំឡើងដោយសហព័ន្ធកីឡាជឺជីតស៊ូអន្តរជាតិនៅរដ្ឋហ្លរីដា ចាប់ពីថ្ងៃទី៦ដល់ទី១០ ខែមេសា ឆ្នាំ២០២២។ ជើងឯក Pan Jiu-Jitsu Championship គឺជាព្រឹត្តិការណ៍ប្រកួតជើងឯកជឺជីតស៊ូធំបំផុតនៅអាមេរិកខាងជើង។ ...
  • 937
    0

    អតីតកីឡាករជម្រើសជាតិបាល់ទះ លោក សោម ចំណាប់ បានរំលឹកពីអតីតកាលតស៊ូថា កាលពីផ្តើមហ្វឹកហាត់បាល់ទះអាជីពដំបូង លោកមិនមានអ្វីជាមធ្យោបាយធ្វើដំណើរនោះទេ ដោយរូបលោកត្រូវដើរ និង រត់ពីផ្ទះទៅកន្លែងហ្វឹកហាត់ជារៀងរាល់ថ្ងៃ ដោយថ្ងៃខ្លះត្រូវរត់ទៅពហុកីឡដ្ឋានជាតិ ថ្ងៃកីឡដ្ឋានស្តាតចាស់ ដើម្បីហ្វឹកហាត់ ។ លោកបន្តថា ការតស៊ូនេះ គឺដោយសារតែចិត្តស្រលាញ់ និង ចង់ក្លាយជាកីឡាករអាជីពដ៏ល្អម្នាក់ផងដែរ ។ លោក សោម ចំណាប់ រំឭកបែបនេះ “៖ ហាត់ដំបូង ...
  • 1201
    0

    លោក Ri CHOLNAM គ្រូបង្វឹកកីឡាតេក្វាន់ដូ ITF នៅកម្ពុជា បានបញ្ចប់បេសកកម្មរយៈពេល១៦ឆ្នាំរបស់លោកហើយ និងវិលត្រលប់ទៅកូរ៉េខាងជើងវិញ។ នេះបើតាមការផុសពីម្ចាស់មេដាយមាសពិភពលោក ប៉ាល់ ជីវ័ន្ដ ដែលបានលាយឡំដោយភាពក្ដុកក្ដួល។ កីឡាករឆ្នើម ប៉ាល់ ជីវ័ន្ដ ថ្លែងថា រយៈពេល១៦ឆ្នាំមកនេះ លោក Ri បានរួមចំណែកបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីបានយ៉ាងច្រើន និងទទួលមេដាយជាហូរហែ។ លោក Ri ក៏ទទួលបានគ្រឿងឥស្សរិយយសពីសម្ដេចតេជោ ទៀតផង។ ...
  • 1014
    0

    អតីត​ស្មាត់ធំជម្រើសជាតិ មី រស្មី បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទះច្រើនខែមកហើយ ក្រោមហេតុផលបញ្ហាចង្កេះ ហើយបច្ចុប្បន្នកំពុងបំពេញការងារជាមន្ត្រីនគរបាលជាតិមួយរូបទទួលបន្ទុកចរាចរណ៍។ យ៉ាងណា អតីតសមាជិកវិសាខាបានសរសើរលើគណនី Facebook ផ្ទាល់ខ្លួនថា បញ្ហាផ្ទៃក្នុងឯណោះទេដែលជាដើមចមសំខាន់នៃការចាកចេញពីអាជីពបាល់ទះ។ រស្មីសរសេរបែបនេះ “៖ ព្រោះតែអែបអបនិងការបែងចែកបក្សពួកនៅក្នុងក្រុមនិងហើយបានខ្ញុំសម្រេចចិត្តដើរចេញពី កីឡាបាល់ទះ 👎👎👎 ចង់និយាយថាសមត្ថភាពខ្ញុំនៅលេងកើត តែខ្ញុំមិនចូលពួកបុគ្គលប្រភេទនិង👎👎👎។” យ៉ាងណា នេះគ្រាន់តែជាការលើកពីមី រស្មី ម្ខាងប៉ុណ្ណោះ។ គួររំឭកថា មី រស្មី បានចូលរួមហ្វឹកហាត់បាល់នៅក្លិបវិសាខា តាំងពីនៅជាក្លិបសហភាពសហព័ន្ធយុវជនកម្ពុជា ...
  • 1392
    0

    សហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះនារីអបអរសាទរខួបលើកទី១១១ «ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២២» និងប្រគល់វិញ្ញាបនបត្រដល់អាជ្ញាកណ្ដាល និងចៅក្រមបាល់ទះក្នុងសាល កម្រិតមូលដ្ឋាន (គ ឬ C) នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ លើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ។ ការប្រកួតបាល់ទះនារី អបអរសាទរ «ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២» នេះមានក្រុមចំនួន ៤ ចូលរួម ...