បាល់ទាត់
-
Lampard នៅតែនិយាយពាំងកីឡាករ២នាក់ ទោះលេងមិនបានល្អ
ខ្សែបម្រើ Kai Havertz ត្រូវបានគេមើលឃើញថា បន្តការលេងមិនសូវបានល្អទៀតហើយក្នុងការប្រកួត Premier League ដែល Chelsea ចាញ់ Leicester City ២ទល់នឹង០ នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។ អ្នកចាត់ការ Frank Lampard បានដាក់កីឡាករវ័យ២១ឆ្នាំក្នុងជម្រើស១១នាក់ដំបូងដើម្បីផ្ដល់ទំនុកចិត្តសាជាថ្មីដល់អ្នកគាំទ្រ។ ផ្ទុយទៅវិញ បានត្រឹមតែភាពខកចិត្តដដែលសម្រាប់កីឡាករថ្លៃបំផុតទី២ក្នុងប្រវត្តិសាស្ត្រក្លិបមួយនេះ។ កីឡាករជនជាតិអាល្លឺម៉ង់ត្រូវបានប្ដូរចេញនៅនាទី៦៧ ក្រោយលេងមិនបានល្អ និងជាលើកទី៥ជាប់ៗហើយដែលគេត្រូវបានប្ដូរចេញបែបនេះ។ ... -
ក្លិប ព្រះខ័នរាជស្វាយរៀង ចុះកុងត្រាខ្សែប្រយុទ្ធអេស្ប៉ាញ
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការ ក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ Mika Junco Martinez សម្រាប់ត្រៀមរដូវកាលថ្មី ២០២១ នាខែ មិនា ខាងមុខ ។ ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះមានបទពិសោធន៍លេងក្នុងពានរង្វាន់ធំៗ នៅប្រទេសកំណើត ដូចជាពានរង្វាន់ Copa Del Rey ជាដើម ។ ក្លិបចុងក្រោយដែលគេលេងគឺ KTP ... -
អង្គរថាយហ្គឺរ ប្រកាសខ្សែបម្រើសញ្ជាតិ បេឡារុស
ដើម្បីត្រៀមលីគកំពូលបាល់ទាត់កម្ពុជារដូវកាលថ្មី ២០២១ ដែលចាប់ផ្ដើមនៅខែ មិនា នេះក្លិបបាល់ទាត់ Angkor Tiger បានឈានដល់កិច្ចព្រមព្រៀងក្នុងការប្រកាសជាផ្លូវការពីការចុះកុងត្រាយកកីឡាករ Maksim TaleyTaleyko ដែលធ្លាប់ជម្រើសជាតិ U-17 បេឡារុស ។ ខ្សែបម្រើរូបនេះធ្លាប់មានបទពិសោធន៍ច្រើននៅក្លិបធំៗ នាតំបន់អ៉ឺរ៉ុប ជាពិសេសធ្លាប់ជាយុវជនក្លិប BATE Borisov ដែលជាក្លិបមួយលេងកម្រិតពានរង្វាន់អ៉ឺរ៉ុប UEFA Champions League និង Europa League ... -
Man City ផ្តល់លុយ២០០លានផោនឱ្យ Pep Guardiola ទិញកីឡាករមកពង្រឹងក្រុមបន្ថែមទៀត
Manchester City ត្រូវបានគេរាយការណ៍មកថា បានត្រៀមផ្តល់លុយ២០០លានផោនដើម្បីធ្វើការទិញកីឡាករមកពង្រឹងក្រុមបន្ថែមទៀតនៅរដូវក្តៅខាងមុខ។ ការផ្តល់លុយដ៏ច្រើនខាងលើនេះគឺយោងតាមការស្នើសុំរបស់គ្រូបង្វឹក Pep Guardiola ដើម្បីយកមកបំពេញចន្លោះប្រហោងដែលមាននៅរដូវកាលនេះ ជាពិសេសនៅតំបន់ប្រយុទ្ធតែម្តង ក្រោយពេលដែលខ្សែប្រយុទ្ធ Sergio Aguero រងរបួស។ យ៉ាងណាក្តី បុរសជនជាតិអេស្ប៉ាញមិនទាន់បានកំណត់គោលដៅក្នុងការចង់បាននៅឡើយទេ ខណៈ Erling Haaland និង Jadon Sancho រួមជាមួយ Harry Kane ត្រូវបានស្ថិតក្នុងរ៉ាដារបស់ក្រុមមហាសេដ្ឋីអារ៉ាប់ទៅហើយ។ គួរឱ្យដឹងថា ... -
ខ្សែការពារឆ្នើម Bayern ម្នាក់ព្រមផ្លាស់ទៅ Real រដូវកាលក្រោយ
David Alaba នឹងបន្តស្នាក់នៅ Bayern Munich រហូតដល់ដាច់រដូវកាល២០២០/២០២១មុនចូលរួមជាមួយ Real Madrid ដោយឥតគិតថ្លៃចាប់ពីរដូវកាលក្រោយតទៅ។ សារព័ត៌មាន Marca បង្ហើបថា ខ្សែការពារជនជាតិអូទ្រីសខាងលើបានយល់ស៊ីញ៉េកុងត្រា៤ឆ្នាំជាមួយ Real Madrid និងទទួលបានថ្លៃនឿយហត់១១លានអឺរ៉ូក្នុងមួយរដូវកាល។ កិច្ចសន្យារបស់គេនៅ Bayern Munich នឹងអស់សុពលភាពចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ហើយអាចចរចាជាមួយទ្រនំថ្មីណាមួយបានពីថ្ងៃទី០១ ខែមករា។ Alaba បានពិនិត្យសុខភាពដោយជោគជ័យពីមុខពេទ្យរបស់ ... -
Beckham យកអតីតមិត្តរួមក្រុមនៅ Man UTD ម្នាក់ទៅដឹកនាំក្លិបខ្លួន
ក្លិបបាល់ទាត់ Inter Miami របស់អតីតតារាឆ្នើម David Beckham បានតែងតាំងលោក Philip Neville ជាគ្រូបង្គោលថ្មីដើម្បីប្រកួតប្រជែងក្នុងក្របខណ្ឌ Major League Soccer នៃសហរដ្ឋអាមេរិក។ បុរសវ័យ៤៣ឆ្នាំបានធ្វើជាអ្នកចាត់ការក្រុមជម្រើសជាតិបាល់ទាត់នារីអង់គ្លេសតាំងពីខែមករា ឆ្នាំ២០១៨ម្ល៉េះ ហើយកិច្ចសន្យារបស់លោកត្រូវអស់សុពលភាពក្នុងខែកក្កដា ឆ្នាំ២០២១។ សហព័ន្ធបាល់ទាត់អង់គ្លេសនឹងប្រកាសពីអ្នកចាត់ការបណ្ដោះអាសន្ន រហូតដល់ពេលតែងតាំងអ្នកស្រី Sarina Wiegman ជាផ្លូវការ។ អ្នកស្រី Wiegman ជាអ្នកចាត់ការជម្រើសជាតិនារីហុល្លង់ ... -
ក្លិបបាល់ទាត់ កោះកុង ចុះកិច្ចសន្យាកីឡាករពីលីគកំពូល លើកដំបូង
ក្លិបបាល់ទាត់ខេត្តកោះកុង បានប្រកាសជាផ្លូវការណ៍ក្នុងការនាំយកខ្សែបម្រើ ពៅ ភារិទ្ធ ដែលធ្លាប់មានបទពិសោធន៍ច្រើនជាមួយ ក្លិបនៅលីគកំពូលកម្ពុជា ។ នេះជាកីឡាករទី១ ដែលក្លិបមានមូលដ្ឋាននៅខេត្តកោះកុង បានចុះកិច្ចសន្យាជាមួយ ដែលជាកីឡាករមានបទពិសោធន៍នៅក្លិបបាល់ទាត់ធំៗ ខណ:ក្លិបក៏ទើបនាំយកលោក ហុក សុជីវ័ន្ត អតីតគ្រូបង្វឹកក្លិប វិសាខា ទៅធ្វើជាអ្នកចាត់ការទូទៅ ផងដែរ ។ ពៅ ភារិទ្ធ បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងជាមួយក្លិប ឆ្មាខ្មៅស្វាយរៀង ហើយបន្ត ទៅក្លិប គិរីវង់សុខសែនជ័យ ... -
Vidal និយាយថាការប្រជែងដណ្តើមជើងឯកបានចាប់ផ្តើមបន្ទាប់ពី Inter ឈ្នះ Juventus
(BC-99) ខ្សែបម្រើ Arturo Vidal របស់ក្លិប Inter Milan បានប្រកាសពីជ័យជម្នះលើក្រុម Juventus ដោយនិយាយថាពួកគេអាចប្រជែងយកពានបាននៅរដូវកាលនេះ។ ក្រោយពីបានស៊ុតបើកឆាកមួយគ្រាប់ដំបូងឱ្យ Inter Milan ដោយ Vidal នៅតង់ទី១នាទីទី ១២ ក្រុម Juventus មិនអាចតដៃអ្វីបានឡើយខណៈដែលនៅតង់ទី២នាទីទី៥២ Barella ជាអ្នកស៊ុតគ្រាប់យកឈ្នះ ២-០ ។ Vidal ដែលជាបុរសសំបូរវោហារបានប្រាប់ទូរទស្សន៍ ... -
Shaw៖ កីឡាកររបស់ក្រុម Man Utd គាំងដោយសារការវាយលុករបស់ Liverpool
(BC-99) ខ្សែការពារ Luke Shaw របស់ក្រុមបិសាចក្រហម Manchester United បានអះអាងថាទោះជាយ៉ាងណាក៏ក្រុមរបស់ខ្លួនលេងបានល្អណាស់ក្នុងការប្រកួតស្មើ ០-០ នៅទឹកដី Liverpool ។ ខ្សែការពារសញ្ជាតិ អង់គ្លេស រូបនេះបានធ្វើការការពារយ៉ាងដិតដល់បំផុតនៅក្នុងប្រអប់គ្រោះថ្នាក់របស់ខ្លួនពីការវាយលុកយ៉ាងសន្ធាប់របស់កីឡាករក្រុមហង្សក្រហម Liverpool – Mohamed Salah និង Sadio Mane ។ ក្រោយពីការប្រកួតចាប់សព្វគ្រប់ Luke Shaw ... -
ផ្លូវការ ! វិសាខា យកបានខ្សែប្រយុទ្ធជម្រើសជាតិ កាណាដា
ក្លិបបាល់ទាត់ វិសាខា បានប្រកាសជាផ្លូវការក្នុងការនាំយកខ្សែប្រយុទ្ធ Marcus Haber ដែលជាជម្រើសជាតិកាណាដា ខណៈធ្លាប់លេងនៅក្លិបធំៗ សម្រាប់រដូវកាលថ្មី ២០២១ នៃលីគកំពូលកម្ពុជា ដែលចាប់ផ្ដើមក្នុងខែ មិនា ឆ្នាំ២០២១ខាងមុខនេះ ។ រដូវកាល ២០១០ -១១ កីឡាករ Marcus Haber ធ្លាប់ជាខ្សែប្រយុទ្ធរបស់ West Brom ប៉ុន្តែមិនបានបង្ហាញខ្លួននោះទេ ក្រោយមកក៏បានទៅចូលរួមជាមួក្លឹបធំៗមួយចំនួននៅអឺរ៉ុប មុនមកដល់ទឹកដីកម្ពុជា ...