ក្លិប ព្រះខ័នរាជស្វាយរៀង ចុះកុងត្រាខ្សែប្រយុទ្ធអេស្ប៉ាញ
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការ ក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ Mika Junco Martinez សម្រាប់ត្រៀមរដូវកាលថ្មី ២០២១ នាខែ មិនា ខាងមុខ ។
ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះមានបទពិសោធន៍លេងក្នុងពានរង្វាន់ធំៗ នៅប្រទេសកំណើត ដូចជាពានរង្វាន់ Copa Del Rey ជាដើម ។ ក្លិបចុងក្រោយដែលគេលេងគឺ KTP នៅក្របខ័ណ្ឌលីគលំដាប់ទី២របស់ប្រទេស ហ្វាំងឡង់ ដោយបង្ហាញខ្លួន ១៦ ប្រកួត ស៊ុតបញ្ចូលទី ១១ គ្រាប់ ។
ក្រោមការដឹកនាំរបស់គ្រូបង្វឹក Conor ខ្សែប្រយុទ្ធកម្ពស់ ១.៧៥ នឹងលេងចាប់ដៃគូជាមួយម្ចាស់ពាន Top Scorer ២រដូវកាលជាប់គ្នា កីឡាករ Private នៅតំបន់ប្រយុទ្ធរបសក្លិបមានមូលដ្ឋាននៅខេត្ត ស្វាយរៀង នេះអោយកាន់តែខ្លាំងថែមទៀត ៕